ជីវិតកម្សាន្ដ
ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ
តារាចម្រៀងល្បីឈ្មោះ ណុប បាយ៉ារិទ្ធ បានបង្ហាញអារម្មណ៍ស្លុតចិត្តជាខ្លាំង រហូតធ្វើឲ្យលោកស្រក់ទឹកភ្នែក ក្រោយឃើញករណីសោកនាដកម្មដ៏រន្ធត់ នៃគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យក្រុមគ្រួសារជនរងគ្រោះស្លាប់ចំនួន ៣ នាក់ ឪពុក កូន និងម្តាយដាច់ជើង កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវ និងរន្ធត់នេះ បង្កឡើងដោយបុរសម្នាក់ បើកបររថយន្តក្នុងស្ថានភាពស្រវឹងជោកជាំ ក្នុងល្បឿនយ៉ាងលឿន ទៅបុកជាមួយម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង នៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនបង្ហាញក្តីរន្ធត់ និងអាណិតគ្រួសារជនរងគ្រោះជាពន់ពេក។

លោក ណុប បាយ៉ារិទ្ធ រៀបរាប់ដោយអារម្មណ៍ក្ដុកក្ដួលថា «ខ្ញុំគេងលែងលក់ហើយ បន្ទាប់ពីមើលរូបភាពតាមតេឡេក្រាមពីគ្រោះថ្នាក់ចរាចរណ៍លើក្រុមគ្រួសារមួយនៅផ្លូវ ៦០ ម៉ែត្រ ខ្ញុំហូរទឹកភ្នែកមិនដឹងខ្លួនទេ គ្នាប្រយ័ត្ន តែជនបង្ករមិនប្រយ័ត្ន សោកនាដកម្មមួយនេះត្រូវបានបាត់បង់ជីវិតប្តី និងកូនៗ ដ៏គួរឲ្យស្រលាញ់ទាំង ២»។

លោកបន្តទៀតថា បើបុណ្យវាសនាស្ត្រីជាម្តាយជាប្រពន្ធនៅមានជីវិតគាត់ត្រូវរស់ជាមួយពិការភាពមួយជីវិត តើស្មារតី និងសតិអារម្មណ៍របស់គាត់ នឹងទៅជាយ៉ាងណា? ជនបង្កអើយ តើអ្នកអាចបង្វិលពេលវេលាថយក្រោយបានទេ?។

តារាចម្រៀង ណុប បាយ៉ារិទ្ធ បន្ថែមថា ប្រាកដជាមិនអាចទេ តើអ្នកបានឮពីសំឡេងឈឺចាប់ សោកស្ដាយរបស់គ្រួសាររបស់ពួកគាត់ទេ? តើអ្នកសងដោយអ្វីទើបស្មើ? ទើបឲ្យគាត់ និងគ្រួសារគាត់ទទួលយកបាន? គឺមិនអាចទេ បើទោះជាអ្នកធានាចិញ្ចឹមគាត់ ១ ជីវិត ក៏គាត់មិនអាចបំភ្លេចសោកនាដកម្មដ៏ឈឺចាប់មួយនេះបានដែរ។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះជនរងគ្រោះបានបាត់បង់ជីវិតសរុបចំនួន ៣ នាក់ ហើយ ដោយក្នុងនោះ ប្តី(ស្លាប់) កូនប្រុស(ស្លាប់) និងកូនស្រីពៅម្នាក់ទៀត (ស្លាប់)។ ចំណែកម្តាយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង ១៧ និង ៣៥ នាទីល្ងាច ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នៅលើផ្លូវ ៦០ ម៉ែត្រ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា