ព័ត៌មានជាតិ
តើហេតុអ្វីបានជាមនុស្សស្លាប់ចាំបាច់រៀបចំពិធីបុណ្យ?
នៅពេលដែលមានមនុស្សស្លាប់ ប្រជាជនទូទៅក្នុងប្រទេសកម្ពុជា មិនថាមាន ឬក្រ តែងតែរៀបចំពិធីបុណ្យសពទៅតាមប្រពៃណីទំនៀមទម្លាប់ ដោយសាច់ញាតិ ឬកូនចៅត្រូវចំណាយថវិកាដើម្បីរៀបចំពិធីបុណ្យនេះ។ តើហេតុអ្វីបានជាមនុស្សស្លាប់ចាំបាច់រៀបចំពិធីបុណ្យ?

លោកបណ្ឌិត អាំង ជូលាន សាស្ត្រាចារ្យនៃមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបញ្ជាក់ថា ការស្លាប់ ជាវដ្តជីវិតនៃមនុស្ស ដែលត្រូវកើតចាស់ ឈឺ ស្លាប់ ហើយការធ្វើបុណ្យនៅពេលមានមនុស្សស្លាប់ គឺដើម្បីឱ្យអ្នកស្លាប់បានទៅកើតនៅឋានជាទីគប្បី កន្លែងដែលល្អប្រសើរ។ ប៉ុន្តែទោះជាយ៉ាងណា គ្មានរណាម្នាក់អាចដឹងថា ពេលដែលស្លាប់ទៅកើតនៅទីណា កន្លែងណានោះទេ អាស្រ័យទៅលើផលបុណ្យដែលអ្នកទាំងនោះបានសាង។ នេះបើតាមបាឋកថា របស់លោកបណ្ឌិត តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។
តាមរយៈការធ្វើបាឋកថាក្រោមប្រធានបទ «ការចងចាំព្រាលៗក្នុងវប្បធម៌» នេះ លោកបណ្ឌិត ក៏បានលើកឡើងពីទំនៀមទម្លាប់ប្រពៃណីខ្មែរ និងអបិយជំនឿផ្សេងៗ ដែលប្រជាពលរដ្ឋខ្មែរតែងគោរពប្រតិបត្តិ រហូតមកដល់ពេលបច្ចុប្បន្ន។ ព្រមទាំងបានពន្យល់ពីប្រវត្តនៃពិធីបុណ្យមួយចំនួន ក៏ដូចជាបង្ហាញពីភាសាខ្មែរ និងសំស្ក្រឹត ជាដើម។

គួរជម្រាបដែរថា តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ពីបុរាណឱ្យតែមានមនុស្សស្លាប់ គឺមាននូវទំនៀមទម្លាប់ជាច្រើនដែលត្រូវអនុវត្ត ក្នុងនោះរឿងអបិយជំនឿ រមែងភ្ជាប់មកជាមួយគ្នាជានិច្ចផងដែរ៕
ដោយ៖ គេន ម៉ាលិះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


