ភាពជាអ្នកដឹកនាំ Archives - Kampuchea Thmey Daily

ស្ថានទូតអាមេរិក ប្រកាសពីកម្មវិធីផ្លាស់ប្តូរការសិក្សាទៅអាមេរិក ដើម្បីទទួលបានជំនាញភាពជាអ្នកដឹកនាំអន្តរជាតិ
ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសពីកម្មវិធីផ្លាស់ប្តូរការសិក្សា Spring and Fall 2026 YSEALI Academic Fellows Program (YSEALI AFP) នៅសហរដ្ឋអាមេរិករយៈ៥សប្តាហ៍ ដើម្បីទទួលបានជំនាញភាពជាអ្នកដឹកនាំអន្តរជាតិ។ នេះបើតាមការផ្សព្វផ្សាយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។

រូបភាពពី ស្ថានទូតអាមេរិកប្រចាំកម្ពុជា

កម្មវិធីផ្លាស់ប្តូរការសិក្សានេះ សម្រាប់អ្នកដឹកនាំវ័យក្មេងកម្ពុជា មានអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ អាចដាក់ពាក្យចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សានេះ រយៈពេលប្រាំសប្តាហ៍ទៅកាន់សហរដ្ឋអាមេរិក ដើម្បីទទួលបានជំនាញភាពជាអ្នកដឹកនាំអន្តរជាតិ ការយល់ដឹងកាន់តែស៊ីជម្រៅអំពីបញ្ហាសកលសំខាន់ៗ និងការបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយនឹងបេក្ខជនដ៏ទៃទៀតមកពីសហរដ្ឋអាមេរិក និងអាស៊ីអាគ្នេយ៍។

សូមជម្រាបថា កម្មវិធីផ្លាស់ប្តូរការសិក្សារបស់សហរដ្ឋអាមេរិក (YSEALI AFP) នេះ គឺជាកម្មវិធីដែលគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក និងទទួលបានមូលនិធិពីរដ្ឋាភិបាលអាមេរិក គ្រប់គ្រងដោយមជ្ឈមណ្ឌល Maureen និង Mike Mansfield នៅសាកលវិទ្យាល័យ Montana ។ កម្មវិធីនេះ ដើម្បីស្វែងរកការកសាងសមត្ថភាពភាពជាអ្នកដឹកនាំរបស់យុវជននៅក្នុងតំបន់ ពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ីអាគ្នេយ៍។ កម្មវិធីនេះ រួមមានកន្លែងស្នាក់នៅសិក្សា សកម្មភាពសេវាកម្មសហគមន៍ ការចែករំលែកបទពិសោធក្នុងវិស័យសិក្សា សិក្ខាសាលា និងសមាសភាគផ្លាស់ប្តូរគ្នាទៅវិញទៅមក ដែលបញ្ជូនជនជាតិអាមេរិកទៅកាន់អាស៊ីអាគ្នេយ៍។

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យកម្មវិធីផ្លាស់ប្តូរការសិក្សានេះ អាចដាក់ពាក្យ និងស្វែងយល់ព័ត៌មានបន្ថែមបានតាមរយៈតំណភ្ជាប់៖ (https://www.ysealiafp.org/) ផុតកំណត់ទទួលពាក្យនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥៕

The post ស្ថានទូតអាមេរិក ប្រកាសពីកម្មវិធីផ្លាស់ប្តូរការសិក្សាទៅអាមេរិក ដើម្បីទទួលបានជំនាញភាពជាអ្នកដឹកនាំអន្តរជាតិ appeared first on Kampuchea Thmey Daily.

លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់៖ មេដឹកនាំបរទេសឆាប់ស្គាល់សម្ដេចធិបតី ព្រោះសម្ដេចមានគុណសម្បត្តិបីធំៗ
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់  នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំនៅទីស្ដីការគណៈរដ្ឋមន្ត្រី បានអះអាងថា ការណ៍ដែលមេដឹកនាំបរទេសស្គាល់ សម្ដេច ហ៊ុន ម៉ាណែត  យ៉ាង​លឿន​រហ័ស ​និង​យ៉ាង​ងាយ​ស្រួល​ជា​ទី​បំផុត គឺ​ក៏​ដោយសារ​តែ​សម្ដេច មានគុណ​សម្បត្តិ​ផ្ទាល់​ខ្លួន​ជាច្រើន។

ក្នុងចំណោមគុណសម្បត្តិផ្ទាល់ខ្លួនជាច្រើនដែលសម្ដេចធិបតី មានជាប់ខ្លួន, លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានលើកឡើងនូវគុណសម្បត្តិរបស់សម្ដេចធិបតី ជារួមធំៗចំនួនបី ដែលអាចនាំឱ្យមេដឹកនាំបរទេសស្គាល់សម្ដេចធិបតី យ៉ាងលឿនរហ័ស និងងាយស្រួល។

បើតាមលោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ គុណសម្បត្តិធំទី១របស់សម្ដេចធិបតី គឺសមត្ថភាព​និងចំណេះដឹងAcademic​ដែល​មិន​ចាំ​បាច់​បង្ហាញ ​ដែល​សញ្ញាបត្រ​របស់ សម្តេច ជា​អ្នក​បង្ហាញ​ជំនួស។ និយាយ​បែប​ផ្សេង ថ្នាក់​ដឹក​នាំ​បរទេស មុននឹងជួប សម្តេច សុទ្ធតែដឹង​ថា នាយករដ្ឋមន្ត្រីកម្ពុជា គឺទទួលបានការបណ្ដុះបណ្ដាល​ពី​សាលា​យោធា​អាមេរិក​West Point, និង​ជា​បណ្ឌិត​សេដ្ឋកិច្ច​ចេញ​ពី​មហា​វិទ្យា​ល័យ​អង់​គ្លេសBristol។

ចំណែកគុណសម្បត្តិធំទី២របស់សម្ដេច ហ៊ុន ម៉ាណែត គឺ​សមត្ថភាព​ដ៏​ជាក់​ច្បាស់​មួយ​ដែល​សម្តេច​ធិបតី​បាន​និង​កំពុង​បន្ត​បង្ហាញនោះ​ គឺ​ការ​ក្តាប់​បាន​យ៉ាង​ល្អ​ និង​យ៉ាង​លម្អិត សំណុំ​រឿង​ម៉ាក្រូ ដូច​ជា​បញ្ហា​ភូមិ​សាស្ត្រ​នយោបាយ​ពិភពលោក, បញ្ហា​សេដ្ឋកិច្ច​ពិភព​លោក និង​សំណុំ​រឿង​មីក្រូ ដូច​ជា​ទំនាក់​ទំនង​ទ្វេ​ភាគី​គ្រប់​វិស័យ​រវាង​កម្ពុជា​និង​បណ្តា​ប្រទេស​ជិត​ខាង ឬ​រវាង​កម្ពុជា​និង​បណ្តា​ប្រទេស​ក្នុង​តំបន់ ឬ​ក៏​រវាង​កម្ពុជា​និង​បណ្តា​ប្រទេស​ដទៃ​ផ្សេង​ទៀតនៅ​ក្នុង​លោក។ រី​ឯ​គុណ​សម្បត្តិ​​ធំទី៣​របស់សម្តេចធិបតី គឺ​រួម​មាន ការ​ចេះ​និង​ពូកែ​ដឹក​នាំ​ដែល​មាន​មក​ពី​ធម្មជាតិ Natural Leadership, និងបុគ្គលិក​លក្ខណៈ​សុភាព​រាប​សារ​តែ​ម៉ឺង​ម៉ាត់៕

ដោយ៖ ង៉ិល​ ណារ៉ាត់

The post លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់៖ មេដឹកនាំបរទេសឆាប់ស្គាល់សម្ដេចធិបតី ព្រោះសម្ដេចមានគុណសម្បត្តិបីធំៗ appeared first on Kampuchea Thmey Daily.

ក្រសួងកិច្ចការនារី និងអង្គការភ្លែនរួមគ្នាជួយជំរុញលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីក្នុងសម័យឌីជីថល
ក្រសួងកិច្ចការនារី និងអង្គការភ្លែនបានរៀបចំការពិភាក្សា ដើម្បីអបអរទិវាអន្តរជាតិក្មេងស្រីក្រោមប្រធានបទ៖ “ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីក្នុងយុគសម័យឌីជីថល” ដើម្បីលើកស្ទួយ និងលើកកម្ពស់ដល់ការដឹកនាំរបស់ក្មេងស្រីនាពេលបច្ចុប្បន្ន។ កម្មវិធីនេះធ្វើនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការចូលរួមរបស់ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងកិច្ចការនារីតាមរយៈទំព័រហ្វេសប៊ុក។

គោលបំណងក្នុងការរៀបចំកិច្ចពិភាក្សានេះឡើងមក ដើម្បីបង្កើនការយល់ដឹងជូនសាធារណៈជនជាពិសេសយុវជន អំពីគោលគំនិតសំខាន់ៗនៃមូលបទ “ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ក្នុងយុគសម័យឌីជីថល”។ ផ្តល់ឱកាសដល់ក្មេងស្រីជំនាន់ក្រោយចូលរួមជាវាគ្មិនកិត្តិយស បង្ហាញនូវគំរូភាពជាអ្នកដឹកនាំ បង្ហាញគំនិតថ្មីៗ បំផុសគំនិត និងចែករំលែកសក្តានុពលរបស់ខ្លួនដើម្បីឈានទៅសម្រេចបានសមភាពយេនឌ័រ ការបង្កើនភាពអង់អាចដល់ស្រ្តីនាពេលអនាគត។ លើកកម្ពស់ការចូលរួមរបស់ក្មេងស្រី នៅក្នុងកិច្ចអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យឌីជីថល និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដោយរំលេចអំពីគុណតម្លៃនៃសិទ្ធិ សក្តានុពល និងកាលានុវត្តភាពរបស់ក្មេងស្រី ក្នុងការចូលរួមក្នុងវិស័យឌីជីថល។

បើតាមក្រសួងកិច្ចការនារី យុទ្ធនាការទិវាអន្តរជាតិក្មេងស្រី គឺជាយុទ្ធនាការជាសកល របស់អង្គការសហប្រជាជាតិ ក្នុងការបញ្ឈប់ការរើសអើងអំពើហិង្សា និងភាពខុសគ្នាផ្នែកសេដ្ឋកិច្ច-សង្គម ដែលធ្វើឱ្យប៉ះពាល់ដល់ក្មេងស្រី ព្រមទាំងចូលរួមបង្កើនភាពអង់អាចរបស់ក្មេងស្រី ដើម្បីឱ្យពួកគេមានឱកាសពេញលេញ ក្នុងការអនុវត្តសិទ្ធិ និងសក្តានុពលរបស់ខ្លួន៕

The post ក្រសួងកិច្ចការនារី និងអង្គការភ្លែនរួមគ្នាជួយជំរុញលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីក្នុងសម័យឌីជីថល appeared first on Kampuchea Thmey Daily.

បណ្ឌិត សួន រ៉ានី ៖ មុនក្លាយទៅជាអ្នកដឹកនាំគេ ត្រូវដឹកនាំខ្លួនឯងជាមុនសិន!
លោកបណ្ឌិត សួន រ៉ានី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាសមាជិកបម្រុង នៃរាជ​បណ្ឌិត្យ​សភាកម្ពុជា បានលើកឡើងថា មុនក្លាយទៅជាអ្នកដឹកនាំគេ ត្រូវដឹកនាំខ្លួនឯងជាមុនសិន។

ការលើកឡើងនេះ បានធ្វើឡើងក្នុងកម្មវិធីបាឋកថាពីតម្លៃនៃភាពជាអ្នកដឹកនាំ សម្រាប់យើងគ្រប់គ្នា ដែលធ្វើឡើងកាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣ នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជ​បណ្ឌិត្យសភាកម្ពុជា។

នៅក្នុងកម្មវិធីនេះ លោកបណ្ឌិត សួន រ៉ានី មនុស្សគ្រប់រូបតែងតែប្រាថ្នាក្លាយទៅជាថ្នាក់ដឹកនាំស្ថាប័នមួយ ឬជាមនុស្សសំខាន់នៅអង្គភាពមួយ។ ប៉ុន្តែមិនទាន់បានដឹងច្បាស់ថា មុននឹងក្លាយទៅជាអ្នកដឹកនាំគេបាន តើត្រូវឆ្លងកាត់រឿងអ្វីខ្លះ? លោកបន្តថា ដើម្បីដឹកនាំគេបាន យើងគ្រប់គ្នាត្រូវតែ «ចាប់ផ្ដើមពីខ្លួនឯងជាមុនសិន គ្មានអ្វីធំជាងខ្លួនឯងនោះទេ!» ត្រូវតែស្វែងយល់រៀនសូត្រឲ្យបានច្រើន និង អភិវឌ្ឍខ្លួនជាប្រចាំចំពោះការងាររបស់ខ្លួន ដើម្បីឈានទៅដឹកនាំគេបាន នៅថ្ងៃអនាគតនោះ។

លោកបណ្ឌិត សួន រ៉ានី បញ្ជាក់ថា ការរៀនភាពជាអ្នកដឹកនាំ មិន​មែន​ដើម្បីដឹកនាំគេនោះឡើយ។ ប៉ុន្តែត្រូវរៀនភាពជាអ្នកដឹកនាំ ដើម្បីក្លាយទៅឪពុកម្ដាយ ឬជាគ្រូបង្រៀន ពន្យល់ដឹកនាំគេ ប្រកបទៅសមត្ថភាព និង សីលធម៌ ចេះបត់បែនទៅតាមស្ថានភាព ដែលអ្នកកំពុងតែជួបប្រទះ។

លោកបណ្ឌិតនិយាយថា «កុំចង់ដឹកនាំគេ ប្រសិនបើអ្នកមិនទាន់ធ្វើអ្វីមួយបាន ពីព្រោះដើម្បីដឹកនាំគេបាន ត្រូវបង្ហាញប្រាប់ថាគេថាអ្នកនឹងអាចធ្វើកិច្ចការទាំងនោះបានដោយខ្លួនឯង និងប្រាកដច្បាស់ថាអ្នកអាចធ្វើការងារនោះបានល្អប្រសើរជាង អ្នកដឹកនាំមុនៗ របស់អ្នកទៀតផង»៕

អត្ថបទ៖ សួស សិត

The post បណ្ឌិត សួន រ៉ានី ៖ មុនក្លាយទៅជាអ្នកដឹកនាំគេ ត្រូវដឹកនាំខ្លួនឯងជាមុនសិន! appeared first on Kampuchea Thmey Daily.

បណ្ឌិត សួន រ៉ានី ៖ ភាពជាអ្នកដឹកនាំត្រូវប្រកាន់យករឿង ៣ចំណុច ទើបមានប្រសិទ្ធភាពដឹកនាំគេ
លោកបណ្ឌិត សួន រ៉ានី អនុរដ្ឋលេខាធិការក្រសួងមុខសារធារណៈ និងជាសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ភាពជាអ្នកដឹកនាំត្រូវប្រកាន់យករឿង ៣ចំណុច ទើបមានប្រសិទ្ធភាពដឹកនាំគេ ក្នុងការអនុវត្តកិច្ចការផ្សេងៗ។

ការលើកឡើងនេះ ធ្វើឡើងក្នុងបាឋកថាស្ដីពី «តើភាពជាអ្នកដឹកនាំមានតម្លៃបែបណាសម្រាប់យើងម្នាក់ៗ» កាលពីព្រឹកថ្ងៃពុធ ទី ៥ ខែកក្កដា ឆ្នាំ ២០២៣នេះ ក្នុងសាលទន្លេសាប នៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត សួន រ៉ានី ភាពជាអ្នកដឹកនាំមានសារៈសំខាន់ណាស់ ក្នុងការដឹកនាំអ្នកដើរតាមនៅគ្រប់ស្ថាប័នការងារ និងគ្រួសារ។ ភាពជាអ្នកដឹកនាំត្រូវតែប្រកាន់យករឿង ៣ ចំណុច ក្នុងនោះមានដូចជា៖

ទី១. សមត្ថភាព ភាពជាអ្នកដឹកនាំត្រូវមានសមត្ថភាពចំណេះដឹងខ្លាំងពូកែ ទាំងជំនាញទុន និងជំនាញរឹង មានទ្រឹស្ដី ត្រូវតែមានការអនុវត្តន៍ ទើបមានប្រសិទ្ធភាព។ ជាក់ស្ដែង ការដឹកនាំកូនចៅក្នុងគ្រួសារ អាណាព្យាបាល ត្រូវចេះអប់រំកូនចៅ ចាប់ពីកុមារភាព រហូតដល់ពេញវ័យ ទើបធ្វើឲ្យមនុស្សមានរបៀបរស់នៅបានសមរម្យ និងក្លាយទៅជាធនធានមនុស្សល្អ សម្រាប់ប្រទេសជាតិ។

ទី២. សីលធម៌ ការដឹកនាំត្រូវមានចំណេះដឹងហើយ ប្រកបដោយសីលធម៌ ក្នុងការរស់នៅ និងដឹកនាំកូនចៅក្នុងស្ថាប័នការងារ និងគ្រួសារ។ ជាក់ស្ដែង ប្រសិនបើ ចង់ឲ្យកូនចៅមានរបៀបរស់នៅល្អ ឪពុកម្ដាយត្រូវធ្វើជាគំរូល្អៗដល់កូនរបស់ខ្លួន។ មិនត្រូវឈ្លោះប្រកែកគ្នា ឬមានអំពើហិង្សាក្នុងគ្រួសារនោះទេ ព្រោះនឹងនាំឲ្យកូនមានបញ្ហាផ្លូវចិត្ត ឬយកគំរូតាមឪពុកម្ដាយរបស់ខ្លួន។

ទី៣. ស្រស់សមសួន ភាពជាអ្នកដឹកនាំ ត្រូវចេះរៀបចំខ្លួនឲ្យសមរម្យ និងមានរបៀបរៀបរយ ពីព្រោះមនុស្សកើតមកមានរូបរាង និងសម្រស់មិនដូចគ្នាទេ។ ប៉ុន្តែត្រូវចេះរៀបចំខ្លួនឲ្យស្រស់សមសួន មិនថា សម្បុរខ្មៅ ឬស នោះឡើយ។

លោកបណ្ឌិត សួន រ៉ានី បានបញ្ជាក់ថា ភាពជាអ្នកដឹកនាំ មិនមែនមានត្រឹមតែរឿង ៣ ចំណុចនោះទេ តែត្រូវចេះបត់ បែន តាមកាលៈទេសៈ ឬស្ថានភាពការងារនោះ។ ម្យ៉ាងទៀត មិនត្រូវភ្លេចរឿងមួយទៀតនោះគឺ «ការទំនាក់ទំនង» មនុស្សជុំវិញខ្លួន និងរវាងមជ្ឈដ្ឋានខាងក្រៅផ្សេងទៀត៕

អត្ថបទ៖ សួស សិត

The post បណ្ឌិត សួន រ៉ានី ៖ ភាពជាអ្នកដឹកនាំត្រូវប្រកាន់យករឿង ៣ចំណុច ទើបមានប្រសិទ្ធភាពដឹកនាំគេ appeared first on Kampuchea Thmey Daily.

RUPP រៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មាន និងភាពជាអ្នកដឹកនាំ ៥ថ្ងៃដល់និស្សិតនារី
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នឹងរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន និងភាពជាអ្នកដឹកនាំដល់និស្សិតនារីនៅគ្រប់មហាវិទ្យាល័យ និងគ្រប់វិទ្យាស្ថានទាំងអស់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៧​ ដល់ទី១១ ខែសីហា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នេះបើតាមការប្រកាសរបស់សាកលវិទ្យាល័យថ្ងៃទី៧ ខែមិថុនានេះ។

រូបភាពពី៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)

វគ្គបណ្តុះបណ្តាលនេះ មានការសហការជាមួយសាកលវិទ្យាល័យ Sookmyung Women’s University របស់កូរ៉េខាងត្បូង ។ អត្ថប្រយោន៍ដែលទទួលបានមានដូចជា ទទួលបានជំនាញបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន និងភាពជាអ្នកដឹកនាំ។ បង្កើនភាពក្លាហាន មានទំនាក់ទំនងល្អជាមួយអ្នកដទៃ និងមានឱកាសបានស្គាល់ ពិភាក្សាជាមួយសាស្ត្រាចារ្យ នៅកូរ៉េបានច្រើន។ ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីសាកលវិទ្យាល័យកូរ៉េ។ មានឱកាសចូលរួមកម្មវិធីបន្ទាប់នៅប្រទេសកូរ៉េ សម្រាប់និស្សិតដែលទទួលបានជោគជ័យក្នុងការធ្វើបទបង្ហាញ់ថ្ងៃចុងក្រោយរបស់កម្មវិធី។

ចំពោះលក្ខខណ្ឌដែលអាចចូលរួមវគ្គបណ្តុះបណ្តាលនេះ គឺត្រូវជានិស្សិតនារីមកពីមហាវិទ្យាល័យ និងវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យភូមិនភ្នំពេញ។ ចំណេះដឹងភាសាអង់គ្លេសអាចប្រើការបានទាំងនិយាយ និងសរសេរ។ មានបំណងចង់ទទួលបានចំណេះដឹងថ្មីៗ និងមានកុំព្យូទ័រផ្ទាល់ខ្លួន។

សម្រាប់និស្សិតនារីដែលមានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធីនេះ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ (bit.ly/2023unitwin-rupp )។ កម្មវិធីនឹងឈប់ទទួលពាក្យចុះឈ្មោះនៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៣។ និស្សិតនារីនៅដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា វិស្វកម្មជីវសាស្ត្រ វិស្វកម្មព័ត៌មានវិទ្យា គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ និងទេសចរណ៍ ត្រូវបានលើកទឹកចិត្តឲ្យចូលរួមក្នុងកម្មវិធីនេះ៕

ប្រភព៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

The post RUPP រៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មាន និងភាពជាអ្នកដឹកនាំ ៥ថ្ងៃដល់និស្សិតនារី appeared first on Kampuchea Thmey Daily.

​លោក​ ហ៊ុយ វណ្ណៈ ចែករំលែក​បទពិសោធន៍​ ជា​អ្នក​ដឹក​នាំ​គំរូ​ម្នាក់​​ត្រូវ​មាន​ ៣ ​ចំណុច​​​
ជា​ថ្នាក់​ដឹក​នាំ​មួយ​រូប​នៅ​ក្នុង​ជួរ​រាជរដ្ឋាភិបាលកម្ពុជា ​និង​ជា​បញ្ញវន្ត​ខ្មែរ​មួយ​រូប​ដ៏​មាន​សក្ដានុពល​ ​លោក​ ហ៊ុយ វណ្ណៈ តាម​រយៈ​ទស្សនៈ​ផ្ទាល់​បាន​លើក​ឡើង​ថា​ ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​ដឹក​នាំ​​​ម្នាក់​ដែល​អាច​ដឹក​​នាំ​ឱ្យ​មាន​ភាព​រីក​ចម្រើន​ គួរ​តែ​​មាន​ ៣​ចំណុច​ ដាក់​ក្នុង​ខ្លួន​មិន​អាច​ខ្វះ​បាន។

ពិត​ណាស់​ នៅ​ក្នុង​ប្រទេស​នីមួយ​ៗ ព្រម​ទាំង​នៅ​តាម​ក្រសួង​ ស្ថាប័ន គ្រឹះស្ថាន​នានា តែង​តម្រូវ​ឱ្យ​មាន​ថ្នាក់​​ដឹក​នាំ មក​គ្រប់គ្រង​ប្រទេស​ជាតិ និង​ការងារ​ផ្សេង​ៗ​មាន​ភាព​រីក​ចម្រើន​ជា​បន្តបន្ទាប់​។

ជាក់ស្ដែង​ មនុស្ស​អាច​ក្លាយ​ទៅ​ជា​អ្នក​ដឹក​នាំ​ទៅ​បាន​និង​គ្រប់គ្រង​ការ​ធ្វើ​ការ​ជា​ក្រុម​បាន​ តាម​បទ​ពិសោធន៍ និង​ជា​អ្នក​ដឹក​នាំ​មួយ​រូប លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​សារព័ត៌មាន​កម្ពុជា នៅ​ក្នុង​បទ​​សម្ភាស​ជា​មួយ ​«កម្ពុជា​ថ្មី​» មាន​ប្រសាសន៍​ថា ​ដើម្បី​ក្លាយ​ជា​អ្នក​ដឹក​នាំ​ទៅ​បាន គឺ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​កត្តា ៣​ចំណុច​សំខាន់​ៗ។​ ទី​១ ត្រូវ​មាន​ចំណេះ​ដឹង​​, ទី​២​ មាន​ភាព​ក្លាហាន និង​ទី​៣ ធ្វើ​ជា​អ្នក​ដឹក​នាំ​ ត្រូវ​មាន​ភាព​ជា​គំរូ​ដល់​អ្នក​ថ្នាក់​ក្រោម​។

ពាក់ព័ន្ធ​ចំណុច​ទាំង ៣​ខាង​លើ លោក ហ៊ុយ វណ្ណៈ​ បាន​ពន្យល់​បន្ថែមពី​ចំណុច​នីមួយ​ៗ​ដូច​ខាង​ក្រោម​នេះ៖

ទី​១. ចំណេះ​ដឹង៖ ធ្វើ​ជា​មេ​ដឹក​នាំ ត្រូវ​មាន​ចំណេះ ឬ​គេ​អាច​ហៅ​ថា​ ដឹង​ធ្វើ។ ព្រោះ​នៅ​ក្នុង​ស្ថាប័ន​មួយ​យើង​អាច​រក​បញ្ហា​ឃើញ ប្រសិន​បើ​មាន​មេ​ដឹក​នាំ​ដែល​មិន​​មាន​ចក្ខុវិស័យ​គ្រប់គ្រាន់់ ​​មិន​អាច​ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា​ទៅ​នឹង​បញ្ហា​នានា ដែល​ធ្វើ​ឱ្យ​អ្នក​ថ្នាក់​ក្រោម​ដើរ​ផ្លូវ​ខុស​ទៅ​ជា​មួយ។

ទី​២.​ ភាព​ក្លាហាន៖​ ត្រង់​ចំណុច​នេះ អ្នក​ដឹក​នាំ​ត្រូវ​តែ​មាន​ ​ហើយ​ក៏​ជា​ចំណុច​សំខាន់​បំផុត​។ យើង​ដឹង​​ហើយ​ថា​ការ​ងារ​នីមួយ​ៗ​មិន​អាច​ល្អ​ប្រសើរ​ និង​រលូន​ទាំង​អស់​បាន​ទេ។ ជាក់ស្ដែង បើ​សិន​ជា​ធ្វើ​ជា​មេ​ដឹក​នាំ មិន​មាន​ភាព​ក្លាហាន​​នៅ​ក្នុង​ការ​សម្រេចចិត្ត​លើ​អ្វី​មួយ​ច្បាស់លាស់​ នោះ​ជា​ហេតុ​ធ្វើ​ការ​ឱ្យ​មាន​​ការ​បែក​បាក់​សាមគ្គី​នៅ​ក្នុង​រង្វង់​ការ​ងារ។ មិន​តែ​ប៉ុណ្ណោះ បញ្ហា​នេះ​ក៏​អាច​​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ផង​ដែរ​ថា នៅ​តាម​ស្ថាប័ននានា​ដែល​មាន​មេ​ដឹក​នាំ​ខ្សោយ គ្មានសមត្ថភាព ​មិន​អាច​ឱ្យ​ការងារ​រីក​ចម្រើន​ទៅ​មុខ​បាន​។

ទី​៣. ភាព​ជា​គំរូ៖ ក្លាយ​ជា​មេ​ដឹកនាំ​ទៅ​តាម​ក្រសួង​ ឬ​ស្ថាប័ន​ ត្រូវ​មាន​ភាព​ជា​គំរូតាំង​ពី​ថ្នាក់​លើ រហូត​ដល់​ថ្នាក់​ក្រោម​។ ប៉ុន្តែ​ទោះ​ជា​បែប​នេះ​ក្តី វា​ក៏​ទាម​ឱ្យ​មាន​ភាព​គំរូតាម​រយៈ​ប្រធាន ក៏​ដូច​ជា​បុគ្គលិក​នៅ​ក្នុង​ស្ថាប័ន​ ដែល​ជា​កត្តា​រួម​ផ្សំ​មួយ​ជួយ​ឱ្យ​រីក​ចម្រើន និង​មាន​តម្លៃ​នៅ​ក្នុង​សង្គម​ជាតិ​៕

The post ​លោក​ ហ៊ុយ វណ្ណៈ ចែករំលែក​បទពិសោធន៍​ ជា​អ្នក​ដឹក​នាំ​គំរូ​ម្នាក់​​ត្រូវ​មាន​ ៣ ​ចំណុច​​​ appeared first on Kampuchea Thmey Daily.

៥ ចំណុចចាំបាច់បំផុត បង្ការការលាឈប់របស់បុគ្គលិកល្អៗ ខំសាងគុណសម្បត្តិរាប់ឆ្នាំ
រាល់ពេលមាន​បុគ្គលិកសកម្មម្នាក់ៗលាឈប់ពីការងារ ជារឿងឈឺក្បាលមួយដែលមេដឹកនាំត្រូវប្រឈម ពីព្រោះថាការស្វះស្វែងរកបុគ្គលិកថ្មីមកជំនួស មិនត្រឹមតែខាតពេលទេ ជួនកាលអាចរកបុគ្គលិកល្អមិនបានដូចអ្នកមុនទៀតផង។

កុំឲ្យស្មុគស្មាញជាមួយរឿងនេះ កម្ពុជាថ្មីមានគន្លឹះចំនួន ៥ ជាគន្លឹះសម្រាប់មេដឹកនាំពិចារណា ដើម្បីទប់ស្កាត់បុគ្គលិកដែលចង់លាឈប់ឲ្យនៅធ្វើការដូចដើម។

១ បង្ហាញការផ្ដល់តម្លៃឲ្យគេឃើញ ជាមេដឹកនាំ ត្រូវឲ្យបុគ្គលិកនោះដឹងថា អ្នកផ្ដល់តម្លៃទៅលើគេ ហើយគេពិតជាមានសារៈសំខាន់សម្រាប់កន្លែងរបស់អ្នក។ អ្នកអាចធ្វើឲ្យគេដឹងដោយប្រាប់បុគ្គលិកតែពីរនាក់ ឬ នៅពេលប្រជុំអាចលើកឡើងពីចំណុចល្អរបស់គេឲ្យបុគ្គលិកផ្សេងបានដឹងដែរ។

ការលើកឡើងបែបនេះធ្វើឲ្យបុគ្គលិកពេញចិត្ត ព្រមទាំងខិតខំប្រឹងប្រែងលើតួនាទីរបស់ខ្លួន ក៏ដូចជាការបង្ហាញគម្រូទៅកាន់បុគ្គលិកដទៃទៀតដែរ។ ជាពិសេសការផ្ដល់តម្លៃដល់បុគ្គលិក ប្រៀបដូចជាកម្លាំងចិត្តមួយធំដល់រូបគេ ដែលបានខិតខំធ្វើការដោយមិនខ្លាចនឿយហត់កន្លងមក។

២ ភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួន​ ការមានទំនាក់ទំនងរវាងកូនចៅ និងមេកោយជារឿងធម្មតា ប៉ុន្ដែនៅក្រៅម៉ោងការងារអ្នកក៏អាចទាក់ទងជាមួយគេបែបផ្ទាល់ខ្លួនផងដែរ។ ដើម្បីបង្កើតទំនាក់ទំនងស្និទ្ធស្នាល អ្នកអាចចាប់ផ្ដើមដោយសួរនាំពីនេះពីនោះ អំពីក្រុមគ្រួសារ ចំណង់ចំណូលចិត្ត ដំណើរកម្សាន្ត។​ ការភ្ចាប់ទំនាក់ទំនង មិនមែនជារឿងខូចខាតទេ​ ប៉ុន្តែកុំឲ្យលើសលោះ ក្នុងនាមជាមេនិងកូនចៅ។

៣  ផ្ដល់នូវទំនួលខុសត្រូវឲ្យគេ ​​​មនុស្សយើងរមែងចង់ឲ្យអ្នកដទៃចាត់ទុកខ្លួនជាបុគ្គលម្នាក់ ដែលមានទំនួលខុសត្រូវមិនថាក្នុងការងារឬក្នុងជីវិត។ ដូច្នេះអ្នកត្រូវផ្ដល់ឲ្យគេនូវទំនួលខុសត្រូវតាមផ្នែកនីមួយៗ។ នៅពេលដែលគេមានទំនួលខុសលើតួនាទី គេនឹងផ្ដោតលើការងារនោះបានច្បាស់លាស់ និងយល់ថា អ្នកគ្រប់គ្រងរបស់ខ្លួនឲ្យតម្លៃ ហើយជឿទុកចិត្ត លើសមត្ថភាពរបស់គេ។

៤  ផ្ដល់សម្ភារៈប្រើប្រាស់គ្រប់គ្រាន់ ដើម្បីឲ្យបុគ្គលិករបស់ខ្លួនបំពេញការងារបានល្អ អ្នកត្រូវតែផ្ដល់នូវសម្ភារៈធ្វើការឲ្យបានគ្រប់គ្រាន់ ព្រោះវាមិនត្រឹមតែជួយសន្សំពេលវេលានោះទេ វាថែមទាំងធ្វើឲ្យបុគ្គលិកបំពេញការងារពោរពេញដោយការជឿទុកចិត្តលើខ្លួនឯង។  ប្រសិនបើបុគ្គលិកស្នើរសុំសម្ភារៈអ្វីដែលពាក់ព័ន្ធនឹងការងារបស់គេមិនដែលបាន ឬខ្វះមុខខ្វះក្រោយ មិនយូរឬឆាប់គេនឹងលាឈប់ដោយឯងៗ ព្រោះតែធុញទ្រាន់ដែលមេកើយមិនអើពើ ឬគេអាចគិតអវិជ្ជមានថាអ្នកជាមេដែលមិនខ្វល់សុខទុក្ខកូនចៅ។

៥  ផ្ដល់ប្រយោជន៍ផ្សេងៗ បើអ្នកធ្វើបាននូវចំណុចទាំង ៤ ខាងលើហើយ​ កុំភ្លេចថា ការលើកទឹកចិត្តបុគ្គលិកដោយការតម្លើងប្រាក់ខែ ឬផ្ដល់នូវផលប្រយោជន៍ផ្សេងៗទៀតរួមមាន ការធានារ៉ាប់រងសុខភាព យានជំនិះ ប្រាក់ក្រៅម៉ោង ការជប់លៀងលើកទឹកចិត្តជាដើម សុទ្ធតែចាំបាច់ដើម្បីបង្ការការលាឈប់របស់បុគ្គលិកល្អ។

យ៉ាងណាក៏ដោយ​​ នៅតែមេកើយជាច្រើនតែងមើលរំលងនៅចំណុចៗតូចដូចដែលបានរៀបរាប់ខាងលើ​​ ដោយពួកគេគិតថា មិនមែនជារឿងធំដុំសម្រាប់មកគិតឲ្យឈឺក្បាលឡើយ។ ប៉ុន្តែមេដឹកនាំក៏ត្រូវចងចាំថា រាល់ការងារជោគជ័យទៅបាន រមែងច្រើនចងផ្ដុំដោយបុគ្គលិកថ្នាក់ទាប វាជាសសៃពួរគួចរវេញឲ្យការងារធំសម្រេចបាននៅផ្លែផ្កាទាំងអស់គ្នាបាន។

ជាពិសេសចំណុចចុងក្រោយនេះ ក្នុងនាមជាមេដឹកនាំម្នាក់ដើម្បីការពារកុំឲ្យបុគ្គលិកអន់ចិត្ត​​នៅពេលពេលដែលពួកគេបានខិតខំធ្វើការងារ ដាច់ខាតកុំទម្លាប់និយាយឆាប់ឆាយឬហៅម្យ៉ាងទៀតថាវ៉ៃអួទាំងអស់ ទាំងដែលគេមិនបានខុសជាមួយអ្នកផ្សេងដែរ។ ប្រការទាំងនេះយើងអាចមើលស្រាលថាធម្មតាតែបន្តិចៗម្ដង វាជាជំងឺរាំរៃនាំឲ្យមានការខ្នក់ចិត្តច្រើនឆ្នាំ ទើបបុគ្គលិកដាច់ចិត្តលាឈប់ពីការងារនោះចោលតែម្ដង៕

សន្យា

ចុចអាន៖ មានអ្នកដឹកនាំល្អ ជាគុណសម្បត្តិប្រកួតប្រជែង ដ៏សំខាន់មួយ

The post ៥ ចំណុចចាំបាច់បំផុត បង្ការការលាឈប់របស់បុគ្គលិកល្អៗ ខំសាងគុណសម្បត្តិរាប់ឆ្នាំ appeared first on Kampuchea Thmey Daily.