ព័ត៌មានអន្ដរជាតិ
ជនជាតិសិង្ហបុរី២រូបជាប់ចោទពីបទឆបោកនិងសម្អាតប្រាក់អេឡិចត្រូនិកតម្លៃ២៣០លានដុល្លារ
ជនជាតិសិង្ហបុរីម្នាក់រស់នៅក្នុងសហរដ្ឋអាមេរិកស្ថិតក្នុងចំណោមមនុស្សពីរនាក់ត្រូវបានចោទប្រកាន់នៅថ្ងៃព្រហស្បតិ៍ ពីបទសមគំនិតក្នុងការលួចនិងសម្អាតប្រាក់ចំនួន២៣០លានដុល្លារអាមេរិកជារូបិយបណ្ណអេឡិចត្រូនិក(គ្រីបតូ)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២០ខែកញ្ញានេះ។

ក្រសួងយុត្តិធម៌អាមេរិកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំទទួលបានកាក់ប្រាក់អេឡិចត្រូនិក (Bitcoin)ជាង៤១០០ ដែលមានតម្លៃជាង ២៣០លានដុល្លារនៅពេលនោះពីជនរងគ្រោះនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។
ជនសង្ស័យរួមមាន Malone Lam ជនជាតិសិង្ហបុរីអាយុ២០ឆ្នាំដែលរស់នៅក្នុងទីក្រុង Miami និង Los Angeles និង Jeandiel Serrano អាយុ២១ឆ្នាំមកពី Los Angeles ត្រូវបាន FBI ចាប់ខ្លួនកាលពីយប់ថ្ងៃពុធ។ Lam និង Serrano និងអ្នកផ្សេងទៀតត្រូវបានគេចោទប្រកាន់ថា បានឃុបឃិតគ្នាដើម្បីប្រតិបត្តិការលួចរូបិយបណ្ណគ្រីបតូ និងសម្អាតប្រាក់អេឡិចត្រូនិកនេះដែលបានលួចតាមរយៈការផ្លាស់ប្តូរ និងសេវាកម្មចម្រុះចាប់តាំងពីយ៉ាងហោចណាស់ខែសីហាឆ្នាំនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា អ្នកឃុបឃិតនឹងក្លែងបន្លំចូលប្រើប្រាស់គណនីរូបិយប័ណ្ណគ្រីបតូរបស់ជនរងគ្រោះ ហើយបន្ទាប់មកផ្ទេរប្រាក់ជនរងគ្រោះទៅក្នុងកម្មសិទ្ធិរបស់ពួកគេ។
ពួកគេបានសម្អាតប្រាក់ទាំងនោះ រួមទាំងការផ្ទេរតាមរយៈការផ្លាស់ប្តូរផ្សេងៗនិងបណ្តាញឯកជននិម្មិត (VPN) ដើម្បីបិទបាំងអត្តសញ្ញាណពិតរបស់ពួកគេ និងប្រើបច្ចេកទេសមួយដែលត្រូវបានប្រើដើម្បីសម្អាតនូវចំនួនទឹកប្រាក់ដ៏ច្រើននៃរូបិយបណ្ណគ្រីបតូដែលទទួលបានដោយខុសច្បាប់តាមរយៈប្រតិបត្តិការតូចៗជាបន្តបន្ទាប់។
បន្ទាប់មកអ្នកទាំងពីរត្រូវបានចោទប្រកាន់ថាបានចំណាយប្រាក់គ្រីបតូដែលបានសម្អាតរួចទៅលើការធ្វើដំណើរក្រៅប្រទេស ក្លឹបរាត្រី ឡានទំនើប នាឡិកា គ្រឿងអលង្ការ កាបូប និងផ្ទះជួលនៅ Los Angeles និង Miami ខណៈការស៊ើបអង្កេតលើការឆបោកនេះកំពុងបន្តនៅឡើយ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


