រដ្ឋបាលថ្នាក់ក្រោមជាតិ Archives - Kampuchea Thmey Daily

កម្ពុជាពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានទទួលជួបពិភាក្សាការងារជាមួយក្រុមអ្នកជំនាញរបស់អាល្លឺម៉ង់ ដោយភាគីទាំងពីរ បានផ្ដោតការពិភាក្សាលើកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា។

ក្រុមជំនាញនេះ ដឹកនាំដោយលោក Werner Gatzer អតីតរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុសហព័ន្ធអាល្លឺម៉ង់ ដែលជាក្រុមបេសកកម្មពិគ្រោះយោបល់ស្តីពីវិមជ្ឈការហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅកម្ពុជា ហើយមានការចូលរួមពីតំណាងកម្មវិធី GIZ-ISD។

ក្នុងជំនួបនោះ ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានលើកឡើងអំពីវឌ្ឍនភាពនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពិសេសការធ្វើវិមជ្ឈការហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងបានលើកឡើងអំពីបញ្ហាប្រឈមសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការបែងចែកធនធានហិរញ្ញវត្ថុ ប្រភពចំណូលផ្ទាល់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងយន្តការត្រួតពិនិត្យផ្ទៃក្នុង និងសវនកម្ម។

ក្រុមបេសកកម្មនេះ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងការជំរុញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងបានបង្ហាញការចាប់អារម្មណ៍ជាពិសេសលើយន្តការផ្ទេរធនធានហិរញ្ញវត្ថុ ការគ្រប់គ្រងចំណូលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំប្រព័ន្ធថវិកា និងគណនេយ្យភាពហិរញ្ញវត្ថុ ព្រមទាំងលទ្ធភាពក្នុងការពង្រឹងស្វ័យភាពហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមបរិបទកម្ពុជា។

ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ និងបទពិសោធលើគោលនយោបាយ និងការអនុវត្តវិមជ្ឈការហិរញ្ញវត្ថុ ព្រមទាំងបានឯកភាពលើសារៈសំខាន់នៃការបន្តពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងការគាំទ្រដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ ស្វ័យភាពកាន់តែប្រសើរ ក៏ដូចជាសមត្ថភាពខ្ពស់ក្នុងការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព៕

The post កម្ពុជាពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ appeared first on Kampuchea Thmey Daily.

រាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តបន្តផែនការពន្លឿនការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានគុណភាព
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ ២០២៦-២០៣០ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីបន្តរុញច្រានកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ។

ផែនការនេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ( គ.ជ.អ.ប) កាលពីរសៀលថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦។

ការដាក់ចេញផែនការ៥ឆ្នាំ ដំណាក់កាលទី២ នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាព គណនេយ្យភាព និងភាពម្ចាស់ការខ្ពស់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ការដាក់ចេញផែនការនេះ គឺជាការប្រតិបត្តិស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្ដៅពីការបម្រើសេវាសាធារណៈ។

លោក ស សុខា គូសបញ្ជាក់ថា ផែនការអនុវត្តរយៈពេល៥ឆ្នាំនេះ គឺជាផែនការសំខាន់សម្រាប់បន្តជំរុញកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដោយលោក បានអំពាវនាវដល់សាធារណជន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ចូលរួមគាំទ្រ និងអនុវត្តផែនការនេះឱ្យសម្រេចបានជោគជ័យ។

លោកបានសង្កត់ធ្ងន់ពីការពន្លឿនការផ្ទេរមុខងារ និងថវិកា ដោយក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរុញច្រានការផ្ទេរមុខងារ និងធនធានហិរញ្ញវត្ថុទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានលឿន ព្រមទាំងបង្កើនការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីមូលដ្ឋាន ដើម្បីធានានូវការទទួលខុសត្រូវខ្ពស់ ខណៈការលើកកម្ពស់សេវាច្រកចេញចូលតែមួយ តួអង្គពាក់ព័ន្ធ ត្រូវតែបន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈឱ្យបានលឿន តម្លាភាព គ្មានការរើសអើង និងបើកទូលាយឱ្យសាធារណជន និងសង្គមស៊ីវិលចូលរួមតាមដានត្រួតពិនិត្យ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំពីការពង្រឹងកិច្ចសហការអន្តរក្រសួង ដោយបង្កើនការសម្របសម្រួលរវាងក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាថវិកាអភិវឌ្ឍន៍ត្រូវបានប្រើប្រាស់ចំគោលដៅ និងមានប្រសិទ្ធភាពបំផុត ស្របពេលការចាត់ទុកកំណែទម្រង់ជាស្នូលយុទ្ធសាស្ត្រ គ្រប់តួអង្គត្រូវបន្តដៅយកកំណែទម្រង់អភិបាលកិច្ចថ្នាក់ក្រោមជាតិ ជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ព្រោះវាជាប់ពាក់ព័ន្ធផ្ទាល់នឹងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ៕

The post រាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តបន្តផែនការពន្លឿនការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានគុណភាព appeared first on Kampuchea Thmey Daily.

ក្រុមមន្ត្រីកម្ពុជាទៅសិក្សាពីជប៉ុនជុំវិញប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ
ក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជាទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ប្រទេសជប៉ុន ដោយផ្ដោតសំខាន់លើបទពិសោធក្នុងការរៀបចំប្រព័ន្ធរដ្ឋបាលទីក្រុងមេត្រូប៉ូលីតែន ខណៈកម្ពុជាកំពុងសម្លឹងទៅមុខចង់ប្រែក្លាយរាជធានី-ខេត្តរបស់ខ្លួនឱ្យវិវត្តន៍ទៅជាទីក្រុងរដ្ឋបាលមេត្រូប៉ូលីតែនដ៏មានសក្តានុពលនាពេលអនាគត។

គណៈប្រតិភូកម្ពុជាខាងលើ ដឹកនាំដោយទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដោយមានការអមដំណើរពីលោក ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។

ដំណើរទស្សនកិច្ចសិក្សា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ គណៈប្រតិភូកម្ពុជា បានទៅខេត្តអូសាកា និងខេត្តក្យូតុ ដោយនៅខេត្តអូសាកា ក្រុមមន្ត្រីកម្ពុជា បានស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់ខេត្តអូសាកា ការគ្រប់គ្រងក្រុងពិសេស និងការស្នើរៀបចំខេត្តអូសាកាឱ្យក្លាយទៅជាទីក្រុងមេត្រូប៉ូលីតែន បន្ទាប់ពីទីក្រុងតូក្យូ។ ខណៈនៅខេត្តក្យូតុ គឺបានសិក្សាធំពីរៀបចំផែនការអភិវឌ្ឍន៍រយៈពេលវែងរបស់ក្រុងណាហ្គាអូកាក្យូ ការលើកកម្ពស់ឌីជីថលក្នុងការបង្កើនការចូលរួមរបស់ពលរដ្ឋ ប្រសិទ្ធភាពនៃការផ្តល់សេវា និងការដោះស្រាយបញ្ហារបស់ពលរដ្ឋ ព្រមទាំងបានទស្សនកិច្ចនៅមជ្ឈមណ្ឌលមើលថែកុមារមានការលូតលាស់យឺត និងមជ្ឈមណ្ឌលសម្រាប់ថែទាំមនុស្សចាស់។

ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបាន គ.ជ.អ.ប បញ្ជាក់ថា ធ្វើឡើងដើម្បីអនុវត្តតាមកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយប្រតិភូកម្ពុជាតែងតែបានធ្វើដំណើរទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធនៅតាមបណ្ដាប្រទេសជាច្រើន រួមទាំងប្រទេសក្នុងតំបន់ និងបណ្ដាប្រទេសទំនើបៗផ្សេងទៀត។ សម្រាប់ដំណើរទស្សនកិច្ចសិក្សានៅប្រទេសជប៉ុនពេលនេះ មានរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។

