Connect with us

ព័ត៌មានជាតិ

បច្ចេកទេសក៏ប្រើ ជំនឿសាសនាក៏ធ្វើ! លោក ជួន ណារិន្ទ បួងសួងបារមីប្រាសាទព្រះវិហារថែរក្សាទ័ពខ្មែរ និងកម្ទេចសត្រូវឈ្លានពានទឹកដីកម្ពុជា

បានផុស

នៅ

លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញអុជធូបបួងសុំសេចក្តីសុខសេចក្តីចម្រើនពីបារមីថែរក្សាប្រាសាទព្រះវិហារឱ្យជួយថែរក្សាបីបាច់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាកងកម្លាំងជួរមុខទាំងអស់ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីកម្ពុជាឱ្យឈ្នះគ្រប់មារសត្រូវ ដែលមានគំនិតចង់ឈ្លានពានទឹកដីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានធ្វើពិធីបួងសួងនេះ គ្រាអញ្ជើញដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សាកសួរសុខទុក្ខនិងលើកទឹកចិត្តដល់កងកម្លាំងជួរមុខឈរជើងនៅលើភ្នំប្រាសាទព្រះវិហារ ខេត្តព្រះវិហារ ដែលកំពុងត្រៀមអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារទប់ស្កាត់រាល់ការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយខុសច្បាប់ កាលពីរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥។


គួរជម្រាបថា ក្រោយថៃឈ្លានពានកម្ពុជា តាមរយៈវាយឆ្មក់បាញ់ប្រហារមកលើទាហានខ្មែរបណ្តាលឱ្យបាត់បង់ជីវិត កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកម្លាំង និងសព្វាវុធទំនើបៗធុនធ្ងន់ ដើម្បីការពារបូរភាពទឹកដី នៅតាមបណ្តោយព្រំដែន។

លើសពីនេះ​ ថ្នាក់ដឹកនាំកំពូលៗកម្ពុជា ជាបន្តបន្ទាប់បានចុះទៅដល់ទីតាំងឈរជើងរបស់កងទ័ពខ្មែរនៅខ្សែបន្ទាត់ព្រំដែន ដោយនាំយកអំណោយ និងសម្ភារមួយចំនួន ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញការគាំទ្រដល់កងទ័ពផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម