ព័ត៌មានជាតិ
ស្រុកសៀមប៉ាងបង្កើតរង្វង់មូលថ្មី និងពង្រីកផ្លូវជាច្រើនខ្សែ
អាជ្ញាធរស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅឆ្នាំ២០២៣នេះ បានបង្កើតរង្វង់មូលថ្មី និងបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបន្ថែមទៀតទៅតាមផែនការដែលបានគ្រោងទុក ព្រោះបច្ចុប្បន្នរដ្ឋបាលស្រុកបានអនុវត្តសម្រេចបានសមិទ្ធផល រួមមានខ្សែផ្លូវបណ្ដោយចំនួន ២៦ ខ្សែ និងខ្សែផ្លូវទទឹងចំនួន ២៨ ខ្សែ និងបានដាក់បង្គោលភ្លើងសូឡាបំភ្លឺតាមដងផ្លូវបានជាង ១០០ បង្គោល។

លោក ផាន់ យុទ្ធ អភិបាលស្រុកសៀមប៉ាងបានបញ្ជាក់ថា ការសាងសង់រង្វង់មូលថ្មីនេះ ដើម្បីពង្រីកទីរួមស្រុកឱ្យធំទូលាយ ប្រយោជន៍ប្រជាពលរដ្ឋមានដីកម្មសិទ្ធនៅតំបន់នោះបានសាងសង់ គេហដ្ឋានថ្មី ក្នុងពេលដែលពួកគាត់ត្រូវចាកចេញពីជួរមាត់ទន្លេ មករស់នៅតំបន់មានសុវត្ថិភាព។
លោកអភិបាលស្រុកបានបញ្ចាក់បន្ថែមថា៖ អាជ្ញាធរមិនចង់ឃើញគ្រោះធម្មជាតិដោយសារច្រាំងទន្លេសេកុងបាក់នៅខែវស្សាទាញយកផ្ទះប្រជាពលរដ្ឋកំពុងរស់នៅនោះទេ ទើបអាជ្ញាធរស្រុកសហការគ្នា អភិវឌ្ឍទីតាំងថ្មីសម្រាប់ផ្តល់អត្ថិភាពជូនបងប្អូនយើងបានមកសាងសង់លំនៅដ្ឋានស្នាក់នៅចៀសផុតពីហានិភ័យផ្សេងៗ។
បច្ចុប្បន្នមានប្រជាពលរដ្ឋមករស់នៅបានជាង ២០% ហើយ ក្នុងចំណោមអ្នកដែលត្រូវចេញពីជួរមាត់ទន្លេ ប្រមាណជិត ៣០០ គ្រួសារនោះ។

លោកស្រី ម៉ី ដានី នៅភូមិសៀមប៉ាងបានគាំទ្រដល់យន្តការដោះស្រាយនេះព្រោះពេលបានទៅនៅទីតាំងថ្មីការរស់នៅមានសុខសុវត្ថិភាពគ្រប់យ៉ាង ហើយបងប្អូនយើងបាននៅជូបជុំគ្នាបង្ហាញឱ្យឃើញពីភាពវិវឌ្ឍន៍ឱ្យមានភូមិថ្មីមួយនៅក្នុងទីរួមស្រុក ដែលប្រជាពលរដ្ឋយើងកំពុងចង់បាន។
លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែងធ្លាប់មានប្រសាសន៍ចាត់ទុកថា៖ ភាពរីកចម្រើមួយថ្មីនេះពិតជាកើតចេញពី អាជ្ញាធរគ្រប់ថ្នាក់ និងប្រជាពលរដ្ឋនៅស្រុកសៀមប៉ាងបានរួមសាមគ្គីគ្នាធ្វើការអភិវឌ្ឍឡើង ដែលយើងអាចនិយាយបានថាមានសន្តិភាពមានអ្វីៗទាំងអស់។
សូមបញ្ចាក់ថា៖ ស្រុកសៀមប៉ាងស្ថិនក្នុងចំណោមស្រុកចំនួន៤ ដែល មានចម្ងាយឆ្ងាយពីទីរួមខេត្តស្ទឹងត្រែងជាង១០០គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជំរុញឱ្យរៀបចំអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធនៅទីរួមស្រុក ក្នុងពេលដែលផ្លូវខ្សែក្រវ៉ាត់ព្រំដែនបានសាងសង់ហើយនោះ៕

អត្ថបទ៖ ងិន លីម
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


