ជីវិតកម្សាន្ដ
ណុប បាយ៉ារិទ្ធ ប្រកាសឱ្យប្រុងប្រយ័ត្ន ក្រោយមានជនខិលខូចបង្កើតតេឡេក្រាមដាក់ឈ្មោះខ្លួន ដើម្បីសុំជំនួយ
លោក ណុប បាយ៉ារិទ្ធ បានចេញសារអំពាវនាវ និងប្រកាសប្រាប់ដល់អ្នកគាំទ្រ ព្រមទាំងសិល្បករសិល្បការិនីឱ្យមានការប្រុងប្រយ័ត្ន ខណ:ដែលថ្មីៗនេះ មានជនឆ្លៀតឱកាសបានយកឈ្មោះរបស់លោកទៅបង្កើតតេឡេក្រាម ដើម្បីសុំជំនួយពីសប្បុរសជន។

តារាចម្រៀងកូនកាត់ចិន លោក ណុប បាយ៉ារិទ្ធ បានឱ្យដឹងថា ថ្មីៗនេះមានជនខិលខូច បង្កើតតេឡេក្រាមដាក់ឈ្មោះលោកដើម្បីសុំជំនួយពីបងប្អូន។ ដូច្នេះលោកសូមបញ្ជាក់ថា លោកគឺមិនបានប្រើប្រាស់តេឡេក្រាម ដើម្បីធ្វើការសូមជំនួយទេរាល់បញ្ហារបោកប្រាសណា មួយតាមតេឡេក្រាមខ្ញុំមិនទទួលខុសត្រូវឡើយ។
លោក ណុប បាយ៉ារិទ្ធ បន្តទៀតថា “រាល់ជំនួយសប្បុរសធម៌ ខ្ញុំប្រកាសស្វែងរកការចូលរួមពីបងប្អូនតិចក្តី ច្រើនក្តីតែក្នុង Facebook អាខោននិងផេកខ្ញុំប៉ុណ្ណោះ។ រឿងតេឡេក្រាមមួយ គឺអត់មានសូមប្រយ័ត្នចាញ់បោកជនឆបោកឆ្លៀតឱកាសមុននឹងសម្រេចចិត្តបាញ់លុយតាមតេឡេក្រាម ចូលរួមជាមួយគេ សូមប្រុងប្រយ័ត្នពួកឆបោកអស់នោះ គេមិនស្គាល់បុណ្យបាបអីទេ ស្រុកមានសង្គ្រាមអ៊ីចឹងហើយនៅឆ្លៀតដើរបោកប្រាសគេ ពួកពិតជាថោកទាបណាស់”។
សូមជម្រាបដែរថា តារាចម្រៀងប្រុសលោក ណុប បាយ៉ារិទ្ធ ក៏ត្រូវបានគេចាត់ទុកថាជាសិល្បករខ្មែរមួយរូបដែលបានបង្កើតមូលនិធិសប្បុរសធម៌ប្រមូលថវិកាពីសប្បុរសជនដើម្បីរៀបចំជាស្បៀងសម្ភារៈសម្រាប់ជួយដល់វីរកងទ័ពជួរមុខនិងបងប្អូនជនភៀសសឹកនៅតាមបន្ទាត់ព្រំដែនដែលកំពុងរងការឈ្លានពានពីសំណាក់កងទ័ពចោរសៀមផងដែរ៕ ដោយ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


