ព័ត៌មានជាតិ
៦ខែឆ្នាំនេះ រន្ទះបាញ់កើតឡើងចំនួន ៦១លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៣២នាក់
យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ ២០២២នេះ គ្រោះមហន្តរាយធម្មជាតិដោយបាតុភូតរន្ទះបាញ់ បានកើតឡើងចំនួន ៦១លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៣២នាក់ ស្ត្រី ៨នាក់ រងរបួស ២៨នាក់ ងាប់គោក្របីចំនួន ៦៩ក្បាល និងខូខាតផ្ទះចំនួន ១១ខ្នង។

ចំនួននេះ បើប្រៀបធៀបទៅនឹងរយៈពេល ៦ខែ ឆ្នាំ ២០២១កន្លងទៅ ឃើញថា មានការថយចុះរហូតដល់ ៤០% ខណៈ ៦ខែ ឆ្នាំមុន មានរន្ទះបាញ់បានកើតឡើងចំនួន ៧០លើក ខូចខាតផ្ទះ ៥ខ្នង បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៥៩នាក់ រងរបួស ៤៤នាក់ និងងាប់គោក្របីចំនួន ៣២ក្បាល។

ប៉ុន្តែបើធៀបនឹង ៦ខែ ឆ្នាំ ២០២០ មានការកើនឡើងវិញ ដែលមានករណីរន្ទះបាញ់កើតឡើងចំនួន ៦១លើក ខូចខាតផ្ទះ ៩ខ្នង បណ្តាលឲ្យមនុស្សស្លាប់ចំនួន ២៩នាក់ រងរបួស ២១នាក់ និងងាប់គោក្របីចំនួន ៤៥ក្បាល។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះទាំងអស់គ្នា នៅក្នុងរដូវភ្លៀងនេះ ដើម្បីកាត់បន្ថយការរងគ្រោះ និងការស្លាប់ដោយសារបាតុភូតធម្មជាតិនេះ។

លោកថា ក្នុងការទប់ស្កាត់បញ្ហារន្ទះបាញ់នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រោងនឹងរៀបចំបំពាក់ឧបករណ៍ការពាររន្ទះ នៅតាមតំបន់ប្រឈមមួយចំនួន ដែលតែងតែកើតមាននូវបាតុភូតរន្ទះញាក់ញាប់ ដើម្បីទប់ស្កាត់កុំឲ្យមនុស្សសត្វ រងរបួសស្លាប់ជាបន្តទៀត ជាពិសេសបំពាក់នៅខេត្តចំនួន ៣មុនគេ ដែលមានករណីរងគ្រោះច្រើនជាងគេរួមមាន៖ ខេត្តសៀមរាប ពោធិ៍សាត់ និងខេត្តបាត់ដំបង។
ប៉ុន្តែមុននឹងឈានទៅបំពាក់ឧបករណ៍ការពាររន្ទះនេះ គណៈកម្មការជាតិគ្រោះមហន្តរាយ ត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ ពិសេសស្វែងរកថវិកាពីដៃគូ ក៏ដូចជាស្នើសុំថវិកាពីរាជរដ្ឋាភិបាល ក្នុងការទិញឧបករណ៍ទាំងនោះ។
លោក សុទ្ធ គឹមកុលមុនី បានបន្ថែមថា នាពេលឆាប់ៗខាងមុខនេះ ក្រុមការងារគណៈកម្មការជាតិគ្រោះមហន្តរាយ និងចុះទៅសិក្សានៅខេត្តសៀមរាប ពោធិ៍សាត់ និងបាត់ដំបង ដើម្បីពិនិត្យមើលនិងវាយតម្លៃពីតម្រូវការជាក់ស្តែង ដើម្បីធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំសម្រាប់អនុម័តបន្ត៕
អត្ថបទ៖ សំអឿន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


