លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល Archives - Kampuchea Thmey Daily

គិតត្រឹមសប្ដាហ៍ទី ១ ខែតុលានេះ កម្ពុជា មានអ្នកកើតជំងឺគ្រុនឈាមជាង ៤ ម៉ឺន ៤ ពាន់ករណី និងស្លាប់ ៥៥ នាក់
គិត​ត្រឹម​សប្ដាហ៍​ទី ១ នៃ​ខែ​តុលា ឆ្នាំ ២០២៥ នេះ កម្ពុជា មាន​ករណី​ជំងឺគ្រុនឈាម​ប្រមាណ​ជាង ៤ ម៉ឺន ៤ ពាន់​ករណី និង​ស្លាប់ ៥៥ នាក់ ប៉ុន្តែ​ស្ថានភាព​ជំងឺ​កំពុង​ថយ​ចុះ​វិញ​ជា​បន្តបន្ទាប់​ប្រមាណ​ជាង ៤០ ករណី ក្នុង​មួយថ្ងៃៗ ចាប់​តាំងពី​ដើមខែ​សីហា រហូត​មក​ដល់​ដើមខែ​តុលា នេះ។

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ៨ តុលា នេះ​ថា ឆ្នាំ ២០២៥ គឺជា​ឆ្នាំ នៃ​វដ្ត​ជំងឺគ្រុនឈាម​ដែល​បណ្តាល​ឱ្យ​កើតមាន​ជំងឺគ្រុនឈាម​ច្រើន​ដោយ​គិត​ពី​ខែ​មករា​រហូតមកដល់​សប្ដាហ៍​ទី ១ នៃ​ខែ​តុលា ឆ្នាំ ២០២៥ នេះ មាន​ករណី​ជំងឺ​សរុប​ជាង ៤ ម៉ឺន ៤ ពាន់​ករណី និង​ស្លាប់ ៥៥ នាក់។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា បច្ចុប្បន្ន ស្ថានភាព​ជំងឺគ្រុនឈាម បាន​និង​កំពុង​ថយ​ចុះ​វិញ​ជា​បន្ត​បន្ទាប់​ជាង ៤០ ករណី ក្នុង​មួយថ្ងៃៗ ចាប់​តាំងពី​ដើម​ខែ​សីហា​រហូតមកដល់​ដើមខែ​តុលា​នេះ។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ទៀត​ថា «បើ​ប្រៀបធៀប​ជាមួយ​សន្ទស្សន៍​ព្យាករណ៍​សម្រាប់​ឆ្នាំ ២០២៥ នេះ គឺ ជំងឺគ្រុនឈាម​អាច​កើតមាន​ប្រមាណ​ជា ជាង ៧ ម៉ឺន ៦ ពាន់​ករណី តែ​ដោយ​ចលនា​បុ​រេ​សកម្ម និង​កិច្ចសហការ​ចូលរួម​ពី​គ្រប់​កម្រិត ព្រមទាំង​សហគមន៍ ក៏ដូចជា​ការ​ជំរុញ​លើកទឹកចិត្ត និង​ចង្អុលបង្ហាញ​ជាប្រចាំ​របស់ ឯកឧត្ដម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល មកដល់ពេលនេះ គឺ​យើង​បាន​បង្ការ​ទប់ស្កាត់​មិន​ឱ្យ​កើតមាន​ជំងឺគ្រុនឈាម​ប្រមាណ​ជា ៤១% ឬ ស្មើនឹង ៨៦ នាក់ ក្នុង​មួយថ្ងៃ ដែល​សរុប​គឺ​បង្ការ​បាន​ជាង ៣ ម៉ឺន​នាក់ មិន​ឱ្យ​កើត​ជំងឺគ្រុនឈាម​»។

លោក​វេជ្ជបណ្ឌិត បាន​បន្ថែម​ថា បើ​ប្រៀបធៀប​ឆ្នាំ ២០២៤ បាន​បង្ហាញ​ថា ឆ្នាំ ២០២៥ នេះ ស្ថានភាព​ជំងឺ​ត្រូវ​បាន​កាត់បន្ថយ​កំពូល​ប្រចាំ​ឆ្នាំ​មក​ត្រឹម​សប្ដាហ៍​ទី ២៩ ឬ​ដើមខែ​សីហា ដែល​ឆ្នាំ ២០២៤ គឺ​កំពូល​នៅ​សប្ដាហ៍​ទី ៣៤ ឬ​ចុងខែ​សីហា ដែល​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​សមិទ្ធផល នៃ​ការ​ចូលរួម​បង្ការ និង​គ្រប់គ្រង​ស្ថានភាព​ជំងឺ​មាន​ប្រសិទ្ធភាព​ខ្ពស់​គួរ​ជាទី​មោទនភាព។

