មេធាវី Archives - Kampuchea Thmey Daily

មិនថាមេធាវី ឬឧកញ៉ាមិនមានសិទ្ធិកាន់កាប់ និងប្រើប្រាស់ កាំភ្លើងនោះទេ
កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ​ បានចុះឃាត់ខ្លួនលោក ខុន បញ្ចសិទ្ធិ ដែលគេស្គាល់ថា ជាមេធាវី និងមានងារជាឧកញ៉ា និងបក្ខពួកម្នាក់ទៀត ពាក់ព័ន្ធករណីផ្ទុះអាវុធនៅក្នុងក្លិបកម្សាន្ដមួយកន្លែងក្នុងមូលដ្ឋានខណ្ឌចំការមន។ ករណីផ្ទុះអាវុធនេះដែរ ធ្វើឱ្យមានការផ្ញាក់ផ្អើល និងបានចោទជាសំណួរថា តើមេធាវី មានសិទ្ធិកាន់កាប់ និងប្រើប្រាស់ កាំភ្លើងដែរឬទេ?

តាមច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ត្រូវបានអនុញ្ញាតឱ្យតែក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិមានក្លឹប និងទីលានសម្រាប់ហាត់បាញ់ហ្វឹកហ្វឺន ហើយមិនអនុញ្ញាតឱ្យជនស៊ីវិលប្រើប្រាស់អាវុធដោយសេរីនោះឡើយ។ ក្នុងមាត្រា៤ នៃច្បាប់នេះ បានហាមឃាត់ការបំពាក់ ការកាន់កាប់ ការយកតាមខ្លួន ការប្រើប្រាស់ ការទិញ ការលក់ ការធ្វើពាណិជ្ជកម្ម ការនាំចូល ការនាំចេញ ការស្តុកអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទចំពោះជនស៊ីវិលក្នុងព្រះរាជាណាចក្រកម្ពុជា។

ចំណែក នៅក្នុងមាត្រា២០ បានចែងច្បាស់ថា ជនណាដែលបំពាក់អាវុធតាមខ្លួន កាន់កាប់ ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ដល់២ឆ្នាំ និងពិន័យជាទឹកប្រាក់ ៥០ម៉ឺនរៀល ដល់២លានរៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀតនោះទេ។

ដោយឡែក បើតាមច្បាប់ស្តីពី លក្ខន្តិកៈមេធាវី​ ​​វិជ្ជាជីវៈមេធាវី ជាវិជ្ជាជីវៈឯករាជ និង​សេរី​ដែលចូលរួមបម្រើវិស័យយុត្តិធម៌ ហើយវិជ្ជាជីវៈមេធាវី​អាច​ប្រព្រឹត្តទៅ​បានតែ​ក្នុង​ក្របខ័ណ្ឌ​នៃ​គណៈ​​មេធាវី​តែប៉ុណ្ណោះ​។​ រីឯក្រមសីលធម៌មេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មេធាវីមានបេសកកម្មចូលរួមក្នុងការរៀបចំនីតិរដ្ឋ ពង្រឹងយុទ្ធធម៌សង្គម និងការពារសិទ្ធមនុស្ស៕

The post មិនថាមេធាវី ឬឧកញ៉ាមិនមានសិទ្ធិកាន់កាប់ និងប្រើប្រាស់ កាំភ្លើងនោះទេ appeared first on Kampuchea Thmey Daily.

មុនចូលកាន់តំណែង តើចៅក្រម ព្រះរាជអាជ្ញា និងមេធាវី ត្រូវសច្ចាប្រណិធានអ្វីខ្លះ?
ចៅក្រម ព្រះរាជអាជ្ញា និងមេធាវី បានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមបម្រើវិស័យយុត្តិធម៌ ពង្រឹងនីតិរដ្ឋ និងការពារសិទ្ធិមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យ៉ាងណាមិញ ការចូលកាន់តំណែងជាចៅក្រម ព្រះរាជអាជ្ញា និងមេធាវី ត្រូវប្តេជ្ញា ទទួលខុសត្រូវនូវតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។ មុនចូលកាន់តំណែង តើចៅក្រម ព្រះរាជអាជ្ញា និងមេធាវី ត្រូវសច្ចាប្រណិធានអ្វីខ្លះ?

យោងតាមច្បាប់ស្តីពីលក្ខន្តិក:នៃចៅក្រម និងព្រះរាជអាជ្ញា មុនចូលកាន់តំណែង ចៅក្រម និងព្រះរាជអាជ្ញា ត្រូវធ្វើសច្ចាប្រណិធាននៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្ត្រសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត ដោយត្រូវសច្ចាថា ក្នុងពេលបំពេញវិជ្ជាជីវៈ ជាចៅក្រម និងជាព្រះរាជអាជ្ញា ត្រូវប្តេជ្ញាប្រតិបត្តិ តួនាទី ភារកិច្ច និងប្រើសិទ្ធិអំណាចរបស់ខ្លួន ក្នុងឋានៈជាចៅក្រម និងជាព្រះរាជអាជ្ញា ដោយគោរពឱ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនតាមក្រមសីលធម៌របស់ចៅក្រម និងព្រះរាជអាជ្ញា។ ម្យ៉ាងវិញទៀត ត្រូវស្មោះត្រង់ចំពោះវិជ្ជាជីវៈ ប្រកាន់ខ្ជាប់នូវឧត្តមគតិជាតិ ព្រមទាំងបំពេញវិជ្ជាជីវៈប្រកបដោយសេចក្តីថ្លៃថ្នូរ វីរិយភាព និងសុចរិតយុត្តិធម៌។

បន្ថែមពីនេះ ត្រូវប្តេជ្ញាប្រើប្រាស់សតិសម្បជញ្ញៈ និងឧត្តមគតិជាតិ ក្នុងការប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងការអនុវត្តច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា ដោយត្រូវវៀរចាកពីអគតិធម៌ទាំងបួន ប្រការ គឺ “ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ” និងប្រកាន់យកនូវសុគតិធម៌ប្រកបដោយ វិរិយាសម្បយុត្ត សុចរិតយុត្តិធម៌ បញ្ញាត្តិគារវោ សមទណ្ឌ និងបញ្ញាវុធ វិនិច្ឆ័យ”។ ប្រសិនបើ ចៅក្រម និងព្រះរាជអាជ្ញា មិនបានប្រតិបត្តិតាមតួនាទី ភារកិច្ច និងអំណាចដូចដែលបានសច្ចាខាងលើទេនោះ សូមព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ អស់ទេព្រក្ស អារុក្ខអារក្ស អ្នកតាយាយទេព និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ដាក់ទោសទណ្ឌកម្មដល់ចៅក្រម និងព្រះរាជអាជ្ញា ទាំងក្នុងឥធលោក និងបរលោក។

ចំណែក ច្បាប់ស្តីពី លក្ខន្តិក:របស់មេធាវីវិញ គឺការសច្ចាប្រណិធានរបស់មេធាវី ត្រូវធ្វើសច្ចាប្រណិធានចំពោះមុខសាលាឧទ្ធរណ៍ ដោយមានវត្តមានប្រធានគណ:មេធាវី និងមានខ្លឹមសារដូច្នេះថា៖ «ខ្ញុំសូមសច្ចាប្រណិធានថា នឹងអនុវត្តវិជ្ជាជីវ:របស់ខ្ញុំ ដោយសេចក្តីថ្លៃថ្នូរ ដោយសតិសម្បជញ្ញ: ដោយសេចក្តីទៀងត្រង់ ដោយមនុស្សធម៌ ដោយស្មារតីឯករាជ និងដោយគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា»៕

The post មុនចូលកាន់តំណែង តើចៅក្រម ព្រះរាជអាជ្ញា និងមេធាវី ត្រូវសច្ចាប្រណិធានអ្វីខ្លះ? appeared first on Kampuchea Thmey Daily.

មុនអាចប្រកបវិជ្ជាជីវៈមេធាវីបាន តើត្រូវទទួលការបណ្ដុះបណ្ដាលនៅស្ថាប័នណា?
នៅក្នុងវិស័យយុត្តិធម៌ មានការងារជាច្រើនប្រភេទដូចជា វិជ្ជាជីវៈមេធាវី ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី ជាដើម។ តែដើម្បីអាចបំពេញវិជ្ជាជីវៈទាំងនេះបាន បុគ្គលដែលមានបំណងចង់ចាប់យកវិជ្ជាជីវៈណាមួយ គឺត្រូវឆ្លងកាត់ការប្រឡងតេស្ដសមត្ថភាព និងការបណ្ដុះបណ្ដាលដែលតម្រូវទៅតាមវិជ្ជាជីវៈនីមួយៗ។ ក្នុងនោះ សម្រាប់ការស្នើសុំប្រកបវិជ្ជាជីវៈមេធាវី គឺត្រូវបានគ្រប់គ្រង និងកំណត់លក្ខខណ្ឌដោយច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមុន។ តើមានលក្ខខណ្ឌតម្រូវអ្វីខ្លះ ទើបអាចប្រកបវិជ្ជាជីវៈមេធាវីបាន? ហើយមុនក្លាយជាមេធាវីត្រូវទទួលការបណ្ដុះបណ្ដាលនៅស្ថាប័នណា?

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី គឺជាគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវីតែមួយគត់នៅកម្ពុជា ក្រោមការគ្រប់គ្រងរបស់ស្ថាប័នចំនួនពីរ គឺរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងក្រុមប្រឹក្សាគណៈមេធាវីនៃកម្ពុជា។ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី មានតួនាទីរៀបចំនីតិវិធីប្រលងជ្រើសរើសសិស្សមេធាវីមកបណ្ដុះបណ្ដាល បើកវគ្គបណ្ដុះបណ្ដាលបន្ថែមដល់មេធាវីកំពុងធ្វើកម្មសិក្សា និងវគ្គសុក្រឹត្យការដល់មេធាវីកំពុងប្រកបវិជ្ជាជីវៈ។

លក្ខខណ្ឌសម្រាប់បុគ្គលដែលមានបំណងចង់ចាប់យកវិជ្ជាជីវៈមេធាវី គឺត្រូវឆ្លងកាត់តាមរយៈការប្រលងជ្រើសរើសឲ្យចូលរៀននៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវីនេះ។ ការប្រលងជ្រើសរើសនេះបានអនុញ្ញាតក្នុងចំណោមនិស្សិត និងមន្ត្រីរាជការ ដែលបេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានបរិញ្ញាបត្រច្បាប់ ឬសញ្ញាបត្រផ្នែកច្បាប់ដែលមានតម្លៃសមមូល មានក្រមសីលធម៌ ហើយមិនធ្លាប់បានផ្ដន្ទាទោសគ្រប់កម្រិត រួមទាំងវិន័យ និងទោសរដ្ឋបាល ជាអាទិ៍៖ ការលុបឈ្មោះចោល ការបញ្ឈប់ពីមុខងារ និងការដកហូតងារជាដើម។

បេក្ខជនដែលបានប្រលងជាប់ជាស្ថាពរ នឹងក្លាយជាសិស្សមេធាវី ហើយទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវីតាមកម្មវិធីសិក្សារយៈពេល ១ឆ្នាំ។ ក្នុងរយៈពេលនៃការបណ្ដុះបណ្ដាលនេះ សិស្សមេធាវី នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែតាមការកំណត់របស់រដ្ឋ ហើយចំពោះសិស្សមេធាវី ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលដោយជោគជ័យ នឹងទទួលបានវិញ្ញាបនបត្រសម្បទាខាងវិជ្ជាមេធាវីទទួលស្គាល់ដោយគណៈមេធាវីនៃកម្ពុជា។

ក្រោយបានបំពេញតាមលក្ខខណ្ឌសព្វគ្រប់ និងទទួលបានវិញ្ញាបនបត្រសម្បទាខាងវិជ្ជាមេធាវីដោយជោគជ័យហើយនោះ ក្រុមប្រឹក្សាគណៈមេធាវី នឹងពិនិត្យសម្រេចយល់ព្រមឲ្យសិស្សមេធាវីប្រកបវិជ្ជាជីវៈជាមេធាវី និងត្រូវធ្វើសច្ចាប្រណិធាននៅចំពោះមុខសាលាឧទ្ធរណ៍ភ្នំពេញ។ ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពក្នុងការបំពេញការងារ គឺមេធាវីដែលទើបបានចុះឈ្មោះត្រូវធ្វើកម្មសិក្សារយៈពេល ១ឆ្នាំបន្ថែមទៀត៕

ដោយ៖ ធឿន វ៉ាន់សុង

The post មុនអាចប្រកបវិជ្ជាជីវៈមេធាវីបាន តើត្រូវទទួលការបណ្ដុះបណ្ដាលនៅស្ថាប័នណា? appeared first on Kampuchea Thmey Daily.

តោះ មកស្គាល់ឥស្សរជនកំពូលៗរបស់កម្ពុជា ដែលមានឈ្មោះជាមេធាវី តែមិន​ប្រកបវិជ្ជាជីវៈ
បើតាមស្ថិតិគិតត្រឹមខែសីហា ឆ្នាំ២០២២ គណៈមេធាវីកម្ពុជា មានសមាជិក-សមាជិកា សរុបមានចំនួន ២ ៦១៤រូបហើយ ក្នុងនោះ មានស្រ្តី ៦៤៩រូប។ មេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈចំនួន ២ ១២២រូប មេធាវីកំពុងធ្វើកម្មសិក្សាចំនួន ២៩៨រូប មេធាវីសុំមិនប្រកបវិជ្ជាជីវៈចំនួន ១៤៨រូប មេធាវីសុំនៅក្រៅបញ្ជីចំនួន ២១រូប។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ជាសមាជិកពេញសិទ្ធិនៃគណៈមេធាវីដែរ។ សម្ដេចតេជោ ហ៊ុន សែន បានធ្វើសម្បថ ហើយក្លាយជាមេធាវីពេញសិទ្ធិនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ មានអត្តលេខ៣៥០។ ប៉ុន្តែ មុខងារជាមេធាវីនេះ សម្ដេចតេជោមិនប្រកបវិជ្ជាជីវៈនោះទេ។ ក្រៅពីសម្ដេចតេជោ ហ៊ុន សែន ក៏នៅមានឥស្សរជនជាន់ខ្ពស់មួយចំនួនទៀតរបស់កម្ពុជា ក៏ធ្លាប់ធ្វើជាមេធាវីផងដែរ ដូចជា៖

១/ សម្ដេចក្រឡាហោម ស ខេង

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមេធាវីសុំមិនប្រកបវិជ្ជាជីវៈ មានអត្តលេខ៣៤៩ ហើយបានធ្វើសម្បថពេញសិទ្ធិនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤។

២/ លោក ឌិត មុន្ទី ប្រធានតុលាការកំពូល

លោក ឌិត មុន្ទី បានក្លាយជាមេធាវីពេញសិទ្ធិនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៩៧ មានអត្តលេខ១២០។ ប៉ុន្តែ មុខងារជាមេធាវីនេះ លោកសុំនៅក្រៅបញ្ជី ដោយហេតុថា នាពេលបច្ចុប្បន្ន លោក ឌិត មុន្ទី កំពុងតំណែងជាប្រធានតុលាការកំពូល និងមានមុខងារជាចៅក្រមអង្គជំនុំជម្រះនៃតុលាការកំពូល។

៣/ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ក៏ជាមេធាវីដែរ ប៉ុន្តែសុំមិនប្រកបវិជ្ជាជីវៈ។ លោក ឱម យ៉ិនទៀង មានអត្តលេខ៥២២ ដែលបានធ្វើសម្បថអំឡុងឆ្នាំ២០០៦ ចុះកម្មសិក្សាឆ្នាំ២០០៧ និងក្លាយជាមេធាវីពេញសិទ្ធិនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពីលោកបានបញ្ចប់សញ្ញាបត្រអនុបណ្ឌិតច្បាប់ នៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ក្នុងឆ្នាំ២០០៥។

៤/ លោកទេសរដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា

អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ជាមេធាវីពេញសិទ្ធិសុំមិនប្រកបវិជ្ជាជីវៈ មានអត្តលេខ០៣៧ ក្រោយការធ្វើសម្បថនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៩៥។ បច្ចុប្បន្ន លោក អង្គ វង្សវឌ្ឍនា កំពុងកាន់តំណែងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បន្ទាប់ពីលោកធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អស់រយៈពេល១៦ឆ្នាំ ហើយត្រូវបានបញ្ចប់មុខតំណែងកាលពីអំឡុងឆ្នាំ២០២០។

៥/ លោក ប៉ែន បញ្ញា

លោក ប៉ែន បញ្ញា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានក្លាយជាមេធាវីពេញសិទ្ធិ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីលោកបានធ្វើសម្បថនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានអត្តលេខ២៣៤៣។ ប៉ុន្តែ លោកមេធាវីវ័យ ៨១ឆ្នាំរូបនេះ មិនប្រកបវិជ្ជាជីវៈនោះទេ។

៦/ លោក អ៊ុក រ៉ាប៊ុន

លោក អ៊ុក រ៉ាប៊ុន គឺជាបណ្ឌិតទស្សនវិជ្ជា នៅសាកលវិទ្យាល័យ Southern California សហរដ្ឋអាមេរិក។ បច្ចុប្បន្នលោក កំពុងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន ក៏ធ្លាប់ធ្វើជាមេធាវីតាំងពីឆ្នាំ១៩៩៦ ដែលមានអត្តលេខ០៥៥ ប៉ុន្តែ ពេលនេះ លោកជាមេធាវីសុំនៅក្រៅបញ្ជី។

៧/ លោក ព្រុំ សុខា

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ព្រុំ សុខា ក៏ធ្លាប់ធ្វើជាមេធាវីដែរ ប៉ុន្តែ លោកមិនប្រកបវិជ្ជាជីវៈទេ បន្ទាប់ពីលោកបានក្លាយជាមេធាវីពេញសិទ្ធិអំឡុងឆ្នាំ២០០៤ ហើយមានអត្តលេខ៣៤៧។ លោករដ្ឋមន្ត្រី បានបញ្ចប់ការសិក្សាសញ្ញាបត្រអនុបណ្ឌិតគ្រប់គ្រងសាធារណៈនៅសាកលវិទ្យាល័យជាតិសិង្ហបុរី។

៨/ រដ្ឋមន្ត្រីវ័យក្មេង លោក កើត រិទ្ធ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ធ្លាប់ជាមេធាវីដែលមានឈ្មោះពេញសិទ្ធិកាលពីអំឡុងឆ្នាំ២០១៦ មានអត្តលេខ ១១១៣ ប៉ុន្តែ ពេលនេះ លោកមិនបានប្រកបវិជ្ជាជីវៈជាមេធាវីទេ។ លោករដ្ឋមន្ត្រី កើត រិទ្ធ ជាអតីតនិស្សិតកម្ពុជា ដែលបានទៅសិក្សានៅប្រទេសបារាំង ហើយបានទទួលបានសញ្ញាបត្រអនុបណ្ឌិតច្បាប់នៃសាកលវិទ្យាល័យ លីយ៉ុង៕

ដោយ៖ ធឿន វ៉ាន់សុង

The post តោះ មកស្គាល់ឥស្សរជនកំពូលៗរបស់កម្ពុជា ដែលមានឈ្មោះជាមេធាវី តែមិន​ប្រកបវិជ្ជាជីវៈ appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យ ៖ មេធាវីក្រសួងព័ត៌មាន ផ្ដល់ជំនួយផ្នែកច្បាប់ដល់អ្នកសារព័ត៌មានប្រមាណ ៤០ករណីហើយ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានឲ្យដឹងថា មេធាវីក្រសួងព័ត៌មាន បានផ្ដល់ជំនួយផ្នែកច្បាប់ដល់អ្នកសារព័ត៌មានចំនួន ៣០ ទៅ ៤០ករណីហើយ ពាក់ព័ន្ធនឹងវិវាទផ្នែកវិជ្ជាជីវៈ។

នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងព័ត៌មាន” នាព្រឹកថ្ងៃទី ១ ខែកញ្ញានេះ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថា ចាប់តាំងពីបង្កើតឲ្យមាន ក្រុមមេធាវីក្រសួងព័ត៌មានមក គឺបានផ្ដល់ជំនួយផ្នែកច្បាប់ដល់អ្នកសារព័ត៌មានចំនួន ៣០ ទៅ ៤០ករណីហើយ។

ក្នុងចំណោមករណីទាំងនោះ បានសម្របសម្រួលក្រៅប្រព័ន្ធតុលាការពី ៨០ ទៅ ៩០ភាគរយ ហើយករណីខ្លះឡើងដល់តុលាការនោះ គឺក្រសួងព័ត៌មាន ផ្ដល់មេធាវីការពារក្ដី តែមកដល់ពេលនេះមានចំនួនតិចតួចប៉ុណ្ណោះ។ លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា ការផ្ដល់ជំនួយផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន គឺផ្ដោតទៅលើតែវិវាទផ្នែកវិជ្ជាជីវៈប៉ុណ្ណោះ ដោយមិនផ្ដល់ជំនួយផ្នែកច្បាប់សម្រាប់វិវាទបុគ្គលឡើយ។

សូមជម្រាបថា បន្ទាប់ពីទទួលអនុសាសន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅឆ្នាំ ២០១៩មក គឺក្រសួងព័ត៌មាន បានបង្កើតក្រុមមេធាវីក្រសួងព័ត៌មាន ដោយសហការជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្ដេច​តេជោ ក្នុងការផ្ដល់ជំនួយផ្នែកផ្លូវច្បាប់ជូនដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មាន នៅពេលដែលមានវិវាទផ្នែកវិជ្ជាជីវៈកើតឡើង ដោយពុំគិតថ្លៃ៕

អត្ថបទ៖ ឃួន សុភ័ក្រ

The post អ្នកនាំពាក្យ ៖ មេធាវីក្រសួងព័ត៌មាន ផ្ដល់ជំនួយផ្នែកច្បាប់ដល់អ្នកសារព័ត៌មានប្រមាណ ៤០ករណីហើយ   appeared first on Kampuchea Thmey Daily.

លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​លោក សុន ឆ័យ ដាក់ពាក្យ​ស្នើសុំ​ពន្យារពេល​ចូល​បំភ្លឺ​នៅ​តុលាការ
លោក ជូ​ង ជូ​ងី ដែលជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​យក​លិខិត​ស្នើសុំ​ពន្យារពេល​ចូល​បំភ្លឺ​របស់លោក សុន ឆ័យ ទៅ​ដា​ក់នៅ​តុលាការ សាលាដំបូង​រាជ​ធា​នៅ​ភ្នំពេញ ដោយសារ​កូនក្តី​ជាប់​បំពេញភារកិច្ច​នៅក្រៅ​ប្រទេស នេះ​បើតាម​ការបញ្ជាក់​ពី​លោក ជូ​ង ជូ​ងី​។

​ការដាក់​ពាក្យស្នើសុំ​ពន្យា​ពេល​ចូល​បំភ្លឺ​របស់​មេធាវី​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​តុលាការ​បាន​កោះហៅ​លោក សុន ឆ័យ ឲ្យ​ចូល​បំភ្លឺ​លើ​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០២២​។

​លោក ជូ​ង ជូ​ងី អះអាងថា មូលហេតុ​នៃ​ការស្នើសុំ​ពន្យា​ពេលនេះ ដោយសារតែ​ថ្ងៃនេះ ក៏ដូចជា​ថ្ងៃស្អែក លោក សុន ឆ័យ មិនមាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា​ទេ គឺ​លោក​កំពុងតែ​បំពេញភារកិច្ច​នៅក្រៅ​ប្រទេស​។ ដូច្នេះ​លោក សុន ឆ័យ មិនអាច​ចូល​ឆ្លើយបំភ្លឺ​តាម​ការកោះហៅ​របស់​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានទេ​។ លោក​ថា ការស្នើសុំ​នេះ គឺ​សុំ​ទៅក្រោយ​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២២​។

គួរ​រលឹក​ថា លោក សុន ឆ័យ ដែលមាន​តួនាទី​ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន កំពុង​ទទួលរង​បណ្តឹង​ចំនួន​២ គឺ​ទី​១, បណ្តឹង​ពាក់ព័ន្ធ​ការ​ចោទ និង​ការ​បំភ្លៃ​ព័ត៌មាន​ជុំវិញ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ដែល​ត្រូវបាន​ចាត់ទុកជា​អំពើ​ទុច្ចរិត​, បំភ្លៃ​ខុសពី​ការពិត​, ការផ្តល់​ព័ត៌មាន​ក្លែង​ក្លែង ក្នុង​ចេតនា​ទម្លាក់កំហុស​ដោយ​អ​សុទ្ធចិត្ត និង​មួលបង្កាច់​នាំឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ធ្ង​រ ដល់​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បណ្តឹង​នេះ មេធាវី​បានទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៤.០០០​លាន​រៀល ឬ​ប្រហែល​១​លាន​ដុល្លារ​អាមេរិក​។

ទី​២, បណ្តឹង​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ របស់​ស្ថាប័ន​គ​.​ជ​.​ប ដែល​បណ្តឹង​នេះ បានស្នើ​ឲ្យ​តុលាការ​ផ្តន្ទាទោស​លោក សុន ឆ័យ តាម​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ និង​ស្នើ​ឲ្យ​លោក សុន ឆ័យ ធ្វើលិខិត​សុំទោស​ជា​សាធារណៈ​។

លោក សុន ឆ័យ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​អូស្ត្រាលី កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២២ ក្រោយពី​លោក​ដឹងខ្លួន​ថា នឹងមាន​ការប្តឹង​រូបលោក​ទៅ​តុលាការ ហើយ​កាលពី​ថ្មីៗ​នេះ លោក សុន ឆ័យ បាន​អះអាងថា លោក​នឹង​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២២ ខាងមុខ ដើម្បី​ពិភាក្សា​ជាមួយ​មេធាវី ទាក់ទង​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​បណ្តឹង​របស់​ស្ថាប័ន គ​.​ជ​.​ប​៕

ដោយ ៖ កោះ​កែវ

The post លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​លោក សុន ឆ័យ ដាក់ពាក្យ​ស្នើសុំ​ពន្យារពេល​ចូល​បំភ្លឺ​នៅ​តុលាការ appeared first on Kampuchea Thmey Daily.

ពលរដ្ឋ ៥០នាក់ ទាក់ទងមេធាវីមួយរូប ក្រោយប្រកាសការពារក្ដី​​មិន​គិតថ្លៃ​ សំណុំ​រឿងប៉ះពាល់ដល់ព្រះពុទ្ធ​សាសនា
មេធាវីមួយរូប បានប្រកាសចូលរួមការពារក្ដីដោយមិនគិតថ្លៃ ទៅលើករណីអ្នកលេងបណ្ដាញសង្គម ដែលបាន​ប្រព្រឹត្ត​​ទង្វើប៉ះពាល់ដល់ព្រះពុទ្ធសាសនា ដោយក្នុងនោះមានប្រជាពលរដ្ឋប្រមាណ ៥០នាក់ បានទំនាក់ទំនងទៅ​កាន់មេធាវីរូបនេះ ក្រោយមានការប្រកាសយ៉ាងដូច្នេះ។

លោកមេធាវី ម៉ុត សៀងហៃ បានឲ្យដឹងនៅរសៀលថ្ងៃទី៤ វិច្ឆិកានេះថា បន្ទាប់ពីលោកសរសេរ​ក្នុង​ខំមិនព័ត៌មាន របស់​សារព័ត៌មានកម្ពុជាថ្មីមក មានប្រជាពលរដ្ឋប្រមាណ ៤០ ទៅ ៥០នាក់ បានទំនាក់ទំនងមកលោក ជុំវិញការ​ប្រកាសចូលរួមការពារក្ដី ដោយមិនគិតថ្លៃលើករណីនេះ។ ចំណែកឯម្ចាស់បណ្ដឹង ដែលប្ដឹងម្ចាស់គណនីហ្វេសប៊ុក និងតិកតុក ព្រមទាំងបក្សពួក​ពីបទ ប៉ះពាល់ដល់ព្រះពុទ្ធសាសនា ក៏បានទាក់ទងមកកាន់លោកផងដែរ។

លោកមានប្រសាសន៍ថា «ខ្ញុំឃើញអ្នកទំនាក់ទំនងមកខ្ញុំ ដូចជាច្រើននាក់ដែរ តំណាងឲ្យប្រជាពលរដ្ឋហ្នឹង ដូចជា ៤០ ទៅ ៥០នាក់ ហើយមានបងម្ចាស់ ដែលដាក់ពាក្យបណ្ដឹងហ្នឹង ក៏បានទាក់ទងមកខ្ញុំដែរ»។ លោកមេធាវី ម៉ុត សៀងហៃ បានឲ្យដឹងបន្តថា «បើសិនជាពួកគាត់ ធ្វើការពឹងពាក់ខ្ញុំ ក្នុងនាមជាមេធាវីសម្រាប់ពួក​គាត់ យើងចូល​ការពារ​គាត់តាមនីតិវិធី ការពារតាមផ្លូវច្បាប់ធម្មតា»។

គួររំលឹកថា បុរសម្នាក់ឈ្មោះ ឃាន គឹមលាង អាយុ៤១ឆ្នាំ មានអាសយដ្ឋាននៅ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែវិច្ចិកា ឆ្នាំ២០២១ បានដាក់ពាក្យបណ្ដឹងដល់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងកម្មវត្ថុសុំប្ដឹងម្ចាស់គណនីហ្វេសប៊ុក និងតិកតុក ឈ្មោះ ភី សម័យ ភេទស្រី និងបក្សពួក ពីបទប៉ះពាល់ដល់ព្រះពុទ្ធសាសនា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងតិកតុក។

ក្នុងពាក្យបន្ដឹងនោះ លោក ឃាន គឹមលាង បានលើកអង្គហេតុនៃដំណើររឿងខ្លះៗ ថា កាលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ម្ចាស់គណនីហ្វេសប៊ុក និងតិកតុក និងបក្សពួក បានធ្វើការ Live (វីដេអូផ្សាយផ្ទាល់)​ ដោយយកស្បង់ចីពររបស់ព្រះសង្ឃ មកស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធ ហើយបាននាំគ្នារាំញ៉ាក់ ដែលធ្វើឲ្យមនុស្សម្នាយ៉ាងច្រើន រិះគន់ចំពោះទង្វើបែបនេះ និងប៉ះពាល់ដល់ពុទ្ធសាសនិកជន បាត់បង់ជំនឿលើព្រះពុទ្ធសាសនា។ ម្ចាស់បន្ដឹងរូបនេះ បានស្នើសុំព្រះរាជអាជ្ញាជួយរកយុត្តិធម៌ និងផ្ដន្ទាទោសម្ចាស់គណនីហ្វេសប៊ុក និងតិកតុក ភី សម័យ ព្រមទាំងបក្សពួក ទៅតាមនីតិវិធី។

បន្ទាប់ពីបានឃើញ នូវព័ត៌មាននេះលោកមេធាវី ម៉ុត សៀងហៃ ដែលជាអតីតក្មេងវត្តមួយរូបដែរនោះ បាន​ប្រកាស​ថា នឹងជួយចូលរួមក្នុងការពារបន្ថែមលើរឿងក្តីនេះ ជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នា ដែលមានឆន្ទៈពិតប្រាកដដាក់ពាក្យបណ្តឹង លើជនបង្កហេតុទាំង ២រូបនោះ ដោយមិនកម្រៃសេវាមេធាវីឡើយ។

លោកមេធាវី ម៉ុត សៀងហៃ បានលើឡើងដែរថា ទង្វើរបស់ម្ចាស់គណនីហ្វេសប៊ុក និងតិកតុក ឈ្មោះ ភី សម័យ ភេទស្រី និងបក្សពួក គឺជាការព្រហើន និងជាការប្រមាថដ៏ធំបំផុត ដល់ជាតិសាសន៍ នៃប្រទេសកម្ពុជា។ បន្ថែម​ពី​លើនេះ មេធាវីរូបនេះ ក៏បានប្រកាសដល់ប្រជាពលរដ្ឋ ដែលជាសាសនិកជនគោរពស្រឡាញ់ និងផ្តល់តម្លៃដល់ព្រះពុទ្ធសាសនា ហើយមានបំណងប្តឹងជនទាំង ២រូបនេះ អាចទំនាក់ទំនងទៅកាន់លោកបាន។

លោកមេធាវី ម៉ុត សៀងហៃ​ ក៏បានបញ្ជាក់បន្ថែមថា ក្នុងនាមជាមេធាវីមួយរូប និងធ្លាប់ជាក្មេងរស់នៅក្នុងវត្តផងដែរ​នោះ លោកនឹងនៅតែបន្តការពារក្ដីជូនប្រជាពលរដ្ឋរូបណា ដែលបានប្ដឹងមកកាន់លោក ពាក់ព័ន្ធករណីអ្នកប្រព្រឹត្ដ​ទង្វើប៉ះពាល់ដល់ព្រះពុទ្ធសាសនា នាពេលក្រោយទៀត ដោយមិនគិតថ្លៃឡើយ៕

អត្ថបទ៖ ឃួន សុភ័ក្រ

The post ពលរដ្ឋ ៥០នាក់ ទាក់ទងមេធាវីមួយរូប ក្រោយប្រកាសការពារក្ដី​​មិន​គិតថ្លៃ​ សំណុំ​រឿងប៉ះពាល់ដល់ព្រះពុទ្ធ​សាសនា appeared first on Kampuchea Thmey Daily.

រដ្ឋបាលរាជធានី-ខេត្ត នឹងមានមេធាវីប្រចាំពី២ ដល់៤រូប
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានចេញប្រកាស ស្ដីពី ក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី-ខេត្ត។ ប្រកាសនេះត្រូវបានចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាំងពីខែសីហា តែទើបត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។

ប្រកាសនេះមានគោលបំណង ដើម្បីលើកកម្ពស់ការគោរព និងពង្រឹងគោលការណ៍នីត្យានុកូលភាព នៃលិខិត បទដ្ឋានគតិយុត្ត និងសេចក្ដីសម្រេចនានា របស់រដ្ឋបាលរាជធានី-ខេត្ត និងធានាការពារផលប្រយោជន៍ស្របច្បាប់ របស់រដ្ឋបាលរាជធានី-ខេត្ត នៅពេលមានបណ្ដឹងទាមទារ បណ្ដឹងតវ៉ា ឬបណ្ដឹងផ្សេងទៀត ដោយកំណត់អំពីការរៀបចំ ឲ្យមានក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី-ខេត្ត។

តាមប្រកាសដដែល ក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី-ខេត្តនីមួយៗ មានចំនួនចាប់ពី២ ទៅដល់៤រូប អាស្រ័យ ទៅតាមកត្តាប្រជាសាស្រ្ដ ភូមិសាស្រ្ដ ទំហំការងារ និងតម្រូវការសេវាផ្លូវច្បាប់ និងរដ្ឋបាលរាជធានី-ខេត្តនីមួយៗ ដូចបានកំណត់នៅក្នុងតារាងឧបសម្ព័ន្ធ ភ្ជាប់ជាមួយប្រកាសនេះ។ ក្រសួងមហាផ្ទៃ អាចធ្វើការកែសម្រួលចំនួន ក្រុមមេធាវីរដ្ឋបាលរាជធានី-ខេត្ត តាមការចាំបាច់។

លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការសាទរ ចំពោះការចេញ​ប្រ​កាស ស្ដីពី ក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី-ខេត្តនេះ។ លោក បានសរសេរនៅលើទំព័រហ្វេសប៊ុកថា «នេះជាជំហ៊ានបន្ទាប់មួយទៀត សម្រាប់សហភាតាមេធាវីយើង។ សូមគោរពថ្លែងអំណរគុណសម្តេចតេជោ​ និងសម្តេចក្រឡា​ហោម​ ដែលបានផ្តល់កិត្តិយស​ ទំនុកចិត្ត​ និងឱកាស​ដល់មេធាវី»៕

អត្ថបទ៖ ឃួន សុភ័ក្រ

The post រដ្ឋបាលរាជធានី-ខេត្ត នឹងមានមេធាវីប្រចាំពី២ ដល់៤រូប appeared first on Kampuchea Thmey Daily.