លោក យូ សុភា Archives - Kampuchea Thmey Daily

អ្នកជំនាញ ផ្តាំទៅបេក្ខជនត្រៀមចុះឈ្មោះប្រកួតសំណេរអង្គរ ត្រូវអាន និងហ្វឹកហាត់សរសេរពាក្យខ្មែរឱ្យបានច្រើន
លោក យូ សុភា សាស្ត្រាចារ្យនៅដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកនិពន្ធមួយរូប បានប្រាប់ កម្ពុជាថ្មី ថា សម្រាប់បេក្ខជនដែលត្រៀមខ្លួនចុះឈ្មោះប្រកួតប្រជែង សំណេរអង្គរ ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ អានឱ្យបានច្រើនទាក់ទងនឹងអត្ថបទដែលប្រើប្រាស់ភាសាខ្មែរបានត្រឹមត្រូវ និងគោរពតាមវេចនានុក្រមខ្មែរ ហ្វឹកហាត់ការសរសេរ ចងចាំ និងទន្ទេញពាក្យពិបាកៗទុក។

ការលើកឡើងរបស់លោក យូ សុភា ស្របពេលដែល សំណេរអង្គរ បានប្រកាសពីការជ្រើសរើសបេក្ខជនប្រកួតប្រជែង “សំណេរអង្គរ” លើកទី៣ ចំនួន ១៥០០នាក់ សម្រាប់ការប្រកួតថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ ខាងមុខ នៅស្ពានហាលខាងលិចប្រាសាទព្រះវិហារ ដើម្បីលើកតម្កើងអក្សរសាស្ត្រជាតិ។

លោក យូ សុភា បានលើកឡើងថា​ “សំណេរអង្គរ” បានចូលរួមចំណែកលើកស្ទួយវិស័យអក្សរសាស្ត្រនិងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនខ្មែរដើម្បីចូលរួមប្រកួតប្រជែង។ បន្ថែមពីនេះ​លោកថា ក៏ជាការទទួលបានការចាប់អារម្មណ៍ពីជនជាតិបរទេស ដែលធ្វើឱ្យបរទេសស្គាល់កាន់តែច្បាស់ពីកម្ពុជា និងចូលរួមដល់កំណើនសេដ្ឋកិច្ចដូចគ្នា។

អ្នកជំនាញ យូ សុភា និយាយថា៖​ “ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ឬក៏ជាសិស្សនិស្សិត ត្រូវតែចូលរួមចំណែកនៅក្នុងប្រកួតប្រជែង ក្នុងកម្មវិធីនេះឱ្យបានច្រើន ដើម្បីចូលរួមចំណែកទី១ វាស់ស្ទង់អំពីសមត្ថភាពចំណេះដឹងរបស់យើងផង ហើយដើម្បីលើកស្ទួយវិស័យអក្សរសាស្ត្រជាតិរបស់យើង”។ លោកបញ្ជាក់ថា នេះ គឺជាឱកាសដើម្បីឱ្យយុវជនដឹងពីសមត្ថភាពរបស់ខ្លួន និងចូលរួមក្នុងការប្រកួតប្រជែង។

លោក យូ សុភា ក៏បានសំណូមពរថា ប្រសិនជាដំណើរការប្រកួតប្រជែងមិនប្រែប្រួល អាចឱ្យបរទេសប្រកួតដូចឆ្នាំមុនៗ គួរមានជាការរៀបចំអំណោយបន្តិចបន្តួចចំពោះជនបរទេសរូបណាដែលសរសេរបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធខ្មែរច្រើន មិនចាំបាច់សរសេរត្រូវទាំងអស់ក៏បាន ដើម្បីជាការលើកទឹកចិត្តមួយដល់ពួកគេ ជាកម្លាំងចិត្តឱ្យពួកគេចូលរួមនៅឆ្នាំបន្ទាប់ៗទៀត ហើយក៏ជាចំណុចមួយចូលរួមផ្សព្វផ្សាយវប្បធម៌ អក្សរសាស្ត្រជាតិទៅកាន់ឆាកអន្តរជាតិដែរ។

គួររម្លឹកថា សំណេរអង្គរ លើកទី២ រៀបចំកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដោយមានបេក្ខជនចូលរួមប្រកួតប្រជែងចំនួន ១២២០អង្គ/នាក់។ ការប្រកួតធ្វើឡើងរយៈពេល១ម៉ោង អំពី “សៀមរាប-អង្គរ គឺជារតនសម្បត្តិសេដ្ឋកិច្ចវប្បធម៌” ជាមួយគ្នានេះ សំណេរសរសេរតាមអាន លើកទី២ ត្រូវបានអានជូនបេក្ខជនប្រកួតប្រជែងដោយបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ។ ដោយឡែក ចំពោះអ្នកអានអត្ថបទ សំណេរអង្គរ លើកទី៣ ខាងមុខ នៅមិនទាន់បានជ្រើសរើសនៅឡើយទេ៕

The post អ្នកជំនាញ ផ្តាំទៅបេក្ខជនត្រៀមចុះឈ្មោះប្រកួតសំណេរអង្គរ ត្រូវអាន និងហ្វឹកហាត់សរសេរពាក្យខ្មែរឱ្យបានច្រើន appeared first on Kampuchea Thmey Daily.

អ្នកនិពន្ធ យូ សុភា៖ គុណភាពកុនខ្មែរបច្ចុប្បន្នមានភាពល្អប្រសើរច្រើន
លោក យូ សុភា អ្នកនិពន្ធខ្មែរមួយរូប បានលើកឡើងថា ការនិពន្ធ និងដឹកនាំរឿងរបស់កូនខ្មែរបច្ចុប្បន្នមានភាពល្អប្រសើរច្រើនណាស់ ទាំងអ្នកនិពន្ធជើងចាស់ និងវ័យក្មេង មានការតាក់តែងនិពន្ធមួយបែបៗម្នាក់ ចំពោះការដឹកនាំរឿងក៏ដូចគ្នា។

អ្នកនិពន្ធ យូ សុភា ប្រាប់ កម្ពុជាថ្មី ថា៖ “គុណភាពកុនខ្មែរសម័យបច្ចុប្បន្នមើលឃើញថា អ្នកនិពន្ធអាចសរសេររឿងបានល្អក៏មានច្រើនដែរ ប្អូនៗ ក្មួយៗ ក៏មានគំនិតក្នុងការសរសេរបានល្អមួយបែបៗ ហើយការដឹកនាំក៏មានលក្ខណៈទៅតាមកម្រិតនៅក្នុងបែបផែននៃការដឹក តាមបុគ្គលមួយៗដែរ”។ លោកបន្ថែមថា ចំពោះឧបសគ្គក្នុងវិស័យនេះ គឺបញ្ហាធនធានថវិកា ដែលនាំឱ្យការផលិតរឿងខ្មែរនៅរោងភាពយន្តមិនសូវបានច្រើន។

ពាក់ព័ន្ធនឹងការនិពន្ធរឿង លោក យូ សុភា ដែលជាអ្នកនិពន្ធខ្មែរមានជំនាញមួយរូប បានលើកឡើងថា ដើម្បីឱ្យកុនខ្មែរមានភាពល្បីល្បាញ និងគុណភាពល្អបន្ថែមទៀត អ្នកនិពន្ធ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានសមស្របតាមបរិបទសង្គម ត្រូវដើរឱ្យទាន់សម័យកាល និងការរីកចម្រើន ការអភិវឌ្ឍរបស់សង្គម និងពិភពលោក ទើបអាចទាក់ទាញចិត្តអ្នកទស្សនាបានច្រើន។ ចំណែក អ្នកដឹកនាំរឿង ក៏ត្រូវអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនដែរ ពោល គឺមុននឹងដឹកនាំរឿងអ្វីមួយត្រូវពិនិត្យ និងយល់ច្បាស់ពីសាច់រឿងជាមុន ហើយ អ្នកដឹកនាំត្រូវហ្វឹកហាត់សមត្ថភាពខ្លួនឱ្យទាន់សម័យកាល និងយកគំរូតាមប្រទេសផ្សេងៗ ជា ពិសេស អ្នកដឹកនាំកុំកែខៃសាច់រឿងដោយមិនបានឆ្លងកាត់អ្នកនិពន្ធ។

ដើម្បីឱ្យប្រជាជនខ្មែរគាំទ្រភាពយន្តខ្មែរឱ្យបានច្រើន ផលិតករ ត្រូវផលិតភាពយន្តដែលតម្រូវតាមចំណង់ចំណូលចិត្តអ្នកទស្សនា តម្រូវតាមទីផ្សារកម្ពុជា ដោយបញ្រ្ជាបនូវតម្លៃអប់រំខ្ពស់ កុំផលិតដើម្បីតែរកចំណូល។ ចំពោះអ្នកសម្តែង និងក្រុមការងារពាក់ព័ន្ធ ក៏ត្រូវខិតខំបំពេញកិច្ចការរបស់ខ្លួនឱ្យអស់ពីសមត្ថភាព ទើបភាពយន្តមួយអាចសម្រេចចេញមកដោយលទ្ធផលល្អបាន។ លោកក៏បានសំណូមពរដល់ប្រជាជនគ្រប់រូបត្រូវបើកចិត្តទទួលយកភាពយន្តខ្មែរ និងធ្វើការរិះគន់បែបស្ថាបនាក្នុងករណីមានកំហុសឆ្គងដើម្បីឆ្ពោះរកការកែលម្អដែលល្អប្រសើរ ចៀសវាងការប្រើពាក្យរិះគន់សើចសំអក តិះដៀល ដែលអាចប៉ះពាល់ដល់អារម្មណ៍ក្រុមការងារអ្នកផលិត។

លោក យូ សុភា និយាយថា៖ “ប្រជាពលរដ្ឋខ្មែរ ដែលជាជនជាតិតែមួយជាមួយនឹងយើងទាំងអស់គ្នា ជាអ្នកនិពន្ធ ជាអ្នកដឹកនាំរឿង ជាមួយផលិតករ តារាសម្តែង គឺត្រូវទទួលយកនូវការគាំទ្រភាពយន្តខ្មែររបស់យើង បើទោះបីជានៅមានកម្រិតក៏ដោយ ក៏បើកចិត្តទទួលយកទៅ ហើយធ្វើការផ្តល់មតិយោបល់ក្នុងន័យស្ថាបនា ដើម្បីធ្វើការកែលម្អឱ្យកាន់តែប្រសើរឡើង”។

អ្នកនិពន្ធ យូ សុភា បញ្ជាក់ទៀតថា ចំពោះថ្នាក់ដឹកនាំ ក៏គួរលើកទឹកចិត្តឱ្យគាំទ្រភាពយន្តខ្មែរបន្ថែមទៀតតាមរយៈការបង្កើតឱកាសឱ្យមានការប្រកួតប្រជែងឱ្យកាន់តែច្រើន ដើម្បីជំរុញឆន្ទៈអ្នកនិពន្ធ អ្នកសម្តែង ចូលរួមលើកស្ទួយភាពយន្តខ្មែរកាន់តែច្រើន ជំនួសឱ្យភាបយន្តបរទេស។ ចំណុចមួយទៀត លោក យូ សុភា ក៏បានអំពាវនាវដល់អាជ្ញាធរដែនដី ដែលទាក់ទងជាមួយការផលិតភាពយន្ត សូមជួយសហការជាមួយផលិតករផ្តល់ទីតាំង និងភាពងាយស្រួលដើម្បីជួយលើកស្ទួយភាពយន្តខ្មែរ និងមានភាពទាក់ទាញ តាមរយៈការផ្លាស់ប្តូរទីតាំងថតថ្មីៗ និងល្អៗ៕

ដោយ៖ អុន ស្រីមាន

The post អ្នកនិពន្ធ យូ សុភា៖ គុណភាពកុនខ្មែរបច្ចុប្បន្នមានភាពល្អប្រសើរច្រើន appeared first on Kampuchea Thmey Daily.

អ្នកជំនាញ៖ វត្តមានជនបរទេសចូលរួម “សំណេរអង្គរ” បង្ហាញពីការស្រឡាញ់ និងការលើកស្ទួយអក្សរសាស្ត្រខ្មែរលើឆាកអន្តរជាតិ
អ្នកជំនាញ២រូប ដែលមកពីរាជបណ្ឌិត្យសភាកម្ពុជា និងអក្សរសាស្ត្រខ្មែរ បានលើកឡើងដូចគ្នាថា វត្តមានរបស់ជនជាតិបរទេសដែលចូលរួមប្រកួត “សំណេរអង្គរ” កាលពីពេលថ្មីៗនេះ បានបង្ហាញពីការស្រឡាញ់អក្សរសាស្ត្រខ្មែរ លើកស្ទួយភាសាខ្មែរ ហើយក៏បញ្ជាក់ឱ្យឃើញថា អក្សរជាតិខ្មែរមានភាពល្បីល្បាញលើឆាកអន្តរជាតិដូចគ្នា។

រូបភាព៖ ក្រសួងអប់រំ

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីប្រកួតសរសេរតាមអាន “សំណេរអង្គរ” លើកទី២ នៅស្ពានហាល ប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ដោយមានបេក្ខជនចូលរួមចំនួន ១,២២០ អង្គ/នាក់ ដែលក្នុងនោះរួមមានព្រះសង្ឃ, បេក្ខជនទាំងចាស់ ក្មេង ដោយបេក្ខជនចាស់ជាងគេមានអាយុ៨១ឆ្នាំ ហើយបេក្ខជនក្មេងជាងគេអាយុ៦ឆ្នាំ ដែលមកពីរាជធានី ខេត្តនានា។ អ្វីដែលពិសេស កម្មវិធីនេះ ក៏សង្កេតឃើញមានជនជាតិបរទេសចូលរួមផងដែរ។

រូបភាព៖ សំណេរអង្គរ

ចំពោះវត្តមានរបស់ជនជាតិបរទេស ដែលមកចូលរួមប្រកួត “សំណេរអង្គរ” លើកទី២ នេះ លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យ កម្ពុជាថ្មី ដឹងថា៖ “ជនបរទេស ដែលចូលរួមព្រឹត្តិការណ៍នេះ មានន័យថាពួកគាត់ស្រឡាញ់ ពេញចិត្ត និងក៏ចង់ចូលរួមចំណែកលើកស្ទួយអក្សរខ្មែរ និងការផ្សព្វផ្សាយភាសាខ្មែរទៅកាន់់ពិភពលោក ជាពិសេស គឺគេចង់បង្ហាញពីកម្រិតសមត្ថភាពចេះ និងយល់ដឹងពីអក្សរសាស្ត្រខ្មែរដែរ”។

លោកស្រីបណ្ឌិត ជា វណ្ណី

រីឯ សាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រខ្មែរ លោក យូ សុភា បានប្រាប់ កម្ពុជាថ្មី ថា វត្តមានរបស់ជនជាតិបរទេសដែលបានចូលរួមប្រកួតប្រជែង គឺបង្ហាញច្បាស់ពីកិត្យានុភាព ការលើកស្ទួយនៃអក្សរសាស្ត្រខ្មែរពីជនបរទេសនៅលើឆាកអន្តរជាតិ ដែលអាចឱ្យបរទេសស្គាល់អក្សរខ្មែរកាន់តែច្រើន។ បន្ថែមពីនេះ  ក៏បង្ហាញថា ខ្មែរជាជនជាតិមួយដែលមានអក្សរផ្ទាល់ខ្លួន មិនលួចចម្លងពីជាតិសាសន៍ដទៃឡើយ។ លោកបន្តថា នេះក៏ជាឱកាសសម្រាប់ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិផ្សេងទៀតឱ្យមកទស្សនា និងស្វែងយល់ពីប្រទេសកម្ពុជាឱ្យកាន់តែច្រើនផងដែរ។

ពាក់ព័ន្ធនឹងកម្មវិធី “សំណេរអង្គរ” លោកសាស្ត្រាចារ្យ យូ សុភា មើលឃើញថា ជាព្រឹិត្តិការណ៍មួយដែលល្អសម្រាប់ឱ្យកូនខ្មែរគ្រប់រូប រួមទាំងជនបរទេសផង ចូលរួមលើកស្ទួយ ឱ្យតម្លៃអក្សរសាស្ត្រខ្មែរ និងពង្រឹងសមត្ថភាពរបស់អ្នកចូលរួមក្នុងការប្រើប្រាស់អក្ខរាវិរុទ្ធ វេយ្យាករណ៍ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតរបស់ខ្មែរ។ ក្រៅពីនេះ ព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយជួយពង្រឹងសមត្ថភាពអ្នកចូលរួមម្នាក់ៗឱ្យយល់ដឹងពីសមត្ថភាពរបស់ខ្លួនកាន់តែច្បាស់ ថាស្ថិតក្នុងកម្រិតណា និងជាកត្តាជំរុញឱ្យមានការយល់ដឹងបន្ថែមទៀត។ លោក យូ សុភា បានផ្តាំផ្ញើដល់កូនខ្មែរគ្រប់រូប សិក្សាស្វែងយល់ឱ្យបានទូលំទូលាយ និងច្បាស់លាស់លើភាសាខ្មែរ ព្រមទាំងហ្វឹកហាត់ការសរសេរ ការអាន ឱ្យក្លាយជាបំណិនជីវិតមួយដែលប្រើប្រាស់ និងចងចាំអក្សរខ្មែរបានច្បាស់។ លោកសង្កត់ធ្ងន់ថា កូនខ្មែរគ្រប់រូប មុននឹងចាប់ផ្តើមរៀនពីភាសាបរទេស ត្រូវចេះ និងយកភាសាជាតិខ្លួនជាមូលដ្ឋាន។

លោកសាស្ត្រាចារ្យ យូ សុភា

ចំណែក អ្នកស្រីបណ្ឌិត ជា វណ្ណី ក៏បានលើកឡើងមិនខុសពីសាស្ត្រាចារ្យ យូ សុភា ដែរ ដោយលោកស្រីបានបញ្ជាក់ថា អ្នកដែលបានចូលរួម សំណេរអង្គរ បង្ហាញពីការស្រឡាញ់ និងអភិរក្សអក្សរសាស្ត្រខ្មែរ និងបំផុសគំនិត ដល់គ្រប់គ្នាយកចិត្តទុកដាក់ដល់ការប្រើប្រាស់សំណេររបស់ខ្លួនដោយប្រុងប្រយ័ត្ន ជាពិសេសយុវជនជំនាន់់ក្រោយ ត្រូវប្រឹងប្រែងយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នងការសិក្សាភាសានិងអក្សរសាស្ត្រខ្មែរ ដោយសរសេរឱ្យត្រឹមត្រូវលើផ្នែកអក្ខរាវិរុទ្ធ ក្បួនខ្នាតនៃវេយ្យាករណ៍ ក៏ដូចជារបៀបសរសេរអត្ថបទឱ្យបានច្បាស់លាស់ ដែលជាបំណិនជីវិតដ៏សំខាន់មួយ ពោល គឺលើកកម្ពស់សមត្ថភាពផ្នែកអក្សរសាស្រ្តជាតិ។

លោកស្រី បន្តថា បច្ចុប្បន្ន កម្ពុជាបានយកចិត្តទុកដាក់លើការសរសេរ និងប្រើប្រាស់ភាសាជាតិខ្លួន តាមរយៈសមិទ្ធផលដែលបានធ្វើបច្ចុប្បន្នភាពវចនានុក្រមខ្មែរ ក៏ដូចជាការបង្កើតគណៈកម្មការបច្ចេកសព្ទនានា។ ប៉ុន្តែ លោកស្រី សូមសំណូមពរបន្ថែមទៀត ដល់រដ្ឋាភិបាល ស្ថាប័នជាតិដែលទទួលបន្ទុកខាងភាសា និងអ្នកសិក្សាស្រាវជ្រាវពីអក្សរសាស្ត្រខ្មែរត្រូវយកចិត្តទុកដាក់សិក្សាស្រាវជ្រាវ ក្បួនច្បាប់អក្សរសាស្ត្រ មានវេយ្យាករណ៍ អក្ខរាវិរុទ្ធ  និងរបៀបសរសេរកាន់តែខ្លាំងក្លាថែមទៀត ដោយ ជួយបណ្ដុះយុវជននូវស្មារតីស្រឡាញ់អក្សរសសាស្រ្តជាតិ ពង្រីកចំណេះដឹងពង្រឹងសមត្ថភាពខាងការប្រើប្រាស់ភាសាជាតិខ្លួន និងចំណេះដឹងជំនាញថ្មីៗ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមករា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានរំលេចនៅក្នុងពិធីបើកកម្មវិធី សំណេរអង្គរ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកស្រលាញ់ចូលចិត្តការសរសេរអក្សរខ្មែរ សំដៅលើកកម្ពស់សមត្ថភាពការសរសេរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទឱ្យបានច្បាស់លាស់ ដែលទាំងអស់នេះជាបំណិនដ៏សំខាន់ក្នុងការសិក្សាភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរ។ លោកបណ្ឌិត លើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ឱ្យរៀបចំការប្រឡងប្រណាំងអំណាន និងសំណេរ ឬបង្កើតព្រឹត្តិការណ៍អប់រំនានា ដើម្បីជំរុញដល់ការរៀនសូត្ររបស់សិស្សានុសិស្ស និងអ្នកចូលចិត្តអក្សរសាស្រ្តខ្មែរ អាចបញ្ចេញសមត្ថភាពប្រកបដោយភាពក្លាហាន ទំនុកចិត្ត និងទទួលយកការពិតអំពីសមត្ថភាពពិតប្រាកដដែលខ្លួនមាន ព្រមទាំងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងពង្រឹងការអាន សរសេរ និងនិពន្ធបន្ថែមទៀត សម្រាប់ត្រៀមខ្លួនក្នុងការប្រឡងប្រណាំងនានាក្នុងពេលខាងមុខ៕

ដោយ៖ អុន ស្រីមាន

The post អ្នកជំនាញ៖ វត្តមានជនបរទេសចូលរួម “សំណេរអង្គរ” បង្ហាញពីការស្រឡាញ់ និងការលើកស្ទួយអក្សរសាស្ត្រខ្មែរលើឆាកអន្តរជាតិ appeared first on Kampuchea Thmey Daily.

អ្នកនិពន្ធ យូ សុភា ថា មូលហេតុដែលរឿងកូនប្រសារស្រីល្បីម្តងទៀត ព្រោះជាសាច់រឿងពិត និងត្រូវជីវិតពិតរបស់ស្ត្រីមេផ្ទះមួយចំនួន
អ្នកនិពន្ធ យូ សុភា បានលើកឡើងកត្តា៥យ៉ាង ដែលនាំឱ្យរឿងកូនប្រសារស្រី មានការផ្ទុះល្បីល្បាញឡើងវិញ និងមានអ្នកតាមដានច្រើន ក្នុងនោះ លោកថា ព្រោះរឿងនេះគឺដកស្រង់ចេញពីរឿងពិតរបស់ស្ត្រីម្នាក់ ហើយក៏ត្រូវនឹងសាច់រឿងជីវិតពិតរបស់កូនប្រសារស្រីដទៃទៀតនៅកម្ពុជាកាលពីអតីតកាលដែរ។

រូបភាពពី៖​ ហ្វេសប៊ុកអ្នកស្រី ពាន់ ភួងបុប្ផា

ការលើកឡើងរបស់ លោក យូ សុភា បែបនេះ បន្ទាប់ពីមួយរយៈចុងក្រោយឃើញថា ភាពយន្តខ្មែររឿងកូនប្រសារស្រី មានការពេញនិយមឡើងវិញពេញបណ្តាញសង្គមមិនថាលើហ្វេសប៊ុក តិកតុ ឬយូធូបឡើយ។ មិនតែប៉ុណ្ណោះ ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានសម្តែងធ្វើត្រាប់តាមសាច់រឿងផងដែរ។

ជាមួយគ្នានេះ តាមរយៈវីដេអូជិត៨នាទី របស់លោក យូ សុភា ដែលបានបង្ហោះកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានលើកឡើង៥យ៉ាងដែលនាំឱ្យរឿងកូនប្រសារស្រីល្បីល្បាញម្តងទៀត គឺកត្តាទី១ ដោយសាររឿងនេះជារឿងពិត បូករួមជាមួយសិល្បៈតែងនិពន្ធ និងការសម្តែងផងនោះ បានធ្វើឱ្យមានភាពទាក់ទាញ ងាយជ្រាបចូលក្នុងគំនិតប្រជានជនខ្មែរ ព្រោះរឿងនេះមានក៏ត្រូវនឹងកូនប្រសារស្រី និងស្ត្រីមេផ្ទះច្រើនក្នុងសង្គមខ្មែរពីអតីតកាលផងដែរ។ ទី២ រឿងកូនប្រសារស្រីមានលក្ខណៈរលូនល្អ មិនស្មុគស្មាញ មិនច្របូកច្របល់ ដែលធ្វើឱ្យអ្នកទស្សនាពីបាកមើលឡើយ ហើយអ្នកនិពន្ធបានប្រើសន្ទេហវិធីក្នុងការតែងនិពន្ធដើម្បីឱ្យអ្នកទស្សនាចង់ដឹងហើយចង់ដឹងទៀតថា តើចុងបញ្ចប់វាសនារបស់តួអង្គនឹងទៅជាបែបណា? ដែលនេះគឺជាចំណុចស្នូលនៃរឿងទាក់ចិត្តអ្នកទស្សនាតាមដានពីដំបូងដល់ចប់។

លោក យូ សុភា

កត្តាទី៣ គឺទេពកោសល្យសម្តែងរបស់តួអង្គនីមួយៗក្នុងរឿងមានលក្ខណៈធម្មជាតិ សមជាមួយនឹងសាច់រឿង​ជាពិសេស គឺតួឯកស្រីតែម្តង ទាំងទឹកមុខ កាយវិការ និងការតែងខ្លួនសមជានារីខ្មែរ រួមទាំងការនិយាយស្តី ការដោះស្រាយបញ្ហារឿងបង្ហាញពីធម្មជាតិពិតៗ និងបានឆ្លុះបញ្ចាំងពីសកម្មភាពរស់នៅក្នុងសង្គមខ្មែរផង។ ទី៤ ដែលនាំឱ្យរឿងកូនប្រសារស្រីមានតម្លៃក្នុងសង្គមខ្មែរ ព្រោះអ្នកនិពន្ធបានលើកឡើងពីបញ្ហារបស់ស្ត្រីមកឆ្លុះបញ្ចាំង ក្នុងន័យជួយលើកស្ទួយតម្លៃស្ត្រីខ្ំែរ ស្របពេលដែរសង្គមខ្មែរ ហាក់ព្រងើយកន្តើយពីតម្លៃរបស់ស្ត្រីខ្មែរ។

អ្នកស្រី ពាន់ ភួងបុប្ផា (រូបភាពពី៖​ ហ្វេសប៊ុកអ្នកស្រី ពាន់ ភួងបុប្ផា)

លោក យូ សុភា គិតថា កត្តាទី៥ គឺដោយសាររឿងនេះ និពន្ធ និងដឹកនាំផ្ទាល់ដោយអ្នកស្រី ពាន់ ភួងបុប្ផា ជាកវីនិពន្ធ និងអ្នកដឹកនាំភាពយន្តល្បីឈ្មោះមួយរូបនៅកម្ពុជា ដែលបានរួមចំណែកសំខាន់ក្នុងការលើកស្ទួយភាពយន្តខ្មែរឱ្យរស់ឡើងវិញ។ មួយវិញទៀត រាល់ស្នាដៃរបស់អ្នកស្រី គឺមានការគាំទ្រ និងពេញនិយមច្រើនពីប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈតែម្តង ព្រោះស្នាដៃរបស់អ្នកស្រីតែងឆ្លុះបញ្ចាំងពីថតភាពពិតក្នុងសង្គមខ្មែរ ដែលធ្វើឱ្យមានភាពងាយស្រួលជ្រាបចូលចិត្តគំនិតអ្នកទស្សនា។ បន្ថែមពីនេះ​ លោក យូ សុភា ថា ជារឿយៗអ្នកស្រី ពាន់ ភួងបុប្ផា តែងសហការនិពន្ធជាមួយអ្នកស្រី ប៉ុល​ ពិសី ដែលសុទ្ធតែជាអ្នកនិពន្ធដែលមានទេពកោសល្យឆ្នើម និងមានការគាំទ្រច្រើន៕

The post អ្នកនិពន្ធ យូ សុភា ថា មូលហេតុដែលរឿងកូនប្រសារស្រីល្បីម្តងទៀត ព្រោះជាសាច់រឿងពិត និងត្រូវជីវិតពិតរបស់ស្ត្រីមេផ្ទះមួយចំនួន appeared first on Kampuchea Thmey Daily.

លោក យូ សុភា ចែករំលែកសិល្ប៍វិធី ៣ ពីការតែងនិពន្ធ សម្រាប់ការផលិតភាពយន្ត
លោក យូ សុភា ​អ្នកនិពន្ធ​ប្រលោមលោក និងភាពយន្ដមួយរូប ដែលគេស្គាល់ថាជា ម្ចាស់ស្នាដៃដ៏ល្បី “រឿង រាជិនីភូមិគ្រឹះ” ជាអ្នកមានទេពកោសល្យម្នាក់ក្នុងការតែងនិពន្ធ និងធ្លាប់ទទួលបានពានរង្វាន់ ក៏ដូចជាមេដាយច្រើន បានចែករំលែកពីសិល្ប៍វិធីសំខាន់ ៣ ដើម្បីផលិតភាពយន្ត ដែលតម្រូវឱ្យផ្តោតលើប្រធានរឿង បញ្ហារឿង និងការកំណត់ចរិតតួអង្គ។

តាមរយៈហ្វេសប៊ុកផេកឧស្សាហកម្មភាពយន្ត លោក យូ សុភា ផ្អែកតាមបទពិសោធជាង ២០ឆ្នាំ លើវិស័យតែងនិពន្ធ លោកលើកឡើងថា មិនថាភាពយន្តភាគ ឬភាពយន្តសម្រាប់ចាក់បញ្ចាំងតាមរោងកុននោះឡើយ ចំពោះសាច់រឿង ត្រូវមាន៖
១. ប្រធានរឿងច្បាស់លាស់
២. បញ្ហារឿង ត្រូវវិលជុំវិញប្រធានរឿង ដើម្បីធានាបាននូវភាពប្រទាក់ក្រឡាពីដើមដល់ចប់ និងស្របតាមចិត្តសាស្ត្តរឿង ពុំមែនចេះតែបង្កើតឲ្យតែមានដំណើរ ទាំងគ្មានតក្កវិជ្ជានោះទេ។
៣. កំណត់ចរិតរបស់តួអង្គឲ្យស្របតាមចិត្តសាស្រ្តរឿង។

អ្នកនិពន្ធរូបនេះបន្ថែមដែរថា សិល្ប៍វិធីទាំងនេះ នឹងអាចឲ្យអ្នកទស្សនាទាញយកបានការកម្សាន្ត ចំណេះដឹង តម្លៃអប់រំ តម្លៃជាតិ តម្លៃនៃការអភិវឌ្ឍ បន្ទាប់ពីបានទស្សនាចប់។ លោកគូសបញ្ជាក់ទៀតថា “បើរឿងខ្លឹម ណែនល្អហើយ ផលិតករជោគជ័យ ៧០%ហើយ” ។

ក្រៅពីអាជីពជាអ្នកនិពន្ធ លោកក៏ជាសាស្ត្រាចារ្យដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ លោក យូ សុភា ចាប់ផ្តើមសរសេរប្រលោមលោក តាំងពីឆ្នាំ២០០០ ហើយបានទទួលពានរង្វាន់ និងមេដាយជាច្រើន លើការប្រកួតប្រជែងស្នាដៃអក្សរសិល្ប៍ និងសម្រេចបានស្នាដៃតែងនិពន្ធ ក៏ដូចជាភាពយន្ត ភាគជាច្រើនរឿងផងដែរ ដូចជារឿង រាជិនីភូមិគ្រឹះ មហិច្ឆតា ឋានសួគ៌ទារុញ ឫស្យា ម្ចាស់កីតម្បាញ អប្សរាមហាអង្គរ ក្រមុំឆ្នាស់កំលោះឆ្នើម ចិត្តកូនស្រី នាងហរទ័យ…៕

The post លោក យូ សុភា ចែករំលែកសិល្ប៍វិធី ៣ ពីការតែងនិពន្ធ សម្រាប់ការផលិតភាពយន្ត appeared first on Kampuchea Thmey Daily.

អ្នកនិពន្ធ២រូបយល់ថា ការផលិតវីដេអូអប់រំបង្ហាញរឿងអាក្រក់មុនរឿងល្អប្រៀបដូចជាកាំបិតមុខ២
អ្នកនិពន្ធល្បីឈ្មោះនៅកម្ពុជា២រូប គឺអ្នកស្រី ប៉ុល ពិសី និងលោក យូ សុភា បានយល់ឃើញដូចៗគ្នាថា ការផលិតវីដេអូអប់រំរបស់ក្រុម MMO មួយចំនួននៅលើបណ្តាញសង្គម ដែលបង្ហាញពីរឿងអវិជ្ជមាន មុននឹងរឿងវិជ្ជមានក្នុងសង្គម គឺប្រៀបជាកាំបិតមុខ២ ដែលមានល្អផង និងមិនល្អផង។

បច្ចុប្បន្ន មានក្រុម MMO មួយចំនួនដែលបានបង្កើតមាតិកាអប់រំនៅតាមបណ្តាញសង្គម ព្រមទាំងទទួលបានការចុចចូលចិត្ត និងចែករំលែកច្រើនពីអ្នកទស្សនាផងដែរ។ ប៉ុន្តែ តាមការសង្កេត រឿងអប់រំដែលពួកគេបានផលិត ភាគច្រើន គឺបានបង្ហាញពីរូបភាពអវិជ្ជមានជាច្រើននៅក្នុងសង្គម មុននឹងរូបភាពវិជ្ជមាន ដូចជាការជក់បារី ក្មេងទំនើងដេញវាយគ្នា ឬ ការសេពគ្រឿងស្រវឹង គ្រឿងញៀនជាដើម បន្ទាប់មកទើបពួកគេបង្ហាញពីការអប់រំតាមក្រោយ។ រូបភាពទាំងអស់នេះហើយ ក៏បានបង្ហាញដោយប្រយោលពីទិដ្ឋភាពមិនល្អនៅក្នុងសង្គម ទៅដល់អ្នកទស្សនា ដែលអាចឱ្យអ្នកទស្សនាយកគម្រូមិនល្អទាំងនេះ ទៅអនុវត្តតាម។

ជុំវិញករណីនេះ អ្នកនិពន្ធជើងចាស់ អ្នកស្រី ប៉ុល ពិសី លើកឡើងថា ការផលិតវីដេអូរបស់ក្រុមមួយចំនួននោះ ជួនកាលគឺជាអាវុធមុខ២។ អ្នកផលិតអាចគិតថា ធ្វើបែបនេះគឺមានភាពទាក់ទាញចំពោះអ្នកទស្សនា ប៉ុន្តែ អ្នកស្រីថា ការធ្វើបែបនេះនឹងជះឥទ្ធិពលដល់អ្នកមើលមួយចំនួន អាចធ្វើតាមវីដេអូនោះ។ អ្នកស្រី យល់ថា អ្នកផលិតមានគំនិតចង់ផលិតហើយ ប៉ុន្តែ ពួកគេនៅមិនទាន់ចេះពីវិធីនិពន្ធ ឬមានក្បួនខ្នាតត្រឹមត្រូវនោះទេ។

អ្នកស្រី ប៉ុល ពិសី

ចំណែក លោក យូ សុភា ក៏យល់ឃើញមិនខុសពីអ្នកស្រី ប៉ុល ពិសី ដែរចំពោះបញ្ហានេះគឺជាអាវុធមុខ២ មានទាំងល្អ និងអាក្រក់។ លោកថា ប្រសិនជាអ្នកផលិតទាំងនោះបានឆ្លងកាត់ការសិក្សារៀនសូត្រពីសិល្ប៍វិធីការតែងនិពន្ធបានត្រឹមត្រូវ នោះពួកគេនឹងអាចកាត់បន្ថយបញ្ហាទាំងនេះបានមួយចំនួន ព្រោះអ្នកនិពន្ធទោះបីជាចង់បង្ហាញពីផលអវិជ្ជមាន គឺមិនអាចបង្ហាញបានត្រង់បែបនេះឡើយ ពោល គឺគ្រាន់តែហេតុបន្តិចៗតាមវិធីសាស្ត្ររបស់អ្នកនិពន្ធ។ លោកបន្តថា តាមការសង្កេតរបស់លោក អ្នកផលិតទាំងនោះ មិនមានបំណងផលិតដើម្បីបំពុលសង្គមឡើយ គឺដោយសារ ពួកគេមិនទាន់មានមូលដ្ឋានគ្រឹះក្នុងការសរសេរ ជាហេតុធ្វើឱ្យពួកគាត់មិនអាចផលិតតាមចំណង់ចំណូលចិត្តអ្នកទស្សនាបាន។

