ព័ត៌មានជាតិ
បណ្ឌិត សួន រ៉ានី ៖ ភាពជាអ្នកដឹកនាំត្រូវប្រកាន់យករឿង ៣ចំណុច ទើបមានប្រសិទ្ធភាពដឹកនាំគេ
លោកបណ្ឌិត សួន រ៉ានី អនុរដ្ឋលេខាធិការក្រសួងមុខសារធារណៈ និងជាសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ភាពជាអ្នកដឹកនាំត្រូវប្រកាន់យករឿង ៣ចំណុច ទើបមានប្រសិទ្ធភាពដឹកនាំគេ ក្នុងការអនុវត្តកិច្ចការផ្សេងៗ។

ការលើកឡើងនេះ ធ្វើឡើងក្នុងបាឋកថាស្ដីពី «តើភាពជាអ្នកដឹកនាំមានតម្លៃបែបណាសម្រាប់យើងម្នាក់ៗ» កាលពីព្រឹកថ្ងៃពុធ ទី ៥ ខែកក្កដា ឆ្នាំ ២០២៣នេះ ក្នុងសាលទន្លេសាប នៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត សួន រ៉ានី ភាពជាអ្នកដឹកនាំមានសារៈសំខាន់ណាស់ ក្នុងការដឹកនាំអ្នកដើរតាមនៅគ្រប់ស្ថាប័នការងារ និងគ្រួសារ។ ភាពជាអ្នកដឹកនាំត្រូវតែប្រកាន់យករឿង ៣ ចំណុច ក្នុងនោះមានដូចជា៖

ទី១. សមត្ថភាព ភាពជាអ្នកដឹកនាំត្រូវមានសមត្ថភាពចំណេះដឹងខ្លាំងពូកែ ទាំងជំនាញទុន និងជំនាញរឹង មានទ្រឹស្ដី ត្រូវតែមានការអនុវត្តន៍ ទើបមានប្រសិទ្ធភាព។ ជាក់ស្ដែង ការដឹកនាំកូនចៅក្នុងគ្រួសារ អាណាព្យាបាល ត្រូវចេះអប់រំកូនចៅ ចាប់ពីកុមារភាព រហូតដល់ពេញវ័យ ទើបធ្វើឲ្យមនុស្សមានរបៀបរស់នៅបានសមរម្យ និងក្លាយទៅជាធនធានមនុស្សល្អ សម្រាប់ប្រទេសជាតិ។

ទី២. សីលធម៌ ការដឹកនាំត្រូវមានចំណេះដឹងហើយ ប្រកបដោយសីលធម៌ ក្នុងការរស់នៅ និងដឹកនាំកូនចៅក្នុងស្ថាប័នការងារ និងគ្រួសារ។ ជាក់ស្ដែង ប្រសិនបើ ចង់ឲ្យកូនចៅមានរបៀបរស់នៅល្អ ឪពុកម្ដាយត្រូវធ្វើជាគំរូល្អៗដល់កូនរបស់ខ្លួន។ មិនត្រូវឈ្លោះប្រកែកគ្នា ឬមានអំពើហិង្សាក្នុងគ្រួសារនោះទេ ព្រោះនឹងនាំឲ្យកូនមានបញ្ហាផ្លូវចិត្ត ឬយកគំរូតាមឪពុកម្ដាយរបស់ខ្លួន។
ទី៣. ស្រស់សមសួន ភាពជាអ្នកដឹកនាំ ត្រូវចេះរៀបចំខ្លួនឲ្យសមរម្យ និងមានរបៀបរៀបរយ ពីព្រោះមនុស្សកើតមកមានរូបរាង និងសម្រស់មិនដូចគ្នាទេ។ ប៉ុន្តែត្រូវចេះរៀបចំខ្លួនឲ្យស្រស់សមសួន មិនថា សម្បុរខ្មៅ ឬស នោះឡើយ។
លោកបណ្ឌិត សួន រ៉ានី បានបញ្ជាក់ថា ភាពជាអ្នកដឹកនាំ មិនមែនមានត្រឹមតែរឿង ៣ ចំណុចនោះទេ តែត្រូវចេះបត់ បែន តាមកាលៈទេសៈ ឬស្ថានភាពការងារនោះ។ ម្យ៉ាងទៀត មិនត្រូវភ្លេចរឿងមួយទៀតនោះគឺ «ការទំនាក់ទំនង» មនុស្សជុំវិញខ្លួន និងរវាងមជ្ឈដ្ឋានខាងក្រៅផ្សេងទៀត៕
អត្ថបទ៖ សួស សិត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