ជាការកត់សម្គាល់ រដ្ឋបាលក្រុងមេត្រូលីតែន សំដៅលើរដ្ឋបាលនៅក្នុងទីក្រុងធំៗ ដែលមានចំនួនប្រជាជន និងលក្ខខណ្ឌភូមិសាស្ត្រតាមការកំណត់ជាក់លាក់ ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវការសម្របសម្រួលរវាងរដ្ឋបាលចំណុះ ហើយដែលមានស្ថាប័នធ្វើសេចក្តីសម្រេចចិត្តត្រូវបានបង្កើតឡើងតាមរយៈការបោះឆ្នោត ព្រមទាំងជានីតិបុគ្គល មានស្វ័យភាពផ្នែកហិរញ្ញវត្ថុ និងផ្នែករដ្ឋបាលរបស់ខ្លួន។

ការរៀបចំប្រព័ន្ធរដ្ឋបាលមេត្រូប៉ូលីតែនជាចក្ខុវិស័យដ៏វែងឆ្ងាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានភាពស៊ីវិល័យ និងភាពឆ្លាតវៃ។ កន្លងទៅ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបង្ហាញបំណងនឹងប្រែក្លាយរាជធានី-ខេត្តរបស់កម្ពុជា ទៅជាប្រព័ន្ធមេត្រូប៉ូលីតែន ដើម្បីធានាបាននូវការគ្រប់គ្រងដែនដី ការរៀបចំផែនការអភិវឌ្ឍន៍ និងការផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស។

លោក ស សុខា បានដាក់ក្ដីរំពឹងទៅលើរាជធានីភ្នំពេញ ថា នឹងអាចវិវត្តន៍ខ្លួនទៅជាទីក្រុងរដ្ឋបាលមេត្រូប៉ូលីតែនដ៏មានសក្តានុពល និងឈានមុខគេមួយនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង

The post ក្រុមមន្ត្រីកម្ពុជាទៅសិក្សាពីជប៉ុនជុំវិញប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ appeared first on Kampuchea Thmey Daily.

ភ្នំពេញនឹងក្លាយជារដ្ឋបាលម៉េត្រូប៉ូលីតែនឈានមុខគេពេលអនាគត! នេះជាក្ដីរំពឹងរបស់រដ្ឋមន្ត្រីមហាផ្ទៃ
ថ្លែងក្នុងសិក្ខាសាលាស្តីពីការចែករំលែកចំណេះដឹង និងបទពិសោធនៃប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានដាក់ក្ដីរំពឹងទៅលើរាជធានីភ្នំពេញ ថា នឹងអាចវិវត្តន៍ខ្លួនទៅជាទីក្រុងរដ្ឋបាលម៉េត្រូប៉ូលីតែនដ៏មានសក្តានុពល និងឈានមុខគេមួយនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានគូសបញ្ជាក់ថា គ្រប់រាជធានី-ខេត្ត ពីនេះទៅមុខអាចនឹងប្រែក្លាយទៅជារាជធានី-ខេត្តដែលមានប្រព័ន្ធម៉េត្រូប៉ូលីតែន ដើម្បីធានាបាននូវការគ្រប់គ្រងដែនដី ការរៀបចំផែនការអភិវឌ្ឍន៍ និងការផ្តល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស។

រដ្ឋបាលក្រុងម៉េត្រូលីតែន សំដៅទៅលើរដ្ឋបាលនៅក្នុងទីក្រុងធំៗ ដែលមានចំនួនប្រជាជន និងលក្ខខណ្ឌភូមិសាស្ត្រតាមការកំណត់ជាក់លាក់ ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវការសម្របសម្រួលរវាងរដ្ឋបាលចំណុះនានា ហើយដែលមានស្ថាប័នធ្វើសេចក្តីសម្រេចចិត្តត្រូវបានបង្កើតឡើងតាមរយៈការបោះឆ្នោត ព្រមទាំងជានីតិបុគ្គល មានស្វ័យភាពផ្នែកហិរញ្ញវត្ថុ និងផ្នែករដ្ឋបាលរបស់ខ្លួន។

តាមការបញ្ជាក់របស់លោក ស សុខា ការរៀបចំប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែន គឺជាចក្ខុវិស័យដ៏វែងឆ្ងាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងគោលដៅធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានភាពស៊ីវិល័យ និងភាពឆ្លាតវៃ។ លោក បានសង្កត់ធ្ងន់ថា ការរៀបចំប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែនដែលរឹងមាំ ជាគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងជាកម្លាំងចលករក្នុងការទាក់ទាញការវិនិយោគ។

