ព័ត៌មានជាតិ
សិប្បករវ័យក្មេង កែច្នៃសម្បកកង់ឡានម៉ូតូចាស់ៗ ជាគ្រឿងតែងលំអ
សិប្បកម្មកែច្នៃពីសម្បកកង់ឡាន កង់ម៉ូតូចាស់ៗឲ្យក្លាយទៅគ្រឿងតែងលំអ មាន តុ កៅអី ឋិតនៅក្នុងឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ដែលទើបតែនឹងបង្កើតឡើងថ្មីៗនេះ នឹងជាការសាកល្បងអាជីវកម្មជាលើកដំបូង ផងដែរ។
លោក សឿង សួគ៌ា ម្ចាស់សិប្បកម្មកែច្នៃពីសម្បកកង់ឡាន និងម៉ូតូចាស់ៗដែលមានវ័យនៅក្មេង តែមានគំនិតកែច្នៃវត្ថុដើម ដែលបែរក្លាយពីសំរាមអេតចាយឲ្យទៅជាគ្រឿងសង្ហារិមយ៉ាងស្រស់ស្អាតជាទីចាប់អារម្មណ៍អ្ នកយកទៅប្រើប្រាស់។ លោកសួគ៌ាបន្តថា អាជីវកម្មកែច្នៃនេះ ជាលើកដំបូងរបស់ខ្ញុំ ហើយក៏ជាការសាកល្បង ក្នុងមុខរបរសិប្បកម្មនេះដែរ។ ពីមុនមកខ្ញុំរៀនសូត្រជំនាញគណនេយ្យករ ដោយនឹកមិនដល់ថាចង់ចាប់ផ្តើមអាជីវកម្មនេះ នៅពេលដែលបានឃើញគេបោះបង់ចោលនៅសម្បកកង់ឡាន សម្បកកង់ម៉ូតូចាស់ៗក៏បែកគំនិតចង់យករបស់ទាំងនោះមកកែច្នៃឡើងវិញ និងក៏ជាការចូលរួមសម្អាតបរិស្ថានផងដែរ។ លោក សួគ៌ា បានបន្ថែមទៀតថា សិប្បកម្មកែច្នៃនេះ ទើបតែបង្កើតឡើងថ្មីៗនេះ នឹងក៏ធ្លាប់បង្ហាញវត្តមានក្នុងពិព័រណ៍កោះពេជ្រកន្លងទៅនេះ។
សិប្បកម្មកែច្នៃរបស់សិប្បករវ័យក្មេងរូបនេះ បានយកសម្បកកង់ឡាននិងសម្បកកង់ម៉ូតូចាស់ៗមកកែច្នៃជាតុ កៅអី ផើងផ្កា ទោង រូបសត្វនិងរបស់លម្អផ្ទះច្រើនទៀត ដោយក្នុងនោះ តុ និងកៅអីមាន២ប្រភេទ តុកៅអីប្រភេទទាប លក់ចេញថ្លៃ១២០ដុល្លារ តុកៅអីប្រភេទខ្ពស់លក់ចេញថ្លៃ១៥០ដុល្លារ ចំពោះគុណភាពប្រើប្រាស់ជាប់បានយូរដូចជាឈើនិងដែកដែរ៕
អត្ថបទ៖ កញ្ញា វ៉ាត
សូមចុចអាន៖ កសិករក្នុងឃុំភ្នំលៀប ទទួលបានការបណ្ដុះបណ្ដាលជំនាញចិញ្ចឹមសត្វ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង