រង្វង់មូល Archives - Kampuchea Thmey Daily

ស្រុកសៀមប៉ាង​បង្កើតរង្វង់មូលថ្មី ​និងពង្រីកផ្លូវជាច្រើនខ្សែ​
អាជ្ញាធរស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅឆ្នាំ២០២៣នេះ បានបង្កើតរង្វង់មូលថ្មី និងបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបន្ថែមទៀតទៅតាមផែនការដែលបានគ្រោងទុក ព្រោះបច្ចុប្បន្នរដ្ឋបាលស្រុកបានអនុវត្តសម្រេចបានសមិទ្ធផល រួមមានខ្សែផ្លូវបណ្ដោយចំនួន ២៦ ខ្សែ និងខ្សែផ្លូវទទឹងចំនួន ២៨ ខ្សែ និងបានដាក់បង្គោលភ្លើងសូឡាបំភ្លឺតាមដងផ្លូវបានជាង ១០០ បង្គោល។

លោក ផាន់ យុទ្ធ អភិបាលស្រុកសៀមប៉ាងបានបញ្ជាក់ថា ការសាងសង់រង្វង់មូលថ្មីនេះ ដើម្បីពង្រីកទីរួមស្រុកឱ្យធំទូលាយ ប្រយោជន៍ប្រជាពលរដ្ឋមានដីកម្មសិទ្ធនៅតំបន់នោះបានសាងសង់ គេហដ្ឋានថ្មី ក្នុងពេលដែលពួកគាត់ត្រូវចាកចេញពីជួរមាត់ទន្លេ មករស់នៅតំបន់មានសុវត្ថិភាព។

លោកអភិបាលស្រុកបានបញ្ចាក់បន្ថែមថា៖ អាជ្ញាធរមិនចង់ឃើញគ្រោះធម្មជាតិដោយសារច្រាំងទន្លេសេកុងបាក់នៅខែវស្សាទាញយកផ្ទះប្រជាពលរដ្ឋកំពុងរស់នៅនោះទេ ទើបអាជ្ញាធរស្រុកសហការគ្នា អភិវឌ្ឍទីតាំងថ្មីសម្រាប់ផ្តល់អត្ថិភាពជូនបងប្អូនយើងបានមកសាងសង់លំនៅដ្ឋានស្នាក់នៅចៀសផុតពីហានិភ័យផ្សេងៗ។

បច្ចុប្បន្នមានប្រជាពលរដ្ឋ​មករស់នៅបានជាង ២០% ហើយ ក្នុងចំណោមអ្នកដែលត្រូវចេញពីជួរមាត់ទន្លេ ប្រមាណជិត ៣០០ គ្រួសារនោះ។

លោកស្រី ម៉ី ដានី នៅភូមិសៀមប៉ាងបានគាំទ្រដល់យន្តការដោះស្រាយនេះព្រោះពេលបានទៅនៅទីតាំងថ្មីការរស់នៅមានសុខសុវត្ថិភាពគ្រប់យ៉ាង ហើយបងប្អូនយើងបាននៅជូបជុំគ្នាបង្ហាញឱ្យឃើញពីភាពវិវឌ្ឍន៍ឱ្យមានភូមិថ្មីមួយនៅក្នុងទីរួមស្រុក ដែលប្រជាពលរដ្ឋយើងកំពុងចង់បាន។

លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែងធ្លាប់មានប្រសាសន៍ចាត់ទុកថា៖ ភាពរីកចម្រើមួយថ្មីនេះពិតជាកើតចេញពី អាជ្ញាធរគ្រប់ថ្នាក់ និងប្រជាពលរដ្ឋនៅស្រុកសៀមប៉ាងបានរួមសាមគ្គីគ្នាធ្វើការអភិវឌ្ឍឡើង ដែលយើងអាចនិយាយបានថាមានសន្តិភាពមានអ្វីៗទាំងអស់។

សូមបញ្ចាក់ថា៖ ស្រុកសៀមប៉ាងស្ថិនក្នុងចំណោមស្រុកចំនួន៤ ដែល មានចម្ងាយឆ្ងាយពីទីរួមខេត្តស្ទឹងត្រែងជាង​១០០គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជំរុញឱ្យរៀបចំអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធនៅទីរួមស្រុក ក្នុងពេលដែលផ្លូវខ្សែក្រវ៉ាត់ព្រំដែនបានសាងសង់ហើយនោះ៕

អត្ថបទ៖ ងិន លីម

The post ស្រុកសៀមប៉ាង​បង្កើតរង្វង់មូលថ្មី ​និងពង្រីកផ្លូវជាច្រើនខ្សែ​ appeared first on Kampuchea Thmey Daily.

រង្វង់មូលវិថី សាយ ភូថង ត្រូវបានថែទាំ និងលើកកម្ពស់សោភ័ណភាព​បរិស្ថានជាប្រចាំ
រង្វង់មូលវិថីលោកតាព្រឹទ្ធាចារ្យ សាយ ភូថង ត្រូវបានអាជ្ញាធស្រុកបូទុមសាគរ ផ្តោតការយកចិត្តទុកដាក់ថែទាំ និងលើកកម្ពស់សោភ័ណ្ឌភាពអនាម័យបរិស្ថានជាប្រចាំ តាមរយៈសកមុ្មភាពលាងសម្អាត រើសសំរាម ដំឡើងអំពូលសូឡា និង តុបតែងលម្អផ្កា ជាដើម។

ថ្លែងក្រោយដឹកនាំមន្រ្តីក្រោមឱវាទដុះលាង និងសម្អាតអនាម័យបរិស្ថាន នៅចំណុចរង្វង់មូលវិថី សាយ ភូថង នៅព្រឹកថ្ងៃទី ៧ ខែកញ្ញានេះ លោក ហាក់ ឡេង អភិបាល អភិបាលស្រុកបូទុមសាគរ បានឲ្យដឹងថា ឥស្សរៈជនសំខាន់ៗ បច្ចុប្បន្ន រួមគ្នាកសាងរង្វង់នេះឡើង ក្នុងគោលបំនងដើម្បីរំលឹកគុណចងចាំ នៃប្រវត្តិស្នាដៃសកម្មភាពលះបង់តស៊ូ រំដោះភ្លើងសង្រ្គាមរបស់លោកតាព្រឹទ្ធាចារ្យ សាយ ភូថង ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

លោកអភិបាលស្រុក បន្ថែមដែរថា រង្វង់មូលវិថីព្រឹទ្ធាចារ្យ សាយ ភូថង ក៏ជាទីកន្លែងមួយ សម្រាប់គោរពបូជារបស់ប្រជាពលរដ្ឋ អ្នកទេសចរណ៍មកលេងកម្សាន្ត និងថតរូបទុកជាអនុស្សាវរីយ៍រាល់ពេលមានអ្នកដំណើរឆ្លងកាត់ទីរួមស្រុកបូទុមសាគរ។ ដូច្នេះទើប លោកតែងតែបំផុសចលនាធ្វើអនាម័យថែទាំសម្អាតរង្វង់មូលវិថី សាយ ភូថង នេះជាប្រចាំ។ លោកស្នើដល់មនុស្សជំនាន់ក្រោយៗ បន្តចងចាំពីគុណបំណាច់របស់លោកតាព្រឹទ្ធាចារ្យ និងរួមគ្នាថែរក្សាសោភ័ណ្ឌភាពនៅទីនេះ។

យោងតាមប្រវតិ្តសិលាចរិត លើក្រោមរូបសំណាក់រង្វង់មូលវិថីរបស់លោកតាព្រឹទ្ធាចារ្យ សាយ ភូថង បង្ហាញថា លោក សាយ ភូថង កើតឆ្នាំ ១៩២០ នៅភូមិឆ្មាបាត់ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង លុះដល់ឆ្នាំ ២០១៦បានស្លាប់។ នៅឆ្នាំ ១៩៤៦ ដល់ឆ្នាំ ១៩៥៣ លោកតាបានដឹកនាំចលនាតស៊ូនៅខេត្តកោះកុង ប្រឆាំងនឹងអាណានិគមនិយមបារាំង។ ឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៤ លោកតា សាយ ភូថង បន្តដឹកនាំចលនាតស៊ូប្រឆាំងនឹងចក្រពត្តិនិយមអាមេរិក។

ដោយឡែកនៅអំឡុងឆ្នាំ ១៩៧៤ ដល់ឆ្នាំ ១៩៧៨ ដឹកនាំចលនាតស៊ូនៅខេត្តកោះកុង ក្រោកឡើងចាប់អាវុធប្រឆាំងនឹងរបប ប៉ុល ពត។ ចាប់ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០១៦ មានតួនាទីជាអនុប្រធានក្រុមប្រឹក្សារដ្ឋ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕

អត្តបទ៖ សិរីវឌ្ឍនៈ

The post រង្វង់មូលវិថី សាយ ភូថង ត្រូវបានថែទាំ និងលើកកម្ពស់សោភ័ណភាព​បរិស្ថានជាប្រចាំ appeared first on Kampuchea Thmey Daily.

រង្វង់មូលស្រអែម នៅស្រុកជាំក្សាន្ត គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ៦ ធ្នូ
រង្វង់មូលស្រអែម ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ខាងមុខនេះ ក្រោមអធិបតីភាពលោក មាស សុភា ទេស​រដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួម ពីសំណាក់អស់លោក-លោកស្រី ប្រធានមន្ទីរ មន្ដ្រីរាជការ ប្រជាពលរដ្ឋ ជាច្រើនកុះករផងដែរ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា រូបសំណាកប្រាសាទព្រះវិហារ លើ​រង្វង់​មូល​ស្រអែម ​ជាសមិទ្ធផលមួយ​ថ្មី​ទៀត ដោយបានបង្ហាញ​រូបរាង​យ៉ាង​ស្រស់ស្អាត នៅលើ​ទឹកដី​នៃ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ ភូមិ​ស្រអែម ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ។

សមិទ្ធផលនេះ កើតឡើងក្រោម​ការ​ជ្រោមជ្រែង ​ពី​លោកទេសរដ្ឋមន្ត្រី មាស សុភា​ និងក្រុមការងារ, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការី, លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ, លោក អ៊ុន ចាន់​ដា អតីត​អភិបាលខេត្ត​ព្រះវិហារ, លោក​ឧត្ដមសេនីយ៍ឯក ស្រី ឌឹ​ក, លោក​ ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ, លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងអាជ្ញាធរជាតិប្រាសាទព្រះវិហារ, ព្រមទាំង​សប្បុរសជន​នានា​ជា​ច្រើន​រូប​ទៀត ដោយ​ប្រើប្រាស់​ថវិកា​អស់ចំនួន ១២៥០០០ដុល្លារអាមេរិក (តែមិនមែនជាថវិកា​របស់​ជាតិ​នោះ​ទេ)។

ចំពោះ​ការសាងសង់ ​រូប​សំណាក់​គោ​បូ​រៈ​ទី ​៥ នៃ​ប្រាសាទព្រះវិហារ​នេះ គឺ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ ជា​អ្នកទទួលខុសត្រូវ​ ក្នុង​ការសាងសង់​ទាំងស្រុង។ ក្នុង​នោះ​ត្រូវ​សាងសង់​រង្វង់​មូល​ដែល​មាន​អង្កត់ផ្ចិត ​៤០​ម៉ែត្រ រូបសំណាក់​គោ​បូ​រៈ​ទី​ ៥ នៃ​ប្រាសាទព្រះវិហារ ខ្នាត​ ១​លើ​២៥ ស្មើនឹង​ ៧៥%​ នៃ​តួ​ប្រាសាទព្រះវិហារ​ដើម មាន​រូប​នាគ ​២ ហើយ​នៅលើ​រង្វង់​មូល​នេះ ​ក៏​នឹង​មាន​ការដាំ​ស្មៅ ផ្កា​និង​ដើមឈើ លម្អ​យ៉ាង​ស្រស់​ស្អា​ត​ផង​ដែរ។

