របបប្រល័យពូជសាសន៍ Archives - Kampuchea Thmey Daily

យកថ្ងៃរំលឹកទិវាជាតិនៃការចងចាំ រដ្ឋមន្ត្រីមហាផ្ទៃ ប្ដេជ្ញារួមទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍កើតឡើងវិញឡើយ
យកថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់រូបមិនអាចបំភ្លេចបាននូវការឈឺចាប់ចំពោះបនប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងរបបខ្មែរក្រហម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការប្ដេជ្ញាចិត្តរួមទប់ស្កាត់មិនឱ្យកើតមានឡើងវិញឡើយនូវរបបដឹកនាំបែបយង់ឃ្នងនេះ។ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ដល់ការបន្តថែរក្សាការពារនូវសុខសន្តិភាពក្នុងពេលសព្វថ្ងៃឱ្យបានគង់វង្ស។

ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈសារលើបណ្ដាញសង្គម បានរំលឹកពីសោកនាដកម្មរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៦ មករា ១៩៧៩ ដែលពួកខ្មែរក្រហម បានកាប់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់អស់រាប់លាននាក់ ដោយការធ្វើទារុណកម្ម បង្អត់អាហារ ការជម្លៀស ការបោសសម្អាតផ្ទៃក្នុង ការបង្ខំឱ្យធ្វើការហួសកម្លាំង ការបង្ខំឱ្យរៀបការនិងអំពើអមនុស្សធម៌ផ្សេងៗទៀត ព្រមទាំងបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធសង្គមស្ទើរគ្មានសល់។

មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។ ឧបនាយករដ្ឋមន្ត្រី ស សុខា បន្ថែមយ៉ាងដូច្នេះ។

ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ បានលើកឡើងថា៖ «ក្នុងនាមពលរដ្ឋខ្មែរជំនាន់ក្រោយ១រូប សូមប្តេជ្ញាការពារសុខសន្តិភាព ដែលថ្នាក់ដឹកនាំស្វែងរកបានយ៉ាងលំបាកឱ្យបានគង់វង្សតរៀងទៅ និងប្រឆាំងដាច់ខាតមិនឱ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត វិលត្រឡប់មកវិញសារជាថ្មីឡើយ»។

ភ្ជាប់គ្នានេះ លោក ក៏អំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់បន្តរួបរួមគ្នាការពារសុខសន្តិភាពឱ្យបានគង់វង្ស និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យកាន់តែសម្បូររុងរឿងតរៀងទៅ។

ថ្ងៃទី២០ ខែឧសភា គឺជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០១៨ សម្រាប់ជាការរំឭកដល់ជនរងគ្រោះនិងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបប្រល័យពូជសាសន៍ ប៉ុល ពត ចន្លោះចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ ចូលរួមចំណែកដល់ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី៕

ដោយ៖ ធឿន វ៉ាន់សុង

The post យកថ្ងៃរំលឹកទិវាជាតិនៃការចងចាំ រដ្ឋមន្ត្រីមហាផ្ទៃ ប្ដេជ្ញារួមទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍កើតឡើងវិញឡើយ appeared first on Kampuchea Thmey Daily.

សម្ដេច​ ហ៊ុន សែន៖ ២០ឧសភា ជាថ្ងៃរំលឹកដល់ការឈឺចាប់របស់ពលរដ្ឋចំពោះរបបប្រល័យពូជសាសន៍ ប៉ុល ពត
ទិវាជាតិនៃការចងចាំ ២០ ឧសភា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថា ជាថ្ងៃរំលឹកដល់ការឈឺចាប់របស់ប្រជាជាតិខ្មែរចំពោះរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបកាប់សម្លាប់ប្រជាជនខ្លួនឯងអស់រាប់លាននាក់ ត្រឹមតែជាង៣ឆ្នាំប៉ុណ្ណោះ។

សាររបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកឡើងថា ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ សម្ដេចតេជោ ថា ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅនេះ។

សម្ដេចតេជោ ហ៊ុន សែន បន្តរៀបរាប់ថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ក្នុងន័យនេះ ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព បានទទូចឱ្យជនជាតិខ្មែរចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

ថ្ងៃទី២០ ខែឧសភា គឺជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០១៨ សម្រាប់ជាការរំឭកដល់ជនរងគ្រោះនិងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ ចូលរួមចំណែកដល់ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី។

«ទិវាជាតិនៃការចងចាំ» ត្រូវបានទទួលស្គាល់ដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលជាគម្រោងសំណងមួយក្នុងចំណោមគម្រោងសំណង២៦ ដែលទទួលស្គាល់ជាផ្លូវការ និងជាអចិន្ត្រៃយ៍ចំពោះការឈឺចាប់របស់ដើមបណ្តឹងរដ្ឋប្បវេណី និង លើកកម្ពស់ការចងចាំនូវឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ។

ជាការកត់សម្គាល់ មុនការកំណត់ជាផ្លូវការជាទិវាជាតិនៃការចងចាំ គឺរដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអនុម័តយកថ្ងៃទី២០ ឧសភា ជា «ទិវាចងកំហឹង» ចាប់ពីឆ្នាំ១៩៨៣ ដើម្បីជាការចងកំហឹងចំពោះប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវ សំផន ដែលបានកាប់សម្លាប់ ជិះជាន់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើប្រជាជនកម្ពុជា ហើយត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៨៤ មក។ ក្រោយឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានប្តូរពី «ទិវាចងកំហឹង» ទៅជា «ទិវាចងចាំ» រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» វិញ។

មូលហេតុនៃការកំណត់យកថ្ងៃ២០ ឧសភា ជាទិវាជាតិនៃការចងចាំ មានពីរ៖ ទី១) ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃបង្កើតសហករណ៍ ដើម្បីប្រមូលផ្តុំប្រជាជនធ្វើការងារក្រុមសាមគ្គី ដោយលុបបំបាត់កម្មសិទ្ធិ ឯកជន នៅក្នុងតំបន់មួយចំនួនដែលហៅថាតំបន់រំដោះ ដែលស្ថិតក្រោមការគ្រប់គ្រងនៃកងទ័ពរំដោះខ្មែរក្រហម។ គោលនយោបាយនេះ ត្រូវបានចាប់ផ្តើមអនុវត្តជាថ្មីឡើងវិញនៅឆ្នាំ១៩៧៦ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ចំពោះមូលហេតុទី២) គឺមុនពេលឈានដល់ថ្ងៃជ័យជម្នះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពោលគឺនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៤ ក្រុមមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត និង នួន ជា បានរៀបចំផែនការ និងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាទ្រង់ទ្រាយធំ ដែលក្នុងនោះ រួមមាន ការជម្លៀសដោយបង្ខំពីទីក្រុងនិងភូមិនានា ពលកម្មដោយបង្ខំ និងការធ្វើបាបតាមការដ្ឋានការងារនិងសហករណ៍ ការចាប់ខ្លួនតាមអំពើចិត្ត ធ្វើទារុណកម្ម ការបាត់ខ្លួន និងការសម្លាប់ ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរើសអើង ប្រឆាំងនឹងក្រុមមនុស្សមួយចំនួនដែលពួកគេចាត់ទុកថាជាខ្លាំង៕

The post សម្ដេច​ ហ៊ុន សែន៖ ២០ឧសភា ជាថ្ងៃរំលឹកដល់ការឈឺចាប់របស់ពលរដ្ឋចំពោះរបបប្រល័យពូជសាសន៍ ប៉ុល ពត appeared first on Kampuchea Thmey Daily.

លោក ឃួង ស្រេង÷ ឆ្នាំនេះ ទិវាចងចាំរម្លឹកអំពីរបបខ្មែរក្រហមត្រូវប្រារព្វធ្វើឡើងធំជាងឆ្នាំមុនៗ
ទិវាចងចាំត្រូវបានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេស ដើម្បីរំលឹកពីរបបដែលមិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ប៉ុលពតដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់។សម្រាប់រាជធានីភ្នំពេញ ទិវាចងចាំឆ្នាំនេះនឹងធ្វើឱ្យធំជាងឆ្នាំកន្លងទៅថ្ងៃ២០ឧសភា២០២៥ខាងមុខនេះ ដោយត្រូវរៀបចំក្នុងកំរិតថ្នាក់ជាតិ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ។បើតាមលោក  លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងនៅក្នុងកិច្ចប្រជុំ នារសៀលថ្ងៃទី០៧ឧសភានេះ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង លើកឡើងថា៖” របបប្រល័យពូជសាសន៍ប៉ុល ពតបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសរីកចម្រើន ជឿនលឿនទៅជាប្រទេសគ្មានអ្វីទាំងអស់។យើងតែងប្រារព្វទិវាចងចាំនេះជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេស គឺដើម្បីរំលឹកពីរបបដែលមិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៏ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់”។

លោក ឃួង ស្រេង បានបន្តថា៖”ទិវាចងចាំឆ្នាំនេះយើងត្រូវរៀបចំឡើង ក្នុងកម្រិតថ្នាក់ជាតិ ដោយត្រូវគិតគូពីការផ្សាយផ្ទាល់ពីក្រុមព័ត៌មាន ចំពោះខ្លឹមសារក៏ត្រូវធ្វើឱ្យគ្រប់ជ្រុង ជ្រោយជាងឆ្នាំកន្លងទៅ ព្រោះឆ្នាំនេះថ្នាក់ជាតិចូលរួមជាអធិបតី មិនដូចរាល់ឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញជាអ្នករៀបចំនោះទេ។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញទទួលខុសត្រូវក្នុងការរក្សាសន្តិសុខនិងការរៀបចំសមាសភាពចូលរួម។ ចំពោះខ្លឹមសារនៃការរៀបចំយ៉ាងណានោះ គឺថ្នាក់ជាតិជាអ្នករៀបចំ”។

លោក ឃួង ស្រេង បន្តទៀតថា ការបង្កើតឱ្យមានកិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីប្រកាសឱ្យដឹងក្នុងការត្រៀមខ្លួនឱ្យបានរួចស្រេចក្នុងការចូលក្នុងការប្រារព្វទិវាចងចាំ២០ឧសភានេះ។រដ្ឋបាលរាជធានីនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីរៀបចំ ដោយរដ្ឋបាលរាជធានីជាអ្នកចូលរួមដោយគិតពីចំណតរថយន្តផងដែរ ។

លោកឃួង ស្រេង បានបន្តទៀតថា សម្រាប់ការប្រារព្ធពិធីឆ្នាំនេះ ត្រូវធ្វើឡើងជាលក្ខណៈថ្នាក់ជាតិដូច្នេះមន្ទីរព័ត៌មាន ក៏ដូចជាមន្ទីរសាធារណការ ,មន្ទីរធម្មការនិងសាសនានិង មន្ទីរវប្បធម៌ជាដើមត្រូវត្រៀមរៀបចំការងាររបស់ខ្លួនឱ្យបានល្អ ដោយត្រូវរាយការណ៍ទៅក្រសួងរបស់ខ្លួន ជុំវិញការងារដែលត្រូវអនុវត្ត។ចំពោះខណ្ឌទាំង១៤ ត្រូវត្រៀមប្រជាពលរដ្ឋ ដែលត្រូវចូលរួមក្នុងទិវានេះ ជាមួយនឹងការពង្រឹងសន្តិសុខឲ្យបានល្អប្រសើរ។មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវដឹកនាំក្រុមការងារចុះទៅពិនិត្យដល់ទីតាំងនៅមជ្ឈមណ្ឌលជើងឯកនេះ ដោយមើលទាំងចំណតរថយន្ត សម្អាតទីធ្លីឲ្យបានស្អាតដោយសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ៕

អត្ថបទ÷ស្រីរ័ត្ន

The post លោក ឃួង ស្រេង÷ ឆ្នាំនេះ ទិវាចងចាំរម្លឹកអំពីរបបខ្មែរក្រហមត្រូវប្រារព្វធ្វើឡើងធំជាងឆ្នាំមុនៗ appeared first on Kampuchea Thmey Daily.

សម្ដេចធិបតី៖ ច្រើនឆ្នាំមកនេះ នគរបាលជាតិចូលរួមទប់ស្កាត់កុំឱ្យរបបប៉ុលពតវិលមកវិញ និងការការពារសន្តិសុខផ្ទៃក្នុង
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គូសបញ្ជាក់ថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្រោយការដួលរលំរបបប៉ុលពត កងកម្លាំងនគរបាលជាតិ ចូលរួមទប់ស្កាត់កុំឱ្យរបបប៉ុលពតវិលមកវិញ និងចូលរួមធានាសន្តិសុខជាតិ និងស្ថិរភាពសន្តិសុខផ្ទៃក្នុង ចាប់តាំងពីឆ្លងកាត់រឿងរ៉ាវវេទនាជាច្រើន រហូតមានភាពសុខសាន្តដូចបច្ចុប្បន្ន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ដូច្នេះ តាមរយៈលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ (១៦ ឧសភា ១៩៤៥- ១៦ ឧសភា ២០២៥ )។

គួរជ្រាបថា កងកម្លាំងនគរបាលជាតិ បង្កើតឡើងនៅថ្ងៃ១៦ ខែឧសភា ឆ្នាំ១៩៤៥ ក្រោមស្នាព្រះហស្ដរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ជាអកុសល ក្នុងសម័យកាលរបបកម្ពុជាប្រជាធិបតេយ្យ ស្ថាប័នកងកម្លាំងនគរបាលជាតិ ត្រូវបានបំផ្លិចបំផ្លាញចោលទាំងស្រុង។  យ៉ាងណា ក្រោយថ្ងៃរំដោះ ០៧ មករា ឆ្នាំ១៩៧៩ កងកម្លាំងនគរបាលជាតិត្រូវបានរៀបចំបង្កើតឡើងវិញ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម បន្ទាប់ពីប្រទេសជាតិកម្ពុជាត្រូវបានសង្គ្រោះ ចេញផុតពីរបបប្រល័យពូជសាសន៍។

តាមរយៈសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់អំពីបេសកម្មរបស់កងកម្លាំងនរគបាលជាតិដូច្នេះ៖«ក្រោមការដឹកនាំផ្ទាល់របស់ក្រសួងមហាផ្ទៃ ជាច្រើនឆ្នាំមកនេះកងកម្លាំង នគរបាលជាតិបានអភិវឌ្ឍខ្លួនឥតឈប់ឈរ និងបានសម្រេចស្នាដៃយ៉ាងច្រើនឥតឧបមា ដែលបង្ហាញពីតួនាទី ជាកម្លាំងស្នូលមិនអាចខ្វះបាន ជួយដល់រាជរដ្ឋាភិបាលក្នុងការតស៊ូលើសមរភូមិសន្តិសុខ ជាពិសេសការតស៊ូ ទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ និងការការពារសន្តិសុខជាតិ ស្ថិរភាពសន្តិសុខផ្ទៃក្នុង ក៏ដូចជាសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម ក្នុងកាលៈទេសៈដ៏សែនលំបាក ដែលប្រទេសជាតិ ឆ្លងកាត់ភាពក្រីក្រ សង្គ្រាមស៊ីវិល ការផ្សះផ្សាបង្រួបបង្រួមជាតិ រហូតមកដល់ដំណាក់កាលសន្តិភាព។ »។

សម្ដេច ហ៊ុន ម៉ាណែត អះអាងថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាកំពុងបន្តបោះជំហានទៅមុខយ៉ាងរឹងមាំ ស្វាហាប់ ប្រកបដោយ ការរីកចម្រើនលើគ្រប់វិស័យ ឈានទៅសម្រេចបាននូវគោលដៅជាប្រទេសដែលមានចំណូលមធ្យមកម្រិត ខ្ពស់នាឆ្នាំ២០៣០។ ប្រទេសជាតិស្ថិតក្នុងស្ថានភាពសន្តិភាពពេញបរិបូរណ៍ និងរក្សាបាននូវឯករាជ្យភាព អធិបតេយ្យជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ ជាពិសេសខឿនសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមត្រូវបានធានា បណ្តាគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ទាំងអស់ ក៏ដូចជាព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ ឥស្សរជនជាន់ខ្ពស់ ព្រមទាំងព្រឹត្តិការណ៍ជាតិ-អន្តរជាតិត្រូវ បានរៀបចំឡើងប្រកបដោយសុវត្ថិភាព កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានលើកតម្កើងនៅលើ ឆាកអន្តរជាតិ ជីវភាពប្រជាពលរដ្ឋកាន់តែមានលក្ខណៈធូរធារ សេចក្តីសុខខាងផ្លូវចិត្ត និងផ្លូវកាយ ក៏ត្រូវបាន ធ្វើឱ្យប្រសើរឡើងជាលំដាប់។

សម្ដេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ថ្លែងអំណរគុណ និងលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិគ្រប់រូប ឱ្យខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាព ប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួមគឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និង សង្គមជាតិ ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាគ្រឹះ និងជាសសរស្តម្ភសម្រាប់អភិវឌ្ឍប្រទេសជាតិបន្តទៀត៕

ដោយ៖ ង៉ិល ណារ៉ាត់

The post សម្ដេចធិបតី៖ ច្រើនឆ្នាំមកនេះ នគរបាលជាតិចូលរួមទប់ស្កាត់កុំឱ្យរបបប៉ុលពតវិលមកវិញ និងការការពារសន្តិសុខផ្ទៃក្នុង appeared first on Kampuchea Thmey Daily.

ភ្ញៀវទេសចរបរទេសចូលទស្សនា លលាដ៍ក្បាល ដែលបន្សល់ទុកពីរបបប្រល័យពូជសាសន៍
ទីតាំងសម្លាប់មនុស្សដ៏សាហាវបំផុតត្រូវបានគេរក្សាទុកនូវឆ្អឹង និងលលាដ៍ក្បាល ដើម្បីជាភស្តុតាង និងទុកអោយកូនចៅជំនាន់ក្រោយបានឃើញ បានដឹង និងបានយល់អំពីប្រវត្តិសាស្ត្រដ៏ជូរចត់នៅក្នុងរបបវាលពិឃាត ខ្មែរក្រហមដែលមាន​រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

ទីតាំងដែលរក្សាទុកឆ្អឹងទាំងនេះ គឺស្ថិតក្នុងវត្ត សំរោងក្នុង ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយសារតែនៅបរិវេណវត្តនេះ ត្រូវបានគេចាត់ទុកថា ជាវាលពិឃាតខេត្តបាត់ដំបងផងដែរ ព្រោះទីតាំងព្រះវិហារចាស់ ត្រូវបានគេយកធ្វើជាគុក អគារសារៈមន្ទីរវត្តសំរោងក្នុង ត្រូវបានប្រើប្រាស់ជាកន្លែងសួរចម្លើយ និងអគារមួយចំនួនទៀត ត្រូវបានប្រើប្រាស់ជាកន្លែងស្នាក់នៅ និងផ្ទុកសម្ភារៈសម្រាប់ធ្វើទារុណកម្មរបស់ពួកខ្មែរក្រហម។

អ្វីដែលពិសេសជាងនេះទៅទៀត គឺនៅជាប់របងវត្តភាគខាងលិច លោក​ អ្នក នឹងឃើញស្តូបមួយដែលមានឈ្មោះជាភាសារអង់គ្លេសថា (The Well of Shadows) មានន័យថា (អណ្តូងនៃស្រមោលអតីតកាល) ដែលកសាងពីសុីម៉ង់ត៍ ប្រក់ក្បឿង មានបរិវេណប្រមាណ ២០ ម៉ែត្រការ៉េ ដែលក្នុងនោះមានឆ្អឹង និងលលាដ៍ក្បាលយ៉ាងច្រើនផងដែរ និងតាមជញ្ជាំងមានចម្លាក់នៅលើជញ្ជាំង ពិព័រណ៍នាអំពីការជម្លៀសប្រជាជនចេញពីទីក្រុង អោយទៅធ្វើការនៅជនបទ និង ការធ្វើទារុណកម្មរបស់ពួកខ្មែរក្រហម យ៉ាងសាហាវព្រៃផ្សៃទៅលើប្រជាជនស្លូតត្រង់ផងដែរ។

សព្វថ្ងៃគេសង្កេតឃើញមានជនបរទេសដែលជាភ្ញៀវទេសចរអន្តរជាតិ តែងតែចូលទៅទស្សនា នូវរូបចម្លាក់នានាដែលជាសកម្មភាពបង្ហាញឲ្យឃើញអំពីការធ្វើទារុណកម្មដ៏ឃោរឃៅពីសំណាក់ពួកខ្មែរក្រហមមកលើប្រជាជនស្លូតត្រង់ និងឆ្អឹងលលាដ៍ក្បាលរាប់រយរាប់ពាន់ដែលបន្សល់ទុកជាភស្តុតាងនៅទីនេះ និងជាប្រវត្តិសាស្ត្រពិតៗដោយគ្មានការកុហកភូតភរណាមួយឡើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

The post ភ្ញៀវទេសចរបរទេសចូលទស្សនា លលាដ៍ក្បាល ដែលបន្សល់ទុកពីរបបប្រល័យពូជសាសន៍ appeared first on Kampuchea Thmey Daily.

លោក ប្រាក់ សុខុន រំលឹករឿងរ៉ាវកាលពី៤៦ឆ្នាំមុន «រឿងរត់គេចចេញពីគ្រាប់ផ្លោង ភ័យរន្ធត់ មិនអាចបំភ្លេចបាន»
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅព្រឹកថ្ងៃទី២៩ ខែមេសានេះបានសរសេររំលឹករៀបរាប់ពីបទពិសោធ និងរឿងរ៉ាវជីវិរបស់លោកកាលពី៤៥ឆ្នាំមុននៅលើហ្វេសប៊ុក។ ជារឿងរ៉ាវភ័យរន្ធត់ប្រឹងរត់លូនក្រាបគេចចេញពីគ្រាប់ផ្លោង ក្នុងគ្រាមួយដែលមានកងទ័ពរំដោះវាយប្រហារមកលើកងទ័ពអាវខ្មៅខ្មែរក្រហមនៅអំឡុងឆ្នាំ១៩៧៩។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានរៀបរាប់រំលឹករឿងរ៉ាវនាពេលនោះថា៖ «ព្រឹកថ្ងៃនោះ ម៉ោងប្រហែលជិត៦ ខ្ញុំចុះទៅងូតទឹកលាងខ្លួនលុបមុខក្នុងស្ទឹង ដុសធ្មេញនឹងសំបកឈើ យកក្រមាជូតខ្លួន និងម្រាមដៃវែកសក់ ហើយក៏ឡើងមកជួបជុំគ្នាត្រៀមទៅធ្វើការដូចសព្វដង។ ប៉ុន្តែ ជាងបីខែចុងក្រោយនេះ ក្រៅពីម៉ោងការងារ អ្វីៗមិនដូចសព្វដងទៀតឡើយ។ ប៉ុន្មានថ្ងៃមុន មិនដឹងជាបានការណ៍ពីណាមកទេ សារឿន ជាអ្នកមកខ្សឹបពួកយើងថា”ថ្ងៃ២៩នេះហើយៗ”។ កម្លាំងថ្មី ទាំងយោធា ទាំងប្រជាជនដែលច្រាលមកពីទិសនិរតី និងបូព៌ា ចេញចូលតំបន់លាច ប្រៀបដូចអ្នកដំណើរវង្វេងផ្លូវ វង្វេងទិស ឬដូចហ្វូងស្រមោចរត់គេចទឹកជំនន់ដែលគេដឹងច្បាស់ថានឹងជិតមកដល់។ ខុសគ្នានឹងហ្វូងស្រមោច កម្លាំងពីទិសផ្សេងៗ កម្ចាត់គ្នាជាបន្តបន្ទាប់ដោយសារការមិនទុកចិត្តគ្នា សង្ស័យគ្នាទៅវិញទៅមក មិនដឹងច្បាស់ថាក្រុមណាអាចក្បត់ក្រុមណា»។

លោក ប្រាក់ សុខុន រំលឹកទៀតថា ចម្ការបាក់ត្រកួនក៏មានមនុស្សប្លែកៗចេញចូល ហើយប៉ុន្មានថ្ងៃចុងក្រោយនេះ គឺមានក្រុមអាវខ្មៅប្រមាណជា៣០នាក់មកស្នាក់ និងធ្វើចម្ការក្បែរនឹងភូមិដ្ឋានដែលលោក និងអ្នកភូមិផ្សេងទៀតរស់នៅតាមបណ្តោយមាត់ស្ទឹង។ ពួកគេមានវិន័យខ្ពស់ណាស់ មិនខុសពីយោធាទេ គ្រាន់តែមិនមានអាវុធកាន់ មានតែទៃអង្ករតាមខ្លួន បញ្ជាក់ថា ពួកគេជាអ្នកត្រៀមខ្លួនចល័តជានិច្ច មិននៅមួយកន្លែង ឯការធ្វើចម្ការរបស់ពួកគេ គ្រាន់តែរង់ចាំផែនការថ្មីពីថ្នាក់លើប៉ុណ្ណោះ។ ហូបបបរថ្ងៃត្រង់រួច លោកក៏មកសម្រាកមិនឆ្ងាយពីរោងបាយ។ ចុងភៅនៅដាំស្លបន្ត មានខ្ទះ និងឆ្នាំងធំៗ ដាំបាយ និងដាំទឹកបម្រុងស្លស្លុក ជាបាយរបស់ក្រុមអាវខ្មៅ។ តែនិយាយទៅ ក្រុមរបស់លោក ប្រាក់ សុខុន ក៏អាវខ្មៅដូចគ្នាដែរ ខុសតែសម្បុរ និងសាច់ក្រណាត់ មិនល្អដូចរបស់ក្រុមគេ។

បើតាមលោកឧបនាយករដ្ឋមន្រ្តី ម៉ោង១ថ្ងៃត្រង់ ក្រុមអាវខ្មៅនោះ បានមកតម្រង់ជួរ ដោះទៃអង្ករពីខ្លួនទៅព្យួរតាមជញ្ជាំងរោងបាយ ខ្លះលីចប ខ្លះកាន់កាំបិត គ្មាននរណានិយាយអ្វីជាមួយនរណាទេ។ លោក ប្រាក់ សុខុន ដឹងច្បាស់អំពីម៉ោងនេះ ព្រោះពួកគេតែងចាប់ផ្តើមធ្វើការងាររសៀលនៅម៉ោង១នេះឯង។ ពេលនោះ លោកឈរមើលពួកគេតម្រៀបជួរ ស្រាប់ស្នូរផ្ទុះលាន់ដូចរន្ទះ ធ្វើឱ្យលោកភ្ញាក់ក្រញាងតែម្តង។

ត្រង់ចំណុចនេះ លោក ប្រាក់ សុខុន បានពោលឡើងថា៖«ខ្ញុំងាករកមើលប្រភពរបស់វាមិនទាន់ឃើញផង ស្រាប់តែឮស្នូរផ្ទុះបន្តបន្ទាប់ ទំនងជាគ្រាប់ផ្លោងចូលមិនឆ្ងាយពីទីតាំងភូមិ ធ្វើឱ្យរង្គើដី ផ្អើលពួកយើងស្រែកសួរគ្នាដោយស្លន់ស្លោ។ ផុតការភាំងស្មារតី ៤-៥វិនាទី ខ្ញុំក៏ងាកមកខាងក្រុមអាវខ្មៅ តែបាត់ពួកគេអស់ ទៃអង្ករក៏បាត់ពីជញ្ជាំងរោងបាយ។ ប្រឹងមើលតាមចន្លោះដើមឈើ ក៏ឃើញពួកវាកំពុងរត់ឆ្លងស្ទឹង បែកទឹកសំពោង ខ្លះដល់ត្រើយម្ខាងស្រេច ខ្លះកំពុងប្រឹងជ្រែកផ្លូវទឹកត្រឹមចង្កេះ ដៃលើកទៃអង្ករកុំឱ្យទទឹក។ ក្រឡេកមកក្នុងភូមិវិញ ក៏នឹកឃើញ ម៉ៅ និងអ៊ុំថុល ម្តាយរបស់គេ។ ខ្ញុំរត់ទៅរកផ្ទះខ្ទមរបស់គេ ក៏ជួបគ្នាពាក់កណ្តាលផ្លូវ មុខស្លេកស្លាំងនិងក្រសែភ្នែកពោរពេញទៅដោយសំនួរ និងការភិតភ័យ។ ខ្ញុំធ្វើដៃ និងប្រាប់គាត់ថា ទៅមុនទៅ ទៅចាំខ្ញុំនៅមាត់ស្ទឹង កុំអាលទៅណាទៀត។ ទាំងពីរនាក់ម្តាយកូនក៏ធ្វើតាមខ្ញុំប្រាប់ ទាញដៃគ្នាតម្រង់ទៅរកស្ទឹង ឯខ្ញុំងាកទៅរកជង្រុកស្រូវ យកក្រមាព័ទ្ធចង្កេះ ស្រាតខោក្របួចជើង បារអង្ករច្រកចូលជើងខោ ហើយយកមកពាក់នឹងក ក្រឡេកមើលឆ្វេងស្តាំក្រែងមានអីអាចយកបានទៀត រួចស្ទុះចេញមកវិញ ចំពេលដែលយន្តហោះប្រតិកម្ម មីក ២គ្រឿងហោះឆាបភូមិ លាន់ទ្រហឹង ឆ្ពោះទៅទិសដែលក្រុមអាវខ្មៅរត់ទៅមុននេះបន្តិច»។

លោក ប្រាក់ សុខុន បន្តថា អ្នកប្រជាជនថ្មីជាងម្ភៃគ្រួសារក៏មកជួបជុំគ្នានៅមាត់ស្ទឹង យកច្រាំងជារបាំងការពារខ្លួន។ ស្នូរគ្រាប់ផ្លោងបានស្ងាត់ទៅវិញ។ សម្លឹងទៅត្រើយម្ខាងស្ទឹង មិនឃើញស្រមោលពួកអាវខ្មៅទេ ប្រឹងស្តាប់ខាងភូមិក៏មិនឮសម្លេងអីចម្លែកដែរ។ លុះប្រហែល១ម៉ោងក្រោយមក លោកក៏ដាច់ចិត្តបបួលគ្នា២នាក់ត្រឡប់ទៅភូមិវិញ ស៊ើបសភាពការណ៍ តើវាយ៉ាងម៉េចទៅហើយ។ ទៅដល់ភូមិ ស្ងាត់ជ្រងំ មានតែជ្រូក និងមាន់ប៉ុន្មានក្បាលដើររកចំណី។ មើលផ្ទះដែលធ្លាប់នៅ ក៏លែងចង់ស្គាល់ គ្រាន់តែការរត់ចោលទាំងតក់ក្រហល់មួយរសៀលសោះ។ លោក ប្រាក់ សុខុន និងប្រជាពលរដ្ឋផ្សេងទៀតបានសម្រេចចិត្តថា មិនឆ្លងស្ទឹងទេ ហើយនាំគ្នាសម្រាកនៅលើដីខ្សាច់បាតស្ទឹងខែប្រាំង១យប់សិន។

លុះដល់ល្ងាចបន្តិច លោកបានបបួលប្រុសៗត្រឡប់ចូលភូមិម្តងទៀត លើកនេះមានគ្នាច្រើន ដើម្បីចាប់មាន់ ចាប់ជ្រូកធ្វើម្ហូប។ អ្វីៗមិនស្រួលដូចគិតទេ គឺនាំគ្នាដេញព័ទ្ធចាប់ជ្រូក ហក់កន្ទ្រប់ចាប់មាន់ ខ្លះគប់នឹងអង្កត់ឧស ទម្រាំបានមួយៗ ហត់ដកដង្ហើមសឹងមិនដល់គ្នា។ លោក និងពលរដ្ឋដទៃទៀត នានយកសត្វដែលចាប់បាន មកធ្វើនៅមាត់ស្ទឹង បង្កាត់ភ្លើង យកខ្ទះ និងឆ្នាំងធំៗពីរោងបាយមកចម្អិន និងចែកគ្នាហូបដល់យប់ជ្រៅ។ លោកថា នេះ គឺលើកទីមួយហើយដែលរូបលោក និងពលរដ្ឋផ្សេងទៀត ហូបឆ្ងាញ់ និងឆ្អែតបែបនេះ។ នាគ្រាដ៏អស្ចារ្យនោះ ម្នាក់ៗភ្លេចអស់ភ័យ ភ្លេចខ្លាចពួកមេកង មេក្រុមដែលរត់ចោលទីតាំង និងភូមិស្រុកបាត់អស់។ លុះម្នាក់ៗពោះតឹងផ្អឹះ ទើបនាំគ្នាជជែកពីអនាគត។

លោក ប្រាក់ សុខុន បន្តរំលឹកទៀតថា៖ «ពួកយើងងាកសួរគ្នា៖”យើងត្រូវរំដោះហើយមែន?” ខ្លះទៀតមិនអស់ចិត្ត “តិចយួនមកសម្លាប់យើងដូចពួកវាថាទៅ? ធើមេចទៅហ្ន៎?” “តិចពួកវាមកវិញយប់នេះ អារកយើងគ្មានសល់ទេ”! ពេលនោះជាពេលដែលទាំងអស់គ្នាអរផង ភ័យផង រំជើបរំជួលចិត្ត មិនដឹងគិតយ៉ាងម៉េចឱ្យត្រូវ។ ធ្មេចភ្នែកតែដេកមិនលក់ គំនិតរាប់សិបវិលវល់ ជ្រួលច្របល់ក្នុងខួរ។ មុនខ្ញុំដេកលក់នាយប់នោះ ខ្ញុំនឹកដល់ព័ត៌មានដែល សារឿន បាននាំមកថា របបខ្មែរក្រហមនៅលាច ត្រូវបានបញ្ចប់មែន នៅថ្ងៃទី ២៩ ខែមេសា ១៩៧៩»៕

The post លោក ប្រាក់ សុខុន រំលឹករឿងរ៉ាវកាលពី៤៦ឆ្នាំមុន «រឿងរត់គេចចេញពីគ្រាប់ផ្លោង ភ័យរន្ធត់ មិនអាចបំភ្លេចបាន» appeared first on Kampuchea Thmey Daily.

បណ្ឌិត ម៉ី កល្យាណ៖ ជប៉ុនកែប្រែជីវិតខ្ញុំ បើមិនបានទៅជប៉ុនក្នុងឆ្នាំ១៩៧៤ទេ ខ្ញុំប្រហែលជាចោលឆ្អឹងនៅគុកទួលស្លែង
បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លើកឡើងថា ប្រទេសជប៉ុនបានជួយផ្លាស់ប្ដូរជីវិតរបស់លោក តាមរយៈការបណ្ដុះបណ្ដាល ផ្ដល់ចំណេះ។ លោក ថាបើមិនបានទៅជប៉ុនក្នុងឆ្នាំ១៩៧៤ ពោលគឺមុនពេលដែលរបបប៉ុលពតចូលកាន់កាប់រាជធានីភ្នំពេញទេ ប្រហែលជាត្រូវរបបខ្មែរក្រហមកាប់សម្លាប់ ឬចោលឆ្អឹងនៅក្នុងគុកទួលស្លែងដូចមនុស្សជាច្រើនទៀត។

បណ្ឌិត ម៉ី កល្យាណ  អតីតនិស្សិតអាហារូបករណ៍សិក្សានៅប្រទេសជប៉ុនកាលពី៥០ឆ្នាំមុន លើកឡើងបែបនេះ នៅក្នុងធ្វើបាឋកថា ដើម្បីអបអរសាទរនូវខួប៥០ឆ្នាំនៃការសិក្សានៅប្រទេសជប៉ុន នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នៅចំពោះមុខនិស្សិតជាប់អាហារូបករណ៍៣៤រូប និងមន្ត្រីរាជការ និងភ្ញៀងកិត្តិយសជាច្រើន។

លោកបណ្ឌិត ម៉ី កល្យាណ អតីតនិស្សិតអាហារូបករណ៍ទៅសិក្សាជប៉ុន ថ្លែងដូច្នេះ៖«ការទៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៧៤ គឺជាព្រឹត្តិការណ៍ផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។ ប្រសិនបើខ្ញុំមិនបានទៅប្រទេសជប៉ុននៅពេលនោះ ប្រហែលជាឆ្អឹងរបស់ខ្ញុំនឹងស្ថិតនៅក្នុងសារមន្ទីរទួលស្លែងដូចមនុស្សជាច្រើនក្នុងជំនាន់របស់ខ្ញុំបានជួបប្រទះ»។

គួរជ្រាបថា លោកបណ្ឌិត ម៉ី កល្យាណ ដែលបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់នៃឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ គឺជាអតីតនិស្សិតអាហារូបករណ៍ជប៉ុនដែលសិក្សានៅសាកលវិទ្យាល័យកូបេកាលពី៥០ឆ្នាំមុន។

បន្ទាប់ពីទទួលបានការសិក្សានៅប្រទេសជប៉ុន លោកបណ្ឌិត ម៉ី កល្យាណ ឱ្យដឹងថា បានធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយរបស់ប្រទេសជប៉ុន Tokyo។ ទៅសិក្សានៅអាមេរិកម្តងទៀត ធ្វើការនៅ UN នៅប្រទេសអ៊ីតាលីរយៈពេល២០ឆ្នាំ ធ្វើទស្សនកិច្ចទៅប្រទេសប្រហែល ១០០  រួចត្រឡប់មកកម្ពុជាវិញ ហើយធ្វើកិច្ចការផ្សេងៗតាមដែលអាចធ្វើបាន ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលនេះជាមោទនភាពមួយសម្រាប់ជប៉ុន។

បណ្ឌិត ម៉ី កល្យាណ រម្លឹកថា ជីវិតរបស់លោកកាលពីអតីតកាលអនុញ្ញាតឱ្យលោកទទួលបានបទពិសោធន៍ក្នុងវិស័យជាច្រើនដូចជា វិស័យឯកជន អង្គការសហប្រជាជាតិ រដ្ឋាភិបាល និងធ្វើសកម្មភាពជាក់ស្តែងផ្សេងៗ ហើយឥឡូវនេះលោក បាននិងកំពុងប្រើប្រាស់បទពិសោធន៍ទាំងនេះសម្រាប់ភាពប្រសើរឡើងនៃប្រទេសកម្ពុជា និងធ្វើឱ្យទំនាក់ទំនងរបស់កម្ពុជាជាមួយប្រទេសជប៉ុន អាស៊ី និងពិភពលោកកាន់តែប្រសើរឡើង។

លោក អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា វាយតម្លៃថា ចាប់តាំងពីបណ្ឌិត ម៉ី កល្យាណ ឈានចូលសាកលវិទ្យាល័យកូបេ នៅប្រទេសជប៉ុន កាលពី៥០ឆ្នាំមុន លោក ម៉ី កល្យាណបានរួមចំណែកយ៉ាងធំធេងក្នុងការកសាងស្ពានមេត្រីភាពរវាងជប៉ុន និងកម្ពុជា។ ឯកអគ្គរាជទូត ជឿជាក់ថាដំណើរក្នុងការកសាងស្ពានមេត្រីភាពមួយនេះ ពិតជាជួបការលំបាកមិនតិចទេ ប៉ុន្តែការខិតខំប្រឹងប្រែង និងចំណង់ចំណូលចិត្តរបស់លោក ម៉ី កល្យាណ បានធ្វើឱ្យលោកបណ្ឌិតក្លាយជាបុគ្គលគំរូដ៏មានតម្លៃម្នាក់ សម្រាប់សិស្សនិស្សិតអន្តរជាតិជាច្រើន ហើយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងក ពង្រឹងការយល់ដឹងរបស់កម្ពុជា អំពីប្រទេសជប៉ុនឱ្យកាន់តែស៊ីជម្រៅ។ បទពិសោធន៍ និងគតិបណ្ឌិតរបស់បណ្ឌិត ម៉ី កល្យាណ នឹងក្លាយជាមគ្គុទ្ទេសក៍ដ៏មានតម្លៃសម្រាប់សិស្សនិស្សិត ដែលចាប់អារម្មណ៍ក្នុងការសិក្សានៅបរទេសនាពេលអនាគត។

ក្នុងពេលថ្លែងបាឋកថា លោកបណ្ឌិត ម៉ី កល្យាណ  អតីតនិស្សិតសិក្សានៅជប៉ុន ណែនាំឱ្យនិស្សិតកម្ពុជាចំនួន៣៤រូប ដែលជាប់អាហារូបករណ៍ទៅសិក្សានៅជប៉ុននាឆ្នាំនេះ ត្រូវបើកចិត្តរបស់អ្នក ហើយសង្កេតដោយមិនលំអៀងដើម្បីស្វែងរកការពិត, ចេះបែងចែកពេលវេលាសម្រាប់ខិតខំសិក្សា និងសម្រាកលំហែឱ្យស្មើគ្នា ដើម្បីសុខភាព,ចំណាយពេលច្រើនដើម្បីយល់ភាសា និងវប្បធម៌ជប៉ុន និងបន្ទាប់​ពី​បាន​រៀន​ចប់​ហើយ សូម​ត្រឡប់​មក​វិញ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជាផង និងធ្វើជាស្ពានមិត្តភាពរវាងកម្ពុជា និងជប៉ុន តាមវិធីណាក៏ដោយដែលអ្នកអាចធ្វើបាន។

គួរឱ្យដឹងថា កម្ពុជា និងជប៉ុន ភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា កាលពីឆ្នាំ១៩៥៣ ដែលរាប់មកដល់ឆ្នាំ២០២៣នេះ ទំនាក់ទំនងប្រទេសទាំងពីរឈានដល់វ័យ៧២ ឆ្នាំ។ ក្រោយភ្ជាប់ទំនាក់ទំនងជាមួយគ្នា ជប៉ុនបានជួយកម្ពុជាជាច្រើនវិស័យ។ សម្រាប់វិស័យអប់រំ រាប់ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មកដល់បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុន បានផ្តល់អាហារូបករណ៍សម្រាប់យុវជនកម្ពុជាជាង១ ៥០០នាក់ ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន៕៕​

ដោយ៖ ង៉ិល ណារ៉ាត់

The post បណ្ឌិត ម៉ី កល្យាណ៖ ជប៉ុនកែប្រែជីវិតខ្ញុំ បើមិនបានទៅជប៉ុនក្នុងឆ្នាំ១៩៧៤ទេ ខ្ញុំប្រហែលជាចោលឆ្អឹងនៅគុកទួលស្លែង appeared first on Kampuchea Thmey Daily.

បណ្ឌិតយង់ ពៅ៖ សង្គ្រាមនៅក្នុងពិភពលោកបច្ចុប្បន្ននេះ មិនស្មើនឹងសម័យកាលប្រល័យពូជសាសន៍នៅកម្ពុជានោះទេ
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ ថ្លែងថា ការលំបាកដោយសារសង្គ្រាមដែលកើតមាននៅតំបន់មួយចំនួន នៃពិភពលោកក្នុងពេលបច្ចុប្បន្ន មិនទាន់ស្មើនឹងការលំបាករបស់កម្ពុជា ក្នុងសម័យកាលកម្ពុជាប្រជាធិបតេយ្យ រយៈកាល៣ឆ្នាំ ៨ខែ ២០ថ្ងៃនោះទេ។

អ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះ លើកឡើងថា សម័យកម្ពុជាប្រជាធិបតេយ្យ នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលគេហៅថាជាគុកគ្មានជញ្ជាំងនោះគឺ មិនអាចរៀបរាប់ពិពណ៌នាអំពីការលំបាកបានទេ។ ជាការឈឺចាប់បំផុត ដែលជាតិសាសន៍ខ្លួនឯង សម្លាប់​រង្គាលជាតិសាសន៍ខ្លួនឯង ដោយវិធីសាស្ត្រច្រើនយ៉ាង រួមមានការបង្អត់អាហារ និងបង្ខំឱ្យធ្វើការគ្មានពេលសម្រាកជាដើម ដែលបណ្តាលមកពីអ្នកនយោបាយដឹកនាំខុស ធ្វើបដិវត្តន៍ខុស។

បើតាមលោកបណ្ឌិត យង់ ពៅ កាលសម័យនោះ គ្មានប្រជារាស្ត្រខ្មែរណាអាចគេចផុតពីរបបខ្មៅបានទេ ទុក្ខលំបាកវេទនា មិនអាចបរិយាយបាន រាងកាយមានតែស្បែកដណ្តប់ឆ្អឹង ហើយត្រូវបានគេបង្ខំឱ្យធ្វើការទាំងគ្មានអាហារ កន្លែងខ្លះបានហុតទឹកបបរ ប៉ុន្តែកន្លែងខ្លះ សូម្បីទឹកបបរក៏គ្មានដែរ ធ្វើស្រែ ធ្វើដំណាំកសិកម្មផ្សេងៗបានផល តែមិនអាចប្រើប្រាស់ផលនោះបាន។ សម័យនោះមិនមែនកម្ពុជាគ្មានអ្វីនោះទេ ប៉ុន្តែ អ្វីដែលមានគឺអង្គការមិនអនុញ្ញាតឱ្យយកទៅប្រើប្រាស់៕

The post បណ្ឌិតយង់ ពៅ៖ សង្គ្រាមនៅក្នុងពិភពលោកបច្ចុប្បន្ននេះ មិនស្មើនឹងសម័យកាលប្រល័យពូជសាសន៍នៅកម្ពុជានោះទេ appeared first on Kampuchea Thmey Daily.