សម្រាប់លក្ខខណ្ឌចម្បងៗដែលរាជធានី-ខេត្ត អាចរៀបចំជាប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែនបាន លោក ស សុខា ថា ត្រូវផ្អែកលើកត្តាសំខាន់ចំនួន៣ រួមមានទី១.ចំនួនដង់ស៊ីតេប្រជាពលរដ្ឋ ទី២.សក្តានុពលសេដ្ឋកិច្ច និងទី៣.ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ។

ផ្អែកលើមូលដ្ឋានទាំង៣នេះហើយ ទើបលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហាញក្តីជឿជាក់យ៉ាងមុតមាំថា រាជធានីភ្នំពេញពិតជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងស័ក្តិសមបំផុតជារាជធានី និងជាក្រុងម៉េត្រូប៉ូលីតែនឈានមុខគេ ដែលនឹងក្លាយជាគំរូសម្រាប់បណ្តាខេត្តសក្តានុពលផ្សេងៗទៀតក្នុងការបន្តរៀបចំរចនាសម្ព័ន្ធនេះជាបន្តបន្ទាប់៕

The post ភ្នំពេញនឹងក្លាយជារដ្ឋបាលម៉េត្រូប៉ូលីតែនឈានមុខគេពេលអនាគត! នេះជាក្ដីរំពឹងរបស់រដ្ឋមន្ត្រីមហាផ្ទៃ appeared first on Kampuchea Thmey Daily.

ស្វីសបញ្ជាក់ពីការបន្តគាំទ្រកម្ពុជាសម្រាប់ការលើកកម្ពស់ការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ
លោកទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានទទួលជួបពិភាក្សាការងារជាមួយនឹងតំណាងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដោយភាគីស្វីសបានបញ្ជាក់ពីការបន្តគាំទ្រដល់កម្ពុជាសម្រាប់ការលើកកម្ពស់ការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ជំនួបដែលធ្វើឡើងនៅលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកទេសរដ្ឋមន្រ្តី សក់ សេដ្ឋា បានជជែកជាមួយលោក Arno Wicki ជំនួយការអគ្គនាយក និងជាប្រធានផ្នែកសម្រាប់អាស៊ី-អាមេរិក នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ខណៈដែលលោកបានដឹកនាំក្រុមការងារមកធ្វើទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជា។

ភាគីទាំងពីរ បានជជែកពិភាក្សាអំពីកិច្ចការអាទិភាព ចក្ខុវិស័យ និងទិសដៅជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាលើរបៀបវារៈនៃកំណែទម្រង់វិមជ្ឈការ ក៏ដូចជាការផ្លាស់ប្តូរយោបល់ពីវឌ្ឍនភាពនៃការអនុវត្តអាទិភាពនយោបាយថ្មីៗទស្សនវិស័យរយៈពេលមធ្យមស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរកាអភិបាលកិច្ច និងវិស័យជាសក្តានុពលសម្រាប់កិច្ចសហការបច្ចេកទេសស៊ីជម្រៅ ដើម្បីជំរុញឱ្យការកែទម្រង់សំខាន់ៗទាំងនេះមានការរីកចម្រើនបន្ថែមទៀត។

ក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរ បានឯកភាពពីសារៈសំខាន់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់លើការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ជាពិសេសនៅក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយ និងជំងឺឆ្លងដ៏កាចសាហាវនានា។

ភាគីស្វីស ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់នូវការអនុវត្តកំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយទីភ្នាក់ងារស្វីស SDC ក៏បានបេ្តជ្ញាខ្ពស់ក្នុងការបន្តគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា៕