លោក យូ សុភា

សម្រាប់អ្នកស្រី ប៉ុល ពិសី វិញ ក្នុងនាមជាអនុប្រធានសមាគមអ្នកនិពន្ធខ្មែរ បានបន្ថែមថា សមាគមរបស់អ្នកស្រី គឺជាផ្នែករួមចំណែកមួយដើម្បីជួយតម្រង់ទិស ណែនាំ បង្ហាត់បង្រៀនដល់អ្នកដែលស្រឡាញ់ការតែងនិពន្ធ អាចឱ្យយុវជនយល់ពីក្បួនខ្នាតតែងនិពន្ធមួយកម្រិត។

សូមជម្រាបថា កន្លងមកមានក្រុម MMO មួយចំនួន បានសំអាងថាខ្លួនផលិតវីដេអូអប់រំដល់សង្គមដោយមានបង្ហាញពីរូបភាពមួយចំនួនប៉ះពាល់ដល់សង្គម ដូចជាការសេពគ្រឿងស្រវឹង ការប្រើប្រាស់ហឹង្សា ការរំលោភបំពានផ្លូវភេទ និងរូបភាពមួយចំនួនទៀតដែលជ្រុលហួសហេតុ ក៏ត្រូវបានក្រសួង អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធហៅទៅអប់រំផងដែរ៕

ដោយ៖ អុន ស្រីមាន

The post អ្នកនិពន្ធ២រូបយល់ថា ការផលិតវីដេអូអប់រំបង្ហាញរឿងអាក្រក់មុនរឿងល្អប្រៀបដូចជាកាំបិតមុខ២ appeared first on Kampuchea Thmey Daily.

លោក យូ សុភា ចែករំលែកគន្លឹះ ១០ចំណុច ដើម្បីក្លាយជាអ្នកនិពន្ធដោយមិនចាំបាច់រៀននៅសាលា
លោក យូ សុភា អ្នកនិពន្ធភាពយន្តដែលសម្រេចបានស្នាដៃជាច្រើន និងជាសាស្ត្រាចារ្យមួយរូបនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ បានចែករំលែកពីកន្លឹះ១០ចំណុច ដើម្បីក្លាយជាអ្នកនិពន្ធដោយខ្លួនឯង មិនចាំបាចចូលសាលារឿននោះទេ។ នេះបើតាមការចែករំលែករបស់លោកតាមរយៈវីដេអូនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន។

ពិតណាស់ ជំនាញខ្លះមិនចាំបាច់ទាល់តែរៀននៅសាលាទើបអាចចេះ និងចាប់ជាអាជីពបាននោះទេ ពោល គឺរៀនដោយខ្លួនឯង ស្របតាមទេពកោសល្យ និងសេចក្តីស្រឡាញ់ក៏អាចចាប់យកជំនាញនោះសម្រាប់ខ្លួនបានដូចគ្នា។ ចំពោះផ្នែកតែងនិពន្ធវិញ លោក យូ សុភា បានលើកយកគន្លឹះ១០ចំណុច សម្រាប់អ្នកដែលស្រឡាញ់ការតែងនិពន្ធ ចង់ក្លាយជាអ្នកនិពន្ធដែលទទួលបានភាពជោគជ័យ និងអាចអភិវឌ្ឍន៍ ហ្វឹកហ្វឺនសមត្ថភាពដែលអាចនាំឱ្យខ្លួនឯងក្លាយជាអ្នកនិពន្ធដោយមិនចាំបាច់ចូលសាលារៀនក៏បានដែរ។ ១០ចំណុច ដែលលោក យូ សុភា បានណែនាំមានដូចជា៖

១.បណ្តុះការចូលចិត្តអាន និងសរសេរ៖ ការអានមានសារសំខាន់ណាស់សម្រាប់អ្នកនិពន្ធ គឺអានតាមប្រភេទដែលខ្លួនស្រឡាញ់ និងចង់ក្លាយជាអ្នកនិពន្ធប្រភេទនោះ កាលណាអានបានច្រើន នាំឱ្យមានគំនិតបានទូលំទូលាយ។ អ្នកនិពន្ធមិនតម្រូវឱ្យពូកែតែផ្នែកអាននោះទេ តែក៏ត្រូវមានការហ្វឹកហាត់ផ្នែកសរសេរផងដែរ ត្រូវហ្វឹកហាត់ទាំងការអាន និងសរសេរ មិនដូច្នេះទេ មួយជីវិតនេះមិនអាចក្លាយជាអ្នកនិពន្ធបានឡើយ។

២.បណ្តុះទម្លាប់ ពិនិត្យ សង្កេត វិភាគ សំយោគ និងវិនិច្ឆ័យ៖ ដើម្បីឱ្យអ្នកនិពន្ធមានគំនិតសម្បូរបែបក្នុងការតែងនិពន្ធ គឺទាមទារឱ្យមានលក្ខណៈទាំង៤នេះ។ ជាមនុស្សដែលពិនិត្យ សង្កេត វិភាគ សំយោគ និងវិនិច្ឆ័យទៅលើបញ្ហា ដោយមានការបញ្ចូលជាមួយសង្គមជាក់ស្តែង និងសរសេរតាមការពិន្ធ និងសង្កេតរបស់ខ្លួន។ ៣.សរសេររឿងរ៉ាវរបស់ខ្លួនឯង ឬ រឿងអ្នកដទៃឱ្យបាន១ទំព័រ៖ ក្នុងការសរសេរមួយទំព័រនេះ ត្រូវមានផ្តើមរឿង តួរឿង និងបញ្ចប់រឿង ដើម្បីហ្វឹកហាត់សាកល្បងកសាងរឿងតូចមួយចេញពីរឿងផ្ទាល់ខ្លួន ