ជីវិតកម្សាន្ដ
ណុប បាយ៉ារិទ្ធ សាទរចំពោះលទ្ធផលនៃកិច្ចខិតខំថ្នាក់ដឹកនាំកម្ពុជា ដែលធ្វើឱ្យស្ថានការណ៍ព្រំដែនឈានមួយជំហាន ប្រកបដោយភាពច្បាស់លាស់ជាងមុន
តារាចម្រៀងចាស់វស្សារបស់ផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ បានបង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្តខ្លាំង បន្ទាប់ពីឃើញព័ត៌មានពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ពិសេសនៅភូមិព្រៃចាន់ និងភូមិជោគជ័យក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ការបង្ហាញអារម្មណ៍សប្បាយចិត្តរបស់លោក ណុប បាយ៉ារិទ្ធ គឺស្របពេលដែលសម្ដេចមហាបវរធិបតី បានសារពិសេសពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែន ជាពិសេសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រោះស្ថានការណ៍បានបោះមួយជំហានទៅមុខប្រកបដោយភាពច្បាស់លាស់ជាងពេលមុន ដោយភាគីទាំងពីរ អាចយកគោលការណ៍ច្បាប់មកជជែកគ្នា ដើម្បីរកដំណោះស្រាយមួយដោយសន្តិវិធី។
តារាចម្រៀងភ្នែកតឹងលោក ណុប បាយ៉ារិទ្ធ បានឱ្យដឹងថា “កម្ពុជាខ្ញុំអើយឃើញព័ត៌មានហើយធូរទ្រូងបន្តិច កម្ពុជាស្ងាត់តែមិនស្ងៀម ធ្វើច្បាស់លាស់លទ្ធផលច្បាស់។ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋអ្នកភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ខេត្តបន្ទាយមានជ័យ ជៀសផុតពីការឈ្លានពានបំពានទៀត”។
តារាចម្រៀងប្រុសលោក ណុប បាយ៉ារិទ្ធ បានបន្ថែមថា ជូនពរដល់បងប្អូនទទួលបាននៅសេចក្តីសុខសុវត្ថិភាពគ្មានការរំខានមកបៀតបៀនទៀត។ ដោយឡែក តារាសម្តែងទឹកភ្នែកកញ្ញា នី មុន្នី្ននាថ ម្សិលមិញនេះ ក៏បានសម្តែងអារម្មណ៍រំភើបរីករាយជាខ្លាំង បន្ទាប់ពីបានអានពិសេសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