The post ស្វីសបញ្ជាក់ពីការបន្តគាំទ្រកម្ពុជាសម្រាប់ការលើកកម្ពស់ការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីមហាផ្ទៃរំលឹកអាជ្ញាធរខណ្ឌត្រូវចេះម្ចាស់ការក្នុងដែនដីខ្លួន កុំពឹងផ្អែកតែលើអភិបាលរាជធានី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ថ្លែងរំលឹកទៅកាន់អាជ្ញាធរខណ្ឌទាំងអស់ក្រោមចំណុះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចេះម្ចាស់ការលើតួនាទីភារកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយមិនត្រូវពឹងផ្អែកតែលើគណៈអភិបាលរាជធានីនោះឡើយ។ ការមិនត្រូវពឹងផ្អែក ពីព្រោះគណៈអភិបាលរាជធានី ជាតួអង្គទទួលគោលនយោបាយពីថ្នាក់ជាតិ ហើយប្រគល់សិទ្ធិអំណាចទៅឱ្យគណៈអភិបាលខណ្ឌ ជាអ្នកអនុវត្តកិច្ចការនៅតាមមូលដ្ឋាន។

នេះគឺជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ថ្លែងជាមួយនឹងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងអំពីចំណុចខ្វះខាតរបស់រដ្ឋបាលថ្នាក់ក្រោម ជាពិសេសគណៈអភិបាលក្រុង ស្រុក ខណ្ឌ ដែលនៅមានកិច្ចការងារមួយចំនួនទាល់តែមានការចង្អុលបង្ហាញអំពីគណៈអភិបាលរាជធានី ខេត្ត ទើបធ្វើ ដែលត្រូវតែចាំបាច់ការដាស់តឿនរំលឹកពីថ្នាក់លើជាប់ប្រចាំ។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បាននិយាយដោយចំហរទៅកាន់គណៈអភិបាលខណ្ឌទាំង១៤ ដែលកិច្ចការងារមួយចំនួនត្រូវបានមើលឃើញថា ពឹងផ្អែកតែលើអភិបាលរាជធានីភ្នំពេញ ដោយមិនមានភាពម្ចាស់ការខ្លួនឯង សូម្បីតែបញ្ហាជន់លិចដោយសារទឹកភ្លៀងក្នុងមូលដ្ឋានរបស់ខ្លួនជារៀងរាល់ឆ្នាំក៏ចាំអភិបាលរាជធានីចុះទៅចង្អុលបង្ហាញដោយផ្ទាល់ដែរ។

លោកបានថ្លែងយ៉ាងដូច្នេះថា៖ «អភិបាលខណ្ឌទាំងអស់ ដូចរដ្ឋមន្ត្រីនៅខណ្ឌរបស់ខ្លួនអ៊ីចឹង ត្រូវតែមើលអាហ្នឹង មិនមែននាយករដ្ឋមន្ត្រី (មានន័យស្មើនឹងអភិបាលក្រុង) គាត់ទៅដើរតួជំនួស ឬធ្វើជំនួសទេ ចង្អុលអានេះត្រូវធ្វើចេះ អត់ទេ»។

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា បើនៅមូលដ្ឋានរបស់ខ្លួន មានការរំលោភដីចិញ្ចើមផ្លូវ ការចោលសំរាមទៅក្នុងប្រឡាយទឹក ឬមួយមានសំណង់អនាធិបតេយ្យ ដែលឈានទៅដល់ការលុបប្រលាយ ឬប្រព័ន្ធលូនោះ អភិបាលខណ្ឌមិនចាំបាច់សុំគោលការណ៍ពីថ្នាក់លើទេ ពោលគឺអាជ្ញាធរខណ្ឌអនុវត្តវិធានការតែម្ដង៕

អត្ថបទ៖ ធឿន វ៉ាន់សុង

The post រដ្ឋមន្ត្រីមហាផ្ទៃរំលឹកអាជ្ញាធរខណ្ឌត្រូវចេះម្ចាស់ការក្នុងដែនដីខ្លួន កុំពឹងផ្អែកតែលើអភិបាលរាជធានី appeared first on Kampuchea Thmey Daily.

សម្ដេចធិបតីអញ្ជើញដឹកនាំវេទិកាជាលើកទី១រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃនេះ
នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំវេទិកាជាលើកដំបូងរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពិភាក្សាអំពីការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ការរៀបចំឡើងនូវវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពេលនេះ គឺក្នុងគោលដៅដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

បើតាមគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) វេទិកានេះ គឺមានបំណងរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និងតម្រង់ទិសផ្នែកគោលនយោបាយសម្រាប់សម្រួចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងជាមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

វេទិកាជាលើកដំបូងដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏មានសមាសភាពចូលរួមមកពីតំណាងព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សមាជិករាជរដ្ឋាភិបាល ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា៕

The post សម្ដេចធិបតីអញ្ជើញដឹកនាំវេទិកាជាលើកទី១រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃនេះ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ
ក្នុងឱកាសអញ្ជីញដឹកនាំកិច្ចប្រជុំលើកទី២៤ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យចូលរួមពិនិត្យ និងកែលម្អរចនាសម្ព័ន្ធប្រព័ន្ធអភិបាលកិច្ច និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យស្របនឹងគោលការណ៍នៃរដ្ឋបាលឯកភាព ដើម្បីធានាការគ្រប់គ្រង ចាត់ចែងមុខងារ និងធនធានតាមស្ថានភាពជាក់ស្តែង និងចរិតលក្ខណៈរបស់រដ្ឋបាលជាលក្ខណៈទីក្រុង ជនបទ ស្របទៅតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ ភូមិសាស្ត្រ តម្រូវការសេវាទីប្រជុំជន និងសក្តានុពលសេដ្ឋកិច្ច។

លោក ស សុខា ប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានចាត់ទុកការពង្រឹងរចនាសម្ព័ន្ធ និងសមត្ថភាពក្នុងការដឹកនាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបទៅនឹងសំណើ សំណូមពរ តម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាន់ពេលវេលា ដូចជា ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ប៉ះពាល់សុខភាពនិងអាយុជីវិតប្រជាជនរបស់រាជរដ្ឋាភិបាលយ៉ាងមានប្រសិទ្ធភាព នាពេលកន្លងទៅនេះ។

ក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តឡើងនៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា ការពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានភាពរឹងមាំ ស្អាតស្អំ មានសមត្ថភាព មានលទ្ធភាព និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការគ្រប់គ្រង នឹងជួយឱ្យការអនុវត្តមុខងារនានាដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិក្លាយជាស្ថាប័នទំនើបកម្ម ទាំងទៅលើការគ្រប់គ្រង ការផ្តល់សេវា និងចែករំលែកព័ត៌មានដល់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ក្នុងនាមជាប្រធាន គ.ជ.អ.ប លោក ស សុខា បានសង្កត់ធ្ងន់ថា ទោះបីមុខងារ និងធនធានត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិក៏ដោយ ក៏ក្រសួង ស្ថាប័ន ដែលបានផ្ទេរមុខងារទាំងនោះនៅតែមានកាតព្វកិច្ចក្នុងការរៀបចំគោលនយោបាយ គោលការណ៍ បែបបទ នីតិវិធី ស្តង់ដារ ជាពិសេសការបន្តការគាំទ្រ និងការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដឹកនាំ គ្រប់គ្រង ចាត់ចែងការអនុវត្តមុខងារទាំងនោះ ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព គណនេយ្យភាព ស្របតាមគោលការណ៍ បែបបទ នីតិវិធី និងស្តង់ដារអប្បបរមាដែលបានកំណត់ជាធរមាន។

ផ្អែកលើឆន្ទៈនយោបាយដ៏មុតមាំ និងគំនិតផ្តួចផ្តើមថ្មីៗ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានស្នើថ្នាក់ដឹកនាំក្រសួង ស្ថាប័នសមាជិក សមាជិកា នៃ គ.ជ.អ.ប.ទាំងអស់ បន្តផ្តោតការយកចិត្តទុកដាក់ជំរុញ និងពង្រឹងកិច្ចសហការគ្នាក្នុងការដឹកនាំ ការគ្រប់គ្រង និងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលតាមការគ្រោងទុកថែមទៀត ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានភាពម្ចាស់ការក្នុងការអនុវត្តមុខងារ និងការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព ត្រឹមត្រូវតាមគោលការណ៍ នីតិវិធី និងស្តង់ដារដែលបានកំណត់៕

The post រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ appeared first on Kampuchea Thmey Daily.