ព័ត៌មានជាតិ
មុនអាចប្រកបវិជ្ជាជីវៈមេធាវីបាន តើត្រូវទទួលការបណ្ដុះបណ្ដាលនៅស្ថាប័នណា?
នៅក្នុងវិស័យយុត្តិធម៌ មានការងារជាច្រើនប្រភេទដូចជា វិជ្ជាជីវៈមេធាវី ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី ជាដើម។ តែដើម្បីអាចបំពេញវិជ្ជាជីវៈទាំងនេះបាន បុគ្គលដែលមានបំណងចង់ចាប់យកវិជ្ជាជីវៈណាមួយ គឺត្រូវឆ្លងកាត់ការប្រឡងតេស្ដសមត្ថភាព និងការបណ្ដុះបណ្ដាលដែលតម្រូវទៅតាមវិជ្ជាជីវៈនីមួយៗ។ ក្នុងនោះ សម្រាប់ការស្នើសុំប្រកបវិជ្ជាជីវៈមេធាវី គឺត្រូវបានគ្រប់គ្រង និងកំណត់លក្ខខណ្ឌដោយច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមុន។ តើមានលក្ខខណ្ឌតម្រូវអ្វីខ្លះ ទើបអាចប្រកបវិជ្ជាជីវៈមេធាវីបាន? ហើយមុនក្លាយជាមេធាវីត្រូវទទួលការបណ្ដុះបណ្ដាលនៅស្ថាប័នណា?

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី គឺជាគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវីតែមួយគត់នៅកម្ពុជា ក្រោមការគ្រប់គ្រងរបស់ស្ថាប័នចំនួនពីរ គឺរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងក្រុមប្រឹក្សាគណៈមេធាវីនៃកម្ពុជា។ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី មានតួនាទីរៀបចំនីតិវិធីប្រលងជ្រើសរើសសិស្សមេធាវីមកបណ្ដុះបណ្ដាល បើកវគ្គបណ្ដុះបណ្ដាលបន្ថែមដល់មេធាវីកំពុងធ្វើកម្មសិក្សា និងវគ្គសុក្រឹត្យការដល់មេធាវីកំពុងប្រកបវិជ្ជាជីវៈ។
លក្ខខណ្ឌសម្រាប់បុគ្គលដែលមានបំណងចង់ចាប់យកវិជ្ជាជីវៈមេធាវី គឺត្រូវឆ្លងកាត់តាមរយៈការប្រលងជ្រើសរើសឲ្យចូលរៀននៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវីនេះ។ ការប្រលងជ្រើសរើសនេះបានអនុញ្ញាតក្នុងចំណោមនិស្សិត និងមន្ត្រីរាជការ ដែលបេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានបរិញ្ញាបត្រច្បាប់ ឬសញ្ញាបត្រផ្នែកច្បាប់ដែលមានតម្លៃសមមូល មានក្រមសីលធម៌ ហើយមិនធ្លាប់បានផ្ដន្ទាទោសគ្រប់កម្រិត រួមទាំងវិន័យ និងទោសរដ្ឋបាល ជាអាទិ៍៖ ការលុបឈ្មោះចោល ការបញ្ឈប់ពីមុខងារ និងការដកហូតងារជាដើម។

បេក្ខជនដែលបានប្រលងជាប់ជាស្ថាពរ នឹងក្លាយជាសិស្សមេធាវី ហើយទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវីតាមកម្មវិធីសិក្សារយៈពេល ១ឆ្នាំ។ ក្នុងរយៈពេលនៃការបណ្ដុះបណ្ដាលនេះ សិស្សមេធាវី នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែតាមការកំណត់របស់រដ្ឋ ហើយចំពោះសិស្សមេធាវី ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលដោយជោគជ័យ នឹងទទួលបានវិញ្ញាបនបត្រសម្បទាខាងវិជ្ជាមេធាវីទទួលស្គាល់ដោយគណៈមេធាវីនៃកម្ពុជា។

ក្រោយបានបំពេញតាមលក្ខខណ្ឌសព្វគ្រប់ និងទទួលបានវិញ្ញាបនបត្រសម្បទាខាងវិជ្ជាមេធាវីដោយជោគជ័យហើយនោះ ក្រុមប្រឹក្សាគណៈមេធាវី នឹងពិនិត្យសម្រេចយល់ព្រមឲ្យសិស្សមេធាវីប្រកបវិជ្ជាជីវៈជាមេធាវី និងត្រូវធ្វើសច្ចាប្រណិធាននៅចំពោះមុខសាលាឧទ្ធរណ៍ភ្នំពេញ។ ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពក្នុងការបំពេញការងារ គឺមេធាវីដែលទើបបានចុះឈ្មោះត្រូវធ្វើកម្មសិក្សារយៈពេល ១ឆ្នាំបន្ថែមទៀត៕



ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