លោក​វេជ្ជបណ្ឌិត បន្ថែម​ទៀត​ថា បើ​ទោះបី​ជា​ឆ្នាំ ២០២៥ នេះ ស្ថានភាព​បន្ទុក​ជំងឺគ្រុនឈាម​កំពុង​ធ្លាក់​ចុះ​វិញ​មែន ប៉ុន្តែ​និន្នាការ នៃ​ការ​ថយ​ចុះ​នៅ​មាន​កម្រិត​ទាប ដែល​ទាមទារ​ឱ្យ​គ្រប់គ្នា សហគមន៍ អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវ​ពង្រឹង​កិច្ច​អន្តរាគមន៍​អនុវត្ត អនាម័យ​បរិស្ថាន លុបបំបាត់​ប្រភព​សម្ភារៈ​ដក់​ទឹក​មិន​ប្រាស់ សំបក​កង់​យានជំនិះ លុបបំបាត់​ដង្កូវទឹក​តាម​គេហដ្ឋាន​រៀងៗ ខ្លួន ជាប្រចាំ និង​ត្រូវ​ស្វែងរក​សេវា​ថែទាំ​សុខភាព​បន្ទាប់ពី​ក្តៅ​ខ្លួន​ខ្លាំង​ភ្លាមៗ មិន​លើស​ពី ២ ថ្ងៃ ពិសេស​ទៅ​ប៉ុស្តិ៍​សុខភាព ឬ មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​នៅ​ជិត​បំផុត​មិន​ឱ្យ​យឺត​ពេល។ បើ​យឺត​ពេល​មួយ​ថ្ងៃ ជា​កត្តា​ជំរុញ​ការវិវត្តន៍​ជំងឺ​ធ្ងន់ធ្ងរ​អាច​យាយី​ដល់​អាយុជីវិត។

លោក​វេជ្ជបណ្ឌិត បាន​ឱ្យ​ដឹង​ទៀត​ថា «ចូរ​ចងចាំ​ថា បើ​នៅតែ​បន្ត​មាន​វត្ថុ​ដក់​ទឹក​ពាសវាលពាសកាល បន្ត​មាន​ដង្កូវទឹក គឺ​នៅតែ​បន្ត​កើតមាន​សត្វ​មូស​ខាំ​ជានិច្ច «​ចូរ​រួមគ្នា ធ្វើ​អនាម័យ​បរិស្ថាន​គ្រប់គ្នា ព្រោះ​បញ្ហា​មាន​សត្វ​មូស គឺជា​បញ្ហា និង​កាតព្វកិច្ច​របស់​យើង​គ្រប់គ្នា​ក្នុង​ការ​បង្ការ និង​កម្ចាត់​»។ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ចាត់វិធានការ​ចាំបាច់​លើ​អនាម័យ​បរិស្ថាន គ្មាន​ទឹក​ដក់ គ្មាន​ដង្កូវ​ទឹក»។

គួរ​ជ្រាប​ផង​ដែរ​ថា សម្រាប់​ឆ្នាំ ២០២៥ នេះ មិនមែន​តែ​កម្ពុជា​មាន​ការ​កើន​ឡើង​ករណី​ជំងឺគ្រុនឈាម​តាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក ជំងឺគ្រុនឈាម​នៅ​បណ្ដា​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ក៏​មាន​កំណើន​យ៉ាង​ខ្លាំង​តាំងពី​ពាក់កណ្ដាល​ឆ្នាំ ២០២៤ ដល់ ២០២៥ នេះ ព្រោះ​ពាក់ព័ន្ធ​នឹង​ជុំ​ជា​វដ្ត នៃ​ជំងឺ និង​កត្តា​អាកាសធាតុ​ភ្លៀង​ធ្លាក់​ច្រើន ក៏ដូចជា​កត្តា​បម្លាស់ទី​របស់​ប្រជាជន​ពី​មួយ​ប្រទេស​ទៅ​មួយ​ប្រទេស​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

The post គិតត្រឹមសប្ដាហ៍ទី ១ ខែតុលានេះ កម្ពុជា មានអ្នកកើតជំងឺគ្រុនឈាមជាង ៤ ម៉ឺន ៤ ពាន់ករណី និងស្លាប់ ៥៥ នាក់ appeared first on Kampuchea Thmey Daily.

កម្ពុជា មានករណីជំងឺគ្រុនចាញ់ជិត ៤០ ករណី ថយចុះជាង ៩០% និងគ្មានអ្នកស្លាប់ក្នុងរយៈពេល ៨ ខែ
នៅក្នុង​រយៈពេល ៨ ខែ ឆ្នាំ ២០២៥ នេះ កម្ពុជា មាន​ករណី​ជំងឺគ្រុនចាញ់​ប្រមាណ​ជិត ៤០ ករណី មាន​ការ​ថយ​ចុះ​ជាង ៩០% និង​គ្មាន​អ្នក​ស្លាប់ បើ​ធៀប​ទៅ​នឹង​រយៈពេល ៨ ខែ ដូចគ្នា ឆ្នាំ ២០២៤ ដែល​នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា កម្ពុជា កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ឈាន​ទៅ​សូន្យ នា​ដំណាច់​ឆ្នាំ ២០២៥ នេះ។

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ៤ កញ្ញា នេះ​ថា ៨ ខែ ឆ្នាំ ២០២៥ នេះ មាន​ជំងឺ​គ្រុនចាញ់ ចំនួន ៣៧ ករណី គ្មាន​ស្លាប់ គឺ ថយ​ចុះ​ជាង ៩១% បើ​ធៀប​ទៅ​នឹង ៨ ខែ ឆ្នាំ ២០២៤ កន្លងទៅ ​មាន​រហូតដល់​ទៅ ២៥៥ ករណី ដែល​នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា កម្ពុជា កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ឈាន​ទៅ​សូន្យ នា​ដំណាច់​ឆ្នាំនេះ ខណៈ​ប្រទេស​កម្ពុជា បាន​បញ្ចប់​លែង​មាន​ករណី​ស្លាប់ ដោយសារ​ជំងឺគ្រុនចាញ់​តាំងពី​ឆ្នាំ ២០១៨។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ទៀត​ថា ការ​ថយ​ចុះ​ជំងឺគ្រុនចាញ់​ជា​បន្តបន្ទាប់​នេះ​ដោយសារ​កម្ពុជា​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ ២០១១-២០២៥ ដែល​ជា​ត្រីវិស័យ​ដ៏​ត្រឹមត្រូវ សមស្រប​តាម​យុទ្ធសាស្ត្រ​តំបន់ និង​សកលលោក។ ការ​យកចិត្តទុកដាក់ និង​គាំទ្រ​ខ្ពស់​ពី​ក្រសួង​សុខាភិបាល និង​មាន​កិច្ចសហការ​ពេញលេញ​ពី​គ្រប់​ដៃគូ​ពាក់ព័ន្ធ ក្រោម​យន្តការ​សម្របសម្រួល​អភិបាលកិច្ច​តម្រង់​ទិស​បច្ចេកទេស​ផ្ទាល់​ជាប្រចាំ​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ គឺ ជំងឺគ្រុនចាញ់​កំពុង​ឆ្ពោះ​ទៅ​សូន្យ​ករណី នៃ​ការ​ចម្លង​ក្នុង​តំបន់ និង​ក៏​កំពុង​បន្ត​ឈាន​ទៅ​សូន្យ​ករណី​ក្នុង​គ្រប់​ភូមិសាស្ត្រ​ទូទាំង​ប្រទេស​នា​ដំណាច់​ឆ្នាំ ២០២៥ ដែល​ជា​គោលដៅ​ចុងក្រោយ។

លោក​វេជ្ជបណ្ឌិត បាន​រំលឹក​ថា មុន​ពេល​មាន​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ ២០១១-២០២៥ ករណី​ជំងឺគ្រុនចាញ់​រាយការណ៍​មាន​ជា​មធ្យម ១៣ ម៉ឺន​ករណី និង​ស្លាប់ ៧០០ ទៅ ៨០០ នាក់ ក្នុង​មួយឆ្នាំៗ។

លោក​វេជ្ជបណ្ឌិត បាន​បន្ថែម​ថា ក្រៅពី​នេះ យើង​បាន​បន្ថែម​វិធីសាស្ត្រ និង​បង្កើន​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​​រស់នៅ​ក្នុង​សំបុក​ចម្លង​ជំងឺ​គ្រុនចាញ់​ឱ្យ​បាន​យល់ដឹង​កាន់តែ​ច្បាស់​ពី​វិធី​ការពារ​ជំងឺគ្រុនចាញ់ ផ្តល់​ថ្នាំ​បង្ការ​ការពារ​ដល់​ពលរដ្ឋ​រស់នៅ​តំបន់​ប្រឈម​ខ្ពស់​ជាងគេ​ទៅ​នឹង​ជំងឺ​គ្រុនចាញ់​ ក៏ដូចជា​ផ្តល់​មុង​ជ្រលក់​ថ្នាំ​ដល់​ពលរដ្ឋ​មាន​មុខរបរ​ចូល​ព្រៃ​ប្រចាំថ្ងៃ​ផង​ដែរ។

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល សង្ឃឹមថា កម្ពុជា នឹង​អាច​លុបបំបាត់​ជំងឺគ្រុនចាញ់​ឱ្យ​អស់ទាំង​ស្រុង​នៅ​បំណាច់​ឆ្នាំ ២០២៥ នេះ៕

អត្ថបទ ៖ សំអឿន

The post កម្ពុជា មានករណីជំងឺគ្រុនចាញ់ជិត ៤០ ករណី ថយចុះជាង ៩០% និងគ្មានអ្នកស្លាប់ក្នុងរយៈពេល ៨ ខែ appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់ ៖ កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពឈានទៅសូន្យករណីជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ ២០២៥
មន្ត្រីជាន់ខ្ពស់ នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ បាន​អះអាងថា បច្ចុប្បន្ននេះ​ កម្ពុជា​ កំពុងស្ថិត​ក្នុងស្ថានភាព​ឈានទៅ​សូន្យ​ករណី​ជំងឺគ្រុនចាញ់​នា​ដំណាច់ឆ្នាំ ​២០២៥​ នេះ។

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​ ១២ ​សីហា​ នេះ​ថា ​ការ​ឈានទៅ​សូន្យ​ករណី​ជំងឺគ្រុនចាញ់​នា​ដំណាច់ឆ្នាំ ​២០២៥​ នេះ​ ដោយសារ​ការយកចិត្តទុកដាក់ និង​គាំទ្រ​ខ្ពស់​ពី​ក្រសួង​សុខាភិបាល និង​មាន​កិច្ចសហការ​ពេញលេញ​ពី​គ្រប់​ដៃគូ​ពាក់ព័ន្ធ ក្រោម​ការ​យន្តការ​សម្រប​សម្រួល​អភិបាលកិច្ច​តម្រង់​ទិស​បច្ចេកទេស​ផ្ទាល់​ជាប្រចាំ​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ គឺ​ ជំងឺគ្រុនចាញ់​ កំពុង​ឆ្ពោះទៅ​សូន្យ​ករណី​ នៃ​ការ​ចម្លង​ក្នុង​តំបន់ និង​ក៏​កំពុង​បន្ត​ឈានទៅ​សូន្យ​ករណី​ក្នុង​គ្រប់​ភូមិសាស្ត្រ​ទូទាំងប្រទេស​នា​ដំណាច់ឆ្នាំ ២០២៥ ដែល​ជា​គោលដៅ​ចុងក្រោយ។

ជាងនេះទៀត ​កម្ពុជា មាន​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ ២០១១-២០២៥ ដែល​កំពុង​ប្រតិបត្តិ​នេះ គឺជា​ត្រីវិស័យ​ដ៏​ត្រឹមត្រូវ ដែល​សមស្រប​តាម​យុទ្ធសាស្ត្រ​តំបន់ និង​សកលលោក។ មុន​ពេល​មាន​យុទ្ធសាស្ត្រ​នេះ​ កម្ពុជា មាន​ករណី​ជំងឺគ្រុនចាញ់​រាយការណ៍​មាន​ជិត ២០ ​ម៉ឺន​ករណី ក្នុង​មួយ​ឆ្នាំ (​ជា​មធ្យម​មាន ១៣ ម៉ឺន​ករណី​ ក្នុង​មួយឆ្នាំៗ​) និង​ស្លាប់ ៧០០ – ៨០០ នាក់ ​ក្នុង​មួយឆ្នាំ។

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បាន​ពន្យល់ថា ក្រៅពីនេះ​យើង​បាន​បន្ថែម​វិធីសាស្ត្រ និង​បង្កើន​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សំបុក​ចម្លងជំងឺ​គ្រុនចាញ់​ឱ្យបាន​យល់ដឹង​កាន់តែ​ច្បាស់​ពី​វិធី​ការពារ​ជំងឺគ្រុនចាញ់ ផ្តល់​ថ្នាំ​បង្ការ​ការពារ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ប្រឈម​ខ្ពស់​ជាងគេ​ទៅនឹង​ជំងឺគ្រុនចាញ់​ ក៏ដូចជា​ផ្តល់​មុង​ជ្រលក់​ថ្នាំ​ដល់​ប្រជាពលរដ្ឋ​មាន​មុខ​របរ​ចូល​ព្រៃ​ប្រចាំ​ថ្ងៃ​ផង​ដែរ។

ជាមួយគ្នានេះ ការ​មាន​សម្ភារៈ​គ្រប់គ្រាន់​ដូចជា​ ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​គ្រុនចាញ់ ​និង​ឱសថ​ព្យាបាល​ជំងឺគ្រុនចាញ់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ដោយសារ​មានការ​ចូលរួម​គាំទ្រ​ពី​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់ថ្នាក់ មន្ទីរ​សុខាភិបាល រាជធានី​ខេត្ត អាជ្ញាធរ​មូលដ្ឋាន ​អង្គការ​ដៃគូ​ ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់ ទើបបាន​ធ្វើ​ឱ្យ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ។

លោក​វេជ្ជបណ្ឌិត បាន​បន្ថែមទៀតថា «​យើង​កំពុងស្ថិត​លើ​មាគ៌ា​ត្រឹមត្រូវ​ សង្ឃឹមថា​លុបបំបាត់​បាន។ យើង​កំពុង​សស្រាក់សស្រាំ​ណាស់ តាមដាន​ស្ថានភាព និង​រុករក​ជំងឺគ្រុនចាញ់​»។

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល សង្ឃឹមថា កម្ពុជា នឹង​អាច​លុបបំបាត់​ជំងឺគ្រុនចាញ់​ឱ្យ​អស់ទាំង​ស្រុង នៅ​ឆ្នាំ ២០២៥​ ដោយសារ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​បាន​កាត់បន្ថយ​ករណី​ជំងឺគ្រុនចាញ់​ថយ​ចុះ​ស្ទើរ​មួយ​រយ​ភាគរយ និង​មិនមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​ទេ ប្រសិនបើ​មិនមាន​វិបត្តិ​អ្វីមួយ​មក​រារាំង​ឧបសគ្គ​នោះ។

គួរ​បញ្ជាក់​ថា ​ក្នុង​ឆមាស​ទី ​១ ឆ្នាំ​ ២០២៥ កម្ពុជា មាន​ករណី​ជំងឺគ្រុនចាញ់​ជាង ១០ ករណី និង​គ្មាន​អ្នក​ស្លាប់​តាំងពី​ឆ្នាំ ២០១៨ មក ថយ​ចុះ ៩៤% បើ​ធៀប​ទៅ​នឹង​រយៈពេល ៦ ខែ​ដូចគ្នា ឆ្នាំ ២០២៤ កន្លងទៅ៕

អត្ថបទ ៖ សំអឿន

The post មន្ត្រីជាន់ខ្ពស់ ៖ កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពឈានទៅសូន្យករណីជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ ២០២៥ appeared first on Kampuchea Thmey Daily.

ឆមាសទី ១ ឆ្នាំ ២០២៥ កម្ពុជា មានជំងឺគ្រុនឈាមជាង ៧ ពាន់ករណី ស្លាប់ ១៥ នាក់ ថយចុះជាងឆ្នាំមុន
នៅក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៥ នេះ កម្ពុជា មាន​ជំងឺ​គ្រុនឈាម​ជាង ៧ ០០០ ករណី ក្នុង​នោះ ស្លាប់ ១៥ នាក់ ថយ​ចុះ​ជាង​ឆ្នាំមុន ដែល​មាន​អ្នក​ស្លាប់​រហូតដល់​ទៅ ២៣ នាក់។

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃទី ៨ កក្កដា នេះ​ថា ឆមាស​ទី ១ ឆ្នាំ ២០២៥ នេះ មាន​ជំងឺគ្រុនឈាម​ប្រមាណ​ជា ៧ ០០០ ករណី បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៤ គឺ​មាន​ចំនួន​ប្រហាក់ប្រហែល​គ្នា តែ​ឆ្នាំ ២០២៥ មាន​ករណី​ស្លាប់​តិច​ជាង​ឆ្នាំ ២០២៤ មាន​ត្រឹម​ស្លាប់ ១៥ នាក់ គឺ ថយ ៣៥% ខណៈ ៦ ខែ ឆ្នាំ ២០២៤ មាន ២៣ នាក់ ឯណោះ។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា ឆ្នាំ ២០២៥ នេះ ជា​ឆ្នាំ នៃ​វដ្ដ​ជំងឺគ្រុនឈាម​រៀងរាល់ ៥-៦ ឆ្នាំ ម្តង ដែល​ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​អនុវត្ត​រាល់​វិធានការ​បង្ការ​ការពារ​ជំងឺគ្រុនឈាម​ឱ្យ​បាន​សកម្ម ពិសេស​សូម​ចូលរួម​ធ្វើតាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ដែល​បាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់។

លោក​វេជ្ជបណ្ឌិត បាន​អំពាវនាវ​ដល់​អាណាព្យាបាល មាតាបិតា កុមារា​កុមារី​គ្រប់រូប រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចូលរួម​កម្ចាត់​ដង្កូវទឹក​នៅ​តាម​ទីកន្លែង​ដែល​មាន​ទឹក​ដក់​ដូចជា ពាង អាងទឹក ថូផ្កា ចាន​ទ្រ​ជើង ក្រឡ ជាដើម និង​អាជីវករ ​និង​ម្ចាស់​ជីវកម្ម​ទាំងឡាយ ដែល​ប្រកប​របរ​ពាក់ព័ន្ធ​នឹង​សំបក​កង់ឡាន​ម៉ូតូ​ សូម​ធ្វើការ​គ្រប់គ្រង​សំបក​កង់​ទាំងនោះ​ឱ្យ​មាន​សុវត្ថិភាព ជៀស​ផុត​ពី​ការ​ដក់​ទឹក​ ដោយ​មិនត្រូវ​ទុកចោល​ពាសវាលពាសកាល បង្កើតបានជា​ប្រភព​កកើត និង​ជម្រក​មូស​ខ្លា​ដ៏​គ្រោះថ្នាក់​បំផុត​ដែល​អំណោយផល​ដល់​ការ​ចម្លង​ជំងឺគ្រុនឈាម​កើន​ឡើង និង​អាច​ឈាន​ទៅ​រក​ការ​រាតត្បាត​គ្រប់ពេលវេលា។

ជាមួយ​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត បាន​ណែនាំ​ឱ្យ​កុមារ​ស្លៀកពាក់​ខោ​អាវដៃវែង​ជើងវែង និង​សម្រាន្ត​ក្នុង​មុង​ជាប្រចាំ​ទាំងថ្ងៃទាំងយប់ មិនត្រូវ​អង្គុយលេង​នៅ​ជិត​ទីកន្លែង​ងងឹត និង​ករណី​មាន​រោគសញ្ញា​ក្តៅខ្លួន​ខ្លាំង​ភ្លាមៗ ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅ​រក​សេវា​ពិនិត្យ និង​ព្យាបាល​របស់​រដ្ឋ (សេវា​សាធារណៈ​) ដូចជា ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត ​និង​កុំ​សាកល្បង​ព្យាបាល​ជំងឺ​ដោយ​ខ្លួនឯង ឬ​ពន្យារពេល​តាមដាន​ព្យាបាល​អ្នកជំងឺ​នៅ​សេវា​ឯកជន​ដែល​គ្មាន​សមត្ថភាព​ផ្នែក​ជំងឺ​គ្រុនឈាម​នេះ​ឱ្យ​សោះ ព្រោះ​អាច​ធ្វើ​ឱ្យ​កុមារ​ស្លាប់​បាត់បង់​ជីវិត​បាន។

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល បាន​បញ្ជាក់​ថា កុមារ​ដែល​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​គ្រុន​ឈាម​ភាគច្រើន​បណ្តាល​មកពី​មាតាបិតា ឬ​អាណាព្យាបាល ​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​រដ្ឋ​មាន​ការ​យឺតយ៉ាវ៕

អត្ថបទ ៖ សំអឿន

The post ឆមាសទី ១ ឆ្នាំ ២០២៥ កម្ពុជា មានជំងឺគ្រុនឈាមជាង ៧ ពាន់ករណី ស្លាប់ ១៥ នាក់ ថយចុះជាងឆ្នាំមុន appeared first on Kampuchea Thmey Daily.

ឆ្នាំ ២០២៤ មនុស្សជាង ៥ ម៉ឺននាក់ បានទប់ស្កាត់មិនឱ្យឆ្លង ឬ ឈឺ ដោយសារជំងឺគ្រុនឈាម
នៅ​ឆ្នាំ ២០២៤ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ បាន​ទប់ស្កាត់​បង្ការ​មនុស្ស​ប្រមាណ​ជាង ៥ ម៉ឺន​នាក់ មិន​ឱ្យ​ឆ្លង ឬ ឈឺ ដោយសារ​ជំងឺគ្រុនឈាម ដែល​ធ្វើ​ឱ្យ​អត្រា​ឈឺ និង ស្លាប់ មាន​ការ​ថយ​ចុះ​គួរ​កត់សម្គាល់។

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ១០ មករា នេះ​ថា តាម​ការ​វាយតម្លៃ​ស្ថានភាព​ជំងឺ​គ្រុនឈាម​នៅ​ឆ្នាំ ២០២៤ ស្ថិត​ក្នុង​ស្ថានភាព​វិវត្ត​កម្រិត​ទាប​បំផុត​ជា​ធម្មតា និង​បាន​ទប់ស្កាត់​បង្ការ​កុំ​ឱ្យ​មនុស្ស​ឈឺ​ដោយ​ជំងឺ​គ្រុនឈាម​ប្រមាណ​ជា ៦៤ – ៧៤% ស្មើនឹង​មនុស្ស​ចំនួន ៣៤ ២០០ ទៅ ៥៤ ២៥៨ នាក់។

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល បាន​បន្ត​ថា ជាក់ស្ដែង ឆ្នាំ ២០២៤ មាន​កុមារ និង​មនុស្ស​ពេញ​វ័យ ឆ្លង​ជំងឺគ្រុនឈាម​ចំនួន ១៨ ៧៤២ ករណី និង​ស្លាប់​ចំនួន ៤៥ នាក់ បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០២៣ មាន​ការ​ថយ​ចុះ​ចំនួន ១៦ ០២០ ករណី ឬ ស្មើនឹង ៤៦% ក្នុង​ចំណោម ៣៤ ៧៦២ ករណី។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ទៀត​ថា ការ​ថយ​ចុះ នៃ​ករណី​ជំងឺ​គ្រុនឈាម​នេះ អាច​បណ្តាល​មកពី​មាន​ការ​កើន​ឡើង​នូវ​ចំនួន​ប្រជាជន​មាន​ការ​យល់ដឹង​ច្រើន បាន​មក​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ដោយសារ​គុណភាព​សេវា និង​សមត្ថភាព​ផ្តល់​សេវា​របស់​គ្រូពេទ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទូទាំង​ប្រទេស​មានការ​កើន​ឡើងជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ការ​ដាក់​ថ្នាំ​អា​បែ​ត​បាន​គ្រប់គ្រាន់ និង​បាន​ធ្វើការ​ចែកចាយ​ដល់​មន្ទីរ​សុខាភិបាល​នៅ​ទូទាំង​ប្រទេស​បាន​ទាន់​ពេលវេលា​សម្រាប់​ដាក់​នៅ​ក្នុង​ពាង ឬ​ អាងទឹក​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ ដើម្បី​សម្លាប់​ដង្កូវទឹក​ដែល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម។ ជាង​នេះ​ទៅ​ទៀត ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ខ្ពស់​ពី​វិធានការ​អនាម័យ និង​បរិស្ថាន នៅ​តាម​សហគមន៍​បាន​ល្អ​ប្រសើរ​ដូចជា សំអាត​លំនៅដ្ឋាន​បាន​ស្អាត លុបបំបាត់ ឬ​ ដុត​កម្ទេច​ចោល ឬ ទុក​ដាក់​មាន​របៀប​រាល់​វត្ថុ​ដែល​អាច​ដក់​ទឹក​បាន​ដូចជា សំបក​កង់ឡាន សំបក​ដប កំប៉ុង ត្រឡោក​ដូង ចានបាយ កំប៉ុង​ជ័រ ដែល​ជា​ជម្រក នៃ​ការ​កកើត​ដង្កូវ​ទឹក​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម។

លោក​វេជ្ជបណ្ឌិត បាន​អំពាវនាវ​ដល់​អាណាព្យាបាល មាតាបិតា កុមារា កុមារី គ្រប់រូប រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចូលរួម​កម្ចាត់​ដង្កូវទឹក​នៅ​តាម​ទីកន្លែង​ដែល​មាន​ទឹក​ដក់ ដូចជា ពាង អាងទឹក ថូផ្កា ចាន​ទ្រ​ជើង ក្រឡ ខាប់ ជាដើម និង​ណែនាំ​ឱ្យ​កុមារ​ស្លៀកពាក់​ខោ​អាវដៃវែង​ជើងវែង និង​សម្រាន្ត​ក្នុង​មុង​ជាប្រចាំ​ទាំងថ្ងៃទាំងយប់ មិន​ត្រូវ​អង្គុយលេង​នៅ​ជិត​ទីកន្លែង​ងងឹត និង​ករណី​មាន​រោគសញ្ញា​ក្តៅខ្លួន​ខ្លាំង​ភ្លាមៗ ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅ​រក​សេវា​ពិនិត្យ និង​ព្យាបាល​របស់​រដ្ឋ (សេវា​សាធារណៈ​) ដូចជា មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត និង​កុំ​សាកល្បង​ព្យាបាល​ជំងឺ​ដោយ​ខ្លួនឯង ឬ​ ពន្យារពេល​តាមដាន​ព្យាបាល​អ្នកជំងឺ​នៅ​សេវា​ឯកជន​គ្មាន​សមត្ថភាព​ផ្នែក​ជំងឺ​គ្រុនឈាម​នេះ​ឱ្យ​សោះ ព្រោះ​អាច​ធ្វើ​ឱ្យ​កុមារ​ស្លាប់​បាត់​បង់ជីវិត​បាន។ ព្រោះថា​កុមារ​ដែល​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺគ្រុនឈាម​ភាគច្រើន​បណ្តាល​មកពី​មាតាបិតា ឬ​ អាណាព្យាបាល​ បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​រដ្ឋ​មាន​ការ​យឺតយ៉ាវ។

ជាមួយ​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត បាន​ណែនាំ​ឱ្យ​អាជីវករ និង​ម្ចាស់​អាជីវកម្ម​ទាំងឡាយ​ដែល​ប្រកប​របរ​ពាក់ព័ន្ធ​នឹង​សំបក​កង់ឡាន​ម៉ូតូ សូម​ធ្វើការ​គ្រប់គ្រង​សំបក​កង់​ទាំងនោះ​ឱ្យ​មាន​សុវត្ថិភាព ជៀស​ផុត​ពី​ការ​ដក់​ទឹក ដោយ​មិន​ត្រូវ​ទុកចោល​ពាសវាលពាសកាល បង្កើត​បាន​ជា​ប្រភព​កកើត និង​ជម្រក​មូស​ខ្លា​ដ៏​គ្រោះថ្នាក់​បំផុត ដែល​អំណោយផល​ដល់​ការ​ចម្លង​ជំងឺគ្រុនឈាម​កើន​ឡើង និង​អាច​ឈាន​ទៅ​រក​ការ​រាតត្បាត​គ្រប់ពេលវេលា៕

អត្ថបទ ៖ សំអឿន

The post ឆ្នាំ ២០២៤ មនុស្សជាង ៥ ម៉ឺននាក់ បានទប់ស្កាត់មិនឱ្យឆ្លង ឬ ឈឺ ដោយសារជំងឺគ្រុនឈាម appeared first on Kampuchea Thmey Daily.