សូមជម្រាបថា រង្វង់​មូល​ស្រអែម​នេះ​ បានធ្វើ​ពិធី​បែប​សាសនា ដោយក្រុង​ពាលី បញ្ចុះ​បឋមសិលា​សាងសង់ កាលពី​ថ្ងៃ​ទី ​១១ ខែ​ធ្នូ ឆ្នាំ​ ២០១៨ ក្រោម​អធិបតីភាព​លោក ​មាស សុភា ទេសរដ្ឋមន្ត្រី និងជាប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្ត​ព្រះវិហារ៕

អត្ថបទ៖ ស្រីរ័ត្ន

The post រង្វង់មូលស្រអែម នៅស្រុកជាំក្សាន្ត គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ៦ ធ្នូ appeared first on Kampuchea Thmey Daily.

ភាព​ស្រស់​ស្អាត​នឹង​កើន​មួយ​កម្រិត​ទៀត ក្រោយ​ដើម​ធ្នង់​៧៥​ដើម ដាំ​ជុំវិញ​រង្វង់​មូល​ទូក ខេត្តកំពង់ឆ្នាំង​
រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង​ បាន​និង​កំពុង​ដាំ​ដុះ​ដើម​ធ្នង់​ចំនួន​៧៥​ដើម ដើម្បី​ផ្ដល់​ជា​ម្លប់​សម្រាប់​ភ្ញៀវ​ទេសចរ​មកលេង​កម្សាន្ត នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា​ ឆ្នាំ២០២១នេះ​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ម្នាក់​ ជា​អ្នក​ចង្អុល​ការ​ឲ្យ​ក្រុម​កម្មករ​ដាំ​ដុះ​ដើម​ធ្នង់​ខាងលើនេះ​ បាន​និយាយ​ឲ្យ​ដឹង​ថា ដើម​ធ្នង់​ចំនួន ៧៥ ដើម​នេះ ​គឺ​លោក ថោង ​វី​រ៉ា​វុទ្ធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង បាន​ជួយឧបត្ថម្ភ​ដល់​រដ្ឋបាលខេត្ត​ ដើម្បី​យក​មក​ដាំ​ដុះ​នៅ​ជុំវិញ​បរិវេណ​រង្វង់​ទូក​នេះ ដែល​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ពាលី​នា​ព្រឹក​ស្អែក​ថ្ងៃទី២៧ ខែ​មករា​ ដើម្បី​ឆ្លង​សមិទ្ធផល​ថ្មី​មួយ​នេះ។​

​លោក ជុំ​យ៉ង ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទី៥ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា​នេះ​ បាន​លើកឡើងថា ក្នុងនាម​លោក​ជា​ប្រជាពលរដ្ឋ​ម្នាក់​ សូម​កោតសរសើរ​ដល់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​ ដែល​បាន​យកចិត្ត​ទុកដាក់​កសាង​ឡើង​នូវ​សមិទ្ធផល​ថ្មី​មួយ​នេះ​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​និង​ស្វាគមន៍​គ្រប់គ្នា។ ជាមួយគ្នានេះដែរ​ លោក​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​សូម​ចូលរួម​ធ្វើ​អនាម័យ​សំអាត​ជុំវិញ​រង្វង់​មូល​ស្តូប​នេះ​ទាំងអស់គ្នា និង​សូមកុំ​ចោល​សំរាម​ពាសវាលពាសកាល ដើម្បីឲ្យ​សមិទ្ធផល​ថ្មី​មួយ​នេះ​ មាន​បរិស្ថាន​ល្អ ស្វាគមន៍​ភ្ញៀវ​ទេសចរ​ ដែល​មកលេង​កម្សាន្ត​ នៅ​ក្នុង​ទឹកដី​ ខេត្តកំពង់ឆ្នាំង។​

​សូមបញ្ជាក់​ផងដែរ​ថា ចំណុចរ​ង្វ​ល់​មូល​ទូក​សមិទ្ធផល​ថ្មី​នេះ គឺ​ជា​ចំណុ​ច​ផ្លូវ​ប្រសព្វ​ចំនួន​៦​ខ្សែ​ ហើយ​នៅ​ផ្នែក​ខាងកើត​ជាប់​គ្នា​នេះ គឺជា​កំពង់ផែ​ថ្មី​របស់​ក្រុង​កំពង់ឆ្នាំង ដែលមាន​ប្រជាពលរដ្ឋ​ឆ្លងកាត់​ចុះឡើង​តាម​សាឡាង​ឆ្លងទន្លេ​ទៅកាន់​ទឹកដី​ស្រុក​កំពង់លែង និង​ខេត្តកំពង់ធំ ហើយក៏​ជា​តំបន់​ទេសចរថ្មី​មួយទៀត ដែល​រដ្ឋ បាល​ខេត្តកំពង់ឆ្នាំង​កំពុងធ្វើការ​អភិវឌ្ឍ ពង្រីក​វិសាលភាព​ទេសចរណ៍​នៅតាម​មាត់ទន្លេ​ សម្រាប់​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​៕

អត្ថបទ៖ ឈៀង ថា​រិ​ទ្ធ

សូមចុចអាន៖ ​ប្រយ័ត្ន​ច្រឡំ​ផ្លូវ​​ អ្នក​ជិះកាត់​រង្វង់​មូលចោមចៅ ជិះមើលៗ​ផង​បង​ប្អូនអ្នក​បើកបរ

The post ភាព​ស្រស់​ស្អាត​នឹង​កើន​មួយ​កម្រិត​ទៀត ក្រោយ​ដើម​ធ្នង់​៧៥​ដើម ដាំ​ជុំវិញ​រង្វង់​មូល​ទូក ខេត្តកំពង់ឆ្នាំង​ appeared first on Kampuchea Thmey Daily.

រង្វង់​មូល​ធំ​ជាង​គេ​ នៅ​ស្រុក​ខ្មែរ កំពុង​ត្រូវ​បាន​ប្រែ​មុខមាត់​ថ្មី
​ប្រសិនបើ​យើង​ធ្វើដំណើរ​ពី​ទី​រួម​ខេត្ត​សៀមរាប តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៧ មាន​ចម្ងាយ​ប្រមាណ​ជាង​៤០​គីឡូម៉ែត្រ មក​ស្រុក​បន្ទាយស្រី ពិតជា​បាន​ឃើញ​រង្វង់​ដ៏​ធំ​ជាង​គេ​បង្អស់​ នៅ​ប្រទេស​កម្ពុជា ដែល​មាន​ទំហំ​ជាង​២​ហិច​តា ហើយ​អាជ្ញាធរ​ស្រុក​នេះ​ក៏​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ ដើម្បី​ឲ្យ​មាន​ភាព​ទាក់ទាញ​បន្ថែម​ទៀត​ ផង​ដែរ​។

រង្វង់​មូល​នេះ​ មាន​ទីតាំង​នៅ​ក្នុង​ភូមិ​ប​ន្ទា​យ​ស្រី ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ ។​រង្វង់​មូល​នេះ​ មាន​ផ្លូវ​ឆ្ពោះ​ទៅ​ស្រុក​អន្លង់វែង ទីរួមស្រុក​បន្ទាយស្រី ​ទៅ​ស្រុក​ប្រាសាទបាគង ឆ្ពោះ​មក​រួម​ខេត្ត​និង​ទៅ​ខេត្ត​កំពង់ធំ​ និង​ឆ្ពោះ​ទៅលើ​ខ្នងភ្នំ​គូលែន​។ កន្លងទៅ​រង្វង់​មូល​នេះ​ គឺជា​កន្លែង​ជួយសង្គ្រោះ​ជីវិត​ពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ នៅ​គ្រា​ទឹកជំនន់​នា​ឆ្នាំ​២០១១​។​ ប៉ុន្តែ​រង្វង់​មូល​នេះ​ ក៏​មាន​សភាព​ស្រងេះស្រងោច​ខ្លោចផ្សា ​ងាប់​ស្មៅ​អស់​ដោយ​គ្មាន​អ្នកថែរក្សា​និង​រង​ការរិះគន់​ពី​មហាជន​មួយ​ចំនួន​ ផង​ដែរ​។

ទាក់ទិន​ការងារ​អភិវឌ្ឍន៍​រង្វង់​ដ៏​ធំ​ជាង​គេ​ នៅ​ស្រុក​បន្ទាយស្រី​នេះ​ដែរ លោក ​ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី នៅ​ថ្ងៃ​ទី​១២ ​ខែ​ធ្នូ​ ឆ្នាំ​២០២០​នេះ​ថា ជា​ការ​ពិត​ណាស់​រង្វង់​មូល​ នៅ​ស្រុក​បន្ទាយស្រី ពិតជា​ធំ​ជាង​គេ​មែន ដែល​មាន​ទំហំ​ប្រមាណ​ជាង​២​ហិច​តា​។ ​លោក​អភិបាលស្រុក​បន្ត​ថា រង្វង់​មូល​នេះ​ បាន​ផ្ដួចផ្ដើម​កសាង​ឡើង​នៅ​អំឡុង​ឆ្នាំ​២០១០ ដោយ​លោក​ ស៊ូ ភិរិន្ទ ជា​អភិបាល​ខេត្ត​សៀមរាប​។​ លោក​បន្ថែម​ថា បច្ចុប្បន្ន​ក្នុងនាម​លោក​ជា​អភិបាលស្រុក លោក​មាន​គម្រោង​រៀបចំ​ប្រព័ន្ធ​ទឹក ព្រមទាំង​ដាំ​ស្មៅ​និង​ផ្កា ដើម្បី​កែ​លម្អ​ទីនេះ​ ឲ្យ​មាន​សោភណភាព​កាន់តែ​ទាក់ទាញ ​សម្រាប់​ពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​មក​ទស្សនា​លម្ហែ​កាយ​ផង​ដែរ​។​ លោក​ក៏​បាន​បន្ថែម​ថា ចំពោះ​គម្រោង​ស្ថាបនា​រង្វង់​មូល​នេះ ក្រសួងទេសចរណ៍​ក៏​មាន​ផែនការ ធ្វើ​ឲ្យ​រង្វង់​មូល​មានការ​ទាក់ទាញ​កាន់​តែ​ខ្លាំង​ថែមទៀត​ ផង​ដែរ​។ យ៉ាង​នេះ​ក្តី​គេ​សង្ឃឹមថា រង្វង់​មូល​ដ៏​ធំ​ជាង​គេ​ នៅ​ប្រទេស​កម្ពុជា​នេះ ​នឹង​ប្រែ​មុខមាត់​ថ្មី​នា​ពេល​ខាងមុខនេះ ដើម្បី​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ បាន​មួយ​កម្រិត​ទៀត ផង​ដែរ​៕

​អត្ថបទ៖ កុសល

សូមចុចអាន៖ សិប្បករ​វ័យក្មេង ​បាន​កែច្នៃ​សម្បក​កង់ឡាន​ម៉ូតូ​ចាស់ៗ​ ជា​គ្រឿង​សង្ហារិម

The post រង្វង់​មូល​ធំ​ជាង​គេ​ នៅ​ស្រុក​ខ្មែរ កំពុង​ត្រូវ​បាន​ប្រែ​មុខមាត់​ថ្មី appeared first on Kampuchea Thmey Daily.