Connect with us

ព័ត៌មានជាតិ

កម្ពុជាបិទវែបសាយជួញដូរ​លុយគ្រីបតូចំនួន ១៦ រួម​ទាំង​​ Binance និង Coinbase

បានផុស

នៅ

ប្រទេសកម្ពុជាបានបិទ​វែបសាយ​​ជួញដូរ​រូបិយប័ណ្ណឌីជីថល(លុយគ្រីបតូ) ចំនួន​ ១៦ ​រួមទាំង​វែបសាយ​ធំៗ​ដូចជា​ Binance, Coinbase និង OKX ជាដើម​ ដើម្បីគ្រប់គ្រងទីផ្សារគ្រីបតូដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែភាគច្រើន​គ្មាន​ការ​គ្រប់គ្រង។ ​នេះបើតាម​ការចុះ​ផ្សាយ​របស់​កាសែត​ Nikkei Asia ​​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយដកស្រង់សម្តីអ្នកនាំពាក្យរបស់និយតករទូរគមនាគមន៍កម្ពុជា (TRC) ដែលទទួល​បន្ទុក​លើ​ការ​ត្រួតពិនិត្យវិស័យទូរគមនាគមន៍របស់ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​ ធ្វើ​ឡើង​តាម​សារាចរណែនាំ ដែលចុះហត្ថលេខាដោយប្រធានស្តីទីរបស់​ TRC លោក ស្រ៊ុន គឹមសាន និង​​ជាផ្នែក​មួយ​នៃ​​ចំណាត់ការ​បិទវែបសាយ​ចំនួន​​ ១០២ ​ ​ដែល​ផ្តោតជាចម្បងទៅលើគេហទំព័រល្បែងអនឡាញ។ 

បើតាម​ការ​ចុះ​ផ្សាយ​ដដែល​ ​ការចូលទៅប្រើប្រាស់វែបសាយ​​ជួញដូរ​គ្រីបតូ ត្រូវបានរឹតបន្តឹងឡើង​ ដោយសារតែវែបសាយទាំង​នោះ​ គ្មាន​អាជ្ញាប័ណ្ណពីនិយតករមូលបត្រកម្ពុជា (SERC)។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ គេ​សង្កេត​ឃើញ​ថា​ ​កម្មវិធីទូរស័ព្ទសម្រាប់ការ​ជួញដូរ​គ្រីបតូទាំង​នោះ​ នៅតែអាចចូលប្រើប្រាស់​បានធម្មតា​។

​គួរ​កត់​សម្គាល់ថា​ ចំណាត់ការ​បិទ​វែបសាយ​ដដែល​ ធ្វើ​ឡើង​ទោះបីជាក្រុមហ៊ុន​ Binance Binance មានភាពជាដៃគូផ្សេង​ៗ​នៅក្នុងប្រទេសកម្ពុជា​ រួមទាំងអនុស្សរណៈនៃការយោគយល់គ្នា​ឆ្នាំ​ ២០២២ ជាមួយ​ SERC ​លើ​ការ​បង្កើតបទប្បញ្ញត្តិគ្រីបតូ។ ជាមួយ​គ្នា​នោះ Binance ក៏បានផ្តល់ការបណ្តុះបណ្តាលស្តីពី​ការចាប់សញ្ញា​ឧក្រិដ្ឋកម្មដែលទាក់ទងនឹងគ្រីបតូ ដល់មន្រ្តីរបស់​ក្រសួងមហាផ្ទៃនៅពាក់កណ្តាលឆ្នាំ ២០២៣ ផងដែរ។  

បច្ចុប្បន្ននេះ មានតែក្រុមហ៊ុន២​ប៉ុណ្ណោះដែលទទួលបានអាជ្ញាប័ណ្ណ ដើម្បីធ្វើអាជីវកម្មទ្រព្យសម្បត្តិឌីជីថល (រួមមាន​លុយគ្រីបតូ) ក្រោមកម្មវិធីបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ «FinTech Regulatory Sandbox» របស់ SERC ។ ​ស្ថាប័ន​ដែលមានអាជ្ញាប័ណ្ណ​ អាចជួញដូរទ្រព្យសកម្មឌីជីថលបាន​ ប៉ុន្តែមិនអាច​​ប្ដូរវា​ជាមួយ​ប្រាក់ស្របច្បាប់ដូចជា ប្រាក់រៀល ​ដុល្លារ​ ឬ​រូបិយប័ណ្ណ​ ផ្សេង​ទៀត​បាន​ទេ​។ ​

យោងតាមក្រុមហ៊ុនវិភាគ Chainalysis កម្ពុជាជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសកំពូលទាំង ២០ ទូទាំងពិភពលោក  លើ​ការប្រើប្រាស់គ្រីបតូសម្រាប់​មនុស្ស​ម្នាក់ៗ។ ​ ៧០ ភាគរយ​ នៃប្រតិបត្តិការ​គ្រីបតូទាំងអស់​ក្នុងប្រទេសកម្ពុជា ធ្វើឡើងតាមរយៈ​ភ្នាក់ងារ​ជួញដូរ​កណ្ដាល ពោលគឺ​វេទិកា ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់អាចទិញ លក់ និងធ្វើពាណិជ្ជកម្មរូបិយប័ណ្ណគ្រីបតូ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៧ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៧ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៩ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម