ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ៖ កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពឈានទៅសូន្យករណីជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ ២០២៥
មន្ត្រីជាន់ខ្ពស់ នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានអះអាងថា បច្ចុប្បន្ននេះ កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពឈានទៅសូន្យករណីជំងឺគ្រុនចាញ់នាដំណាច់ឆ្នាំ ២០២៥ នេះ។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១២ សីហា នេះថា ការឈានទៅសូន្យករណីជំងឺគ្រុនចាញ់នាដំណាច់ឆ្នាំ ២០២៥ នេះ ដោយសារការយកចិត្តទុកដាក់ និងគាំទ្រខ្ពស់ពីក្រសួងសុខាភិបាល និងមានកិច្ចសហការពេញលេញពីគ្រប់ដៃគូពាក់ព័ន្ធ ក្រោមការយន្តការសម្របសម្រួលអភិបាលកិច្ចតម្រង់ទិសបច្ចេកទេសផ្ទាល់ជាប្រចាំរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ គឺ ជំងឺគ្រុនចាញ់ កំពុងឆ្ពោះទៅសូន្យករណី នៃការចម្លងក្នុងតំបន់ និងក៏កំពុងបន្តឈានទៅសូន្យករណីក្នុងគ្រប់ភូមិសាស្ត្រទូទាំងប្រទេសនាដំណាច់ឆ្នាំ ២០២៥ ដែលជាគោលដៅចុងក្រោយ។

ជាងនេះទៀត កម្ពុជា មានយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១-២០២៥ ដែលកំពុងប្រតិបត្តិនេះ គឺជាត្រីវិស័យដ៏ត្រឹមត្រូវ ដែលសមស្របតាមយុទ្ធសាស្ត្រតំបន់ និងសកលលោក។ មុនពេលមានយុទ្ធសាស្ត្រនេះ កម្ពុជា មានករណីជំងឺគ្រុនចាញ់រាយការណ៍មានជិត ២០ ម៉ឺនករណី ក្នុងមួយឆ្នាំ (ជាមធ្យមមាន ១៣ ម៉ឺនករណី ក្នុងមួយឆ្នាំៗ) និងស្លាប់ ៧០០ – ៨០០ នាក់ ក្នុងមួយឆ្នាំ។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានពន្យល់ថា ក្រៅពីនេះយើងបានបន្ថែមវិធីសាស្ត្រ និងបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសំបុកចម្លងជំងឺគ្រុនចាញ់ឱ្យបានយល់ដឹងកាន់តែច្បាស់ពីវិធីការពារជំងឺគ្រុនចាញ់ ផ្តល់ថ្នាំបង្ការការពារដល់ប្រជាពលរដ្ឋរស់នៅតំបន់ប្រឈមខ្ពស់ជាងគេទៅនឹងជំងឺគ្រុនចាញ់ ក៏ដូចជាផ្តល់មុងជ្រលក់ថ្នាំដល់ប្រជាពលរដ្ឋមានមុខរបរចូលព្រៃប្រចាំថ្ងៃផងដែរ។

ជាមួយគ្នានេះ ការមានសម្ភារៈគ្រប់គ្រាន់ដូចជា ឧបករណ៍ធ្វើតេស្តរកមេរោគគ្រុនចាញ់ និងឱសថព្យាបាលជំងឺគ្រុនចាញ់ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដោយសារមានការចូលរួមគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ទីរសុខាភិបាល រាជធានីខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ទើបបានធ្វើឱ្យការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ទទួលបានលទ្ធផលល្អប្រសើរ។
លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា «យើងកំពុងស្ថិតលើមាគ៌ាត្រឹមត្រូវ សង្ឃឹមថាលុបបំបាត់បាន។ យើងកំពុងសស្រាក់សស្រាំណាស់ តាមដានស្ថានភាព និងរុករកជំងឺគ្រុនចាញ់»។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល សង្ឃឹមថា កម្ពុជា នឹងអាចលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ទាំងស្រុង នៅឆ្នាំ ២០២៥ ដោយសារពីមួយឆ្នាំទៅមួយឆ្នាំបានកាត់បន្ថយករណីជំងឺគ្រុនចាញ់ថយចុះស្ទើរមួយរយភាគរយ និងមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ ប្រសិនបើមិនមានវិបត្តិអ្វីមួយមករារាំងឧបសគ្គនោះ។
គួរបញ្ជាក់ថា ក្នុងឆមាសទី ១ ឆ្នាំ ២០២៥ កម្ពុជា មានករណីជំងឺគ្រុនចាញ់ជាង ១០ ករណី និងគ្មានអ្នកស្លាប់តាំងពីឆ្នាំ ២០១៨ មក ថយចុះ ៩៤% បើធៀបទៅនឹងរយៈពេល ៦ ខែដូចគ្នា ឆ្នាំ ២០២៤ កន្លងទៅ៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


