រដូវត្រីប្រហុក Archives - Kampuchea Thmey Daily

​រដូវត្រីប្រហុក​ចាប់ផ្ដើម​ត្រូវ​ក្នុងសប្ដាហ៍នេះ ​រហូត​ដល់​ដំណាច់​ឆ្នាំ​
ត្រីធ្វើប្រហុក ផ្អក ​ចាប់ផ្តើម​បន្លាស់ទីចេញពី បឹងទន្លេសាប បឹង ស្ទឹង និង​ព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេស​គន្លង​ដាយ​ត្រីតាមដងទន្លេសាប នៅក្នុងភូមិ​សាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។ ​

​រដ្ឋបាលជលផល ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា​ ត្រីនឹង​ចាប់​ផ្ដើម​ត្រូវច្រើន​ ចាប់ពីថ្ងៃទី ​២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មាន​ភ្លៀង​កក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ ​

​រដ្ឋបាលជលផលក៏បានអំពាវនាវឱ្យ​ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ។

​លោក ពុំ សុថា ​ប្រធានរដ្ឋបាលជលផល ​មានប្រសាសន៍ថា ​ត្រីទើប​ចាប់ផ្ដើមចុះតិចៗ ខណៈលោករំពឹងថា ​ទិន្នផលត្រី​នារដូវឆ្នាំថ្មីនេះ អាច​នឹង​ទទួលបានច្រើនជាងឆ្នាំមុន ដោយ​សារ​ការបង្ក្រាបបទល្មើស និងមានការចូលរួមពីមហាជន ក៏ដូច​ជាការចូលរួមពីកងកម្លាំងប្រដាប់អាវុធ។​

​លោក ពុំ សុថា បន្ថែមថា ​នៅព្រឹកថ្ងៃទី ​២៣ ខែធ្នូនេះ​ ត្រីចាប់ផ្ដើមត្រូវតាម​ដាយនៅខេត្តកណ្ដាលដោយ​លើកដាយ​ម្ដង​រយៈពេលមួយម៉ោង​បានប្រមាណ ​៧០០ គីឡូក្រាម ទៅមួយតោន ដែលភាគច្រើនជាប្រភេទ​ត្រីស្លឹក​ឫស្សី៕

អត្ថបទ៖ ឡេង ដេត

The post ​រដូវត្រីប្រហុក​ចាប់ផ្ដើម​ត្រូវ​ក្នុងសប្ដាហ៍នេះ ​រហូត​ដល់​ដំណាច់​ឆ្នាំ​ appeared first on Kampuchea Thmey Daily.

ទិន្នផលត្រីប្រហុកឆ្នាំនេះ កើនឡើងប្រមាណ​១០%
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​មានប្រសាសន៍ថា តាមការរំពឹង​ទុក​នៅឆ្នាំនេះ ទិន្នផល​ត្រីប្រហុកនៅតាមដាយ ​នឹងអាចមាន​ការកើនឡើង​ខ្ពស់ ប្រមាណ ១០%  ដោយសារ​តែការចូលរួមការពារធនធានធម្មជាតិពីអាជ្ញាធរ និងប្រជានេសាទ។

រូបភាពឯកសារ

លោករដ្ឋមន្ត្រីលើកឡើង​ក្នុងពេលចុះពិនិត្យមើលការប្រមូលផលត្រីប្រហុកនៅដាយត្រី ស្ថិតក្នុង​ភូមិ​តាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៥។

លោករដ្ឋមន្ត្រីលើកឡើងថា៖ «ឆ្នាំនេះ ការនេសាទរបស់យើងទទួលបានផលច្រើន ដោយសារការខិតខំប្រឹងប្រែង ការពារធនធានធម្មជាតិរបស់យើងនេះឯង ហើយ​​ក៏ជា​ការចូលរួមរបស់យើងទាំងអស់គ្នា ក៏ដូចជា​ប្រ​​ជា​នេសាទមួយចំនួន យើងឃើញថា ពេលចាប់​បានត្រីកម្រមួយចំនួនក៏តែងពន្លែងទៅវិញ​ កន្លែងដែលយើងកំណត់ថាផលត្រីបានច្រើន មិនច្រើន​ហ្នឹងគឺនៅដាយរបស់យើង ដោយសារតែរាល់ឆ្នាំយើងពិនិត្យមើលចរាចររស់វា យើង​ពិនិត្យ​ឃើញថា ការចាប់ត្រីបានច្រើន ឃើញថាបានច្រើនមានន័យថា ត្រីបានកើតច្រើន ហើយបម្លាស់​ទី​ពីបឹងទន្លេសាបទៅទន្លេមេគង្គ»។

យោងតាមរដ្ឋបាលជលផលនៅក្នុងឆ្នាំ ២០២៤ ផលនេសាទ និងវារីវប្បកម្មកម្ពុជា សម្រេច បាន សរុបចំនួន ៩២៦ ៩៣៤តោន កើនឡើង ៦០ ៦៨៤តោន ស្មើនឹង៧ ភាគរយ បើ​ធៀប​​ទៅនឹង ឆ្នាំ២០២៣។

ក្នុងនោះ ផលនេសាទទឹកសាបទទួលបាន ៤៦៧ ៣៤៤តោន ផល​នេសាទ​សមុទ្រទទួល​បាន ១៣៩ ៣១០តោន និងផលវារីវប្បកម្ម ៣២០ ២៨០តោន៕

The post ទិន្នផលត្រីប្រហុកឆ្នាំនេះ កើនឡើងប្រមាណ​១០% appeared first on Kampuchea Thmey Daily.

​ម្ចាស់ដាយនៅខេត្តកណ្ដាល អាចកៀរត្រីបាន ប្រមាណ ៥០០ គីឡូ ក្នុង១ ម៉ោង
​ត្រីសម្រាប់ធ្វើប្រហុក និងផ្អក ចាប់ផ្ដើមត្រូវជាលើកទី២ តាំងពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ សប្ដាហ៍មុន​ នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្តកណ្ដាល ​និងរាជធានីភ្នំពេញ។​

​លោក ស៊ឺ ម៉ៅ ម្ចាស់ដាយលេខ ១៥ E ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល ​ប្រាប់​កម្ពុជាថ្មីនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤ នេះថា ក្នុងមួយម៉ោងអាចកៀរត្រីបានប្រមាណ ៥០០ ទៅ ៧០០ គីឡូក្រាម ឬអាចតិចជាងនេះ ខណៈថ្ងៃខ្លះ​បានត្រឹមតែ ១ តោនក៏មាន។ ចំពោះ​ត្រីដែលបាន លោកបញ្ជាក់ថា គឺជាប្រភេទត្រីរៀល និងត្រីស្លឹកឬស្សី។

​លោក ឈុន ហាំងតុង ប្រធានអង្គភាពនេសាទរដ្ឋកណ្តាលស្ទឹង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ​ជាមធ្យមក្នុងមួយម៉ោងអាចកៀរបានចន្លោះពី ២០០ ទៅ ៤០០ គីឡូ ខណៈខែនេះត្រីដើរជាហ្វូង ដែលម្ចាស់ដាយគេកៀរមិនលើកដូចមុននោះទេ។

លោកបញ្ជាក់ថា ត្រីដែល​បាន គឺមានទំហំធំជាងខែមុន ដែលអាចនឹងត្រូវដល់ថ្ងៃទី ២១ ខែមករា នេះ ដែលលោក​បញ្ជាក់ថា លើកទី២ នេះ អាចនឹងបានច្រើនជាងលើកមុន ខណៈតម្លៃជាមធ្យម ត្រឹមតែ ១ ២០០ រៀល ក្នុង១ គីឡូក្រាម។

លោក ហេង គង់ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបបានឱ្យដឹងដែរថា ត្រីត្រូវលើកទី២ ចាប់ពីថ្ងៃ ទី ១៤ ខែមករា នៅតាមគន្លងដាយនៅខាងលើ ខេត្តកណ្ដាល អាចកៀរម្ដងបានប្រមាណ ៣០០ ទៅ ៤០០ គីឡូ ក្នុងមួយម៉ោង ខណៈខ្នើតខែបុស្សនេះ មានវត្តមានត្រីរៀលច្រើនជាងត្រីស្លឹកឬស្សី។

រដ្ឋបាលជលផល​ នៃក្រសួងកសិកម្មបានប្រកាសថា រដូវត្រីប្រហុកចាប់ផ្ដើមត្រូវច្រើនលើកទី២ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ខណៈត្រីបន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។

រដ្ឋបាលជលផលក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញទៅទិញត្រី តាមពេលវេលា។

បើ​យោងតាមរបាយការណ៍លទ្ធផលបូកសរុប​ការងារវិស័យជលផលប្រចាំឆ្នាំ ២០២៣ រដ្ឋបាលជលផលសម្រេចបានផលនេសាទទឹកសាប ៤២៦ ៧៥០ តោន។ ប្រាក់ចំណូលបានពីវិស័យជលផលមានចំនួនជាង ៨២៨​លានរៀល កើនលើសឆ្នាំមុនចំនួនជាង ២០៥លានរៀល ស្មើនឹង ២២៣,៥៩ ភាគរយ៕

អត្ថបទ៖ ឡេង ដេត

The post ​ម្ចាស់ដាយនៅខេត្តកណ្ដាល អាចកៀរត្រីបាន ប្រមាណ ៥០០ គីឡូ ក្នុង១ ម៉ោង appeared first on Kampuchea Thmey Daily.

ត្រីប្រហុកចាប់ផ្ដើមត្រូវជាលើកទី២ ពីថ្ងៃទី១៥ ដល់២១ ខែមករា
តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល​ នៃក្រសួងកសិកម្ម បានឱ្យដឹងថា រដូវត្រីប្រហុកចាប់ផ្ដើមត្រូវជាលើកទី២ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ខណៈត្រីបន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។

រដ្ឋបាលជលផល បានសរសេរនៅក្នុងសេចក្ដីជូនដំណឹងដូច្នេះថា“ក្នុងរដូវនេសាទឆ្នាំ២០២៣-២០២៤ តាមការសង្កេត បន្ទាប់ពីខ្នើតខែ មិគសិរកន្លងមកនេះ ត្រីនៅតែបន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រី តាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃចន្ទ ៥កើត ដល់ថ្ងៃអាទិត្យ ១១កើត ខែបុស្ស ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ក្នុងករណីមេឃ ស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង”។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញទៅទិញត្រី តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ។

ទន្ទឹមនេះរដ្ឋបាលជលផលក៏បានសំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយ សម្រួលជូនដល់ពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីដោយរលូនតាមការគួរ៕

The post ត្រីប្រហុកចាប់ផ្ដើមត្រូវជាលើកទី២ ពីថ្ងៃទី១៥ ដល់២១ ខែមករា appeared first on Kampuchea Thmey Daily.

​ពេលវេលាត្រីប្រហុក ត្រូវលើកទី២ នៅដើមខែខ្នើតក្រោយ​
ត្រីសម្រាប់ធ្វើប្រហុក និងផ្អក នឹងចាប់ផ្តើមត្រូវជាលើកទី២ ចាប់ពីថ្ងៃ ៤ កើត ដល់ ៧ កើតខែបុស្ស ដែលត្រូវនឹងថ្ងៃទី ១៣ ខែមករា ដល់ថ្ងៃទី ១៦ ឆ្នាំ ២០២៤ ខាងមុខនេះ។

​លោក ពុំ សុថា អគ្គនាយករដ្ឋបាលជលផល​បានឱ្យដឹងថា ​ត្រីតាមដាយដែលត្រូវប៉ុន្មានថ្ងៃកន្លងមក ​បានថមថយទៅវិញ ​ខណៈលើកទី ២ អាចនឹងត្រូវនៅខែខ្នើតក្រោយចំ​ថ្ងៃ ៤ កើតដល់ ៧ កើត ​ដែល​អាស្រ័យលើស្ថានភាពទឹកហូរ និងអាកាសធាតុ។​

​លោក ពុំ សុថា បញ្ជាក់ថា ត្រីតាមដាយ​ដែលត្រូវប៉ុន្មានថ្ងៃកន្លងមក ​បានថមថយទៅវិញហើយ​ ខណៈ​តាមការសន្និដ្ឋាន ផលនេសាទនៅឆ្នាំនេះអាចនឹង​ទទួលបានច្រើនជាងឆ្នាំមុន​។ ​

​មន្ត្រីដដែលរូបនេះ បានបញ្ជាក់ថា នៅឆ្នាំនេះ​ត្រីត្រូវលើកទី១ ជាប្រភេទត្រីស្លឹកឬស្សី​ ខណៈ​ត្រី​រៀល​មានតិច ប៉ុន្តែនៅខែខ្នើតក្រោយ អាចសន្និដ្ឋានថា ត្រីរៀលនឹងត្រូវបានខ្លះទៀត​ ដោយ​អាស្រ័យ​លើទឹកនៅហូរ ​និងអាកាសធាតុល្អ។​

​យោងតាមរបាយការណ៍របស់រដ្ឋបាលជលផល​ត្រីត្រូវលើកទី១ រយៈពេល ៦ ថ្ងៃនេះ ​ទទួល​បានប្រមាណ​ជាង ៤ ពាន់តោន។

គិតចាប់ពីខែតុលា រហូតដល់ខែធ្នូ ឆ្នាំ ២០២៣ (សម្រាប់រដូវនេសា ២០២៣-២០២៤) ​ផលនេសាទទទួលបានប្រមាណ ​១១ ពាន់តោន (១១ ០៧៤) ប្រៀបធៀបឆ្នាំមុនគឺកើនឡើង ​១ ពាន់តោន ដែលមាន ១០ ពាន់តោន (១០ ០៨២)។

នៅឆ្នាំ២០២៣នេះ ទិន្នផលត្រីប្រហុកកើនលើសឆ្នាំមុនប្រមាណ ៥ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។ កំណើននេះ ទទួលបានតាមរយៈការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបានច្រើននាពេលកន្លងទៅ។

ស្ថិតិផលចាប់ការធ្វើអាជីវកម្មនេសាទដាយត្រី កើនឡើង៣ឆ្នាំជាប់គ្នា គិតចាប់ពីឆ្នាំ២០២១មក។ ក្នុងឆ្នាំ២០២១ ផលនេសាទដាយត្រីទទួលបានចំនួន ៨ ៧០០តោន ឆ្នាំ២០២២ទទួលបានផលត្រីចំនួន ១៣ ០០០តោន ហើយនៅឆ្នាំ២០២៣នេះ ផលនេសាទដាយត្រីរំពឹងថា នឹងកើនដល់ ១៣ ៦៥០តោន៕

The post ​ពេលវេលាត្រីប្រហុក ត្រូវលើកទី២ នៅដើមខែខ្នើតក្រោយ​ appeared first on Kampuchea Thmey Daily.

​ទិន្នផលត្រីប្រហុកឆ្នាំនេះ កើនឡើង​ ខណៈតម្លៃក៏ទាបជាងឆ្នាំមុន​
​លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​មានប្រសាសន៍ថា តាមការរំពឹង​ទុក​នៅឆ្នាំនេះ ទិន្នផល​ត្រីប្រហុកនៅតាមដាយ ​នឹងអាចមានការកើនឡើងខ្ពស់​ជាងឆ្នាំមុន​មិនក្រោម ៥% នោះទេ​ ដោយសារ​តែការព្យាយាមបង្ក្រាប​បទល្មើស​ជាច្រើន ជាពិសេស​នៅបឹងទន្លេសាប​ ដែល​ធ្វើឱ្យត្រី​កកើតឡើងវិញ​ទាន់ពេលវេលា​ ហើយត្រីធ្វើចរាចរណ៍ធម្មតា។​

​លោករដ្ឋមន្ត្រីលើកឡើង​ក្នុងពេលចុះពិនិត្យមើលការប្រមូលផលត្រីប្រហុកនៅដាយត្រីលេខ ១៥ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣។

​បើតាមឯកឧត្តមរដ្ឋមន្ត្រី ផលត្រីដែលប្រមូល​បានជាប្រភេទ​ត្រីប្រហុក ហើយភាគច្រើននៅ​ដើមដៃ​នេះ ត្រីប្រមាណ ៧០% ជាប្រភេទត្រីស្លឹកឫស្សី ១០%ត្រីឆ្វៀត និង២០%ត្រីចម្រុះ។​

​លោក ឈុន ហាំងតុង ប្រធានអង្គភាពនេសាទរដ្ឋកណ្តាលស្ទឹង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ​ឆ្នាំនេះត្រីត្រូវច្រើនដោយសារ​ការបង្ក្រាបបទល្មើសនេសាទ​ នៅបឹង​ទន្លេសាបបានច្រើន លោកបញ្ជាក់ថា តម្លៃធូរថ្លៃជាងឆ្នាំមុនពី ៨០០ រៀល ដល់ ១០០០ រៀល ដែល​ឆ្នាំមុនពី ១០០០ ទៅ ១ ២០០ រៀល ក្នុងមួយគីឡូ។

​បច្ចុប្បន្នរយៈពេល ១ ម៉ោង ត្រីចូលដាយប្រមាណ ១ តោន ហើយអាស្រ័យលើអាកាសធាតុផងដែរ។

លោក ស៊ឺ ម៉ៅ ម្ចាស់ដាយលេខ ១៥ E ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល បានឱ្យដឹងដែរថា ទិន្នផលត្រីថ្ងៃទី ១៩ ខែធ្នូនេះ អាចលើកបានម្ដង ៥០០ គីឡូ ខណៈពេលយប់លើកបានច្រើនជាងនេះ។

លោកថាថ្ងៃនេះ ត្រីស្លឹកឬស្សី មិនទាន់អាចធ្វើប្រហុកបានទេ ខណៈថ្ងៃទី ២២ ខែធ្នូនេះ នឹងមានត្រីរៀលដែលអាចធ្វើប្រហុកបាន។ ក្នុង១ ថ្ងៃអាចប្រមូលផលបានប្រមាណពី ៥ ទៅ ១០ តោន។

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ត្រីប្រហុកនឹងចាប់ផ្ដើមត្រូវចាប់ពីថ្ងៃទី ១៩ រហូតដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ ខណៈត្រីចាប់ផ្ដើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល រាជធានីភ្នំពេញ។

រដ្ឋបាលជលផលក៏ប្រកាសដល់ពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើ ឬទឹកត្រីរួសរាន់ទៅទិញត្រីតាមពេលវេលាដែលបានបញ្ចាក់ជូនខាងលើ៕

The post ​ទិន្នផលត្រីប្រហុកឆ្នាំនេះ កើនឡើង​ ខណៈតម្លៃក៏ទាបជាងឆ្នាំមុន​ appeared first on Kampuchea Thmey Daily.