ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃរំលឹកអាជ្ញាធរខណ្ឌត្រូវចេះម្ចាស់ការក្នុងដែនដីខ្លួន កុំពឹងផ្អែកតែលើអភិបាលរាជធានី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ថ្លែងរំលឹកទៅកាន់អាជ្ញាធរខណ្ឌទាំងអស់ក្រោមចំណុះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចេះម្ចាស់ការលើតួនាទីភារកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយមិនត្រូវពឹងផ្អែកតែលើគណៈអភិបាលរាជធានីនោះឡើយ។ ការមិនត្រូវពឹងផ្អែក ពីព្រោះគណៈអភិបាលរាជធានី ជាតួអង្គទទួលគោលនយោបាយពីថ្នាក់ជាតិ ហើយប្រគល់សិទ្ធិអំណាចទៅឱ្យគណៈអភិបាលខណ្ឌ ជាអ្នកអនុវត្តកិច្ចការនៅតាមមូលដ្ឋាន។

នេះគឺជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ថ្លែងជាមួយនឹងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងអំពីចំណុចខ្វះខាតរបស់រដ្ឋបាលថ្នាក់ក្រោម ជាពិសេសគណៈអភិបាលក្រុង ស្រុក ខណ្ឌ ដែលនៅមានកិច្ចការងារមួយចំនួនទាល់តែមានការចង្អុលបង្ហាញអំពីគណៈអភិបាលរាជធានី ខេត្ត ទើបធ្វើ ដែលត្រូវតែចាំបាច់ការដាស់តឿនរំលឹកពីថ្នាក់លើជាប់ប្រចាំ។
ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បាននិយាយដោយចំហរទៅកាន់គណៈអភិបាលខណ្ឌទាំង១៤ ដែលកិច្ចការងារមួយចំនួនត្រូវបានមើលឃើញថា ពឹងផ្អែកតែលើអភិបាលរាជធានីភ្នំពេញ ដោយមិនមានភាពម្ចាស់ការខ្លួនឯង សូម្បីតែបញ្ហាជន់លិចដោយសារទឹកភ្លៀងក្នុងមូលដ្ឋានរបស់ខ្លួនជារៀងរាល់ឆ្នាំក៏ចាំអភិបាលរាជធានីចុះទៅចង្អុលបង្ហាញដោយផ្ទាល់ដែរ។

លោកបានថ្លែងយ៉ាងដូច្នេះថា៖ «អភិបាលខណ្ឌទាំងអស់ ដូចរដ្ឋមន្ត្រីនៅខណ្ឌរបស់ខ្លួនអ៊ីចឹង ត្រូវតែមើលអាហ្នឹង មិនមែននាយករដ្ឋមន្ត្រី (មានន័យស្មើនឹងអភិបាលក្រុង) គាត់ទៅដើរតួជំនួស ឬធ្វើជំនួសទេ ចង្អុលអានេះត្រូវធ្វើចេះ អត់ទេ»។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា បើនៅមូលដ្ឋានរបស់ខ្លួន មានការរំលោភដីចិញ្ចើមផ្លូវ ការចោលសំរាមទៅក្នុងប្រឡាយទឹក ឬមួយមានសំណង់អនាធិបតេយ្យ ដែលឈានទៅដល់ការលុបប្រលាយ ឬប្រព័ន្ធលូនោះ អភិបាលខណ្ឌមិនចាំបាច់សុំគោលការណ៍ពីថ្នាក់លើទេ ពោលគឺអាជ្ញាធរខណ្ឌអនុវត្តវិធានការតែម្ដង៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


