ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ មេធាវីក្រសួងព័ត៌មាន ផ្ដល់ជំនួយផ្នែកច្បាប់ដល់អ្នកសារព័ត៌មានប្រមាណ ៤០ករណីហើយ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានឲ្យដឹងថា មេធាវីក្រសួងព័ត៌មាន បានផ្ដល់ជំនួយផ្នែកច្បាប់ដល់អ្នកសារព័ត៌មានចំនួន ៣០ ទៅ ៤០ករណីហើយ ពាក់ព័ន្ធនឹងវិវាទផ្នែកវិជ្ជាជីវៈ។

នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងព័ត៌មាន” នាព្រឹកថ្ងៃទី ១ ខែកញ្ញានេះ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថា ចាប់តាំងពីបង្កើតឲ្យមាន ក្រុមមេធាវីក្រសួងព័ត៌មានមក គឺបានផ្ដល់ជំនួយផ្នែកច្បាប់ដល់អ្នកសារព័ត៌មានចំនួន ៣០ ទៅ ៤០ករណីហើយ។

ក្នុងចំណោមករណីទាំងនោះ បានសម្របសម្រួលក្រៅប្រព័ន្ធតុលាការពី ៨០ ទៅ ៩០ភាគរយ ហើយករណីខ្លះឡើងដល់តុលាការនោះ គឺក្រសួងព័ត៌មាន ផ្ដល់មេធាវីការពារក្ដី តែមកដល់ពេលនេះមានចំនួនតិចតួចប៉ុណ្ណោះ។ លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា ការផ្ដល់ជំនួយផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន គឺផ្ដោតទៅលើតែវិវាទផ្នែកវិជ្ជាជីវៈប៉ុណ្ណោះ ដោយមិនផ្ដល់ជំនួយផ្នែកច្បាប់សម្រាប់វិវាទបុគ្គលឡើយ។
សូមជម្រាបថា បន្ទាប់ពីទទួលអនុសាសន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅឆ្នាំ ២០១៩មក គឺក្រសួងព័ត៌មាន បានបង្កើតក្រុមមេធាវីក្រសួងព័ត៌មាន ដោយសហការជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ក្នុងការផ្ដល់ជំនួយផ្នែកផ្លូវច្បាប់ជូនដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មាន នៅពេលដែលមានវិវាទផ្នែកវិជ្ជាជីវៈកើតឡើង ដោយពុំគិតថ្លៃ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


