Connect with us

ព័ត៌មានអន្ដរជាតិ

​ក្រសួង​រតនាគារអាមេរិក​ បង្ក​ករូបិយប័ណ្ណគ្រីបតូ​​ទាក់​ទង​​នឹង​អ៊ីរ៉ង់​ ចំនួន ៣៤៤ លានដុល្លារ

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាមេរិក Scott Bessent លើក​ឡើង​កាល​ពី​ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ ​ថា ទីក្រុងវ៉ាស៊ីនតោន បាន​បង្កកទ្រព្យសម្បត្តិ​រូបិយប័ណ្ណគ្រីបតូ​ (cryptocurrency) ចំនួន ៣៤៤ លានដុល្លារអាមេរិក ដោយសារប្រាក់​នេះ ​​មាន​ទំនាក់ទំនង​ជា​មួយប្រទេស​អ៊ីរ៉ង់ ខណៈខ្លួន ​កំពុងព្យាយាម ដាក់​សម្ពាធ​បន្ថែម​លើទីក្រុងតេហេរ៉ង់ ចំពេលមានការរំខាន​ ដល់​ការ​ផ្គត់ផ្គង់ថាមពល​សកល​ ដោយសារតែសង្គ្រាម​នៅមជ្ឈិមបូព៌ា​។ នេះ​បើ​យោង​តាម ទី​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ និង​ CNA ផ្សាយ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៦ ។

រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​ លោក Scott Bessent ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Bessent លើក​ឡើង​​ក្នុងសេចក្តីថ្លែងការណ៍​មួយ ​តាម​បណ្តាញ​សង្គម​ X ថា៖ «ក្រសួង​រតនាគារនឹង​បន្ត​ធ្វើ​ឱ្យ​ខូច​សមត្ថភាព ​របស់​ទីក្រុងតេហេរ៉ង់​ក្នុងការបង្កើត ប្រតិបត្តិការ និងបញ្ជូនមូលនិធិ​ត្រឡប់​ចូល​​ប្រទេស​​ជាប្រព័ន្ធ។ ទីភ្នាក់ងារ​យើង ​​កំពុង​ដាក់​ទណ្ឌកម្មលើកាបូប​​លុយ​ឌីជីថលជា​​ច្រើន ​ជាប់ទាក់ទងនឹង​អ៊ីរ៉ង់ ដែល​នាំ​​ឱ្យមានការបង្ក​កមូល​និធិ»។

រឿង​នេះ​ កើតឡើងចំពេល​បេសកជនអាមេរិក Steve Witkoff និង Jared Kushner ត្រៀម​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​ប៉ាគីស្ថាន​ សម្រាប់កិច្ចចរចាជុំថ្មី​ជាមួយអ៊ីរ៉ង់​ស្តីពី​ការ​បញ្ចប់​ជម្លោះ រីឯ​ទីផ្សារ​ថាមពលពិភពលោក ត្រូវបាន​រារាំងដោយការបិទច្រកសមុទ្រ Hormuz ដោយ​ភាគី​អ៊ីរ៉ង់​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម