Connect with us

អត្ថាធិប្បាយ

លិខិតមិត្តអ្នកអាន ៖ តើអ្នកដឹងទេថា តើកម្ពុជាជាប្រទេសដែលមានសំណាងប៉ុណ្ណា?

បានផុស

នៅ

ប្រទេសកម្ពុជា​​​​​​ ត្រូវបានគេប្រសិទ្ធនាមថា ជាដែនដីសុវណ្ណភូមិ ដែលសម្បូរណ៍​ទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ​ច្រើន​ប្រភេទ ទាំងរ៉ែមាស ត្បូងមានតម្លៃ ព្រៃឈើ សមុទ្រ ទន្លេ បឹងបួរ ហើយកត្តាអាកាសធាតុ ក៏អំណោយផល​ល្អ​ដល់​​ការ​រស់​នៅ​របស់មនុស្សសត្វ និងការដំាំដុះដំណាំគ្រប់ប្រភេទ។ លើស​ពី​សម្បត្តិ​ធម្មជាតិ​ដ៏សំបូរ​បែប​ដែល​រៀប​រាប់​មិនអស់ កម្ពុជាពិតជាមានសំណាងធំណាស់ ដែលមាន​នូវ​សម្បត្តិ​បេតិក​ភ័ណ្ឌ​វប្បធម៌​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ដែលបានបន្សល់ទុកពីដូនតាមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវត្ថុបុរាណ បុរាណដ្ឋាន ប្រាង្គប្រសាទបុរាណ និង​សម្បត្តិ​វប្បធម៌​ទាំងរូបិយ និងអរូបិយ ជាច្រើន អនេក បានបង្ហាញពិភពលោកឱ្យដឹងថា កម្ពុជា​ពិត​ជាប្រទេស​ដែល​មាន​អារ្យ​ធម៌​ដ៏រុង​រឿង​គួរ​ជាទីមោទន។​ ក្នុងអតីតកាល ខ្មែរធ្លាប់ជាមហានគរដ៏រុងរឿង សុះសាយ ល្បីរ​ន្ទី​នៅ​ក្នុង​តំបន់​អាស៊ីភាគអាគ្នេយ៍នេះ បើ ទោះ​បី​ប្រជា​ជាតិ​ខ្មែរ ​បាន​ឆ្លង​កាត់​ប្រវត្តិ​សាស្ត្រ​ដ៏គួរ​ឱ្យ​សោក​ស្តាយ ​និង​រន្ធត់​នៅ​ចុងសតវត្សទី ២០កន្លង ទៅនេះក្តី។

សម្រាប់ស្ថានភាពសង្គមជាតិនាពេលបច្ចុប្បន្ននេះ យុវជនជំនាន់ថ្មី ដែលជាសរសរទ្រូងរបស់ប្រទេសជាតិ ​តើ​ពួកគេយល់យ៉ាងណាដែរ?

តាម​ការ​ធ្វើ​សង្កេតស្រាវជ្រាវលើការសិក្សារៀនសូត្រ ការងារ ប្រាក់ចំណូលគ្រួសារ និងជីវិតរស់នៅ​ជាក់​ស្តែង​ក្នុង​សង្គមកម្ពុជាបច្ចុប្បន្ន​ បានបង្ហាញថា ប្រជាជនសម័យថ្មីនេះ ជាពិសេស យុវជន យុវនារី ដែល​កើត​ក្រោយ​ថ្ងៃ​រំដោះ​​ ៧មករា ពួកគេកំពុងមានមោទនភាពនឹងជីវិតបែបស៊ីវីល័យ ភាគច្រើនមិនសូវ ខ្វល់ខ្វាយ ឬចាប់​អារម្មណ៍​​ខ្លាំង​ទៅ​លើ រឿងរ៉ាវអតីតកាលរបស់កម្ពុជានោះទេ ដោយ​សារ​តែ​ពួក​គេ​រវល់​តែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ទៅ​លើ​ជីវិត​រស់នៅប្រចាំថ្ងៃរបស់ពួកគេ ទាំងការសិក្សារៀនសូត្រ និងការ ប្រកបរបរចិញ្ចឹមជីវិត។

ប្រជា​ពល​រដ្ឋ​ខ្មែរ​សម័យ​នេះ ពួកគេគិតគូខ្លាំងពីអនាគត និងការប្រកួតប្រជែង​ក្នុង​បរិបទ​សាកល​ភាវូប​នីយ​កម្ម​ដ៏សម្បូរបែប។ បច្ចុប្បន្ន គេអាចនិយាយបានថា ការរីកចំរើនយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យា​ វិទ្យា សាស្ត្រ និង​លំហូរយ៉ាង​លឿន ​នៃការរស់នៅតាមបែបផែនវប្បធម៌​សាកល​ភាវូប​នីយកម្ម ​មកក្នុងសង្គម កម្ពុជា បាន​និង​កំពុង​នាំ​ឱ្យយុវជនខ្មែរសម័យថ្មី ស្ទុះស្ទារ និង​ប្រឹង​ប្រែង​ខ្លាំង​ទៅ​លើការចង់ចេះចង់ដឹងនូវ ចំណេះវិជ្ជាថ្មីៗ បច្ចេក​វិទ្យា​ថ្មី ដើម្បី​ជួយ​ដល់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត ​ការ​ប្រកួត​ប្រជែង​អាជីវ​កម្ម​ និង អនាគតរបស់​ពួក​គេ ​និង​កូន​ចៅ​របស់​ពួកគេ។

យុវជនមួយចំនួនទៀត បាន​និង​កំពុង​ប្រឹង​ប្រែង​កសាង​ឧត្តមភាព កេត្តិ៍ឈ្មោះក្នុងសង្គម និង​គុណ​តម្លៃ រៀងៗខ្លួន ដោយ​ខ្លះ​ខំ​រៀន​ក្នុង​ស្រុក​ឱ្យបានពូកែ ព្រមទាំងបន្តការសិក្សាទៅក្រៅប្រទេស និង​ជុំវិញ​ពិភព​លោក នូវ​ថ្នាក់​សិក្សា​ជាន់​ខ្ពស់​ថែម​ទៀតផង។ ការរីក​ចំរើន​ទាំងនេះ ជាកក្តា​ដែល​ធ្វើ​ឱ្យ​ប្រជា​ជន​ខ្មែរ​សម័យ​ថ្មី រីកចំរើនខ្លាំងជាងមុន និង​បាន​លឿន​រហ័ស ទាំង​ចំណេះ​ដឹង ការវិវត្តនៃផ្នត់គំនិត និង​រីក​ចំរើន​ទាំង​ជីវ​ភាព មុខរបរ និង​សេដ្ឋ​កិច្ច​សង្គម​ជា​ទូទៅ​ផង​ដែរ។

ចុះអ្វីទៅជាកត្តាស្នូល ដែលជួយឱ្យប្រជាពលរដ្ឋខ្មែរសម័យបច្ចុប្បន្ន មានភាពរីកចំរើនបានលឿនរហ័ស ទាំង​ចំណេះដឹង ជីវភាព និងភាពស៊ីវីល័យ ដូចប្រទេសជឿនលឿននោះ? ចម្លើយដ៏ត្រឹមត្រូវ សម្រាប់ សំណួរនេះ គឺ កត្តាសុខសន្តិភាពទាំងស្រុង ទូទាំងប្រទេស ដែលកម្ពុជា​ កសាង​បាន​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​រក្សាការពារបានជិត២៤ឆ្នាំមកហើយ គឺពិតជាសំខាន់លើសអ្វីៗទាំង អស់។ មាន​សុខ​សន្តិភាព មានស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជា​នឹង​បន្ត​រីក​ចំរើន​ជឿន​លឿន​ទៅ​មុខ​ជា​លំដាប់​ឥត​ឈប់ឈរ។

ស្ថានភាពល្អប្រសើរ នៃប្រទេសកម្ពុជាក្នុងសម័យបច្ចុប្បន្ននេះ គឺ​មិន​អាច​កើត​មាន​បាន​ឡើយ ប្រសិន​​បើគ្មានការដឹកនាំដ៏ត្រឹមត្រូវ និងភាពប៉ិនប្រសព្វរបស់មេដឹកនាំខ្មែរសម័យបច្ចុប្បន្ន។ មេដឹក​នាំ​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានទទួលស្គាល់ថា ពិតជាមានទេពកោសល្យក្នុងការដឹកនាំខ្ពស់ និង​មាន​ភាពបត់បែនដ៏ឈ្លាសវ៉ៃ នៅគ្រប់ស្ថានការណ៍ទាំងអស់ ទាំងនយោបាយក្នុងស្រុក និងក្រៅស្រុក។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានភាពប៉ិនប្រសព្វក្នុងការចាត់ចែងកិច្ចការងារប្រទេសជាតិ មិន​ថា​តែ​រឿង​ក្នុង​ប្រទេស ក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ លោកពិត​ជា​មាន​សមត្ថភាព​ដឹក​នាំខ្ពស់មិនធម្មតា ដែល​អាច​ឈរបានយ៉ាងរឹងមាំ និងស្វាហាប់ ស្មើ​មុខ​ស្មើ​មាត់​ជា​មួយ​បណ្តា​ប្រទេស​នានា​លើសកល លោក។ 

នៅក្នុងបរិបទនៃការប្រជែងឥទ្ធិពលរបស់ប្រទេសមហាអំណាច នៅក្នុងភូមិសាស្ត្រនយោបាយបច្ចប្បន្ន នេះ ធ្វើ​ឲ្យយើងមើលឃើញកាន់តែច្បាស់ជាក់ស្តែងថា ប្រទេសកម្ពុជា គឺពិតជាមានសំណាងណាស់ ដែល​អាច​បន្ត​រស់​នៅ​ក្នុងសុខសន្តិភាព និងស្ថេរភាពសង្គម ​​​​ខណៈ​ដែល​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភព​លោក​កំពុង​ជួប​បញ្ហា​ប្រឈម​​​ជាច្រើន ទាំងការរាតត្បាតនៃជំងឺកូវីដ-១៩ វិបត្តិសេដ្ឋកិច្ច សង្រា្គម ក៏ដូច​ជា​កំណើន​ខ្ពស់​នៃ​អតិ​ផរ​ណា​​ផង ដែរ។

កម្ពុជាមានសំណាងណាស់ ដែល​បាន​ឆ្លង​កាត់​ដោយ​ជោគ​ជ័យ ​នូវ​ដំណាក់​ការ​ឆ្លង​រាត​ត្បាត​ក្នុង​សហ​គមន៍​ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ កាលពីឆ្នាំ ២០២១កន្លងទៅ។ មកដល់បច្ចុប្បន្ននេះ ប្រជា​ពល​រដ្ឋ​កម្ពុជា គឺ​មាន​សំណាងណាស់ ដែលភាគច្រើនលើសលុបសុទ្ធតែបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង​ដូស​ជំរុញ​ទី៣ ដល់ទី ៥រួចទៅហើយ។ នេះជាកក្តាជោគជ័យមួយដែលកម្ពុជា បង្កើត​បាន​នូវ​ភាព​ស៊ាំ​សហ​គមន៍ ដែល​ធ្វើ​ឲ្យ​កម្ពុជាមានឱកាស ងើបឡើងវិញពីវិបត្តិសកល ដែលបណ្តាលមកពីឥទ្ធិពលនៃជំងឺកូវីដ-១៩ បានលឿន។ ទាំង​នេះ ​គឺដោយ​សារ​កម្ពុជា​មាន​មេដឹកនាំ​ដ៏ឈ្លាស​វៃ ​និង​ប្រសព្វ​ប្រកប​ដោយ​គតិ​បណ្ឌិត​គឺលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន។

យើងគួរកកត់សំគាល់ថា បើត្រឹមតែកម្ពុជាមានភាពសុខសាន្តដូចបច្ចុប្បន្ននេះ កម្ពុជា​ពិត​ជា​មាន​សំណាង​ធំណាស់​ទៅហើយ ដូច្នេះក្នុងនាមពលរដ្ឋកម្ពុជា យើងគួរតែខិតខំ រួមគ្នាបន្ថែមទៀត ដើម្បីកសាងជាតិ យើង ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវ៉ៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចបន្តរស់ក្នុងភាព សុខសប្បាយ និង​ទទួលបានភាពរីកចំរើនតទៅមុខទៀត៕   

ដោយ៖ ស ជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តើវិបត្តិនៅសមុទ្រក្រហម បង្កឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សហភាពអ៊ឺរ៉ុប?

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍៦ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម