លិខិតមិត្តអ្នកអាន Archives - Kampuchea Thmey Daily

បទវិចារណកថា៖ ឧត្តមគតិការទូតរបស់សម្តេចធិបតី៖ នីតិរដ្ឋ សន្តិសហវិជ្ជមាន និងការប្តេជ្ញាចិត្តមិនកែប្រែរបស់កម្ពុជា
នៅក្នុងយុគសម័យដែលភូមិសាស្ត្រនយោបាយសកលនិងតំបន់កំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជា និងការប្រែប្រួលយ៉ាងគំហុក ខ្លឹមសារនៃសុន្ទរកថារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុង«វេទិកាអនាគតអាស៊ាន» បានក្លាយជាត្រីវិស័យបង្ហាញផ្លូវដ៏មានឥទ្ធិពល។ សុន្ទរកថានេះមិនត្រឹមតែ​ជាការប្រកាសនូវជំហរយុទ្ធសាស្ត្ររបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី​ទស្សនវិស័យវែងឆ្ងាយ ឧត្តមគតិដ៏វិសេសវិសាលរបស់សម្ដេចចំពោះជាតិ អាស៊ាន ពិភពលោក និងជាពិសេសគឺសុច្ឆន្ទៈដ៏ម៉ឺងម៉ាត់ ច្បាស់លាស់ ក្នុងការដោះស្រាយទំនាស់ព្រំដែនជាមួយប្រទេសជិតខាង។

១. ឧត្តមគតិនៃ «ការរួមរស់ដោយសន្តិភាព»៖ សុច្ឆន្ទៈច្បាស់លាស់លើបញ្ហាព្រំដែនជាមួយថៃ

ចំណុចស្នូលដែលទាក់ទាញចិត្តនិងបង្ហាញពីភាពជាអ្នកដឹកនាំកម្រិតខ្ពស់របស់ សម្តេចធិបតី គឺសុច្ឆន្ទៈដ៏បរិសុទ្ធនិងច្បាស់លាស់ក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសថៃ ទាំងព្រំដែនគោក ទាំងតំបន់ទាមទារត្រួតស៊ីគ្នានៅលើសមុទ្រ (OCA) ឱ្យទៅជាសន្តិភាពអចិន្ត្រៃយ៍។ សម្តេចធិបតីបានសង្កត់ធ្ងន់ដោយគ្មានភាពស្រពិស្រពិលថា៖ កម្ពុជាប្រកាន់ខ្ជាប់ដាច់ខាតនូវគោលការណ៍ដោះស្រាយដោយសន្តិវិធីនិងផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសលិខិតុបករណ៍គតិយុត្តនានា និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។

តាមរយៈការជំរុញយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមក្របខ័ណ្ឌ UNCLOS កម្ពុជាបានបង្ហាញខ្លួនជា «រដ្ឋគំរូនៃការគោរពច្បាប់» ដែលមិនប្រើប្រាស់នយោបាយកំភួនដៃ ឬអំណាចយោធានោះឡើយ។ នេះជាការប្រកាសច្បាស់ៗថា ខ្សែព្រំដែនអន្តរជាតិដាច់ខាតមិនត្រូវកែប្រែដោយការប្រើកម្លាំងបាយឡើយ ហើយកម្ពុជាត្រៀមខ្លួនជានិច្ច​ក្នុងការចរចាដោយស្មោះត្រង់ មិនលាក់ពុត ដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយ មិនទុកឱ្យក្លាយជាចំណាប់ខ្មាំងនៃនយោបាយផ្ទៃក្នុង និងដើម្បីសេចក្តីសុខសាន្តរបស់ប្រជាជនជំនាន់នេះនិងជំនាន់ក្រោយ។

២. ទស្សនវិស័យចំពោះជាតិ៖ មនសិការស្នេហានិងភាពធន់របស់ប្រជាពលរដ្ឋ

ដើម្បីគាំទ្រដល់ចក្ខុវិស័យការទូតដ៏ម៉ឺងម៉ាត់នេះ សម្តេចធិបតីបានផ្សារភ្ជាប់ទៅនឹងការកសាងកម្លាំងសាមគ្គីភាព និងមនសិការស្នេហាជាតិប្រកបដោយហេតុផលនៅក្នុងស្រុក។ ក្នុងកាលៈទេសៈដែលអធិបតេយ្យភាពជាតិប្រឈមនឹងភាពផុយស្រួយ ឧត្តមគតិខ្ពស់បំផុតរបស់ប្រជាពលរដ្ឋគឺការតម្កល់ប្រយោជន៍រួមជាធំ ការគោរពច្បាប់រដ្ឋ និងការគាំទ្រជំហរយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ទស្សនវិស័យរបស់សម្ដេចបានរំលឹកថា នៅក្នុងសមរភូមិសម័យទំនើបដែលមានទាំងសង្គ្រាមព័ត៌មាន ទាំងសង្គ្រាមចិត្តសាស្ត្រ ប្រជាពលរដ្ឋត្រូវប្រើប្រាស់បញ្ញា គតិបណ្ឌិត និងការគិតហ្មត់ចត់ ជំនួសឱ្យអារម្មណ៍ជ្រុលនិយម។ ការចៀសវាងការបញ្ចេញមតិប្រមាថ ឬការទាមទារឱ្យប្រើហិង្សា ព្រមទាំងការប្រែក្លាយក្តីបារម្ភទៅជាភាពធន់ខាងផ្លូវចិត្ត និងជាកម្លាំងស្ថាបនា គឺជាគ្រឹះដ៏រឹងមាំក្នុងការធ្វើជាបង្អែកដល់ស្ថាប័នជាតិ និងការពារការពារអាយុជីវិតនៃប្រជាជាតិទាំងមូល។

៣. ចក្ខុវិស័យចំពោះអាស៊ាន និងពិភពលោក៖ យកប្រជាជនជាស្នូល និងនីតិរដ្ឋ

ក្នុងការពង្រីកវិសាលភាពហួសពីព្រំដែនកម្ពុជា សម្តេចធិបតីបានបង្ហាញនូវឧត្តមគតិនយោបាយ​ដ៏ធំធេងចំពោះគ្រួសារអាស៊ាន និងសហគមន៍អន្តរជាតិ៖

ចំពោះអាស៊ាន៖ សម្ដេចបានរំលឹកយ៉ាងម៉ត់ចត់អំពី «មជ្ឈភាពអាស៊ាន និងស្មារតីនៃកិច្ចសន្ទនា ស្មារតីសុចរិតភាព និងការគោរពគ្នាទៅវិញទៅមក។ កម្ពុជាចង់បង្ហាញថា ការដោះស្រាយជម្លោះរវាងរដ្ឋសមាជិកដោយសន្តិវិធី គឺជាការរក្សាសាមគ្គីភាព និងភាពរឹងមាំរបស់អាស៊ានទាំងមូល មិនឱ្យមហាអំណាចខាងក្រៅជ្រៀតជ្រែកបានឡើយ។

ចំពោះពិភពលោក៖ សម្តេចធិបតីបានឆ្លុះបញ្ចាំងពីវិបត្តិនៃសណ្តាប់ធ្នាប់អន្តរជាតិ និងការជឿទុកចិត្តជាយុទ្ធសាស្ត្រ។ សម្ដេចបានប្រកាសថា ទោះជាប្រទេសតូច ប៉ុន្តែកម្ពុជាមានបេះដូងធំក្នុងការគោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងប្រឆាំងដាច់ខាតចំពោះការគំរាមកំហែងប្រើប្រាស់កម្លាំងបាយ។

ឧត្តមគតិផ្ដោតលើប្រជាជន៖ ទាំងសន្តិភាព ទាំងវិបុលភាពសេដ្ឋកិច្ច មិនមែនជាគោលដៅចុងក្រោយនោះឡើយ។ ទស្សនវិស័យរបស់សម្ដេចគឺ «ប្រជាជនជាស្នូល» ពោលគឺតម្លៃពិតប្រាកដនៃគោលនយោបាយ គឺស្ថិតនៅលើការលើកកម្ពស់ជីវភាពរស់នៅ សេចក្តីថ្លៃថ្នូរ សុវត្ថិភាព និងការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។

សន្និដ្ឋាន

សុន្ទរកថារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាសក្ខីកម្មដ៏រស់រវើកនៃ «ការទូតកម្ពុជាសម័យថ្មី» ដែលមានភាពទន់ភ្លន់តែម៉ឺងម៉ាត់។ ទឡ្ហីករណ៍ដែលយកច្បាប់អន្តរជាតិ (UNCLOS) ធ្វើជាជញ្ជាំងបង្អែក យកមនសិការស្នេហាជាតិប្រកបដោយបញ្ញាញាណជាគ្រឹះផ្ទៃក្នុង និងយកសន្តិភាពធ្វើជាដំបូលនៃការចរចាជាមួយប្រទេសជិតខាង មិនត្រឹមតែបង្កើតនូវទំនុកចិត្តនយោបាយខ្ពស់ជាមួយភាគីថៃប៉ុណ្ណោះទេ ប៉ុន្តែវាបានស្តែងឱ្យឃើញពីឧត្តមគតិដ៏បរិសុទ្ធរបស់មេដឹកនាំកម្ពុជា ដែលជាដៃគូសន្តិភាពដ៏ពិតប្រាកដ និងជាសមាជិកអាស៊ានដែលមិនអាចខ្វះបានក្នុងរបៀបវារៈអនាគតសកលលោកដែរ៕

ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃ​រាជបណ្ឌិត្យ​សភាកម្ពុជា

The post បទវិចារណកថា៖ ឧត្តមគតិការទូតរបស់សម្តេចធិបតី៖ នីតិរដ្ឋ សន្តិសហវិជ្ជមាន និងការប្តេជ្ញាចិត្តមិនកែប្រែរបស់កម្ពុជា appeared first on Kampuchea Thmey Daily.

លិខិត​មិត្ត​អ្នក​អាន៖ «បញ្ហាតូច តែ​ផលប៉ះពាល់ធំ ការគ្រប់គ្រងហានិភ័យ ក្នុងដំណើរអភិវឌ្ឍកម្ពុជា»
កាលណាគេនិយាយអំពីការអភិវឌ្ឍកម្ពុជា ភាគច្រើនគេសំដៅលើកំណើនសេដ្ឋកិច្ច ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ឬការវិនិយោគពីបរទេសប៉ុណ្ណោះ។ ចំណុចទាំងនេះ គឺពិតជាសូចនាករសំខាន់ៗដើម្បីវាស់វែងការអភិវឌ្ឍលើវិស័យធំៗដ៏ចាំបាច់ ក៏ប៉ុន្តែប្រសិនបើកម្ពុជាប្តេជ្ញាចិត្តពិតប្រាកដក្នុងការជំរុញសន្ទុះសេដ្ឋកិច្ចរបស់ខ្លួន និងពង្រឹងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិមែននោះ កម្ពុជាត្រូវតែយកចិត្តទុកដាក់ឱ្យខ្លាំងបន្ថែមទៀតលើបញ្ហា​​​​​ប្រព័ន្ធដែលមើលទៅមិនសូវលេចធ្លោតែមានឥទ្ធិពលខ្លាំងលើទំនុកចិត្តសាធារណៈ ក្នុងនោះរួមមានដូចជា បញ្ហានៅក្នុងប្រព័ន្ធបទប្បញ្ញត្តិសុខាភិបាល ស្តង់ដារមន្ទីរពិសោធន៍ និង បញ្ហាសុខុមាលភាពសត្វជាដើម។

បញ្ហាមួយក្នុងចំណោមនោះ គឺការប្រើប្រាស់សត្វស្វាដើម្បីយកទៅធ្វើការស្រាវជ្រាវ(ការពិសោធ) ឬយកទៅជួញដូរ។ បញ្ហានេះអាចមើលទៅពុំមែនធំដំក៏ពិតមែន តែវាមានសារសំខាន់សម្រាប់កម្ពុជាក្នុងការត្រៀមខ្លួនដើម្បីអភិវឌ្ឍវិស័យសុខភាពសាធារណៈ បង្កើនកិត្តិសព្ទក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍប្រទេសដ៏យូរអង្វែង។ នៅពេលសត្វស្វាត្រូវបានបង្កាត់ពូជ ឃុំឃាំងជួញដូរខុសច្បាប់ និងយកទៅប្រើប្រាស់ក្នុងមន្ទីពិសោធន៍ដោយមិនមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវហ្មត់ចត់ទេនោះ ហានិភ័យនឹងកើតឡើងមិនមែនត្រឹមតែក្នុងរង្វង់បរិវេណមន្ទីរពិសោធន៍ស្រាវជ្រាវនោះទេ បញ្ហានេះអាចរាលដាលសាយភាយទៅកាន់ប្រព័ន្ធអេកូឡូស៊ីដែលពាក់ព័ន្ធនឹងបុគ្គលិក ប៉ះពាល់ស្ថាប័ន និងសហគមន៍ដែលនៅជុំវិញ។ ដូច្នេះហើយ បញ្ហាពាក់ព័ន្ធនឹងសត្វស្វាមិនគួរ ចាត់ទុកថា ជាបញ្ហាសុខុមាលភាពរបស់សត្វតិចតួចប៉ុណ្ណោះទេ តែវាជាបញ្ហាអភិបាលកិច្ចសុទ្ធសាធ។

បញ្ហាក្នុងការអភិវឌ្ឍ មិនមែនគ្រាន់តែជាបញ្ហាក្នុងមន្ទីរពិសោធន៍ប៉ុណ្ណោះទេ

របៀបវារៈអភិវឌ្ឍន៍បច្ចុប្បន្នរបស់កម្ពុជា ផ្តោតសំខាន់ខ្លាំងលើការអភិវឌ្ឍធនធានមនុស្ស ការបង្កើនសមត្ថភាពប្រកួតប្រជែង ការធ្វើបរិវត្តកម្មឌីជីថល និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ រាជរដ្ឋាភិបាលបានលើកឡើងជាញឹកញាប់ថា វឌ្ឍនភាពជាតិគឺពឹងផ្អែកលើគុណភាពស្ថាប័ន ភាពរឹងមាំនៃវិស័យឯកជន និងសមត្ថភាពពង្រីកតម្លៃសង្វាក់ផលិតកម្មឱ្យខ្លាំងជាងមុន។ ក្នុងបរិបទនេះ កម្សោយនៃប្រព័ន្ធគ្រប់គ្រងដ៏មានប្រសិទ្ធភាពគ្រប់គ្រាន់លើការស្រាវជ្រាវ និងការដឹកជញ្ជូនសត្វ មិនមែនគ្រាន់តែជាចំណុចខ្សោយក្នុងបញ្ហាបច្ចេកទេសមួយប៉ុណ្ណោះទេ វាគឺជាសញ្ញាឆ្លុះបញ្ចាំងបញ្ហាសមត្ថភាពបញ្ញត្តិច្បាប់ និងបញ្ហាកង្វះការត្រួតពិនិត្យរបស់ស្ថាប័នពាក់ព័ន្ធគឺមិនទាន់អាចឱ្យទាន់ស្របតាមកម្រិត ទៅតាមមហិច្ឆតាអភិវឌ្ឍន៍ប្រទេសនៅឡើយទេ។

ក្តីបារម្ភនេះមិនមែនជារឿងទ្រឹស្តីដែលគ្មានមូលដ្ឋាននោះទេ។ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៦ អង្គការផីតា​(PETA) បានចេញរបាយការណ៍ថ្មីមួយបង្ហាញថា ជំងឺស៊ីងហ្គីឡា(Shigella)ដែលជាជម្ងឺឆ្លងដែលសុំានឹងថ្នាំ វាចម្លងតាមលាមក។ គេរកឃើញថាមានតែមនុស្ស និងសត្វស្វាប៉ុណ្ណោះគឺជាភ្នាក់ងារចម្លងនូវមេរោគនេះ ។ ជម្ងឺនេះកំពុងរីករាលដាលយ៉ាងខ្លាំង ហើយជាញឹកញាប់មិនត្រូវបានរាយការណ៍ ឬរាយការណ៍មិនបានគ្រប់គ្រាន់នៅក្នុង មន្ទីពិសោធន៍សត្វស្វានៅសហរដ្ឋអាមេរិក។ ការរកឃើញនេះបង្កើតក្តីបារម្ភយ៉ាងខ្លាំងនៅក្នុងវិស័យសុខភាពសាធារណៈ ព្រោះតែស្វាដែលបានឆ្លងជំងឺត្រូវបានដឹកជញ្ជូន រត់ពន្ធតាមរយៈឈ្មួញ បង្ខាំងទុកនៅកន្លែងបង្កាត់ពូជ នៅតាមមន្ទីរពិសោធន៍​ ឬសាកលវិទ្យាល័យនានាទូទាំងប្រទេស។ តាមរបាយការណ៍របស់អង្គការផីតា(PETA)ដដែលបានឱ្យដឹងថា សត្វស្វាអាចបង្កជំងឺរាគដែលសុំានឹងថ្នាំ បង្កជំងឺរបេង និងជម្ងឺឆ្លងផ្សេងៗទៀតដោយសារទីតាំងបង្កាត់ពូជមានភាពណែនចង្អៀតគ្មានស្តង់ដារត្រឹមត្រូវ។ នេះមិនមែនជាបញ្ហាសុខភាពត្រឹមតែសត្វប៉ុណ្ណោះទេ ប៉ុន្តែនេះជាហានិភ័យដ៏ធំនៅក្នុងផ្នែកសន្តិសុខជីវសាស្ត្រដែលប៉ះពាល់ដល់បុគ្គលិក មន្ទីរពិសោធន៍ និងប៉ះពាល់កេរ្តិ៍ឈ្មោះប្រទេសក្នុងវិស័យនេះទាំងមូល។

សម្រាប់កម្ពុជា ដែលជាប្រទេសកំពុងស្វែងរកការវិនិយោគប្រកបដោយគុណភាពខ្ពស់ និងការធ្វើសមាហរណកម្មអន្តរជាតិកាន់តែរឹងមាំ បញ្ហានេះមានសារសំខាន់មិនអាចមើលរំលងបាននោះទេ។ អ្នកវិនិយោគិន អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍មិនមែនមើលត្រឹមតែអត្ថប្រយោជន៍ផ្នែកពន្ធដារ ឬថ្លៃពលកម្មទាបប៉ុណ្ណោះទេ។ ពួកគេក៏ពិនិត្យមើលថាតើប្រទេសមួយនេះមានសមត្ថភាពអនុវត្តស្តង់ដារមូលដ្ឋាន និងអាចគ្រប់គ្រងហានិភ័យប្រកបដោយភាពជឿជាក់បានដែរឬទេ។

ហេតុអ្វីបានជាបញ្ហានេះមានសារៈសំខាន់ចំពោះកេរ្តិ៍ឈ្មោះរបស់កម្ពុជា

កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្ហាញខ្លួនជាប្រទេសដែលបើកចំហឱ្យមានកិច្ចសហប្រតិបត្តិការរួម ជាមួយដៃគូសំខាន់ៗដែលមានដូចជាមហាមិត្តចិន ការទាក់ទាញគម្រោងវិនិយោគនានាដែលពាក់ព័ន្ធនឹងទំនើបកម្មវិស័យឧស្សាហកម្ម ភស្តុភារ និងការអភិវឌ្ឍវិស័យឌីជីថល។ ទន្ទឹមនឹងនេះ បរិយាកាសសារព័ត៌មាន និងគោលនយោបាយរបស់ប្រទេសក៏កំពុងសម្រិតសម្រាំងតាមរយៈកិច្ចពិភាក្សាឱ្យមានតម្លាភាព និងកំពុងធ្វើការទប់ស្កាត់ព័ត៌មានចចាមអារ៉ាម(ព័ត៍មានក្លែងក្លាយ)លើបណ្តាញសង្គមគឺធ្វើយ៉ាងណាឱ្យសាធារណជនទទួលបានព័ត៌មានដែលមានលក្ខណៈត្រឹមត្រូវ ផ្ទៀងផ្ទាត់ មានប្រភពច្បាស់លាស់។

ក្នុងបរិបទនេះ បញ្ហាប្រព័ន្ធណាមួយដែលអនុញ្ញាតឱ្យសត្វមានជំងឺ ឬសត្វដែលមិនត្រូវបានត្រួតពិនិត្យត្រឹមត្រូវ ឱ្យធ្វើចរាចរតាមបណ្តាញមន្ទីស្រាវជ្រាវ ឬជួញដូរអាចបង្កបញ្ហាដល់កេរ្តិ៍ឈ្មោះប្រទេសទាំងមូលគឺមិនត្រឹមតែបង្កបញ្ហានៅទីតាំងពិសោធសត្វប៉ុណ្ណោះនោះទេ។ ប្រទេសមួយមិនអាចលើកកម្ពស់ការធ្វើទំនើបកម្មប្រកបដោយភាពជឿជាក់បានឡើយ ប្រសិនបើនៅតែធូររលុងក្នុងវិស័យដែលបង្កផលប៉ះពាល់សុខភាពសាធារណៈ។

បញ្ហានេះមានសារៈសំខាន់ជាពិសេសសម្រាប់កម្ពុជា ព្រោះម៉ូឌែលអភិវឌ្ឍន៍របស់ប្រទេសកំពុងពឹងផ្អែកកាន់តែខ្លាំងលើទំនុកចិត្តរបស់សហគមន៍អន្តរជាតិ មិនថានៅក្នុងវិស័យរោងចក្រ វិស័យទេសចរណ៍ កសិកម្ម ឬវិស័យស្រាវជ្រាវវិទ្យាសាស្ត្រជីវិតនោះទេ កេរ្តិ៍ឈ្មោះប្រទេសគឺជាកត្តាសំខាន់ខ្លាំងណាស់។ ដូចគ្នានេះដែរ ស្ថាប័ននានាត្រូវតែបង្ហាញឱ្យឃើញពីសមត្ថភាពបែងចែកឱ្យបានច្បាស់រវាងវិសាលភាពការអភិវឌ្ឍនិងការទទួលខុសត្រូវចំពោះសង្គម និងសាធារណៈជនទូទៅ។

មេរៀនជាក់ស្តែង៖

ការចំណាយលើការដោះស្រាយបញ្ហាបន្ទាប់ពីវាកើតឡើងរួច គឺខ្ពស់ជាងការចំណាយលើការបង្ការ និងទប់ស្កាត់ហានិភ័យជាមុន។

ចំណុចសំខាន់បំផុតនៅក្នុងរបាយការណ៍របស់អង្គការផីតា(PETA)មិនមែនត្រឹមតែរឿងសត្វស្វាចម្លងជំងឺទៅកាន់មនុស្សនោះទេ តែចំណុចស្នូលនោះគឺត្រង់ថាហានិភ័យដ៏ធ្ងន់ធ្ងររបស់ជំងឺឆ្លងនេះគឺកើតឡើងដោយសារប្រព័ន្ធរៀបចំបង្កការកកស្ទះដង់ស៊ីតេចិញ្ចឹម ការដឹកជញ្ជូនសត្វឥតឈប់ឈរ ខ្វះការត្រួតពិនិត្យត្រឹមត្រូវ និងមិនមានការតាមដានឱ្យបានច្បាស់លាស់។ និយាយរួមគឺថាបញ្ហានេះមិនមែនជាឧបទ្ទវហេតុកើតឡើងដោយចៃដន្យទេ ប៉ុន្តែជាការបរាជ័យក្នុងការគ្រប់គ្រងប្រព័ន្ធ។

កម្ពុជាគួរតែរៀនសូត្រពីមេរៀននេះ ។ ប្រទេសមួយដែលកំពុងតែអភិវឌ្ឍគឺមិនគួរមើលស្រាលការការពារ ឬវិធានការទប់ស្កាត់នោះទេ។ ដំណាក់កាលនៃការទប់ស្កាត់គឺធូរស្រាលជាង ក្នុងនោះមានដូចជាការពង្រឹងប្រព័ន្ធត្រួត
ពិនិត្យ ពង្រឹងបទប្បញ្ញត្តិចត្តាឡីស័ក ការគ្រប់គ្រងការដឹកជញ្ជូន និងស្តង់ដារមន្ទីរពិសោធន៍ ។ បើមិនធ្វើដូច្នេះទេ ពេលបញ្ហាកើតឡើងហើយ វានឹងបង្កផលវិបាកកាន់តែខ្លាំងដូចជា សាធារណជននឹងផ្ទុះប្រតិកម្ម ឬទទួលការរិះគន់ពីស្ថាប័នអន្តរជាតិ។

គោលការណ៍នេះគឺពិតទាំងក្នុងវិស័យសុខភាពសាធារណៈ និងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ សេដ្ឋកិច្ចទំនើបគឺមិនសំដៅតែលើល្បឿននៃការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរីកចម្រើនក្នុងប្រទេសមួយដែលប្រកបដោយសុខ
សុវត្ថិភាព មានវិធានបង្ការ ឬទប់បញ្ហាអោយបានមុន និងប្រកបដោយតម្លាភាព។

តើការគ្រប់គ្រងបទប្បញ្ញត្តិប្រកបដោយការទទួលខុសត្រូវគួរមានលក្ខណៈដូចម្តេច?

ប្រសិនបើកម្ពុជាចង់ជៀសវាងហានិភ័យនាពេលអនាគតក្នុងវិស័យនេះ ដំណោះស្រាយមិនមែនជាការធ្វើឱ្យបញ្ហានេះក្លាយជារឿងភ្ញាក់ផ្អើលហួសហេតុនោះទេ។ ផ្ទុយទៅវិញ គឺត្រូវមានការគ្រប់គ្រង និងកំណត់បទប្បញ្ញត្តិឱ្យបានច្បាស់លាស់។ នេះមានន័យថា ត្រូវពង្រឹងការត្រួតពិនិត្យលើការបង្កាត់ស្វា ការដឹកជញ្ជូន និងការប្រើប្រាស់ស្វាសម្រាប់ការស្រាវជ្រាវពិសោធន៍ ត្រួតពិនិត្យស្តង់ដារឬសេវាកម្មបសុព្យាបាលនិងអនាម័យឱ្យបានប្រសើរ រាយការណ៍ប្រកបដោយតម្លាភាពអំពីឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងសុខភាពសត្វ និងកំណត់ការទទួលខុសត្រូវឱ្យបានច្បាស់លាស់ចំពោះស្ថាប័ន ឬមជ្ឈមណ្ឌលដែលពាក់ព័ន្ធនឹងការគ្រប់គ្រងសត្វសម្រាប់ការពិសោធស្រាវជ្រាវ ឬសត្វសម្រាប់យកទៅធ្វើអាជីវកម្ម។ វាក៏មានន័យថា សុខុមាលភាពសត្វមិនគួរត្រូវបានមើលរំលង ឬចាត់ទុកថាជារឿងបន្ទាប់បន្សំទេ ប៉ុន្តែត្រូវចាត់ទុកជាផ្នែកសំខាន់មួយនៃការការពារសុវត្ថិភាពសុខភាពសាធារណៈ។

វិធីសាស្ត្របែបនេះស្របទៅនឹងអាទិភាពអភិវឌ្ឍន៍របស់កម្ពុជាយ៉ាងពេញលេញ។ កម្ពុជាបានផ្តោតរួចហើយលើការពង្រឹងអភិបាលកិច្ច ប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ និងភាពធន់ក្នុងការឆ្លើយតបនឹងហានិភ័យជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងរបស់ខ្លួន។ ការយកគោលការណ៍ដូចគ្នានេះមកអនុវត្តចំពោះការស្រាវជ្រាវលើសត្វ និងសុវត្ថិភាពជីវសាស្ត្រ មិនមែនជាការបង្វែរការយកចិត្តទុកដាក់ចេញពីការអភិវឌ្ឍន៍នោះទេ។ ផ្ទុយទៅវិញ វាជាផ្នែកមួយនៃការកសាងវិន័យស្ថាប័ន និងសមត្ថភាពគ្រប់គ្រង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

បញ្ហាមួយតូចតែឆ្លុះបញ្ចាំងសំណួរមួយដ៏ធំមួយ

នៅកម្ពុជា ការពិភាក្សាជាសាធារណៈភាគច្រើនផ្តោតលើបញ្ហាជាតិធំៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគ ការបង្កើតការងារ និងភាពជាដៃគូជាមួយបរទេស។ ប៉ុន្តែ ភាពបរាជ័យក្នុងការអនុវត្តបទប្បញ្ញត្តិតូចៗ និងការត្រួត
ពិនិត្យឱ្យបានត្រឹមត្រូវអាចចោទជាសំណួរថាតើមហិច្ឆតាអភិវឌ្ឍន៍ទាំងនោះពិតជាអាចមាននិរន្តរភាពមួយដ៏ពិតប្រាកដដែរឬទេ។

បញ្ហាស្វាគឺជាតេស្តសាកល្បងមួយក្នុងចំណោមការសាកល្បងទាំងនោះ។ ប្រសិនបើកម្ពុជាចង់ឱ្យពិភពលោកមើលឃើញថាខ្លួនគឺជាប្រទេសមួយមិនត្រឹមតែចង់សម្រេចបានកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ គឺថែមទាំងចង់ក្លាយជាប្រទេសដែលអាចមានសមត្ថភាពគ្រប់គ្រងហានិភ័យក្នុងសម័យទំនើបប្រកបដោយការទទួលខុសត្រូវ
នោះកម្ពុជាត្រូវតែយកចិត្តទុកដាក់ចំពោះប្រព័ន្ធ និងយន្តការដែលមនុស្សជាច្រើនងាយនឹងមើលរំលង។

សុវត្ថិភាពជីវសាស្ត្រ សុខុមាលភាពសត្វ និងការត្រួតពិនិត្យមន្ទីរពិសោធន៍ ប្រហែលមិនមែនជាប្រធានបទដែលទាក់ទាញចំណាប់អារម្មណ៍ពីអ្នកសារព័ត៌មាននោះទេ ប៉ុន្តែវាជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដែលធ្វើឱ្យរដ្ឋមួយជឿនលឿន ប្រកបដោយភាពជឿជាក់ និងទទួលបានទំនុកចិត្តពីសាធារណជន និងដៃគូអន្តរជាតិ។

អនាគតប្រទេសមួយគឺមិនអាស្រ័យតែលើសមិទ្ធផលដែលខ្លួនកសាងបានប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើឆន្ទៈគ្រប់គ្រង និងទប់ស្កាត់បញ្ហាមុនពេលវាកើតឡើង៕

The post លិខិត​មិត្ត​អ្នក​អាន៖ «បញ្ហាតូច តែ​ផលប៉ះពាល់ធំ ការគ្រប់គ្រងហានិភ័យ ក្នុងដំណើរអភិវឌ្ឍកម្ពុជា» appeared first on Kampuchea Thmey Daily.

លិខិតមិត្តអ្នកអាន៖​ការ​បោះបង្គោល​ព្រំដែន​​ មិនមែនជាការដោះដូរដី ជាថ្នូរនិង​អ្វីមួយ​នោះ​ទេ
បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ជាប្រធានបទមានភាពប្រែប្រួលខ្លាំងក្នុងប្រវត្តិសាស្ត្រ និងនយោបាយជាតិ។ ក្នុងពេលថ្មីៗនេះ ប្រធានបទនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្នបាននាំឱ្យមានការជជែកវែកញែកនៅ លើបណ្ដាញសង្គមយ៉ាងផុលផុសដោយធ្វើការវែកញែករកហេតុផលនិងទាមទាចង់ដឹងអំពីថាតើប្រទេសណានឹងទទួលបានផលចំណេញនិងខាតនៅក្នុងសកម្មភាពនេះរហូតដល់ខណៈពេលនេះមានមនុស្សមួយចំនួនបានលើកជាសំណួរសួរថាតើ៖ «តើកម្ពុជាកំពុងបាត់ដីឬទទួលបានដី?»

សំណួរទាំងនេះអាចកើតចេញមកបាន បណ្តាលមកពីការដែលមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានការបកស្រាយខុសអំពីគោលបំណងនិងចេតនាពិតប្រាកដរបស់រដ្ឋាភិបាល ក៏ដូចជាផលវិបាកដែលកើតចេញអំពីការដែលមានអារម្មណ៏ជាតិនិយមជ្រុលរហូតដល់ខ្វះការគិតទៅលើអ្វីដែលជាប្រវត្តិសាស្ត្រនិងមូលដ្ឋានច្បាប់អន្តរជាតិ។

មូលដ្ឋានច្បាប់នៃការកំណត់ព្រំដែន មិនអាចកែប្រែបានទេ ដូច្នេះរាល់ការងារវាស់វែងនិងស្វែងរកទីតាំងពិតប្រាកដនៃការបោះបង្គោលព្រំដែនគឺមិនមែនការចរចារផ្លាស់ប្តូរដីជាមួយថ្នូរនិងអ្វីមួយនោះទេ ប៉ុន្តែត្រូវសំដៅលើការធ្វើឱ្យខ្សែបន្ទាត់ព្រំដែនប្រវត្តិសាស្ត្រត្រូវស្ថិតទៅតាមទីតាំងដែលបានកំណត់នៅក្នុងផែនទីផ្លូវការ និងដោយត្រូវផ្ទេរពីទៅទីតាំងនៅលើក្រដាស់ឲ្យទៅជាការពិតនៅលើដីជាក់ស្តែងពិតប្រាកដដោយមិនមានការបាត់បង់ឬកែប្រែ ទាំងនេះហើយគឺជាអ្វីដែលរដ្ឋាភិបាលបានកំពុងតែខិតខំប្រឹងប្រែងធ្វើក្នុងរយៈកន្លងមកនេះ។

កម្ពុជានិងថៃកំពុងអនុវត្តលើមូលដ្ឋានឯកសារគតិយុត្តជាច្រើនដែលស្ថិតក្រោមការទទួលស្គាល់ពីអន្តរជាតិគឺ៖ការកំណត់ហេតុ Procès Verbaux ១៩០៨-១៩០៩ និង Procès Verbaux ១៩១៩-១៩២០ “Procès Verbaux” មានន័យថា ជាឯកសារដែលកំណត់ និងបញ្ជាក់ពីការយល់ព្រមរួមចំពោះខ្សែព្រំដែន និងការកំណត់ទីតាំងបង្គោលនៅក្នុងតំបន់ជាក់លាក់ មិនអាចបដិសេធដោយភាគីណាមួយបាននៅពេលក្រោយ។ ឯកសារទាំងនេះ គឺជាមូលដ្ឋានផ្លូវការដ៏រឹងមាំដែលបង្កើតខ្សែព្រំដែនអន្តរជាតិដំបូងរវាងសៀម និងឥណ្ឌូចិនក្រោមការគ្រប់គ្រងរបស់ប្រទេសបារាំង។ កម្ពុជាមិនត្រឹមតែទទួលយកផែនទីទេ ប៉ុន្តែថែមទាំងទាមទារត្រូវឲ្យមានការគោរពនូវការកំណត់ព្រំដែនប្រវត្តិសាស្ត្រមួយឲ្យបានច្បាស់លាស់និងមានភាពជាក់ស្តែងពិតប្រាកដ។

ពេលវេលានេះមិនមែនជាការត្រូវនិយាយអំពីការចំណេញឬខាតទឹកដីទេ តែជាការត្រូវនិយាយអំពីភាពច្បាស់លាស់ត្រឹមត្រូវតាមផ្លូវច្បាប់ ដែលប្រទេសទាំងពីរអាចទទួលយកបានដោយឈរលើគោលការឈ្នះឈ្នះទាំងសង្ខាង ដោយតម្កល់ឧត្តមប្រយោជន៏ជាតិរៀងៗខ្លួន ព្រោះប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរគឺជាអ្នកដែលត្រូវប្រឈមមុខនិងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។

អ្វីដែលរដ្ឋាភិបាលកំពុងធ្វើគឺជាការកំណត់ខ្សែបន្ទាត់ព្រំដែនឱ្យមិនឲ្យមានការកែប្រែ បង្កើតសុវត្ថិភាពនិងការគ្រប់គ្រងមួយដែលមានភាពច្បាស់លាស់ជាងមុន ជៀសវាងមានការខ្វែងគំនិតគ្នាចេញពីភាគីណាមួយនៅថ្ងៃអានាគត បើទោះបីជាមានក្រុមមនុស្សខ្លះវាយតម្លៃហួសហេតុថា ការបោះបង្គោលព្រំដែននាំឲ្យមានការបាត់បង់ទឹកដី តែតាមការពិតវាគឺជាវិធីសាស្ត្រមួយដ៏ល្អក្នុងការការពារជាតិ និងទឹកដីមិនឱ្យបាត់បង់ទៅវិញទេ។

បើព្រំដែនមិនច្បាស់លាស់មានន័យថា ហានិភ័យនៃជម្លោះព្រំដែននិងកើតមានឡើងរវាងប្រទេសទាំងពីរហើយក៏អាចនឹងមានក្រុមមនុស្សដែលមាននិន្នាការជ្រុលនិយមមួយចំនួនយកប្រធានបទព្រំដែននេះយកមកធ្វើជាឈ្នាន់នយោបាយក្នុងការស្វែងរកប្រជាប្រិយភាពបែបប្រជាភិថុតនៅពេលណាមួយ ជាពិសេស នៅពេលដែលប្រទេសជាតិកំពុងស្ថិតនៅក្នុងសភាពនយោបាយផ្ទៃក្នុងមិនមានភាពប្រាកដប្រជា និងម្យ៉ាងទៀត ប្រសិនបើមានខ្សែបន្ទាត់ព្រំដែនច្បាស់គឺប្រាកដណាស់គ្មានអ្នកណាឬប្រទេសណាអាចកែប្រែឬសើរើឡើងវិញបាននោះទេ។ ត្រង់ចំនុចនេះហើយគឺជាអ្វីដែលប្រជាជននៃបណ្តាលប្រទេសជាច្រើនប្រាថ្នាចង់បាន មានន័យថាបើមានព្រំដែនមួយច្បាស់លាស់នោះប្រជាពលរដ្ឋនឹងអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតដោយភាពសុខសាន្តបានជារៀងរហូត។

បើនិយាយអំពីផលប្រយោជន៍ផ្នែកយោធាវិញគឺជាការអាចទប់ស្កាត់បាននូវជម្លោះប្រដាប់អាវុធ កាត់បន្ថយ ហានិភ័យនៃជម្លោះ និងទាំងលើវិស័យសេដ្ឋកិច្ច ជីវិតប្រជាជន កងទ័ពទាំងពីរអាចស្ថិតក្នុងតំបន់មួយត្រឹមត្រូវ មិនជ្រៀតជ្រែកគ្នាទៅវិញទៅមក ការគ្រប់គ្រងព្រំដែនបានល្អដោយមិនមានការរំខានពីភាគីណាមួយឡើយ។ ជាគោលការណ៍យោធា ចំពោះព្រំដែនដែលមិនច្បាស់លាស់គឺ  ជាកន្លែងដែលងាយនឹងបង្កជម្លោះ ហើយបើមានការកំណត់ខ្សែបន្ទាត់ព្រំដែនមួយច្បាស់លាស់ គឺជាការធានាបាននូវការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី មិនឲ្យមានការរំលោភបំពានទឹកដីបានពីភាគីណាមួយបានឡើយនាពេលអនាគត។

ចំណែកឯផលប្រយោជន៍សេដ្ឋកិច្ចនិងសង្គម បើព្រំដែនស្ងប់ស្ងាត់នឹងនាំឲ្យមានការអភិវឌ្ឍរីកចម្រើន ការផ្លាស់ប្ដូរពាណិជ្ជកម្មតាមព្រំដែនកើនឡើង លំហូរពាណិជ្ជកម្មទំនិញទៅមកមានភាពងាយស្រួលដោយគ្មានការរំខានអំពីសង្គ្រាម ព្រំដែនប្រែក្លាយពីតំបន់ជម្លោះទៅជាព្រំដែនសន្តិភាព ប្រជាជនរស់នៅដោយសន្តិភាព និងនាំឲ្យមានអនាគតកាន់តែប្រសើរឡើង មានន័យថាការវាស់វែងនេះគឺធ្វើឡើងដើម្បីការអភិវឌ្ឍមិនមែនដើម្បីជម្លោះឬការដែលនាំឲ្យមានការបាត់បង់ទឹកដីទៅឲ្យប្រទេសណាមួយនោះទេ។

និយាយជារួម ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន នឹងមិនធ្វើអោយកម្ពុជាបាត់បង់ដីនោះទេតែគឺជាការបញ្ចប់នូវភាពមិនច្បាស់លាស់លើបញ្ហាព្រំដែននិងជាការដែលនឹងឈានទៅលប់បំបាត់ទាំងស្រុងបាននូវព័ត៌មានញុះញុងខុសពីការពិតដើម្បីបង្កការភាន់ច្រលំដល់ប្រជាពលរដ្ឋពីសំណាក់ក្រុមមនុស្សអគតិមួយចំនួនតូចដែលតែងតែយកបញ្ហាព្រំដែនយកមកជារបៀបវីរៈនយោបាយវាយប្រហារលើថ្នាក់ដឹកនាំក៏ដូចជាមកលើរាជរដ្ឋាភិបាលកម្ពុជាបន្តទៀត។ ជាក់ស្តែង ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្នគឺជាការពង្រឹងអធិបតេយ្យភាព និងបូរណភាពទឹកដីដើម្បីធានាថាទឹកដីកម្ពុជានឹងមិនមានការបាត់បង់នាពេលអនាគត ដែលវាជាជំហានយុទ្ធសាស្ត្រមួយដ៏សំខាន់ក្នុងការធ្វើឱ្យខ្សែបន្ទាត់ព្រំដែនមានភាពរឹងមាំស្របតាមច្បាប់អន្តរជាតិ កាត់បន្ថយជម្លោះ បង្កើតសន្តិសុខ សេដ្ឋកិច្ច ធានាសិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាជនជាប់ព្រំដែន មានការអភិវឌ្ឍព្រំដែននិងធានាបាននូវភាពស្ងប់ស្ងាត់ក្នុងការរស់នៅដោយមិនមានភាពភ័យខ្លាចអំពីការផ្ទុះសង្គ្រាមជាថ្មីដែលនាំឲ្យមានការបាត់បង់អាយុជីវិតប្រជាពលរដ្ឋ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធនិងការរត់ភៀសខ្លួនចេញពីសង្គ្រាមនៅថ្ងៃខាងមុខជាថ្មីបន្តទៀត៕

ដោយ៖ ពិន វិជ័យ- អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ

The post លិខិតមិត្តអ្នកអាន៖​ការ​បោះបង្គោល​ព្រំដែន​​ មិនមែនជាការដោះដូរដី ជាថ្នូរនិង​អ្វីមួយ​នោះ​ទេ appeared first on Kampuchea Thmey Daily.

