អាជីព
៥ ចំណុចចាំបាច់បំផុត បង្ការការលាឈប់របស់បុគ្គលិកល្អៗ ខំសាងគុណសម្បត្តិរាប់ឆ្នាំ
រាល់ពេលមានបុគ្គលិកសកម្មម្នាក់ៗលាឈប់ពីការងារ ជារឿងឈឺក្បាលមួយដែលមេដឹកនាំត្រូវប្រឈម ពីព្រោះថាការស្វះស្វែងរកបុគ្គលិកថ្មីមកជំនួស មិនត្រឹមតែខាតពេលទេ ជួនកាលអាចរកបុគ្គលិកល្អមិនបានដូចអ្នកមុនទៀតផង។
កុំឲ្យស្មុគស្មាញជាមួយរឿងនេះ កម្ពុជាថ្មីមានគន្លឹះចំនួន ៥ ជាគន្លឹះសម្រាប់មេដឹកនាំពិចារណា ដើម្បីទប់ស្កាត់បុគ្គលិកដែលចង់លាឈប់ឲ្យនៅធ្វើការដូចដើម។
១ បង្ហាញការផ្ដល់តម្លៃឲ្យគេឃើញ ជាមេដឹកនាំ ត្រូវឲ្យបុគ្គលិកនោះដឹងថា អ្នកផ្ដល់តម្លៃទៅលើគេ ហើយគេពិតជាមានសារៈសំខាន់សម្រាប់កន្លែងរបស់អ្នក។ អ្នកអាចធ្វើឲ្យគេដឹងដោយប្រាប់បុគ្គលិកតែពីរនាក់ ឬ នៅពេលប្រជុំអាចលើកឡើងពីចំណុចល្អរបស់គេឲ្យបុគ្គលិកផ្សេងបានដឹងដែរ។
ការលើកឡើងបែបនេះធ្វើឲ្យបុគ្គលិកពេញចិត្ត ព្រមទាំងខិតខំប្រឹងប្រែងលើតួនាទីរបស់ខ្លួន ក៏ដូចជាការបង្ហាញគម្រូទៅកាន់បុគ្គលិកដទៃទៀតដែរ។ ជាពិសេសការផ្ដល់តម្លៃដល់បុគ្គលិក ប្រៀបដូចជាកម្លាំងចិត្តមួយធំដល់រូបគេ ដែលបានខិតខំធ្វើការដោយមិនខ្លាចនឿយហត់កន្លងមក។
២ ភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួន ការមានទំនាក់ទំនងរវាងកូនចៅ និងមេកោយជារឿងធម្មតា ប៉ុន្ដែនៅក្រៅម៉ោងការងារអ្នកក៏អាចទាក់ទងជាមួយគេបែបផ្ទាល់ខ្លួនផងដែរ។ ដើម្បីបង្កើតទំនាក់ទំនងស្និទ្ធស្នាល អ្នកអាចចាប់ផ្ដើមដោយសួរនាំពីនេះពីនោះ អំពីក្រុមគ្រួសារ ចំណង់ចំណូលចិត្ត ដំណើរកម្សាន្ត។ ការភ្ចាប់ទំនាក់ទំនង មិនមែនជារឿងខូចខាតទេ ប៉ុន្តែកុំឲ្យលើសលោះ ក្នុងនាមជាមេនិងកូនចៅ។
៣ ផ្ដល់នូវទំនួលខុសត្រូវឲ្យគេ មនុស្សយើងរមែងចង់ឲ្យអ្នកដទៃចាត់ទុកខ្លួនជាបុគ្គលម្នាក់ ដែលមានទំនួលខុសត្រូវមិនថាក្នុងការងារឬក្នុងជីវិត។ ដូច្នេះអ្នកត្រូវផ្ដល់ឲ្យគេនូវទំនួលខុសត្រូវតាមផ្នែកនីមួយៗ។ នៅពេលដែលគេមានទំនួលខុសលើតួនាទី គេនឹងផ្ដោតលើការងារនោះបានច្បាស់លាស់ និងយល់ថា អ្នកគ្រប់គ្រងរបស់ខ្លួនឲ្យតម្លៃ ហើយជឿទុកចិត្ត លើសមត្ថភាពរបស់គេ។
៤ ផ្ដល់សម្ភារៈប្រើប្រាស់គ្រប់គ្រាន់ ដើម្បីឲ្យបុគ្គលិករបស់ខ្លួនបំពេញការងារបានល្អ អ្នកត្រូវតែផ្ដល់នូវសម្ភារៈធ្វើការឲ្យបានគ្រប់គ្រាន់ ព្រោះវាមិនត្រឹមតែជួយសន្សំពេលវេលានោះទេ វាថែមទាំងធ្វើឲ្យបុគ្គលិកបំពេញការងារពោរពេញដោយការជឿទុកចិត្តលើខ្លួនឯង។ ប្រសិនបើបុគ្គលិកស្នើរសុំសម្ភារៈអ្វីដែលពាក់ព័ន្ធនឹងការងារបស់គេមិនដែលបាន ឬខ្វះមុខខ្វះក្រោយ មិនយូរឬឆាប់គេនឹងលាឈប់ដោយឯងៗ ព្រោះតែធុញទ្រាន់ដែលមេកើយមិនអើពើ ឬគេអាចគិតអវិជ្ជមានថាអ្នកជាមេដែលមិនខ្វល់សុខទុក្ខកូនចៅ។
៥ ផ្ដល់ប្រយោជន៍ផ្សេងៗ បើអ្នកធ្វើបាននូវចំណុចទាំង ៤ ខាងលើហើយ កុំភ្លេចថា ការលើកទឹកចិត្តបុគ្គលិកដោយការតម្លើងប្រាក់ខែ ឬផ្ដល់នូវផលប្រយោជន៍ផ្សេងៗទៀតរួមមាន ការធានារ៉ាប់រងសុខភាព យានជំនិះ ប្រាក់ក្រៅម៉ោង ការជប់លៀងលើកទឹកចិត្តជាដើម សុទ្ធតែចាំបាច់ដើម្បីបង្ការការលាឈប់របស់បុគ្គលិកល្អ។
យ៉ាងណាក៏ដោយ នៅតែមេកើយជាច្រើនតែងមើលរំលងនៅចំណុចៗតូចដូចដែលបានរៀបរាប់ខាងលើ ដោយពួកគេគិតថា មិនមែនជារឿងធំដុំសម្រាប់មកគិតឲ្យឈឺក្បាលឡើយ។ ប៉ុន្តែមេដឹកនាំក៏ត្រូវចងចាំថា រាល់ការងារជោគជ័យទៅបាន រមែងច្រើនចងផ្ដុំដោយបុគ្គលិកថ្នាក់ទាប វាជាសសៃពួរគួចរវេញឲ្យការងារធំសម្រេចបាននៅផ្លែផ្កាទាំងអស់គ្នាបាន។
ជាពិសេសចំណុចចុងក្រោយនេះ ក្នុងនាមជាមេដឹកនាំម្នាក់ដើម្បីការពារកុំឲ្យបុគ្គលិកអន់ចិត្តនៅពេលពេលដែលពួកគេបានខិតខំធ្វើការងារ ដាច់ខាតកុំទម្លាប់និយាយឆាប់ឆាយឬហៅម្យ៉ាងទៀតថាវ៉ៃអួទាំងអស់ ទាំងដែលគេមិនបានខុសជាមួយអ្នកផ្សេងដែរ។ ប្រការទាំងនេះយើងអាចមើលស្រាលថាធម្មតាតែបន្តិចៗម្ដង វាជាជំងឺរាំរៃនាំឲ្យមានការខ្នក់ចិត្តច្រើនឆ្នាំ ទើបបុគ្គលិកដាច់ចិត្តលាឈប់ពីការងារនោះចោលតែម្ដង៕

សន្យា
ចុចអាន៖ មានអ្នកដឹកនាំល្អ ជាគុណសម្បត្តិប្រកួតប្រជែង ដ៏សំខាន់មួយ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


