លោក ណុប បាយ៉ារិទ្ធ Archives - Kampuchea Thmey Daily

ណុប បាយ៉ារិទ្ធ លើកឡើងចំណុចពិសេសតារាសម្តែង ជីហ្ស័ង
នេះអាចចាត់ទុកថាជារឿងដ៏កម្រមួយដែលតារាសម្តែងជំនាន់ថ្មី ហេង គីមហ្ស័ង ហៅ ជីហ្ស័ង ត្រូវបានរៀមច្បងសិល្ប: គឺតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានចេញមកសរសើរ និងលើកឡើងពីចំណុចពិសេសរបស់តារាស្រីវ័យក្មេងរូបនេះ។

ប្រាកដណាស់តារាសម្តែងកញ្ញា ជីហ្ស័ង កន្លងមកត្រូវបានទស្សនិកជនស្គាល់ និងចាប់អារម្មណ៍តាមរយៈស្នាដៃសម្ដែងជាតួឯកស្រីក្នុងភាពយន្តខ្នាត ធំជាបន្ត បន្ទាប់។ជាក់ស្តែងដូចជាសម្តែងក្នុងរឿង «ហាមបិទភ្នែក» និង «វិញ្ញាណនិស្សិតពេទ្យ» ជាដើម។

ទន្ទឹមគ្នានោះដែរថ្មីៗនេះ ស្រាប់តែឃើញតារាស្រីវ័យក្មេង កញ្ញា ជីហ្ស័ង ក្តោបបានឱកាសសម្ដែងក្នុង MV បទចម្រៀងលើកដំបូងជាមួយកំពូលតារាចម្រៀងរៀមច្បងលោក ណុប បាយ៉ារិទ្ធ ខណៈមហាជនអ្នកគាំទ្រក៏ទទួលបានការសរសើរលើសមត្ថភាពរបស់តារាស្រីកញ្ញា ជីហ្ស័ង ផងដែរ។

បន្ទាប់ពីមានឱកាសថតសម្តែងជាមួយរៀមច្បងតារាចម្រៀងប្រុស ណុប បាយ៉ារិទ្ធ នេះដែរកញ្ញា ជីហ្ស័ង ក៏ទទួលបានការសរសើរខ្លាំងពីតារារៀមច្បងរូបនេះ ចំពោះសមត្ថភាព ទេពកោសល្យដ៏ឆ្លាត ពូកែរបស់នាង។ លោក ណុប បាយ៉ារិទ្ធ ថា “ខ្ញុំមើលមិនមែនព្រោះតែគាត់មុខស្អាតទេ គឺមើលភាពស្អាតពីខាងក្នុងខ្លួនរបស់គាត់ស្រលាញ់ព្រោះ ឆ្លាត ស្អាត ពូកែ ហើយមិនអំនួត”។

គួរកត់សម្គាល់ថា បច្ចុប្បន្នតារាស្រីពន្លកថ្មីរូបនេះកំពុងតែមានសន្ទុះប្រជាប្រិយភាពខ្លាំងលើវិស័យសម្ដែងនេះ ដែលឃើញនាងលេចមុខសម្ដែងភាពយន្តខ្មែរល្បីៗក្នុងផលិតកម្ម Sastra Film និង ក្នុងស្ថានីយទូរទស្សន៍បាយ័នផងដែរ៕ ដោយ៖ ចាន់រ៉ា

The post ណុប បាយ៉ារិទ្ធ លើកឡើងចំណុចពិសេសតារាសម្តែង ជីហ្ស័ង appeared first on Kampuchea Thmey Daily.

ណុប បាយ៉ារិទ្ធ ប្រកាសឱ្យប្រុងប្រយ័ត្ន ក្រោយមានជនខិលខូចបង្កើតតេឡេក្រាមដាក់ឈ្មោះខ្លួន ដើម្បីសុំជំនួយ
លោក ណុប បាយ៉ារិទ្ធ បានចេញសារអំពាវនាវ និងប្រកាសប្រាប់ដល់អ្នកគាំទ្រ ព្រមទាំងសិល្បករសិល្បការិនីឱ្យមានការប្រុងប្រយ័ត្ន ខណ:ដែលថ្មីៗនេះ មានជនឆ្លៀតឱកាសបានយកឈ្មោះរបស់លោកទៅបង្កើតតេឡេក្រាម ដើម្បីសុំជំនួយពីសប្បុរសជន។

តារាចម្រៀងកូនកាត់ចិន លោក ណុប បាយ៉ារិទ្ធ បានឱ្យដឹងថា ថ្មីៗនេះមានជនខិលខូច បង្កើតតេឡេក្រាមដាក់ឈ្មោះលោកដើម្បីសុំជំនួយពីបងប្អូន។ ដូច្នេះលោកសូមបញ្ជាក់ថា លោកគឺមិនបានប្រើប្រាស់តេឡេក្រាម ដើម្បីធ្វើការសូមជំនួយទេរាល់បញ្ហារបោកប្រាសណា មួយតាមតេឡេក្រាមខ្ញុំមិនទទួលខុសត្រូវឡើយ។

លោក ណុប បាយ៉ារិទ្ធ បន្តទៀតថា “រាល់ជំនួយសប្បុរសធម៌ ខ្ញុំប្រកាសស្វែងរកការចូលរួមពីបងប្អូនតិចក្តី ច្រើនក្តីតែក្នុង Facebook អាខោននិងផេកខ្ញុំប៉ុណ្ណោះ។ រឿងតេឡេក្រាមមួយ គឺអត់មានសូមប្រយ័ត្នចាញ់បោកជនឆបោកឆ្លៀតឱកាសមុននឹងសម្រេចចិត្តបាញ់លុយតាមតេឡេក្រាម ចូលរួមជាមួយគេ សូមប្រុងប្រយ័ត្នពួកឆបោកអស់នោះ គេមិនស្គាល់បុណ្យបាបអីទេ ស្រុកមានសង្គ្រាមអ៊ីចឹងហើយនៅឆ្លៀតដើរបោកប្រាសគេ ពួកពិតជាថោកទាបណាស់”។

សូមជម្រាបដែរថា តារាចម្រៀងប្រុសលោក ណុប បាយ៉ារិទ្ធ ក៏ត្រូវបានគេចាត់ទុកថាជាសិល្បករខ្មែរមួយរូបដែលបានបង្កើតមូលនិធិសប្បុរសធម៌ប្រមូលថវិកាពីសប្បុរសជនដើម្បីរៀបចំជាស្បៀងសម្ភារៈសម្រាប់ជួយដល់វីរកងទ័ពជួរមុខនិងបងប្អូនជនភៀសសឹកនៅតាមបន្ទាត់ព្រំដែនដែលកំពុងរងការឈ្លានពានពីសំណាក់កងទ័ពចោរសៀមផងដែរ៕ ដោយ ៖ ចាន់រ៉ា

The post ណុប បាយ៉ារិទ្ធ ប្រកាសឱ្យប្រុងប្រយ័ត្ន ក្រោយមានជនខិលខូចបង្កើតតេឡេក្រាមដាក់ឈ្មោះខ្លួន ដើម្បីសុំជំនួយ appeared first on Kampuchea Thmey Daily.

ណុប បាយ៉ារិទ្ធ សាទរចំពោះលទ្ធផលនៃកិច្ចខិតខំថ្នាក់ដឹកនាំកម្ពុជា ដែលធ្វើឱ្យស្ថានការណ៍ព្រំដែនឈានមួយជំហាន ប្រកបដោយភាពច្បាស់លាស់ជាងមុន
តារាចម្រៀងចាស់វស្សារបស់ផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ បានបង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្តខ្លាំង បន្ទាប់ពីឃើញព័ត៌មានពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ពិសេសនៅភូមិព្រៃចាន់ និងភូមិជោគជ័យក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ការបង្ហាញអារម្មណ៍សប្បាយចិត្តរបស់លោក ណុប បាយ៉ារិទ្ធ គឺស្របពេលដែលសម្ដេចមហាបវរធិបតី បានសារពិសេសពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែន ជាពិសេសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រោះស្ថានការណ៍បានបោះមួយជំហានទៅមុខប្រកបដោយភាពច្បាស់លាស់ជាងពេលមុន ដោយភាគីទាំងពីរ អាចយកគោលការណ៍ច្បាប់មកជជែកគ្នា ដើម្បីរកដំណោះស្រាយមួយដោយសន្តិវិធី។

តារាចម្រៀងភ្នែកតឹងលោក ណុប បាយ៉ារិទ្ធ បានឱ្យដឹងថា “កម្ពុជាខ្ញុំអើយឃើញព័ត៌មានហើយធូរទ្រូងបន្តិច កម្ពុជាស្ងាត់តែមិនស្ងៀម ធ្វើច្បាស់លាស់លទ្ធផលច្បាស់។ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋអ្នកភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ខេត្តបន្ទាយមានជ័យ ជៀសផុតពីការឈ្លានពានបំពានទៀត”។

តារាចម្រៀងប្រុសលោក ណុប បាយ៉ារិទ្ធ បានបន្ថែមថា ជូនពរដល់បងប្អូនទទួលបាននៅសេចក្តីសុខសុវត្ថិភាពគ្មានការរំខានមកបៀតបៀនទៀត។ ដោយឡែក តារាសម្តែងទឹកភ្នែកកញ្ញា នី មុន្នី្ននាថ ម្សិលមិញនេះ ក៏បានសម្តែងអារម្មណ៍រំភើបរីករាយជាខ្លាំង បន្ទាប់ពីបានអានពិសេសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ៕ ចាន់រ៉ា

The post ណុប បាយ៉ារិទ្ធ សាទរចំពោះលទ្ធផលនៃកិច្ចខិតខំថ្នាក់ដឹកនាំកម្ពុជា ដែលធ្វើឱ្យស្ថានការណ៍ព្រំដែនឈានមួយជំហាន ប្រកបដោយភាពច្បាស់លាស់ជាងមុន appeared first on Kampuchea Thmey Daily.

ណុប បាយ៉ារិទ្ធ ដាក់ចំៗទៅក្រុមជ្រុលនិយមថៃថា “ហត់ទេ ដែលប្រឹងនិពន្ធរឿងកុហកពិភពលោកបែបនេះ?”
តារាចម្រៀងប្រុសជួរមុខប្រចាំផលិតកម្មល្បីឈ្មោះលោក ណុប បាយ៉ារិទ្ធ ដាក់ចំៗទៅកាន់ក្រុមជ្រុលនិយមថៃ ដែលតែងតែព្យាយាមប្រឌិតរឿងមិនពិតពីកម្ពុជា ពិសេសពាក់ព័ន្ធនឹងសាមគ្គីភាព ក៏ដូចជាការរស់នៅរបស់ពលរដ្ឋខ្មែរថា “ប្រជាជនខ្ញុំចេះស្រលាញ់គ្នា ចេះជួយគ្នាហើយ កុំបាច់ខ្វល់អី្វ។ ឯទង្វើរបស់អ្នក កាន់តែធ្វើឱ្យជាតិសាសន៍ដទៃឃើញពីសន្តានច្បាស់”។

សារនេះ ជាប្រតិកម្មរបស់លោកតបនឹងទង្វើរបស់ក្រុមជ្រុលនិយមថៃ ដែលចូលចិត្តតាក់តែងជាបែបនេះបែបនោះ លាបពណ៌ឱ្យកម្ពុជា ទាំងបំពាន បំភ្លៃ និងបំភ័ន្ត ដើម្បីតែបង្ហាញអន្តរជាតិថាខ្លួនល្អ ទាំងផ្ទុយពីការពិត។ មិនតែប៉ុណ្ណោះ ក្រុមនេះហ៊ានបំភ្លើសពីស្ថានភាពជាក់ស្តែងនៅកម្ពុជា ពិសេសទាក់ទងនឹងជីវភាពរបស់ពលរដ្ឋខ្មែរ ដោយថា «ពលរដ្ឋខ្មែរ ឥឡូវមានស្ថានភាពលំបាកជាងពលរដ្ឋថៃ ដែលស្ទើរតែគ្មានអ្វីសម្រាប់ហូប គ្រាន់តែមិនហ៊ានប្រាប់ទៅកាន់អាជ្ញាធរអំពីការពិតតែប៉ុណ្ណោះ»។

ទាក់ទងនឹងសាច់រឿងដែលក្រុមជ្រុលនិយមថៃលើកឡើងនេះ លោក ណុប បាយ៉ារិទ្ធ ប្រើពាក្យធ្ងន់ៗទៅវិញ ដោយពាក្យពេចន៍ប្រទេចផ្តាសា និងលើកឡើងថា “មានហូបអត់ហូប ប្រជាជនខ្ញុំចេះស្រលាញ់គ្នា ចេះជួយគ្នាហើយ កុំបាច់ខ្វល់អី!”។ មិនតែប៉ុណ្ណោះ លោកក៏បានចោទសួរទៅកាន់ក្រុមជ្រុលនិយមថៃដែរថា “ហត់អត់ទេ? ដែលប្រឹងតែងនិពន្ធរឿងកុហកពិភពលោកអ៊ីចឹង?”។

លើសពីនេះ ក៏បានសង្កត់ធ្ងន់លើទង្វើរបស់ក្រុមមនុស្សទាំងនោះថា ការដែលប្រឹងលាបពណ៌ឱ្យកម្ពុជា គឺកាន់តែធ្វើឱ្យជាតិសាសន៍ដទៃ ឃើញសន្តានជាតិសាសន៍ថៃកាន់តែច្បាស់ប៉ុណ្ណោះ។ លោកឡកឱ្យទៀតថា “នែ…!ទុកពេលជួយស្វែងរកទីផ្សារឱ្យអាជីវករលក់ផ្លែឈើ លក់របស់ប្រើប្រាស់គ្រឿងហូបចុកឱ្យប្រជាជនខ្លួនឯងនោះអត់ទេ ឃើញសល់ខូចយកមកចាក់ចោលទាំងឡានៗអត់? គ្រាន់តែឡានសំរាមទៅប្រមូលចោលក៏អស់មិនតិចដែរ”។

តារាប្រុសរូបនេះ គូសបង្ហាញទៀតថា ប្រជាជនកម្ពុជា មិនចេះខូចមាត់បែបនេះទេ បើថាតបតគឺតបតត្រង់ៗតែម្តង ពោលមិនទៅរកនឹកប្រឌិតពីជាតិសាសន៍ដទៃ ដូចដែលក្រុមជ្រុលនិយមថៃធ្វើឡើយ៕ ចាន់រ៉ា

Oplus_131072

The post ណុប បាយ៉ារិទ្ធ ដាក់ចំៗទៅក្រុមជ្រុលនិយមថៃថា “ហត់ទេ ដែលប្រឹងនិពន្ធរឿងកុហកពិភពលោកបែបនេះ?” appeared first on Kampuchea Thmey Daily.

អ្នកសិល្បៈ ប្រកាសឆន្ទ:ចូលរួមហែក្បួនគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងលើកទឹកចិត្តកងទ័ពជួរមុខ
សិល្បករសិល្បការិនីល្បីៗរបស់ខ្មែរគ្រប់ទម្រង់ បានប្របង្ហាញពីឆន្ទ:ក្នុងការចូលរួមហែក្បួនគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងលើកទឹកចិត្តកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន។

ការប្រកាសឆន្ទ:របស់តារាសិល្ប:ខ្មែរខាងលើនេះ ខណ:ដែលសហភាពសហព័ន្ធយុវជនកម្ពុជាបានត្រៀមរៀបចំកម្មវិធី «បង្ហាញក្តីស្រលាញ់សម្រាប់កម្ពុជា ចូលរួមទាំងអស់គ្នានៅថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ» ដើម្បីបង្ហាញពីការគាំទ្រដល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងដើម្បីលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន។

កម្មវិធីនេះនឹងប្រារព្ធឡើងនៅពេលវេលាម៉ោង ០៦:០០ ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដោយជួបជុំនៅមុខសាលមហោស្រពកោះពេជ្រ រួចធ្វើដំណើរថ្មើជើងឆ្ពោះទៅកាន់វិមានឯករាជ្យ។ ក្នុងចំណោមសិល្បករសិល្បការិនីដែលត្រៀមចូលរួមការហែរក្បួននោះ លោក ណុប បាយ៉ារិទ្ធ បានបញ្ជាក់ថា “ខ្ញុំចូលរួមក្រោមស្មារតីខ្មែរស្រលាញ់ខ្មែរ ខ្មែរតែមួយថ្ងៃទី១៨ ខែមិនថុនា ការដើរថ្មើរជើងបង្ហាញពីឆន្ទៈ និងក្តីស្រលាញ់ចំពោះកម្ពុជាមាតុភូមិកំណើតរបស់យើងគ្រប់គ្នា”។

ដោយឡែក អ្នកគ្រប់គ្រងនិងរៀបចំកម្មវិធី Miss Mera Cambodia កញ្ញា ខាត់ ស្រីច័ន្ទ រៀបរាប់ដែរថា “ខ្ជិលនិយាយច្រើន ជួបគ្នាក្នុងការហែក្បួនគាំទ្រសមរភូមិមុខនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ បើខ្ញុំមិនធ្វើអ្នកណាធ្វើ”។

ក្រៅពីនេះ នៅមានសិល្បករសិល្បការិនីខ្មែរជាច្រើនរូបទៀត ក៏ដូចជាសាធារណជននានា បានបង្ហាញនូវឆន្ទ:របស់ខ្លួនក្នុងការចូលរួមហែរក្បួនគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងលើកទឹកចិត្តកងទ័រជួរមុខនៅតាមបន្ទាត់ព្រំដែនផងដែរ៕ ចាន់រ៉ា

The post អ្នកសិល្បៈ ប្រកាសឆន្ទ:ចូលរួមហែក្បួនគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងលើកទឹកចិត្តកងទ័ពជួរមុខ appeared first on Kampuchea Thmey Daily.

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ
តារា​ចម្រៀង​ល្បី​ឈ្មោះ ណុប បាយ៉ារិទ្ធ បាន​បង្ហាញ​អារម្មណ៍​ស្លុតចិត្ត​ជា​ខ្លាំង រហូត​ធ្វើ​ឲ្យ​លោក​ស្រក់​ទឹកភ្នែក ក្រោយ​ឃើញ​ករណី​សោកនាដកម្ម​ដ៏​រន្ធត់ នៃ​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ស្លាប់​ចំនួន ៣ នាក់ ឪពុក កូន និង​ម្តាយ​ដាច់​ជើង កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ។

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ និង​រន្ធត់​នេះ បង្ក​ឡើង​ដោយ​បុរស​ម្នាក់ បើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ ក្នុង​ល្បឿន​យ៉ាង​លឿន ទៅ​បុក​ជាមួយ​ម៉ូតូ​ជនរងគ្រោះ​យ៉ាង​ពេញទំហឹង នៅ​តាម​បណ្ដោយ​ផ្លូវ ៦០ ម៉ែត្រ សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​បង្ហាញ​ក្តី​រន្ធត់ និង​អាណិត​គ្រួសារ​ជនរងគ្រោះ​ជា​ពន់ពេក។

លោក ណុប បាយ៉ារិទ្ធ រៀបរាប់​ដោយ​អារម្មណ៍​ក្ដុកក្ដួល​ថា «ខ្ញុំ​គេង​លែង​លក់​ហើយ បន្ទាប់ពី​មើល​រូបភាព​តាម​តេ​ឡេ​ក្រាម​ពី​គ្រោះថ្នាក់​ចរាចរណ៍​លើ​ក្រុម​គ្រួសារ​មួយ​នៅ​ផ្លូវ ៦០ ម៉ែត្រ ខ្ញុំ​ហូរ​ទឹកភ្នែក​មិន​ដឹង​ខ្លួន​ទេ គ្នា​ប្រយ័ត្ន តែ​ជន​បង្ករ​មិន​ប្រយ័ត្ន សោកនាដកម្ម​មួយ​នេះ​ត្រូវ​បាន​បាត់បង់​ជីវិត​ប្តី និង​កូនៗ ដ៏​គួរ​ឲ្យ​ស្រលាញ់​ទាំង ២»។

លោក​បន្ត​ទៀត​ថា បើ​បុណ្យ​វាសនា​ស្ត្រី​ជា​ម្តាយ​ជា​ប្រពន្ធ​នៅ​មាន​ជីវិត​គាត់​ត្រូវ​រស់​ជាមួយ​ពិការភាព​មួយ​ជីវិត តើ​ស្មារតី និង​សតិអារម្មណ៍​របស់​គាត់ នឹង​ទៅ​ជា​យ៉ាង​ណា​? ជន​បង្ក​អើយ តើ​អ្នក​អាច​បង្វិល​ពេលវេលា​ថយ​ក្រោយ​បាន​ទេ​?។

តារា​ចម្រៀង ណុប បាយ៉ារិទ្ធ បន្ថែម​ថា ប្រាកដ​ជា​មិន​អាច​ទេ តើ​អ្នក​បាន​ឮ​ពី​សំឡេង​ឈឺចាប់ សោកស្ដាយ​របស់​គ្រួសារ​របស់​ពួកគាត់​ទេ? តើ​អ្នក​សង​ដោយ​អ្វី​ទើប​ស្មើ? ទើប​ឲ្យ​គាត់ និង​គ្រួសារ​គាត់​ទទួល​យក​បាន? គឺ​មិន​អាច​ទេ បើ​ទោះ​ជា​អ្នក​ធានា​ចិញ្ចឹម​គាត់ ១ ជីវិត ក៏​គាត់​មិន​អាច​បំភ្លេច​សោកនាដកម្ម​ដ៏​ឈឺចាប់​មួយ​នេះ​បាន​ដែរ។

គួរ​បញ្ជាក់​ថា គិត​មក​ដល់​ពេលនេះ​ជនរងគ្រោះ​បាន​បាត់បង់​ជីវិត​សរុប​ចំនួន ៣ នាក់ ហើយ ដោយ​ក្នុង​នោះ ប្តី​(ស្លាប់) កូនប្រុស​(ស្លាប់) និង​កូនស្រី​ពៅ​ម្នាក់​ទៀត (ស្លាប់)។ ចំណែក​ម្តាយ​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង ១៧ និង ៣៥ នាទី​ល្ងាច ថ្ងៃ​ទី ១០ ខែ​មករា ឆ្នាំ ២០២៥ នៅ​លើ​ផ្លូវ ៦០ ម៉ែត្រ៕

អត្ថបទ ៖ ចាន់រ៉ា

The post ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ appeared first on Kampuchea Thmey Daily.

លោក ណុប បាយ៉ារិទ្ធ បំផុសមហាជនគាំទ្រសិល្បៈ “ល្ខោនអាប៉េ”
តារាចម្រៀងកូនកាត់ចិនរបស់ផលិតកម្មហង្សមាសលោក ណុប បាយ៉ារិទ្ធ បានចេញមុខបំផុសក៏ដូចជាអំពាវនាវដល់មហាជនអ្នកគាំទ្រ ចូលរួមផ្តល់កម្លាំងចិត្តចំពោះការសម្តែងសិល្បៈល្ខោនអាប៉េ ៣ជំនាន់ ដកស្រង់ពីរឿង “ព្រះច័ន្ទគោរព” ។

ល្ខោនអាប៉េ គឺមានទម្រង់និងលក្ខណៈជាល្ខោនច្រៀងរាំ និងនិយាយបែបបុរាណ ដែលបែកខ្នែងចេញមកពីរបាំក្បាច់បុរាណខ្មែរ។ អាប៉េ ជាប្រភេទល្ខោនឡកក្រមិចក្រមើមបែបត្លុកកំប្លែង។ នេះបើយោងទៅតាមការស្រាវជ្រាវ។

តារាចម្រៀងចាស់វស្សាល្បីឈ្មោះលោក ណុប បាយ៉ារិទ្ធ បានលើកឡើងថា “សូមអរគុណដល់ប្អូនប្រុស Xing ដែលខិតខំស្រាវជ្រាវពីវីដេអូ នៃការសម្តែងសិល្បៈល្ខោនអាប៉េ ៣ជំនាន់ ដកស្រង់ពីរឿង “ព្រះច័ន្ទគោរព” ។

លោកបន្តថា “សូមបងប្អូនជួយគាំទ្រ និងផ្តល់កម្លាំងចិត្តដល់គាត់ដែលខិតខំស្រាវជ្រាវ ដើម្បីបង្ហាញឱ្យបងប្អូនបានស្គាល់ពីសិល្បៈល្ខោនអាប៉េ ដោយសារមិនសូវបានសម្តែងច្រើនឱ្យរៀនស្គាល់ រៀនដឹងឡើងវិញ ។

សូមជម្រាបថា អាប៉េ​គឺ​ជា​ឈ្មោះ​ល្ខោន​ច្រៀង​រាំ​បែប​បុរាណ​មួយ​នៅ​​កម្ពុជា ដែលបាននិងកំពុងបំផុសឱ្យមានការចាប់អារម្មណ៍ពីមហាជន ខណៈឈុតដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនោះ គឺឈុតតួអង្គទេវតា (បែបកំប្លែង) ក្នុងរឿងព្រះច័ន្ទគោរព ក៏ព្រោះតែក្នុងទម្រង់របាំបុរាណខ្មែរ មហាជនពុំសូវជាបានឃើញ និងបានដឹងឡើយ៕ អត្ថបទ៖ ចាន់រ៉ា

The post លោក ណុប បាយ៉ារិទ្ធ បំផុសមហាជនគាំទ្រសិល្បៈ “ល្ខោនអាប៉េ” appeared first on Kampuchea Thmey Daily.

ណុប បាយ៉ារិទ្ធ ស្នើពលរដ្ឋខ្មែរជួយគាំទ្រលើកតម្កើងវិស័យសិល្ប:បុរាណឲ្យបានច្រើនកុះករ
តារាចម្រៀងល្បីឈ្មោះលោក ណុប បាយ៉ារិទ្ធបានចេញមុខធ្វើការអំពាវនាវ និង បំផុសដល់ប្រជាពលរដ្ឋខ្មែរពិសេសយុវជនខ្មែរទាំងអស់ត្រូវរួមគ្នាគាំទ្រលើកតម្កើងគាំទ្រនូវវិស័យបុរាណខ្មែរឲ្យបានច្រើនកុះករ ព្រោះនេះជាពេលវេលាដែលត្រូវបង្ហាញដល់ពិភពលោក។

ការ​លើក​ឡើង​ខាងលើ​ ពី​សំណាក់តារាចម្រៀងប្រុសលោក ណុប បាយ៉ារិទ្ធ ​បាន​ធ្វើ​ឡើងបន្ទាប់​ពីលោកបាន​សង្កេត​ឃើញ​ថាមក​ទល់​នា​ពេល​នេនេហាក់​មិន​ទាន់​ឃើញ​មហាជន ឬយុវជនខ្មែរជំនាន់ក្រោយមានការផុសផុលក្នុងការ​ចូលរួម​គាំទ្រនិងផ្សព្វផ្សាយ​ពី​មហោស្រព​សិល្ប​:​បុរាណ​ខ្មែរ​រឿង​ «​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧»​ ដែល​នឹង​រៀបចំ​សម្តែង​ចាប់ពីថ្ងៃទី២៨ ខែកញ្ញា និងថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៤នេះ។

ទន្ទឹមគ្នាជានេះដែរ លោកណុប បាយ៉ារិទ្ធ ក៏បានធ្វើការស៊ែរបន្តចែករំលែករវាងកិច្ចសម្ភាសន៍មួយពីសំ ណាក់តារាសម្តែង ពេជ្រ ចរណៃ ជាមួយសារព័ត៌មាន អំពីក្តីកង្វល់លើវិស័យសិល្ប:បុរាណខ្មែរបែបនេះ ថាសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋខ្មែរកូនខ្មែរជំនាន់ក្រោ យជួបគាំទ្រ លើកតំកើងដោយការជួយទិញសំបុត្រចូ លរួមទស្សនាអោយបានច្រើនកុះករ។

តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានលើកឡើងទៀតថា នេះជាពេលវេលាដែលយើងត្រូវបង្ហាញឲ្យប្រទេសជិតខាងនិងពិភពលោកបានឃើញថា យើងស្រ លាញ់យើងថែរក្សាយើងការពារ។ ជាការពិតការលើក ឡើងរបស់លោក ណុប បាយ៉ារិទ្ធ ដោយសង្កេតឃើញថាយុវជនខ្មែរបច្ចុប្បន្នហាក់មិនសូវមានការអើពើរឬស្រាក់ដៃគ្នាក្នុងការចូលរួមលើកស្ទួលសិល្ប:បុរាណខ្មែរទេ៕ អត្ថបទ៖ ចាន់រ៉ា

The post ណុប បាយ៉ារិទ្ធ ស្នើពលរដ្ឋខ្មែរជួយគាំទ្រលើកតម្កើងវិស័យសិល្ប:បុរាណឲ្យបានច្រើនកុះករ appeared first on Kampuchea Thmey Daily.