មនុស្សស្លាប់ Archives - Kampuchea Thmey Daily

ប៉ូលិស​ថៃ​​តាមចាប់​​បុរស​សិង្ហបុរី សង្ស័យ​នៅ​ពីក្រោយ​​ការ​ស្លាប់​របស់​មិត្តស្រី​
ប៉ូលិសថៃកំពុង​តាម​ប្រមាញ់​​បុរសជនជាតិសិង្ហបុរីម្នាក់ បន្ទាប់ពី​មិត្តស្រីរបស់គាត់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់មួយក្នុងទីក្រុងបាងកក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២៧ខែមីនានេះ។

(រូបភាព៖ Wikimedia)

ស្ត្រីពីរនាក់បានជូនដំណឹងដល់ប៉ូលិស​ប្រចាំ​ការ​នៅ​ប៉ុស្តិ៍ Thong Lor កាលពីថ្ងៃពុធថា ពួកគេបានបាត់ទំនាក់ទំនងជាមួយមិត្តភ័ក្តិរបស់ពួកគេគឺនាង Praopilat Paladon អាយុ៣០ឆ្នាំ។ ពួកគេមិនបានទទួលដំណឹងពីនាងចាប់តាំងពីថ្ងៃចន្ទមកម្លេះ។ ស្ត្រីទាំងនោះបានប្រាប់ប៉ូលីសថា Praopilat មានមិត្តប្រុសឈ្មោះ Daniel Benjamin Goh Wei-En ជា​ជនជាតិសិង្ហបុរីអាយុ៣២ឆ្នាំ ដែលពួកគេទាំងពីរនេះ​ បាន​ឈ្លោះ​គ្នា​ជា​ញឹក​ញាប់ ដែល​ពេល​ខ្លះមានអំពើ​ហិង្សា​លើ​រាង​កាយថែម​ទៀត។

បន្ទាប់មកប៉ូលិសបានទៅអគារមួយនៅ Sukhumvit Soi ក្នុងសង្កាត់ Watthana កាលពីថ្ងៃពុធ ហើយបានរកឃើញថា បន្ទប់មិនបានជាប់សោទេ និងបើកម៉ាស៊ីនត្រជាក់ចោល។ គេ​បាន​ប្រទះ​ឃើញ​សព​ Praopilat Paladon ​រុំ​ដោយ​កម្រាល​ពូក និង​ភួយ ប្រឡាក់ឈាមក្នុងបន្ទប់ទឹក​ក្នុង​បន្ទប់ជួលជាន់ទី២២នៃខុនដូ។ ក្រោយ​ពី​ឆែកឆេរ​បន្ទប់​រួច សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​ថា នាឡិកា​ទំនើប និង​កាបូប​ដៃ​របស់​អ្នក​ស្លាប់បាន​បាត់ ។

បើតាម វីដេអូ CCTV បានបង្ហាញឱ្យឃើញថា Phraophilas ត្រូវបានគេឃើញជាមួយ Daniel ជាលើកចុងក្រោយនៅម៉ោងប្រហែល៩ៈ១៧ យប់ថ្ងៃអាទិត្យ នៅពេលដែលពួកគេចូលទៅក្នុងជណ្តើរយន្តឆ្ពោះទៅបន្ទប់ជាមួយគ្នា។ Daniel ត្រូវបានគេមើលឃើញថាបានចាកចេញពីខុនដូនៅម៉ោង៣ៈ១៧ រសៀលថ្ងៃអង្គារជាមួយនឹងវ៉ាលីមួយចំនួនមុនពេលចូលទៅក្នុងរថយន្ត Mercedes ពណ៌ខ្មៅ។

ប៉ូលិសបានបញ្ជូនសាកសពរបស់ Phraophilas ដើម្បីធ្វើកោសល្យវិច័យដើម្បីកំណត់មូលហេតុនៃការស្លាប់ និងបន្ដស្វែងរកជនសង្ស័យដែលជាជនជាតិសិង្ហបុរី៕

(រូបភាព៖ Bangkok Post)

(រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុន សុភាព

The post ប៉ូលិស​ថៃ​​តាមចាប់​​បុរស​សិង្ហបុរី សង្ស័យ​នៅ​ពីក្រោយ​​ការ​ស្លាប់​របស់​មិត្តស្រី​ appeared first on Kampuchea Thmey Daily.

តើហេតុអ្វីបានជាមនុស្សស្លាប់ចាំបាច់រៀបចំពិធីបុណ្យ?
នៅពេលដែលមានមនុស្សស្លាប់ ប្រជាជនទូទៅក្នុងប្រទេសកម្ពុជា មិនថាមាន ឬក្រ តែងតែរៀបចំពិធីបុណ្យសពទៅតាមប្រពៃណីទំនៀមទម្លាប់ ដោយសាច់ញាតិ ឬកូនចៅត្រូវចំណាយថវិកាដើម្បីរៀបចំពិធីបុណ្យនេះ។ តើហេតុអ្វីបានជាមនុស្សស្លាប់ចាំបាច់រៀបចំពិធីបុណ្យ?

លោកបណ្ឌិត អាំង ជូលាន សាស្ត្រាចារ្យនៃមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបញ្ជាក់ថា ការស្លាប់ ជាវដ្តជីវិតនៃមនុស្ស ដែលត្រូវកើតចាស់ ឈឺ ស្លាប់ ហើយការធ្វើបុណ្យនៅពេលមានមនុស្សស្លាប់ គឺដើម្បីឱ្យអ្នកស្លាប់បានទៅកើតនៅឋានជាទីគប្បី កន្លែងដែលល្អប្រសើរ។ ប៉ុន្តែទោះជាយ៉ាងណា គ្មានរណាម្នាក់អាចដឹងថា ពេលដែលស្លាប់ទៅកើតនៅទីណា កន្លែងណានោះទេ អាស្រ័យទៅលើផលបុណ្យដែលអ្នកទាំងនោះបានសាង។ នេះបើតាមបាឋកថា របស់លោកបណ្ឌិត តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។

តាមរយៈការធ្វើបាឋកថាក្រោមប្រធានបទ «ការចងចាំព្រាលៗក្នុងវប្បធម៌» នេះ លោកបណ្ឌិត ក៏បានលើកឡើងពីទំនៀមទម្លាប់ប្រពៃណីខ្មែរ និងអបិយជំនឿផ្សេងៗ ដែលប្រជាពលរដ្ឋខ្មែរតែងគោរពប្រតិបត្តិ រហូតមកដល់ពេលបច្ចុប្បន្ន។ ព្រមទាំងបានពន្យល់ពីប្រវត្តនៃពិធីបុណ្យមួយចំនួន ក៏ដូចជាបង្ហាញពីភាសាខ្មែរ និងសំស្ក្រឹត ជាដើម។

គួរជម្រាបដែរថា តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ពីបុរាណឱ្យតែមានមនុស្សស្លាប់ គឺមាននូវទំនៀមទម្លាប់ជាច្រើនដែលត្រូវអនុវត្ត ក្នុងនោះរឿងអបិយជំនឿ រមែងភ្ជាប់មកជាមួយគ្នាជានិច្ចផងដែរ៕

ដោយ៖ គេន ម៉ាលិះ

The post តើហេតុអ្វីបានជាមនុស្សស្លាប់ចាំបាច់រៀបចំពិធីបុណ្យ? appeared first on Kampuchea Thmey Daily.

៦ខែឆ្នាំនេះ រន្ទះបាញ់កើតឡើងចំនួន ៦១លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៣២នាក់
យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ ២០២២នេះ គ្រោះមហន្តរាយធម្មជាតិដោយបាតុភូតរន្ទះបាញ់ បានកើតឡើងចំនួន ៦១លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៣២នាក់ ស្ត្រី ៨នាក់ រងរបួស ២៨នាក់ ងាប់គោក្របីចំនួន ៦៩ក្បាល និងខូខាតផ្ទះចំនួន ១១ខ្នង។

ចំនួននេះ បើប្រៀបធៀបទៅនឹងរយៈពេល ៦ខែ ឆ្នាំ ២០២១កន្លងទៅ ឃើញថា មានការថយចុះរហូតដល់ ៤០% ខណៈ ៦ខែ ឆ្នាំមុន មានរន្ទះបាញ់បានកើតឡើងចំនួន ៧០លើក ខូចខាតផ្ទះ ៥ខ្នង បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៥៩នាក់ រងរបួស ៤៤នាក់ និងងាប់គោក្របីចំនួន ៣២ក្បាល។

ប៉ុន្តែបើធៀបនឹង ៦ខែ ឆ្នាំ ២០២០ មានការកើនឡើងវិញ ដែលមានករណី​រន្ទះបាញ់កើតឡើងចំនួន ៦១លើក ខូចខាតផ្ទះ ៩ខ្នង បណ្តាលឲ្យមនុស្សស្លាប់ចំនួន ២៩នាក់ រងរបួស ២១នាក់ និងងាប់គោក្របីចំនួន ៤៥ក្បាល។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះទាំងអស់គ្នា នៅក្នុងរដូវភ្លៀងនេះ ដើម្បីកាត់បន្ថយការរងគ្រោះ និងការស្លាប់ដោយសារបាតុភូតធម្មជាតិនេះ។

លោកថា ក្នុងការទប់ស្កាត់បញ្ហារន្ទះបាញ់នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រោ​ងនឹងរៀបចំបំពាក់ឧបករណ៍ការពាររន្ទះ នៅតាមតំបន់ប្រឈមមួយចំនួន ដែលតែងតែកើតមាននូវបាតុភូតរន្ទះញាក់ញាប់ ដើម្បីទប់ស្កាត់កុំឲ្យមនុស្សសត្វ រងរបួសស្លាប់ជាបន្តទៀត ជាពិសេសបំពាក់នៅខេត្តចំនួន ៣មុនគេ ដែលមានករណីរងគ្រោះច្រើនជាងគេរួមមាន៖ ខេត្តសៀមរាប ពោធិ៍សាត់ និងខេត្តបាត់ដំបង។

ប៉ុន្តែមុននឹងឈានទៅបំពាក់ឧបករណ៍ការពាររន្ទះនេះ គណៈកម្មការជាតិគ្រោះមហន្តរាយ ត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ ពិសេសស្វែងរកថវិកាពីដៃគូ ក៏ដូចជាស្នើសុំថវិកាពីរាជរដ្ឋាភិបាល ក្នុងការទិញឧបករណ៍ទាំងនោះ។

លោក សុទ្ធ គឹមកុលមុនី បានបន្ថែមថា នាពេលឆាប់ៗខាងមុខនេះ ក្រុមការងារគណៈកម្មការជាតិគ្រោះមហន្តរាយ និងចុះទៅសិក្សានៅខេត្តសៀមរាប ពោធិ៍សាត់ និងបាត់ដំបង ដើម្បីពិនិត្យមើលនិងវាយតម្លៃពីតម្រូវការជាក់ស្តែង ដើម្បីធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំសម្រាប់អនុម័តបន្ត៕

អត្ថបទ៖ សំអឿន

The post ៦ខែឆ្នាំនេះ រន្ទះបាញ់កើតឡើងចំនួន ៦១លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៣២នាក់ appeared first on Kampuchea Thmey Daily.

មនុស្សស្លាប់ភ្លាមៗ អាចបណ្ដាលមកពីហេតុផលប៉ុន្មាននេះ
​យើង​ច្បាស់​ជា​ធ្លាប់​ឭ​ពី​ករណី​មនុស្ស​ស្លាប់​ភ្លាម​ៗ ធ្វើ​ឲ្យ​យើង​ឆ្ងល់​ពី​មូល​ហេតុ​នៃ​ការ​ស្លាប់​ហើយ។ ឧទាហរណ៍​ថា មនុស្ស​នៅ​និយាយ​លេង​ជាមួយ​យើង​ធម្មតា​ពេល​យប់​សោះ ស្រាប់​តែ​ភ្លឺ​ឡើង​លេច​ដំណឹង​ថា​បាត់​បង់​ជីវិត​បាត់​ហើយ នេះ​ករណី​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ឆ្ងល់​មិន​អស់​ចិត្ត។ តែ​តាម​ពិត​ទៅ ការ​ស្លាប់​ភ្លាម​ៗ​នេះ គឺ​មាន​មូល​ហេតុ​ទូទៅ​មួយ​ចំនួន​ដែល​អាច​បង្ក​ឡើង​ឲ្យ​មាន​បញ្ហា​នេះ។

“ការ​ស្លាប់​ភ្លាមៗ ជា​ការ​ស្លាប់​ដែល​មិន​អាច​រង់​ចាំ​ការ​សង្គ្រោះ ជួន​កាល​មិន​មាន​អ្វី​ដែល​អាច​ពន្យល់​ពី​ការ​ស្លាប់​នេះ​បាន​ទេ។ ជា​ទូទៅ ជន​រង​គ្រោះ​បាត់បង់​ស្មារតី មិន​មាន​ដង្ហើម និង​ជីពចរ​នោះ​ទេ។“ នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។

កត្តា​អ្វី​ទៅ​បង្ក​ឲ្យ​មាន​ការ​​ស្លាប់​ភ្លាម​ៗ​បែប​នេះ? កត្តា​ទូទៅ​មួយ​ចំនួន ដែល​បណ្ដាល​ឲ្យ​មនុស្ស​យើង​ស្លាប់​ភ្លាម​ៗ​បាន​មាន​ដូច​ជា៖

១. ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះ​ដូង
២. ការ​ស្ទះ​ផ្លូវ​ដង្ហើម​ដោយ​វត្ថុ​ផ្សេងៗ
៣. ការ​លង់​ទឹក
៤. ជំងឺ​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល
៥. ការ​លេប​ថ្នាំ​ហួស​កម្រិត
៦. អាលែកហ្ស៊ី​ធ្ងន់ធ្ងរ
៧. គ្រោះ​ថ្នាក់​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ
៨. គ្រោះ​ថ្នាក់​ជា​យថាហេតុ​ណា​មួយ (ការ​សម្លាប់​ខ្លួន ឆក់​ខ្សែ​ភ្លើង ហឺត​ផ្សែង​ពុល គ្រោះ​ថ្នាក់​ចរាចរណ៍​…)។

ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ជា​កត្តា​ដែល​បង្ក​ឲ្យ​មាន​ករណី​ស្លាប់​ភ្លាម​ៗ​បាន ហើយ​ជំងឺ​​ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​កក​ជាតិ​ខ្លាញ់​ដែល​ស្ទះ​តាម​សរសៃ​ឈាម​ទៅ​ចិញ្ចឹម​បេះ​ដូង។ តែ​យើង​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ភ្លាមៗ​ដោយ​សារ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ដោយ​ថែ​ទាំ​សុខភាព​កុំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម លើស​ជាតិ​ខ្លាញ់ លើស​សម្ពាធ​ឈាម កុំ​ជក់​បារី ស្ត្រេស និង​ឆេវឆាវ និង​ត្រូវ​ហាត់​ប្រាណ​បញ្ចេញ​ជាតិ​ពុល​ជា​ប្រចាំ។

សព្វ​ថ្ងៃ​នេះ យើង​អាច​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ពី​ការ​ស្លាប់​ភ្លាម​ៗ​បាន​ដោយ ស្គាល់​ពី​បញ្ហា​នៃ​ការ​ស្លាប់​ភ្លាមៗ និង​ឆាប់​ធ្វើ​ការ​សង្គ្រោះ​បឋម ឬ​ខល​ហៅ​ឡាន​ពេទ្យ និង​បញ្ជូន​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរពេទ្យជំនាញ​ឲ្យ​បាន​រហ័ស ដើម្បី​បន្ត​ការ​ព្យាបាល៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖មហារីកពោះវៀនធំ ដែលមិនបង្ហាញរោគសញ្ញា អាចនឹងគ្រោះថ្នាក់ខ្លាំង

ចុចអាន៖មកដឹងហឺតមួយប្រភេទទៀត ហៅថាក្អកហឺត

The post មនុស្សស្លាប់ភ្លាមៗ អាចបណ្ដាលមកពីហេតុផលប៉ុន្មាននេះ appeared first on Kampuchea Thmey Daily.