រូបិយប័ណ្ណគ្រីបតូគ្រីបតូ Archives - Kampuchea Thmey Daily

​ក្រសួង​រតនាគារអាមេរិក​ បង្ក​ករូបិយប័ណ្ណគ្រីបតូ​​ទាក់​ទង​​នឹង​អ៊ីរ៉ង់​ ចំនួន ៣៤៤ លានដុល្លារ
រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាមេរិក Scott Bessent លើក​ឡើង​កាល​ពី​ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ ​ថា ទីក្រុងវ៉ាស៊ីនតោន បាន​បង្កកទ្រព្យសម្បត្តិ​រូបិយប័ណ្ណគ្រីបតូ​ (cryptocurrency) ចំនួន ៣៤៤ លានដុល្លារអាមេរិក ដោយសារប្រាក់​នេះ ​​មាន​ទំនាក់ទំនង​ជា​មួយប្រទេស​អ៊ីរ៉ង់ ខណៈខ្លួន ​កំពុងព្យាយាម ដាក់​សម្ពាធ​បន្ថែម​លើទីក្រុងតេហេរ៉ង់ ចំពេលមានការរំខាន​ ដល់​ការ​ផ្គត់ផ្គង់ថាមពល​សកល​ ដោយសារតែសង្គ្រាម​នៅមជ្ឈិមបូព៌ា​។ នេះ​បើ​យោង​តាម ទី​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ និង​ CNA ផ្សាយ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៦ ។

រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​ លោក Scott Bessent ។ រូបភាព៖ Reuters

លោក Bessent លើក​ឡើង​​ក្នុងសេចក្តីថ្លែងការណ៍​មួយ ​តាម​បណ្តាញ​សង្គម​ X ថា៖ «ក្រសួង​រតនាគារនឹង​បន្ត​ធ្វើ​ឱ្យ​ខូច​សមត្ថភាព ​របស់​ទីក្រុងតេហេរ៉ង់​ក្នុងការបង្កើត ប្រតិបត្តិការ និងបញ្ជូនមូលនិធិ​ត្រឡប់​ចូល​​ប្រទេស​​ជាប្រព័ន្ធ។ ទីភ្នាក់ងារ​យើង ​​កំពុង​ដាក់​ទណ្ឌកម្មលើកាបូប​​លុយ​ឌីជីថលជា​​ច្រើន ​ជាប់ទាក់ទងនឹង​អ៊ីរ៉ង់ ដែល​នាំ​​ឱ្យមានការបង្ក​កមូល​និធិ»។

រឿង​នេះ​ កើតឡើងចំពេល​បេសកជនអាមេរិក Steve Witkoff និង Jared Kushner ត្រៀម​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​ប៉ាគីស្ថាន​ សម្រាប់កិច្ចចរចាជុំថ្មី​ជាមួយអ៊ីរ៉ង់​ស្តីពី​ការ​បញ្ចប់​ជម្លោះ រីឯ​ទីផ្សារ​ថាមពលពិភពលោក ត្រូវបាន​រារាំងដោយការបិទច្រកសមុទ្រ Hormuz ដោយ​ភាគី​អ៊ីរ៉ង់​៕

ប្រែសម្រួល៖ ណឺ មិនា

The post ​ក្រសួង​រតនាគារអាមេរិក​ បង្ក​ករូបិយប័ណ្ណគ្រីបតូ​​ទាក់​ទង​​នឹង​អ៊ីរ៉ង់​ ចំនួន ៣៤៤ លានដុល្លារ appeared first on Kampuchea Thmey Daily.

កម្ពុជាបិទវែបសាយជួញដូរ​លុយគ្រីបតូចំនួន ១៦ រួម​ទាំង​​ Binance និង Coinbase
ប្រទេសកម្ពុជាបានបិទ​វែបសាយ​​ជួញដូរ​រូបិយប័ណ្ណឌីជីថល(លុយគ្រីបតូ) ចំនួន​ ១៦ ​រួមទាំង​វែបសាយ​ធំៗ​ដូចជា​ Binance, Coinbase និង OKX ជាដើម​ ដើម្បីគ្រប់គ្រងទីផ្សារគ្រីបតូដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែភាគច្រើន​គ្មាន​ការ​គ្រប់គ្រង។ ​នេះបើតាម​ការចុះ​ផ្សាយ​របស់​កាសែត​ Nikkei Asia ​​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយដកស្រង់សម្តីអ្នកនាំពាក្យរបស់និយតករទូរគមនាគមន៍កម្ពុជា (TRC) ដែលទទួល​បន្ទុក​លើ​ការ​ត្រួតពិនិត្យវិស័យទូរគមនាគមន៍របស់ប្រទេស។

វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​ ធ្វើ​ឡើង​តាម​សារាចរណែនាំ ដែលចុះហត្ថលេខាដោយប្រធានស្តីទីរបស់​ TRC លោក ស្រ៊ុន គឹមសាន និង​​ជាផ្នែក​មួយ​នៃ​​ចំណាត់ការ​បិទវែបសាយ​ចំនួន​​ ១០២ ​ ​ដែល​ផ្តោតជាចម្បងទៅលើគេហទំព័រល្បែងអនឡាញ។

បើតាម​ការ​ចុះ​ផ្សាយ​ដដែល​ ​ការចូលទៅប្រើប្រាស់វែបសាយ​​ជួញដូរ​គ្រីបតូ ត្រូវបានរឹតបន្តឹងឡើង​ ដោយសារតែវែបសាយទាំង​នោះ​ គ្មាន​អាជ្ញាប័ណ្ណពីនិយតករមូលបត្រកម្ពុជា (SERC)។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ គេ​សង្កេត​ឃើញ​ថា​ ​កម្មវិធីទូរស័ព្ទសម្រាប់ការ​ជួញដូរ​គ្រីបតូទាំង​នោះ​ នៅតែអាចចូលប្រើប្រាស់​បានធម្មតា​។

​គួរ​កត់​សម្គាល់ថា​ ចំណាត់ការ​បិទ​វែបសាយ​ដដែល​ ធ្វើ​ឡើង​ទោះបីជាក្រុមហ៊ុន​ Binance Binance មានភាពជាដៃគូផ្សេង​ៗ​នៅក្នុងប្រទេសកម្ពុជា​ រួមទាំងអនុស្សរណៈនៃការយោគយល់គ្នា​ឆ្នាំ​ ២០២២ ជាមួយ​ SERC ​លើ​ការ​បង្កើតបទប្បញ្ញត្តិគ្រីបតូ។ ជាមួយ​គ្នា​នោះ Binance ក៏បានផ្តល់ការបណ្តុះបណ្តាលស្តីពី​ការចាប់សញ្ញា​ឧក្រិដ្ឋកម្មដែលទាក់ទងនឹងគ្រីបតូ ដល់មន្រ្តីរបស់​ក្រសួងមហាផ្ទៃនៅពាក់កណ្តាលឆ្នាំ ២០២៣ ផងដែរ។

បច្ចុប្បន្ននេះ មានតែក្រុមហ៊ុន២​ប៉ុណ្ណោះដែលទទួលបានអាជ្ញាប័ណ្ណ ដើម្បីធ្វើអាជីវកម្មទ្រព្យសម្បត្តិឌីជីថល (រួមមាន​លុយគ្រីបតូ) ក្រោមកម្មវិធីបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ «FinTech Regulatory Sandbox» របស់  SERC ។ ​ស្ថាប័ន​ដែលមានអាជ្ញាប័ណ្ណ​ អាចជួញដូរទ្រព្យសកម្មឌីជីថលបាន​ ប៉ុន្តែមិនអាច​​ប្ដូរវា​ជាមួយ​ប្រាក់ស្របច្បាប់ដូចជា ប្រាក់រៀល ​ដុល្លារ​ ឬ​រូបិយប័ណ្ណ​ ផ្សេង​ទៀត​បាន​ទេ​។ ​

យោងតាមក្រុមហ៊ុនវិភាគ Chainalysis កម្ពុជាជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសកំពូលទាំង ២០ ទូទាំងពិភពលោក  លើ​ការប្រើប្រាស់គ្រីបតូសម្រាប់​មនុស្ស​ម្នាក់ៗ។ ​ ៧០ ភាគរយ​ នៃប្រតិបត្តិការ​គ្រីបតូទាំងអស់​ក្នុងប្រទេសកម្ពុជា ធ្វើឡើងតាមរយៈ​ភ្នាក់ងារ​ជួញដូរ​កណ្ដាល ពោលគឺ​វេទិកា ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់អាចទិញ លក់ និងធ្វើពាណិជ្ជកម្មរូបិយប័ណ្ណគ្រីបតូ៕

The post កម្ពុជាបិទវែបសាយជួញដូរ​លុយគ្រីបតូចំនួន ១៦ រួម​ទាំង​​ Binance និង Coinbase appeared first on Kampuchea Thmey Daily.

ជន​ជាតិសិង្ហបុរី​​២រូប​ជាប់​​​ចោទ​ពី​បទ​ឆបោក​និង​សម្អាត​​​ប្រាក់​អេឡិចត្រូនិក​​តម្លៃ​២៣០លានដុល្លារ​
ជនជាតិសិង្ហបុរីម្នាក់រស់នៅក្នុងសហរដ្ឋអាមេរិកស្ថិតក្នុងចំណោមមនុស្សពីរនាក់ត្រូវបានចោទប្រកាន់​នៅ​ថ្ងៃព្រហស្បតិ៍ ពីបទសមគំនិតក្នុងការលួច​និងសម្អាត​ប្រាក់​ចំនួន​២៣០​លានដុល្លារអាមេរិកជារូបិយបណ្ណ​អេឡិច​ត្រូនិក(គ្រីបតូ)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២០ខែកញ្ញានេះ។

(រូបភាព៖ Broward Sheriff’s Office)

ក្រសួងយុត្តិធម៌អាមេរិកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំទទួលបាន​កាក់​​​ប្រាក់​អេឡិចត្រូនិក (Bitcoin)ជាង៤១០០ ដែលមានតម្លៃជាង ២៣០លានដុល្លារនៅពេលនោះពីជនរងគ្រោះនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។

ជនសង្ស័យរួមមាន Malone Lam ជនជាតិសិង្ហបុរីអាយុ​២០​ឆ្នាំដែលរស់នៅក្នុងទីក្រុង Miami និង Los Angeles និង Jeandiel Serrano អាយុ២១ឆ្នាំមកពី Los Angeles ត្រូវបាន FBI ចាប់ខ្លួនកាលពីយប់ថ្ងៃពុធ។ Lam និង​ Serrano និងអ្នកផ្សេងទៀតត្រូវបានគេចោទប្រកាន់ថា បានឃុបឃិតគ្នាដើម្បីប្រតិបត្តិការលួចរូបិយប​ណ្ណគ្រីបតូ និង​សម្អាត​ប្រាក់​អេឡិចត្រូនិក​នេះ​ដែលបានលួចតាមរយៈការផ្លាស់ប្តូរ និងសេវាកម្មចម្រុះចាប់តាំងពីយ៉ាងហោចណាស់ខែសីហាឆ្នាំនេះ។

(រូបភាព៖ Getty)

យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា អ្នកឃុបឃិតនឹងក្លែងបន្លំចូលប្រើប្រាស់គណនីរូបិយប័ណ្ណគ្រីបតូរបស់ជនរងគ្រោះ ហើយបន្ទាប់មកផ្ទេរប្រាក់ជនរងគ្រោះទៅក្នុងកម្មសិទ្ធិរបស់ពួកគេ។

ពួកគេបានសម្អាត​ប្រាក់​ទាំងនោះ រួមទាំងការផ្ទេរតាមរយៈការផ្លាស់ប្តូរផ្សេងៗនិងបណ្តាញឯកជននិម្មិត (VPN) ដើម្បីបិទបាំងអត្តសញ្ញាណពិតរបស់ពួកគេ និងប្រើបច្ចេកទេសមួយដែលត្រូវបានប្រើដើម្បី​សម្អាត​​នូវចំនួន​ទឹក​ប្រាក់​ដ៏ច្រើននៃរូបិយបណ្ណគ្រីបតូដែលទទួលបានដោយខុសច្បាប់តាមរយៈប្រតិបត្តិការតូចៗជាបន្តបន្ទាប់។

បន្ទាប់មកអ្នកទាំងពីរត្រូវបានចោទប្រកាន់ថាបានចំណាយប្រាក់​គ្រីបតូដែលបានសម្អាតរួចទៅលើការធ្វើដំណើរក្រៅប្រទេស ក្លឹបរាត្រី ឡានទំនើប នាឡិកា គ្រឿងអលង្ការ កាបូប និងផ្ទះជួលនៅ Los Angeles និង Miami ខណៈការស៊ើបអង្កេតលើការឆបោកនេះកំពុងបន្តនៅឡើយ៕

អត្ថបទ៖ ប៊ុន សុភាព

The post ជន​ជាតិសិង្ហបុរី​​២រូប​ជាប់​​​ចោទ​ពី​បទ​ឆបោក​និង​សម្អាត​​​ប្រាក់​អេឡិចត្រូនិក​​តម្លៃ​២៣០លានដុល្លារ​ appeared first on Kampuchea Thmey Daily.