សុខភាព
មនុស្សស្លាប់ភ្លាមៗ អាចបណ្ដាលមកពីហេតុផលប៉ុន្មាននេះ
យើងច្បាស់ជាធ្លាប់ឭពីករណីមនុស្សស្លាប់ភ្លាមៗ ធ្វើឲ្យយើងឆ្ងល់ពីមូលហេតុនៃការស្លាប់ហើយ។ ឧទាហរណ៍ថា មនុស្សនៅនិយាយលេងជាមួយយើងធម្មតាពេលយប់សោះ ស្រាប់តែភ្លឺឡើងលេចដំណឹងថាបាត់បង់ជីវិតបាត់ហើយ នេះករណីមួយដែលធ្វើឲ្យយើងឆ្ងល់មិនអស់ចិត្ត។ តែតាមពិតទៅ ការស្លាប់ភ្លាមៗនេះ គឺមានមូលហេតុទូទៅមួយចំនួនដែលអាចបង្កឡើងឲ្យមានបញ្ហានេះ។

“ការស្លាប់ភ្លាមៗ ជាការស្លាប់ដែលមិនអាចរង់ចាំការសង្គ្រោះ ជួនកាលមិនមានអ្វីដែលអាចពន្យល់ពីការស្លាប់នេះបានទេ។ ជាទូទៅ ជនរងគ្រោះបាត់បង់ស្មារតី មិនមានដង្ហើម និងជីពចរនោះទេ។“ នេះបើតាមការផ្សព្វផ្សាយឲ្យដឹងពីមន្ទីរពេទ្យ កាល់ម៉ែត។
កត្តាអ្វីទៅបង្កឲ្យមានការស្លាប់ភ្លាមៗបែបនេះ? កត្តាទូទៅមួយចំនួន ដែលបណ្ដាលឲ្យមនុស្សយើងស្លាប់ភ្លាមៗបានមានដូចជា៖
១. ជំងឺស្ទះសរសៃឈាមបេះដូង
២. ការស្ទះផ្លូវដង្ហើមដោយវត្ថុផ្សេងៗ
៣. ការលង់ទឹក
៤. ជំងឺស្ទះសរសៃឈាមខួរក្បាល
៥. ការលេបថ្នាំហួសកម្រិត
៦. អាលែកហ្ស៊ីធ្ងន់ធ្ងរ
៧. គ្រោះថ្នាក់ប៉ះទង្គិចធ្ងន់ធ្ងរ
៨. គ្រោះថ្នាក់ជាយថាហេតុណាមួយ (ការសម្លាប់ខ្លួន ឆក់ខ្សែភ្លើង ហឺតផ្សែងពុល គ្រោះថ្នាក់ចរាចរណ៍…)។
ជំងឺស្ទះសរសៃឈាមបេះដូង ជាកត្តាដែលបង្កឲ្យមានករណីស្លាប់ភ្លាមៗបាន ហើយជំងឺភាគច្រើនបណ្ដាលមកពីការកកជាតិខ្លាញ់ដែលស្ទះតាមសរសៃឈាមទៅចិញ្ចឹមបេះដូង។ តែយើងអាចកាត់បន្ថយហានិភ័យនៃការស្លាប់ភ្លាមៗដោយសារជំងឺស្ទះសរសៃឈាមបេះដូង ដោយថែទាំសុខភាពកុំឲ្យកើតជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ លើសសម្ពាធឈាម កុំជក់បារី ស្ត្រេស និងឆេវឆាវ និងត្រូវហាត់ប្រាណបញ្ចេញជាតិពុលជាប្រចាំ។

សព្វថ្ងៃនេះ យើងអាចជួយសង្គ្រោះជនរងគ្រោះពីការស្លាប់ភ្លាមៗបានដោយ ស្គាល់ពីបញ្ហានៃការស្លាប់ភ្លាមៗ និងឆាប់ធ្វើការសង្គ្រោះបឋម ឬខលហៅឡានពេទ្យ និងបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យជំនាញឲ្យបានរហ័ស ដើម្បីបន្តការព្យាបាល៕
ចុចអាន៖មហារីកពោះវៀនធំ ដែលមិនបង្ហាញរោគសញ្ញា អាចនឹងគ្រោះថ្នាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


