ព័ត៌មានជាតិ
ម្ចាស់ដាយនៅខេត្តកណ្ដាល អាចកៀរត្រីបាន ប្រមាណ ៥០០ គីឡូ ក្នុង១ ម៉ោង
ត្រីសម្រាប់ធ្វើប្រហុក និងផ្អក ចាប់ផ្ដើមត្រូវជាលើកទី២ តាំងពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ សប្ដាហ៍មុន នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ។
លោក ស៊ឺ ម៉ៅ ម្ចាស់ដាយលេខ ១៥ E ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤ នេះថា ក្នុងមួយម៉ោងអាចកៀរត្រីបានប្រមាណ ៥០០ ទៅ ៧០០ គីឡូក្រាម ឬអាចតិចជាងនេះ ខណៈថ្ងៃខ្លះបានត្រឹមតែ ១ តោនក៏មាន។ ចំពោះត្រីដែលបាន លោកបញ្ជាក់ថា គឺជាប្រភេទត្រីរៀល និងត្រីស្លឹកឬស្សី។

លោក ឈុន ហាំងតុង ប្រធានអង្គភាពនេសាទរដ្ឋកណ្តាលស្ទឹង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ជាមធ្យមក្នុងមួយម៉ោងអាចកៀរបានចន្លោះពី ២០០ ទៅ ៤០០ គីឡូ ខណៈខែនេះត្រីដើរជាហ្វូង ដែលម្ចាស់ដាយគេកៀរមិនលើកដូចមុននោះទេ។
លោកបញ្ជាក់ថា ត្រីដែលបាន គឺមានទំហំធំជាងខែមុន ដែលអាចនឹងត្រូវដល់ថ្ងៃទី ២១ ខែមករា នេះ ដែលលោកបញ្ជាក់ថា លើកទី២ នេះ អាចនឹងបានច្រើនជាងលើកមុន ខណៈតម្លៃជាមធ្យម ត្រឹមតែ ១ ២០០ រៀល ក្នុង១ គីឡូក្រាម។
លោក ហេង គង់ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបបានឱ្យដឹងដែរថា ត្រីត្រូវលើកទី២ ចាប់ពីថ្ងៃ ទី ១៤ ខែមករា នៅតាមគន្លងដាយនៅខាងលើ ខេត្តកណ្ដាល អាចកៀរម្ដងបានប្រមាណ ៣០០ ទៅ ៤០០ គីឡូ ក្នុងមួយម៉ោង ខណៈខ្នើតខែបុស្សនេះ មានវត្តមានត្រីរៀលច្រើនជាងត្រីស្លឹកឬស្សី។

រដ្ឋបាលជលផល នៃក្រសួងកសិកម្មបានប្រកាសថា រដូវត្រីប្រហុកចាប់ផ្ដើមត្រូវច្រើនលើកទី២ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ខណៈត្រីបន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។
រដ្ឋបាលជលផលក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញទៅទិញត្រី តាមពេលវេលា។
បើយោងតាមរបាយការណ៍លទ្ធផលបូកសរុបការងារវិស័យជលផលប្រចាំឆ្នាំ ២០២៣ រដ្ឋបាលជលផលសម្រេចបានផលនេសាទទឹកសាប ៤២៦ ៧៥០ តោន។ ប្រាក់ចំណូលបានពីវិស័យជលផលមានចំនួនជាង ៨២៨លានរៀល កើនលើសឆ្នាំមុនចំនួនជាង ២០៥លានរៀល ស្មើនឹង ២២៣,៥៩ ភាគរយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


