ព័ត៌មានជាតិ
ពេលវេលាត្រីប្រហុក ត្រូវលើកទី២ នៅដើមខែខ្នើតក្រោយ
ត្រីសម្រាប់ធ្វើប្រហុក និងផ្អក នឹងចាប់ផ្តើមត្រូវជាលើកទី២ ចាប់ពីថ្ងៃ ៤ កើត ដល់ ៧ កើតខែបុស្ស ដែលត្រូវនឹងថ្ងៃទី ១៣ ខែមករា ដល់ថ្ងៃទី ១៦ ឆ្នាំ ២០២៤ ខាងមុខនេះ។
លោក ពុំ សុថា អគ្គនាយករដ្ឋបាលជលផលបានឱ្យដឹងថា ត្រីតាមដាយដែលត្រូវប៉ុន្មានថ្ងៃកន្លងមក បានថមថយទៅវិញ ខណៈលើកទី ២ អាចនឹងត្រូវនៅខែខ្នើតក្រោយចំថ្ងៃ ៤ កើតដល់ ៧ កើត ដែលអាស្រ័យលើស្ថានភាពទឹកហូរ និងអាកាសធាតុ។

លោក ពុំ សុថា បញ្ជាក់ថា ត្រីតាមដាយដែលត្រូវប៉ុន្មានថ្ងៃកន្លងមក បានថមថយទៅវិញហើយ ខណៈតាមការសន្និដ្ឋាន ផលនេសាទនៅឆ្នាំនេះអាចនឹងទទួលបានច្រើនជាងឆ្នាំមុន។
មន្ត្រីដដែលរូបនេះ បានបញ្ជាក់ថា នៅឆ្នាំនេះត្រីត្រូវលើកទី១ ជាប្រភេទត្រីស្លឹកឬស្សី ខណៈត្រីរៀលមានតិច ប៉ុន្តែនៅខែខ្នើតក្រោយ អាចសន្និដ្ឋានថា ត្រីរៀលនឹងត្រូវបានខ្លះទៀត ដោយអាស្រ័យលើទឹកនៅហូរ និងអាកាសធាតុល្អ។
យោងតាមរបាយការណ៍របស់រដ្ឋបាលជលផលត្រីត្រូវលើកទី១ រយៈពេល ៦ ថ្ងៃនេះ ទទួលបានប្រមាណជាង ៤ ពាន់តោន។

គិតចាប់ពីខែតុលា រហូតដល់ខែធ្នូ ឆ្នាំ ២០២៣ (សម្រាប់រដូវនេសា ២០២៣-២០២៤) ផលនេសាទទទួលបានប្រមាណ ១១ ពាន់តោន (១១ ០៧៤) ប្រៀបធៀបឆ្នាំមុនគឺកើនឡើង ១ ពាន់តោន ដែលមាន ១០ ពាន់តោន (១០ ០៨២)។
នៅឆ្នាំ២០២៣នេះ ទិន្នផលត្រីប្រហុកកើនលើសឆ្នាំមុនប្រមាណ ៥ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។ កំណើននេះ ទទួលបានតាមរយៈការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបានច្រើននាពេលកន្លងទៅ។
ស្ថិតិផលចាប់ការធ្វើអាជីវកម្មនេសាទដាយត្រី កើនឡើង៣ឆ្នាំជាប់គ្នា គិតចាប់ពីឆ្នាំ២០២១មក។ ក្នុងឆ្នាំ២០២១ ផលនេសាទដាយត្រីទទួលបានចំនួន ៨ ៧០០តោន ឆ្នាំ២០២២ទទួលបានផលត្រីចំនួន ១៣ ០០០តោន ហើយនៅឆ្នាំ២០២៣នេះ ផលនេសាទដាយត្រីរំពឹងថា នឹងកើនដល់ ១៣ ៦៥០តោន៕



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


