Connect with us

សេដ្ឋកិច្ច

​រដូវត្រីប្រហុក​ចាប់ផ្ដើម​ត្រូវ​ក្នុងសប្ដាហ៍នេះ ​រហូត​ដល់​ដំណាច់​ឆ្នាំ​

បានផុស

នៅ

ត្រីធ្វើប្រហុក ផ្អក ​ចាប់ផ្តើម​បន្លាស់ទីចេញពី បឹងទន្លេសាប បឹង ស្ទឹង និង​ព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេស​គន្លង​ដាយ​ត្រីតាមដងទន្លេសាប នៅក្នុងភូមិ​សាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រដ្ឋបាលជលផល ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា​ ត្រីនឹង​ចាប់​ផ្ដើម​ត្រូវច្រើន​ ចាប់ពីថ្ងៃទី ​២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មាន​ភ្លៀង​កក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ ​

​រដ្ឋបាលជលផលក៏បានអំពាវនាវឱ្យ​ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ។

​លោក ពុំ សុថា ​ប្រធានរដ្ឋបាលជលផល ​មានប្រសាសន៍ថា ​ត្រីទើប​ចាប់ផ្ដើមចុះតិចៗ ខណៈលោករំពឹងថា ​ទិន្នផលត្រី​នារដូវឆ្នាំថ្មីនេះ អាច​នឹង​ទទួលបានច្រើនជាងឆ្នាំមុន ដោយ​សារ​ការបង្ក្រាបបទល្មើស និងមានការចូលរួមពីមហាជន ក៏ដូច​ជាការចូលរួមពីកងកម្លាំងប្រដាប់អាវុធ។​

​លោក ពុំ សុថា បន្ថែមថា ​នៅព្រឹកថ្ងៃទី ​២៣ ខែធ្នូនេះ​ ត្រីចាប់ផ្ដើមត្រូវតាម​ដាយនៅខេត្តកណ្ដាលដោយ​លើកដាយ​ម្ដង​រយៈពេលមួយម៉ោង​បានប្រមាណ ​៧០០ គីឡូក្រាម ទៅមួយតោន ដែលភាគច្រើនជាប្រភេទ​ត្រីស្លឹក​ឫស្សី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម