មានអ្នកដឹកនាំល្អ ជាគុណសម្បត្តិប្រកួតប្រជែង ដ៏សំខាន់មួយ
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

មានអ្នកដឹកនាំល្អ ជាគុណសម្បត្តិប្រកួតប្រជែង ដ៏សំខាន់មួយ

បានផុស

នៅ

មេដឹកនាំគឺជាអ្នកនាំមុខ ជា​វីរជន ជាគម្រូ របស់សាជីវកម្ម សហគ្រិនភាព ស្ថាប័ន ធរុកិច្ច​គ្រប់វិស័យ ។ បញ្ញាវ័ន្តមួយក្រុមដែល​ធ្វើការរួមគ្នា គ្មានមេដឹកនាំ នឹងអន់ថយជាងសិស្សឬជំទង់មួយក្រុម ដែលមាន​មេដឹកនាំល្អ។​ ដូច្នេះ​មើលអនាគតក្រុមការងារមួយ​ គេមើលលើមេដឹកនាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំ ជាទូទៅ នាំ​យើងឲ្យទៅកាន់ ឬឆ្ពោះកន្លែងដែលយើងមិនដែលទៅពីមុន ហើយ​ហ៊ានស្រមៃ​ ហ៊ានឈាន​ឆ្ពោះ។ ពួកគេ បង្កើតមូលដ្ឋានជំរុញទឹកចិត្ត និង​បង្កើតជំនឿ ។​ លទ្ធផលនៃមេដឹកនាំ គឺជោគជ័យតាំងពីមានគេព្រមដើរតាម មិនចាំបាច់រង់ចាំទៅដល់គោលដៅចុងក្រោយឡើយ។ ។ នៅក្នុងបរិយាកាសអាជីវកម្ម ឬ វិស័យ ណាមួយក្តី ភាពជាអ្នកដឹកនាំដែល​ល្អ ជាគុណសម្បត្តិប្រកួតប្រជែងដ៏សំខាន់បំផុតមួយ ដែលក្រុមហ៊ុនត្រូវមានសិន មុនពេលបោះជំហានទៅវិនិយោគអ្វីផ្សេង។

ដូច្នេះ មិនត្រូវភ្ញាក់ផ្អើលទេ ដែលអ្នកដឹកនាំត្រូវមាន​លើសពីទេពកោសល្យ ប៉ុន្តែ​សមត្ថភាពទាក់ទាញអ្នកដើរ​តាម អ្នកព្រមជឿ។ សម័យកាលនេះ ហាក់កាន់តែពិបាកឡើងៗហើយ ក្នុងការធ្វើឱ្យមនុស្ស​ព្រមធ្វើតាម ឬជឿ ដាក់អនាគត​គេ​រួមជាមួយគោលដៅរបស់យើង។

មនុស្ស​តែង​រំពឹង​ចង់បានគុណសម្បត្តិដឹកនាំដែលល្អឥតខ្ចោះ មិនឱ្យមានកំហុស និយាយម្យ៉ាងទៀតគឺ ពួកគេឆាប់សម្គាល់ឃើញកំហុសជាងគុណសម្បត្តិ ។ មនុស្ស​ជាច្រើន​ទុកចិត្ត​ អ្នកដឹកនាំណាដែលនាំផលប្រយោជន៍ដល់ខ្លួនជាអទិភាពសិន ទើប​ព្រមសម្លឹងរកគុណតម្លៃរបស់គាត់ជាក្រោយ។ ដោយសារដូច្នេះបានជាមេដឹកនាំត្បាញអាយជាច្រើន បានដឹកនាំឱ្យកសិករលក់ស្រែ​ទៅទិញផលិតផលទៅលក់បន្ត សន្យា​​ឆាប់បានធ្វើជាអ្នកមានដោយសំញ៉ែងឡាននិងផ្ទះធំៗ មាស ពេជ្យអលង្ការជាធ្នាក់​។

សម្រាប់ខ្ញុំ ជាមួយនឹង​បទពិសោធន៍ជិត៣០ឆ្នាំ លើតួនាទីចាប់តាំងពីជាអ្នកហាត់ការ រហូតដល់ដឹកនាំ ខ្ញុំវាយតម្លៃថា អ្នកដឹកនាំណាម្នាក់ ដែល​មានគោលដៅ​អាចប្រមូលមនុស្ស​ចូលរួមច្រើន ដោយជំនឿចិត្ត ដោយជំរុញទឹកចិត្ត ដោយច្បាស់នូវគុណតម្លៃ ហើយ​រក្សា​អត្តសញ្ញាណផ្ទាល់ខ្លួនពួកគេ ជាពួកគេ​ពិតៗ មិនបង្ខិតបង្ខំឱ្យធ្វើតាមរបៀបរបររបស់គាត់ គាត់ជាមេដឹកនាំជោគជ័យ។

ឆ្លងតាមបទពិសោធន៍ខាងលើ ខ្ញុំជឿថា ការជម្រុញទឹកចិត្តបុគ្គលិក និយោជិក កូនក្រុម មានពីរប្រភេទ គឺ ១ ភាព​សមហេតុផល និង ទីពីរ ទទួលខុសត្រូវ។

មនុស្ស​គ្រប់គ្នា​មាន​វិចារណញាណ គេដឹងខ្លួនច្បាស់ ក្រោយពេល​ដើរខុសឬត្រូវ​ ថែមទាំង​មាន​សមត្ថភាពវាយតម្លៃថា មកពីហេតុផលអ្វី។ ដូចពាក្យមួយ​គេនិយាយថា គ្មាន​អ្នកត្រូវគេបោកបានជារៀងរហូតទេ ដូច្នេះហើយ ការបញ្ឆោតចិត្ត​ដោយ ប្រាក់ ឋានៈ អំណាច ឬការចូលទៅក្នុង ពិធីជប់លៀង សិក្ខាសាលាសប្បាយៗ​ហ៊ោកញ្ច្រៀវ ច្រើនណាស់បានតែមួយឆាវ ហើយវាក្លាយជា​វិធីសាស្ត្រ​នៃ​របៀបដឹកនាំ ដែលបាត់ទៅវិញសល់តែ​មនុស្ស​ត្រូវរងទុក្ខ ព្រោះត្រូវគេ​ខាតបង់ ​ដូចជា​ការធ្វើទីផ្សារ​បែបផែនពីរ៉ាមីត។ល៕

ចុចអាន៖ប្រើ​ឥទ្ធិពល​របស់​យើង ជា​​ប្រយោជន៍ជួយ​អ្នកដទៃដោយវិធីណា

ចុចអាន៖វិធី​ដែល​មេដឹកនាំ​អាច​បង្កើន​កម្លាំងចិត្ត​ ឱ្យដល់បុគ្គលិក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services