លិខិត​មិត្ត​អ្នកអាន ​៖ «​នាវា​កម្ពុជា​ចេញដំណើរ​ដោយ​ភាព​ក្លៀវក្លា ជា​មួយ​នឹង​ការ​ពី​ទែន​វ័យក្មេង​ពេញ​ដោយ​សមត្ថភាព​»
កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៣ រដ្ឋសភា​នីតិកាល​ទី ៧ បាន​បើក​សម័យប្រជុំ​ដំបូង​របស់ខ្លួន ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​។

ព្រះករុណា​ព្រះមហាក្សត្រ ព្រះអង្គ​បាន​សម្តែង​នូវ អំណរ​សាទរ​ដ៏​កក់ក្តៅ​ជូន​ចំពោះ​សមាជិក សមាជិកា​រដ្ឋសភា​ទាំងអស់​ដែល​ប្រជាពលរដ្ឋ​បាន សម្តែង​ឆន្ទៈ​និង​ជំនឿ​ទុកចិត្ត​តាមរយៈ​ការបោះឆ្នោត​ជាស​កល​កាល ពីថ្ងៃ​ទី ២៣ ខែកក្កដា ឆ្នាំ​២០២៣ កន្លងទៅនេះ​។​ ព្រះអង្គ​ក៏​បាន​សម្តែង​ជំនឿ​មុតមាំ​ថា រាជរដ្ឋាភិបាល អាណត្តិ​ថ្មី​នឹង​បន្ត​ជំរុញ​កំណើន​សេដ្ឋកិច្ច លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ បន្ត​អភិវឌ្ឍ​និង​ពង្រឹង​ប្រព័ន្ធ​ការពារ​សង្គម​ដែលមាន​វិសាលភាព​គ្របដណ្តប់​ប្រជាពលរដ្ឋ​គ្រប់រូប ទាំង​ការ​អភិរក្ស​និង​អភិវឌ្ឍ​វប្បធម៌​ដោយ ចីរភាព​ដើម្បី​ធានា អត្ថិភាព​ដ៏​រឹងមាំ​នៃ​អត្តសញ្ញាណ​ជាតិ ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ស្របគ្នា​នឹង​ការលើកកម្ពស់​សីលធម៌​សម្រាប់​ភាព​សុខដុម នៃ​សង្គមជាតិ​។

ព្រះអង្គ​មានបន្ទូល​បន្ថែម​ថា ដើម្បី​សម្រេច​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​នេះ ប្រជាជាតិ​កម្ពុជា​ត្រូវមាន ឯកភាព​និង​សាមគ្គីភាព​ជាតិ​ខ្ពស់ ដោយ​ឈរ​លើ​ស្មារតី​បង្រួបបង្រួម​ជាតិ និង​ប្រកាន់ខ្ជាប់​នូវ​ព្រហ្ម​វិហារធម៌ ៤ គឺ មេត្តា ករុណា មុទិតា និង​ឧបេក្ខា​។​

​ក្នុង​ពិធី​ដ៏​មហោឡារិក​នេះ យើង​ក៏​សង្កេតឃើញ​មាន​តំណាង​អង្គទូត​នៃ​ប្រទេស​ជា​មិត្ត​ជាច្រើន បានមក​ចូលរួម​ធ្វើជា​សាក្សី​នៃ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​របស់​កម្ពុជា នៅ​ក្នុង​ដំណើរ​ប្រជាធិបតេយ្យ ប្រកបដោយ​សន្តិភាព​និង​ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេសជាតិ​ប្រកបដោយ​ភាពរលូន ត្រជាក់ត្រជំ ពុំ​ធ្លាប់មាន​ពីមុនមក​។ សូម្បីតែ​សម័យ​សង្គមរាស្ត្រនិយម របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ក៏​កម្ពុជា​ស្គាល់​សន្តិភាព​ឥត​ដាច់​ត្រឹមតែ ១៧​ឆ្នាំ​ប៉ុណ្ណោះ ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​១៩៧០​។​

​ផ្អែកលើ​មូលដ្ឋាន​នៃ​សុខសន្តិភាព​ដ៏​រឹងមាំ​រយៈពេល​២៥​ឆ្នាំ នាវា​កម្ពុជា​បានចាប់ផ្តើម​ចេញដំណើរ​បន្ត​ពី​បង្គោល​ចរ (milestone) “​តេ​ជោ​សន្តិភាព​” ប្រកបដោយ​ភាព​ក្លៀវក្លា ជាមួយនឹង​កា​ពី​ទែន​ថ្មី​វ័យក្មេង​ពេញ​ដោយ​សមត្ថភាព​គឺ កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ​ម៉ា​ណែ​ត ឆ្ពោះ​ទៅ​រក​បង្គោល​ចរ នៃ​ភាព​រុងរឿង​និង​ការអភិវឌ្ឍន៍​ជឿនលឿន​បន្ថែម​ទៀត​សម្រាប់​ប្រជាជាតិ​ខ្មែរ​។

ស្ថិរភាព​នយោបាយ​ដ៏​កម្រ​មាន​នេះ មិនមែន​កើតឡើង​ដោយ ឯកឯង​នោះទេ ប្រសិនបើ​គ្មាន​ការដឹកនាំ ការរៀបចំ​ផែនការ និង​យុទ្ធសាស្ត្រ​ប្រកបដោយ​គតិបណ្ឌិត​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​គឺ តេ​ជោ ហ៊ុន សែន ដែល​តែងតែ​តម្កល់​ផលប្រយោជន៍​ជាតិ សន្តិភាព​និង​សុខទុក្ខ​ប្រជាជន​ខ្ពស់​លើស​អ្វីៗ​ទាំងអស់​។

​នាវា​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ការធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ពី​ចលនា​អមិត្ត​ជាច្រើន​ដែល​រារាំង​នាវា​កម្ពុជា មិនឱ្យ​ធ្វើដំណើរ​ទៅមុខ​។ ពួកគេ​ខិតខំ​បំបែកបំបាក់​សាមគ្គីភាព​ជាតិ ខិតខំ​បង្កើត ភាពល្អក់​កករ​ក្នុង​រង្វង់​ថ្នាក់ដឹកនាំ បញ្ចុះបញ្ចូល​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់ទណ្ឌកម្ម​លើ​​សេដ្ឋកិច្ចជាតិ​ខ្លួន​ និង​ខិតខំ​បំប៉ោង​ព័ត៌មាន​មួយចំនួន​ដើម្បីបំផ្លាញ​សេចក្តីទុកចិត្ត​របស់ពលរដ្ឋ​ចំពោះ​ថ្នាក់ដឹកនាំ​កម្ពុជា​។

​វិទ្យុ​ក្រុម​ប្រឆាំង​ដែល​គាំទ្រ​ដោយ​បរទេស​ គឺ​វិទ្យុ​អាស៊ីសេរី​បានចេញ​ផ្សាយ​វីដេអូ​នៅ​ថ្ងៃទី​១៦ ខែសីហា ជាមួយនឹង​ចំណងជើង​គួរឱ្យ​ស្អប់ខ្ពើម​ថា “​ហ៊ុន ម៉ា​ណែ​ត នឹង «​កម្ចាត់​» ទៀ សីហា និង ស សុខា ពេល​បាន​អំណាច​ពេញដៃ​”​។ វិទ្យុ​ក្រុមប្រឆាំង​មួយ​នេះ​ចង់តែ​ឃើញ​ប្រទេសជាតិ បែកបាក់​ប៉ុណ្ណោះ​។ ចំណងជើង​មួយទៀត​គេ​សរសេរថា “​ទណ្ឌកម្ម​និង​ការ​ថ្កោលទោស ក្រោយ​ការបោះឆ្នោត​២០២៣”​។

ឱ្យតែ​បរទេស​ថា​ម៉េច​គឺ​ល្អ​ទាំងអស់​។  ​គេ​មើលងាយមើលថោក​ខ្មែរ​យ៉ាងម៉េច ក៏​ថា​គេ​ត្រូវ​ទាំង អស់ហើយ​ពួកគេ​ក៏បាន​ភ្លេច​អស់​កំណើត​ឈាមជ័រ​ជា​ខ្មែរ​និង​មោទនភាព​ជា​ខ្មែរ​។ ពួកនេះ​ពិតជា​សប្បាយចិត្ត​ណាស់​នៅពេលដែល​ឃើញ​បរទេស​រិះគន់​ខ្មែរ ដាក់ទណ្ឌកម្ម​លើ​ប្រជាជន​ខ្មែរ​ខ្លួនឯង​។ ពួកគេ​សរសេរថា «​ការបោះឆ្នោត​ដិតដាម​ដោយ​ការ​ថ្កោលទោស​ស្ទើរ​ជុំ​ទិស​ពី​សហគមន៍​អន្តរជាតិ​»​។ ប៉ុន្តែ​នៅលើ​ការជាក់ស្តែង យើងទាំងអស់គ្នា មិន​ថា​ខ្មែរ​នៅក្នុង​ប្រទេស ឬ រស់នៅ​ក្រៅប្រទេស​ឡើយ ពិតជា​បានឃើញ តំណាង​អង្គទូត​នៃ​ប្រទេស​ជា​មិត្ត ជាច្រើន​បាន​មក​អង្គុយ​ពេញ​កៅអី ភ្ញៀវកិត្តិយស​នៅពេលដែល រដ្ឋសភា​កម្ពុជា នីតិកាល​ទី ៧ បាន​បើក​សម័យប្រជុំ​ដំបូង​របស់ខ្លួន ​នៅ​ថ្ងៃទី​២១ ខែសីហា​។​

​ពួកគេ​តែងតែ​និយាយថា កម្ពុជា​គ្មាន​សិទ្ធិសេរីភាព ប្រជាជន​ត្រូវបាន​គេ​បំភិតបំភ័យ ប៉ុន្តែ​វិទ្យុ​របស់​ក្រុមប្រឆាំង​មួយ​នេះ​មាន​សេរីភាព​ពេញលេញ​ក្នុងការ ចាក់ផ្សាយ​សំឡេង​ប្រឆាំង​ផ្កាប់មុខ​របស់​ពួកគេ​នៅលើ​បណ្តាញ​សង្គម​នៅ​កម្ពុជា ទោះបីជា​វិទ្យុ​នេះ​ជា​របស់​បរទេស​ក្តី ។​

​ជាទូទៅ នៅ​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន វិទ្យុ ឬ​កាសែត បរទេស​ដែល​ទទួល​ប្រាក់​ពី​បរទេស​និង​បម្រើឱ្យ​របៀបវារៈ​នយោបាយ​របស់​បរទេស គឺ​គេ​ចាត់ទុកថា​ជា “​ភ្នាក់ងារ​បរទេស​” ហើយ​។ ជាក់ស្តែង​នៅ​អាមេរិក គេ​មាន ច្បាប់​មួយ​ដែល​គេ​ហៅថា ​ច្បាប់​ស្តីពី​ការចុះឈ្មោះ​ភ្នាក់ងារ​បរទេស (FARA) ដែល​ត្រូវ​បានអនុម័ត​ក្នុង​ឆ្នាំ ១៩៣៨​។

​ច្បាប់​នេះ តម្រូវឱ្យ​ភ្នាក់ងារ​ដែលមាន​នាយក​បរទេស​ដែល​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ ឬ​សកម្មភាព​ផ្សេងទៀត​ធ្វើការ រាយការណ៍​ជា​សាធារណៈ​តាម​កាលកំណត់​អំពី​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នាយក​បរទេសរ​បស់​ខ្លួន ក៏ដូចជា​សកម្មភាព​នានា ព្រមទាំង​ការបង្ហាញ​ការទទួល​ចំណូល​និង​ការចំណាយ​របស់ខ្លួន ក្នុងការ​គាំទ្រ​សកម្មភាព ទាំងនោះ​។​

​ប្រទេស​ប្រជាធិបតេយ្យ​លើ​ពិភពលោក គេ​ប្រយ័ត្ន​ខ្លាំង​ណាស់​ចំពោះ​ការ​លូកដៃ​ពី​បរទេស​នៅក្នុង​នយោបាយ​ផ្ទៃក្នុង​របស់ខ្លួន​។ បើ​និយាយ​ពី​លោកស្រី មួរ សុខ​ហួរ វិញ គាត់​ក៏​បាន​សរសេរ​អត្ថបទ​តាមបែប​ស្រមើស្រមៃ​រវើរវាយ​នៅ​ថ្ងៃទី​១១ ខែសីហា​ដើម្បី​វាយប្រហារ​លើ​ «​តេ​ជោ​ហ៊ុន សែន និង បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​»​។

​គ្រាន់តែ​អាន​ចំណងជើង​នៃ​អត្ថបទ យើង​ក៏​ហួសចិត្ត​បាត់ទៅហើយ ។​ហួសចិត្ត​ទីមួយ គឺ​ការបន្ត​ខិតខំ ពន្លិច​នាវា​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​របស់គាត់ ។ ហួសចិត្ត​ទី​ពីរ​គឺ​គាត់​លែង​មាន​មនុស្ស​ឈ្លោះ​ជាមួយ បែរជា​មក​ឈ្លោះ​ជាមួយ​យុវជន​ជំនាន់​ក្រោយ​ដែលមាន​អាយុ​ប្រហែល​នឹង​កូន​គាត់​ទៅវិញ​។

​យ៉ាងណាក្តី ខ្មែរ​យើង​មាន​វប្បធម៌​ផូរផង់​និង​ថ្លៃថ្នូរ​ដែល​បង្រៀន​ឱ្យ​យុវជន​គោរព​ចាស់ទុំ​ដែល​គួរ​ឱ្យ​គោរព​។ ហើយ​បើ​ចាស់ទុំ​នោះ​មិនមែន​ជា​មនុស្ស​គួរឱ្យ​គោរព យើង​ក៏​មិន​ទៅ​តបត​អ្វី​នឹង​គាត់​ដែរ​។

គ្រាន់តែ​ឧទាហរណ៍​ពីរ​បី​ខាងលើ​នេះ ក៏​អាច​បញ្ជាក់​រួច​ទៅ​ហើយ​ថា ក្រុម​ប្រឆាំង​បាន​ដើរ​យឺត​ជាង​ដំណើរ​ជាក់ស្តែង​នៃ​នាវា​កម្ពុជា​។ នាវា​កម្ពុជា​បាន​ចាប់​ផ្តើម​ដូរ​មុខមាត់​ថ្មី​អស់ហើយ ប៉ុន្តែ ក្រុមប្រឆាំង​និង​វិទ្យុ​របស់​ក្រុម​ប្រឆាំង​នៅតែ​ជា​មនុស្ស​ដដែលៗ​ដែល​

​ចង់​ឱ្យ​តែ​ប្រទេសជាតិ បែកបាក់ គ្មាន​ស្ថិរភាព​។

នៅ​ក្នុង​ខ្លួន​របស់​ជន​អគតិ​មួយ​ក្តាប់​តូច​នេះ​ ពុំ​មាន​ឡើយ​នូវ​ចិត្តបុណ្យ មេត្តា ករុណា គ្មាន​ធម៌ គិតតែ​ហែកហួរ ចង​អាពាធ​ព្យាបាទ​និង​បង្ក​គំនុំ​ហិង្សា​ផ្លូវចិត្ត​។ ពួកគេ​បាន​កាន់​លិខិតឆ្លងដែន​បរទេស ភ្លេច​អស់ហើយ​កិត្តិយស​ជា​ខ្មែរ មក​ជាន់ពន្លិច​តែ​ជាតិ​សាសន៍ និង​ប្រជាជន​ឯង​។​

​នាវា​កម្ពុជា​លើក​នេះ​កាន់តែ​រឹងមាំ​ណាស់​។ យើង​មាន​«​កា​ពី​ទែន​ថ្មី ខ្លាំង ក្លៀវក្លា​» ហើយ «​អតីត​កា​ពី​ទែន ក៏​នៅ​បន្ត​ឈរ​ពីក្រោយ​ផ្តល់​ដំបូន្មាន ក្នុងការ​កាច់ចង្កូត​នាវា​កម្ពុជា​ផងដែរ​»​។ នាវា​កម្ពុជា​នឹង​បន្តដំណើរ​ដ៏​រឹងមាំ​របស់ខ្លួន​ពី​បង្គោល​ចរ «​តេ​ជោ​សន្តិភាព​» ឆ្ពោះទៅរក​បង្គោល​ចរ ថ្មី​និង​រុងរឿង​ថែមទៀត​នៃ​សុបិន​កម្ពុជា ឆ្នាំ​២០៥០៕

​ជយោ​ព្រះរាជាណាចក្រ​កម្ពុជា​!!

​ដោយ ៖ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​សង្គម​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​

ចុចអាន ៖ លិខិតមិត្តអ្នកអាន ៖ តើអ្នកដឹងទេថា តើកម្ពុជាជាប្រទេសដែលមានសំណាងប៉ុណ្ណា?

The post លិខិត​មិត្ត​អ្នកអាន ​៖ «​នាវា​កម្ពុជា​ចេញដំណើរ​ដោយ​ភាព​ក្លៀវក្លា ជា​មួយ​នឹង​ការ​ពី​ទែន​វ័យក្មេង​ពេញ​ដោយ​សមត្ថភាព​» appeared first on Kampuchea Thmey Daily.

លិខិតមិត្តអ្នកអាន ៖ តើអ្នកដឹងទេថា តើកម្ពុជាជាប្រទេសដែលមានសំណាងប៉ុណ្ណា?
ប្រទេសកម្ពុជា​​​​​​ ត្រូវបានគេប្រសិទ្ធនាមថា ជាដែនដីសុវណ្ណភូមិ ដែលសម្បូរណ៍​ទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ​ច្រើន​ប្រភេទ ទាំងរ៉ែមាស ត្បូងមានតម្លៃ ព្រៃឈើ សមុទ្រ ទន្លេ បឹងបួរ ហើយកត្តាអាកាសធាតុ ក៏អំណោយផល​ល្អ​ដល់​​ការ​រស់​នៅ​របស់មនុស្សសត្វ និងការដំាំដុះដំណាំគ្រប់ប្រភេទ។ លើស​ពី​សម្បត្តិ​ធម្មជាតិ​ដ៏សំបូរ​បែប​ដែល​រៀប​រាប់​មិនអស់ កម្ពុជាពិតជាមានសំណាងធំណាស់ ដែលមាន​នូវ​សម្បត្តិ​បេតិក​ភ័ណ្ឌ​វប្បធម៌​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ដែលបានបន្សល់ទុកពីដូនតាមក។

តាមរយៈវត្ថុបុរាណ បុរាណដ្ឋាន ប្រាង្គប្រសាទបុរាណ និង​សម្បត្តិ​វប្បធម៌​ទាំងរូបិយ និងអរូបិយ ជាច្រើន អនេក បានបង្ហាញពិភពលោកឱ្យដឹងថា កម្ពុជា​ពិត​ជាប្រទេស​ដែល​មាន​អារ្យ​ធម៌​ដ៏រុង​រឿង​គួរ​ជាទីមោទន។​ ក្នុងអតីតកាល ខ្មែរធ្លាប់ជាមហានគរដ៏រុងរឿង សុះសាយ ល្បីរ​ន្ទី​នៅ​ក្នុង​តំបន់​អាស៊ីភាគអាគ្នេយ៍នេះ បើ ទោះ​បី​ប្រជា​ជាតិ​ខ្មែរ ​បាន​ឆ្លង​កាត់​ប្រវត្តិ​សាស្ត្រ​ដ៏គួរ​ឱ្យ​សោក​ស្តាយ ​និង​រន្ធត់​នៅ​ចុងសតវត្សទី ២០កន្លង ទៅនេះក្តី។

សម្រាប់ស្ថានភាពសង្គមជាតិនាពេលបច្ចុប្បន្ននេះ យុវជនជំនាន់ថ្មី ដែលជាសរសរទ្រូងរបស់ប្រទេសជាតិ ​តើ​ពួកគេយល់យ៉ាងណាដែរ?

តាម​ការ​ធ្វើ​សង្កេតស្រាវជ្រាវលើការសិក្សារៀនសូត្រ ការងារ ប្រាក់ចំណូលគ្រួសារ និងជីវិតរស់នៅ​ជាក់​ស្តែង​ក្នុង​សង្គមកម្ពុជាបច្ចុប្បន្ន​ បានបង្ហាញថា ប្រជាជនសម័យថ្មីនេះ ជាពិសេស យុវជន យុវនារី ដែល​កើត​ក្រោយ​ថ្ងៃ​រំដោះ​​ ៧មករា ពួកគេកំពុងមានមោទនភាពនឹងជីវិតបែបស៊ីវីល័យ ភាគច្រើនមិនសូវ ខ្វល់ខ្វាយ ឬចាប់​អារម្មណ៍​​ខ្លាំង​ទៅ​លើ រឿងរ៉ាវអតីតកាលរបស់កម្ពុជានោះទេ ដោយ​សារ​តែ​ពួក​គេ​រវល់​តែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ទៅ​លើ​ជីវិត​រស់នៅប្រចាំថ្ងៃរបស់ពួកគេ ទាំងការសិក្សារៀនសូត្រ និងការ ប្រកបរបរចិញ្ចឹមជីវិត។

ប្រជា​ពល​រដ្ឋ​ខ្មែរ​សម័យ​នេះ ពួកគេគិតគូខ្លាំងពីអនាគត និងការប្រកួតប្រជែង​ក្នុង​បរិបទ​សាកល​ភាវូប​នីយ​កម្ម​ដ៏សម្បូរបែប។ បច្ចុប្បន្ន គេអាចនិយាយបានថា ការរីកចំរើនយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យា​ វិទ្យា សាស្ត្រ និង​លំហូរយ៉ាង​លឿន ​នៃការរស់នៅតាមបែបផែនវប្បធម៌​សាកល​ភាវូប​នីយកម្ម ​មកក្នុងសង្គម កម្ពុជា បាន​និង​កំពុង​នាំ​ឱ្យយុវជនខ្មែរសម័យថ្មី ស្ទុះស្ទារ និង​ប្រឹង​ប្រែង​ខ្លាំង​ទៅ​លើការចង់ចេះចង់ដឹងនូវ ចំណេះវិជ្ជាថ្មីៗ បច្ចេក​វិទ្យា​ថ្មី ដើម្បី​ជួយ​ដល់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត ​ការ​ប្រកួត​ប្រជែង​អាជីវ​កម្ម​ និង អនាគតរបស់​ពួក​គេ ​និង​កូន​ចៅ​របស់​ពួកគេ។

យុវជនមួយចំនួនទៀត បាន​និង​កំពុង​ប្រឹង​ប្រែង​កសាង​ឧត្តមភាព កេត្តិ៍ឈ្មោះក្នុងសង្គម និង​គុណ​តម្លៃ រៀងៗខ្លួន ដោយ​ខ្លះ​ខំ​រៀន​ក្នុង​ស្រុក​ឱ្យបានពូកែ ព្រមទាំងបន្តការសិក្សាទៅក្រៅប្រទេស និង​ជុំវិញ​ពិភព​លោក នូវ​ថ្នាក់​សិក្សា​ជាន់​ខ្ពស់​ថែម​ទៀតផង។ ការរីក​ចំរើន​ទាំងនេះ ជាកក្តា​ដែល​ធ្វើ​ឱ្យ​ប្រជា​ជន​ខ្មែរ​សម័យ​ថ្មី រីកចំរើនខ្លាំងជាងមុន និង​បាន​លឿន​រហ័ស ទាំង​ចំណេះ​ដឹង ការវិវត្តនៃផ្នត់គំនិត និង​រីក​ចំរើន​ទាំង​ជីវ​ភាព មុខរបរ និង​សេដ្ឋ​កិច្ច​សង្គម​ជា​ទូទៅ​ផង​ដែរ។

ចុះអ្វីទៅជាកត្តាស្នូល ដែលជួយឱ្យប្រជាពលរដ្ឋខ្មែរសម័យបច្ចុប្បន្ន មានភាពរីកចំរើនបានលឿនរហ័ស ទាំង​ចំណេះដឹង ជីវភាព និងភាពស៊ីវីល័យ ដូចប្រទេសជឿនលឿននោះ? ចម្លើយដ៏ត្រឹមត្រូវ សម្រាប់ សំណួរនេះ គឺ កត្តាសុខសន្តិភាពទាំងស្រុង ទូទាំងប្រទេស ដែលកម្ពុជា​ កសាង​បាន​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​រក្សាការពារបានជិត២៤ឆ្នាំមកហើយ គឺពិតជាសំខាន់លើសអ្វីៗទាំង អស់។ មាន​សុខ​សន្តិភាព មានស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជា​នឹង​បន្ត​រីក​ចំរើន​ជឿន​លឿន​ទៅ​មុខ​ជា​លំដាប់​ឥត​ឈប់ឈរ។

ស្ថានភាពល្អប្រសើរ នៃប្រទេសកម្ពុជាក្នុងសម័យបច្ចុប្បន្ននេះ គឺ​មិន​អាច​កើត​មាន​បាន​ឡើយ ប្រសិន​​បើគ្មានការដឹកនាំដ៏ត្រឹមត្រូវ និងភាពប៉ិនប្រសព្វរបស់មេដឹកនាំខ្មែរសម័យបច្ចុប្បន្ន។ មេដឹក​នាំ​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានទទួលស្គាល់ថា ពិតជាមានទេពកោសល្យក្នុងការដឹកនាំខ្ពស់ និង​មាន​ភាពបត់បែនដ៏ឈ្លាសវ៉ៃ នៅគ្រប់ស្ថានការណ៍ទាំងអស់ ទាំងនយោបាយក្នុងស្រុក និងក្រៅស្រុក។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានភាពប៉ិនប្រសព្វក្នុងការចាត់ចែងកិច្ចការងារប្រទេសជាតិ មិន​ថា​តែ​រឿង​ក្នុង​ប្រទេស ក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ លោកពិត​ជា​មាន​សមត្ថភាព​ដឹក​នាំខ្ពស់មិនធម្មតា ដែល​អាច​ឈរបានយ៉ាងរឹងមាំ និងស្វាហាប់ ស្មើ​មុខ​ស្មើ​មាត់​ជា​មួយ​បណ្តា​ប្រទេស​នានា​លើសកល លោក។

នៅក្នុងបរិបទនៃការប្រជែងឥទ្ធិពលរបស់ប្រទេសមហាអំណាច នៅក្នុងភូមិសាស្ត្រនយោបាយបច្ចប្បន្ន នេះ ធ្វើ​ឲ្យយើងមើលឃើញកាន់តែច្បាស់ជាក់ស្តែងថា ប្រទេសកម្ពុជា គឺពិតជាមានសំណាងណាស់ ដែល​អាច​បន្ត​រស់​នៅ​ក្នុងសុខសន្តិភាព និងស្ថេរភាពសង្គម ​​​​ខណៈ​ដែល​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភព​លោក​កំពុង​ជួប​បញ្ហា​ប្រឈម​​​ជាច្រើន ទាំងការរាតត្បាតនៃជំងឺកូវីដ-១៩ វិបត្តិសេដ្ឋកិច្ច សង្រា្គម ក៏ដូច​ជា​កំណើន​ខ្ពស់​នៃ​អតិ​ផរ​ណា​​ផង ដែរ។

កម្ពុជាមានសំណាងណាស់ ដែល​បាន​ឆ្លង​កាត់​ដោយ​ជោគ​ជ័យ ​នូវ​ដំណាក់​ការ​ឆ្លង​រាត​ត្បាត​ក្នុង​សហ​គមន៍​ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ កាលពីឆ្នាំ ២០២១កន្លងទៅ។ មកដល់បច្ចុប្បន្ននេះ ប្រជា​ពល​រដ្ឋ​កម្ពុជា គឺ​មាន​សំណាងណាស់ ដែលភាគច្រើនលើសលុបសុទ្ធតែបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង​ដូស​ជំរុញ​ទី៣ ដល់ទី ៥រួចទៅហើយ។ នេះជាកក្តាជោគជ័យមួយដែលកម្ពុជា បង្កើត​បាន​នូវ​ភាព​ស៊ាំ​សហ​គមន៍ ដែល​ធ្វើ​ឲ្យ​កម្ពុជាមានឱកាស ងើបឡើងវិញពីវិបត្តិសកល ដែលបណ្តាលមកពីឥទ្ធិពលនៃជំងឺកូវីដ-១៩ បានលឿន។ ទាំង​នេះ ​គឺដោយ​សារ​កម្ពុជា​មាន​មេដឹកនាំ​ដ៏ឈ្លាស​វៃ ​និង​ប្រសព្វ​ប្រកប​ដោយ​គតិ​បណ្ឌិត​គឺលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន។

យើងគួរកកត់សំគាល់ថា បើត្រឹមតែកម្ពុជាមានភាពសុខសាន្តដូចបច្ចុប្បន្ននេះ កម្ពុជា​ពិត​ជា​មាន​សំណាង​ធំណាស់​ទៅហើយ ដូច្នេះក្នុងនាមពលរដ្ឋកម្ពុជា យើងគួរតែខិតខំ រួមគ្នាបន្ថែមទៀត ដើម្បីកសាងជាតិ យើង ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវ៉ៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចបន្តរស់ក្នុងភាព សុខសប្បាយ និង​ទទួលបានភាពរីកចំរើនតទៅមុខទៀត៕

ដោយ៖ ស ជាតិ

The post លិខិតមិត្តអ្នកអាន ៖ តើអ្នកដឹងទេថា តើកម្ពុជាជាប្រទេសដែលមានសំណាងប៉ុណ្ណា? appeared first on Kampuchea Thmey Daily.

លិខិតមិត្តអ្នកអាន ៖ «អតីតបុគ្គលិកណាហ្គាវើលដ៏ គួរចាប់យកឱកាសដ៏ល្អកម្រមាន»
មានអតីតបុគ្គលិកណាហ្គាវើលដ៏មួយចំនួនបន្ថែមទៀត បានសុខចិត្តដាក់ពាក្យសុំទទួលយកសំណងដើម្បីឈប់ពីការងារ ហើយទៅរកការងារថ្មី។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារកាលពីល្ងាចថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២២។

គិតរហូតមកទល់ពេលនេះ មានអតីតបុគ្គលិកណាហ្គាវើលដ៏ចំនួនជាង ២០០នាក់ហើយ ក្នុងចំណោម ៣៧៣នាក់ បានយល់ព្រមទទួលយកការទូរទាត់ប្រាក់បំណាច់ បញ្ចប់កិច្ចសន្យាការងារ។ បច្ចុប្បន្ន ចំនួនអ្នកមិនទាន់យល់ព្រមទទួលសំណង បញ្ចប់ការងារនៅសល់កាន់តែតិចទៅៗ ពោលគឺនៅសល់អតីតបុគ្គលិកតែជាង ១០០នាក់ប៉ុណ្ណោះ ដែលនៅជឿតាមសកម្មជននយោបាយឈ្មោះ ឈឹម ស៊ីថរ ហើយនៅបន្តការតវ៉ាមិនសមហេតុផល ដោយបង្ខំឲ្យថៅកែទទួលយកពួកខ្លួនចូលធ្វើការវិញ។

អ្វីដែលជាឱកាសល្អកម្រមាន សម្រាប់អតីតបុគ្គលិកណាហ្គាវើលដ៏ គឺក្រសួងការងារ បានសន្យាថា នឹងជួយសម្របសម្រួល ដើម្បីរកការងារថ្មីឲ្យពួកគេធ្វើទៀតផង។ ឈប់ពីការងារចាស់ ដោយទទួលបានកញ្ចប់ថវិកាតាមច្បាប់ការងារ ហើយមានក្រសួងជួយសម្របសម្រួលរកការងារថ្មីឲ្យធ្វើទៀត តើមានហេតុផលអ្វីដែលត្រូវនៅបន្តការតវ៉ាខុសទំនង មិនសមហេតុផលនិងខុសច្បាប់?

ប្រសិនបើគ្មានរបៀបវារៈនយោបាយនៅពីក្រោយខ្នងទេនោះ ប្រាកដណាស់ថា ពួកគេច្បាស់ជាទទួលយកដំណោះស្រាយរបស់ក្រសួងការងារ ដោយគ្មានស្ទាក់ស្ទើរនោះឡើយ ពីព្រោះគ្មានដំណោះស្រាយណាល្អជាងនេះនោះទេ។

ក្រុមអ្នកតាមដានការតវ៉ា របស់អតីតបុគ្គលិកណាហ្គាវើលដ៏ សុទ្ធតែមើលឃើញថា អ្នកដែលនៅបន្តការតវ៉ាមួយក្រុមនេះ ទំនងជាភាគច្រើនជឿតាមការអូសទាញរបស់ ឈឹម ស៊ីថរ ដោយមិនដឹងខ្លួនថា កំពុងត្រូវបានគេយកធ្វើជាឈ្នាន់នយោបាយនោះឡើយ។ ឈឹម ស៊ីថរ ដែលមានការជួយជ្រោមជ្រែងទាំងថវិកា និងទាំងការរៀបចំសេណារីយូពីសំណាក់បរទេស និងអ្នកនយោបាយប្រឆាំងជ្រុលនិយម នៅពីក្រោយខ្នង បានយកលេសសិទ្ធិការងារមកធ្វើជាដើមចម នៃការតវ៉ារបស់ខ្លួន។

ប៉ុន្តែសកម្មជននយោបាយ ឈឹម ស៊ីថរ និងគូកនភ្លេចគិតថា ប្រជាពលរដ្ឋខ្មែរឥឡូវយល់ច្បាស់ណាស់អំពីសិទ្ធិការងារ គឺមិនមែនជឿតាមការអះអាងដោយបំភាន់របស់ពួកខ្លួនឡើយ។ សិទ្ធិការងារ គឺមិនមែនជាសិទ្ធិចាប់បង្ខំ ឲ្យនិយោជកទទួលយកខ្លួនឲ្យចូលធ្វើការនោះទេ។ ដូច្នេះ ការតវ៉ាដែលគ្មានហេតុផលទាល់តែសោះបែបនេះ គឺពិតជាគ្មានលទ្ធផលល្អ នោះឡើយ។

ឥឡូវនេះ ឈឹម ស៊ីថរ ធ្វើជាអំពាវនាវឲ្យសប្បុរសជនបរិច្ខាគ ដើម្បីគាំទ្រដល់ការតវ៉ាខុសបែបបទនៃក្រុមរបស់ខ្លួន។ ការអំពាវនាវនេះ គ្រាន់តែជាការសម្រក់ទឹកភ្នែកក្រពើឲ្យគេអាណិត និងជាលេសបិទបាំងលុយ ដែលខ្លួនទទួលពីប្រភពលាក់មុខ ដែលចាំបាច់ត្រូវបិទបាំង តែប៉ុណ្ណោះ។

សួរថា រយៈពេលជាច្រើនខែកន្លងមកនេះ តើក្រុម ឈឹម ស៊ីថរ បានលុយពីណាមកចិញ្ចឹមការរៀបចំចាត់តាំងបាតកម្មខុសច្បាប់របស់ខ្លួន បើមួយថ្ងៃៗមិនធ្វើការអីគិតតែធ្វើបាតុកម្ម? តើបានលុយពីណាមកទិញសម្ភារៈឈុតដូចៗគ្នា មកសំដែងល្ខោនតាមដងផ្លូវ? បើគ្មានលុយពីប្រភពសម្ងាត់ ជាពិសេសពីពួកចៅហ្វាយបរទេស ទេនោះ ពួកគេក៏មិនអាចធ្វើសកម្មភាពរបៀបនេះជាច្រើនខែបានឡើយ។

ការប្រើប្រាស់ល្បិច និងវិធីសាស្ត្រក្នុងការប្រមូលមនុស្ស និងធនធានសំរាប់ការធ្វើសកម្មភាព រឺបង្កើតនូវព្រឹត្តការណ៍ បែបអ្វីដែលក្រុម ឈឹម ស៊ីថរ បាននិងកំពុងធ្វើនេះ គឺគ្មានអ្វីស្ថិតនៅជាអាថកំបាំងបានយូរនោះឡើយ ហើយក៏ហាក់ដូចជានៅរាក់ខ្លាំងណាស់ នៅក្នុងពិភពលោកក្នុងសម័យអាំងទ័រណែត និងអ៊នឡាញនេះ។

ហេតុដូច្នេះហើយ បានជាអតីតបុគ្គលិកភាគច្រើន ដែលយល់ពីល្បិចទុច្ចរិតនេះ បានចាកចេញជាបន្តបន្ទាប់ និងសឹងតែរាល់ថ្ងៃពីគំនាបរបស់ ឈឹម ស៊ីថរ ហើយពួកគេសុខចិត្តទទួលយកការទូរទាត់ប្រាក់បំណាច់ការងារដើម្បីបញ្ចប់កិច្ចសន្យា និងទៅរកការងារថ្មី ដែលមានក្រសួងការងារចាំជួយសម្របសម្រួលរកការងារថ្មីឲ្យធ្វើទៀត។

ត្រង់ចំណុចនេះ យើងអាចចោទជាសំណួរថា តើការតវ៉ាដែលអូសបន្លាយជាច្រើនខែមកនេះ មានគោលបំណងអ្វី? គ្រាន់តែឃើញសេណារីយោនៃការតវ៉ា គេក៏មិនបាច់ងឿងឆ្ងល់ និងក៏អាចយល់បានដោយគ្មានមន្ទិលឡើយថា វាជាការតវ៉ាដែលមានអ្នករៀបចំឆាកពីក្រោយខ្នង។ ជាធម្មតា បើសិនជាបុគ្គលិកតវ៉ាដោយខ្លួនឯង គេមិនអាចរៀបចំជាឯកសណ្ឋានប្លែកៗ និងប្រើពណ៌ដូចៗគ្នាបែបនេះបានឡើយ ដូចជាការប្រើឆ័ត្រពណ៌លឿងទាំងអស់គ្នា ឬចងក្រណាត់ពណ៌ខៀវលើក្បាលទាំងអស់គ្នាជាដើម។ល។ សេណារីយោបែបនេះ ត្រូវបានគេស្គាល់មុខអ្នកនៅពីក្រោយខ្នងអស់ហើយ និងស្គាល់ពាសពេញពិភពលោកទៅហើយ។

ម្យ៉ាងទៀត ប្រសិនបើការតវ៉ាដើម្បីតែរក្សាការងារ និងចង់បានប្រាក់ខែចិញ្ចឹមគ្រួសារ ពួកគេត្រូវទទួលយកដំណោះស្រាយ របស់ក្រសួងការងារតាំងពីដើមទីបាត់ទៅហើយ ពីព្រោះលុយក៏បាន ការងារថ្មីក៏មាន។ តើមានហេតុផលអ្វី ដែលត្រូវនៅអូសបន្លាយការតវ៉ាឥតន័យ ក្នុងរយៈពេលយូរបែបនេះ? គឺគ្មានហេតុផលណាមួយ អាចពន្យល់បានឡើយក្រៅតែពីហេតុផលនយោបាយ ដែលបង្កប់នៅពីក្រោយខ្នង។

សរុបមកវិញ បងប្អូនអតីតបុគ្គលិកណាហ្គាវើលដ៏ណា ដែលយល់ថាខ្លួនចាញ់បោកសកម្មជននយោ​បាយ ឈឹម ស៊ីថរ គួរតែប្រញាប់ស្នើសុំការទូរទាត់ប្រាក់បំណាច់ការងារ ហើយទៅរកការងារថ្មីដើម្បីកុំឲ្យខាតពេលវេលា ជាពិសេសការខូចមុខមាត់ក្រេឌីត និងអនាគតរបស់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ ពោល គឺការចេញមុខតវ៉ាកាន់តែយូរ សង្គមនឹងស្គាល់មុខមាត់កាន់តែច្បាស់ ហើយគេក៏អាចទុកយើងអោយនៅក្នុងជំពូកមនុស្សក្រៅសង្គមដែរ។

ហេតុនេះ នៅពេលមានឱកាសល្អ បែបនេះ បងប្អូនអតីតបុគ្គលិកណាហ្កាវើលដ៏ មិនគួររង់ចាំយូរនោះឡើយពោល គឺបានទាំងប្រាក់ មានទាំងអ្នកចាំជួយរកការងារថ្មីឲ្យធ្វើ។ ផ្ទុយទៅវិញ បើនៅបន្តការតវ៉ាទៀត ប្រយ័ត្នដូចពាក្យបូរាណចាស់បានប្រៀនប្រដៅថា «ទន្សាយក៏រួចត្រីរ៉ស់ក៏រួច» ពោលគឺនៅទីបំផុត ប្រាក់ក៏មិនបាន រីឯការងារថ្មីក៏រកមិនបាន ពីព្រោះសូមកុំភ្លេចថា មិនថានៅប្រទេសណាក៏ដូចប្រទេសណាទេ គ្មាននិយោជកណា ទទួលយកបុគ្គលិកដែលពូកែតវ៉ាប្រឆាំងគ្មានហេតុផល ឲ្យធ្វើការក្នុងក្រុមហ៊ុន សហគ្រាស រឺរោងចក្ររបស់ខ្លួននោះឡើយ៕

ដោយ : អ្នកនយោបាយតុកាហ្វេ

The post លិខិតមិត្តអ្នកអាន ៖ «អតីតបុគ្គលិកណាហ្គាវើលដ៏ គួរចាប់យកឱកាសដ៏ល្អកម្រមាន» appeared first on Kampuchea Thmey Daily.