ក្រសួងសុខាភិបាល តៀមថ្នាំអាបេត ២០០តោន សេរ៉ូម ៦៤០០០ កំប្លោក ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានមានប្រសាសន៍ នៅថ្ងៃទី២៧ខែកម្ភៈ នេះថា ក្រសួងសុខាភិបាលបានតៀមថ្នាំអាបេតចំនួន ២០០តោន សេរ៉ូម៦៤០០០ កំប្លោក និងថ្នាំបាញ់សម្លាប់មូស ១ម៉ឺនលីត្រ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមទ្រង់ទ្រាយធំ នៅឆ្នាំ២០២៤ នេះ។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល មានប្រសាសន៍បន្តថា ក្រសួងបានត្រៀមសារអប់រំ ពីវិធានការការពារជំងឺគ្រុនឈាមសម្រាប់ផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម វិទ្យុ អនឡាញ និងទូរទ្សសន៍ ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋបានយល់ដឹង ការពារកូនចៅកុំឱ្យឆ្លងជំងឺគ្រុនឈាម ដោយសារឆ្នាំនេះដល់វដ្តនៃការផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំ ខណៈការផ្ទុះចុងក្រោយនៅឆ្នាំ២០១៩។

លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ ថ្ងៃទី២៦ ខែកម្ភៈ ឆ្នាំ២០២៤ នេះ មានករណីជំងឺគ្រុនឈាម ចំនួន ២,៦៣៤ ករណី មិនមានអ្នកស្លាប់មានការកើនឡើងជិត៤ដង នេះបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីដើមឆ្នាំ២០២៣ ដែលមានចំនួន ៦៧៧ ករណីក្នុងនោះស្លាប់ ២ករណី។

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត  ហ៊ុយ រ៉េកុល បានអំពាវនាវដល់អាណាព្យាបាល មាតាបិតា កុមារាកុមារីគ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋានត្រូវចូលរួមកំចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើង ក្រឡ ខាប់ ជាដើម។ សម្រាប់ អាជីវករ និងម្ចាស់ជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូ ត្រូវគ្រប់គ្រងសំបកកង់ទាំងនេះឱ្យមានសុវត្ថិភាព ជៀសផុតពីការដក់ទឹកដោយមិនត្រូវទុកចោលពាសវាលពាសកាល បង្កើតបានជាប្រភពកកើត និងជម្រកមូសខ្លាដ៏គ្រោះថ្នាក់បំផុត ដែលបណ្ដោលឱ្យមានការចម្លងជំងឺគ្រុនឈាមកើនឡើង និងអាចឈានទៅរកការរាតត្បាតគ្រប់ពេលវេលា។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា « សូមឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធការការការពាររបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា ព្រោះថាក្រសួងមិនអាចមកសម្អាតបរិស្ថាននៅជុំវិញផ្ទះបងប្អូនជំនួសបងប្អូនបានទេ ដូចនេះសូមបងប្អូនសម្អាតទាំងអស់គ្នា ពិសេសកុំបោះចោលពាសវាលពាសកាលតាមផ្លូវសាធារណៈនូវសំបកកុំប៉ុងកាហ្វេ ចានស្នោរ ថង់ប្លាស្ទិក ព្រោះថាវត្ថុទាំងនោះជាវត្ថុអាចដក់ទឹកបានបង្កជាដង្កូវទឹកកកើតទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម»។

ជាចុងក្រោយ លោក វេជ្ជបណ្ឌិត បានណែនាំទៀតថាក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យនិងព្យាបាលរបស់រដ្ឋ ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុត និងកុំសាកល្បងព្យាបាលជំងឺ ដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលអ្នកជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមឱ្យសោះ ព្រោះអាចធ្វើឱ្យកុមារស្លាប់បាត់បង់ជីវិតបាន ខណៈកុមារដែលស្លាប់កន្លងមកដោយសារការបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យរដ្ឋមានការយឺតយ៉ាវ៕

អត្ថបទ ៖ សំអឿន

The post ក្រសួងសុខាភិបាល តៀមថ្នាំអាបេត ២០០តោន សេរ៉ូម ៦៤០០០ កំប្លោក ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម appeared first on Kampuchea Thmey Daily.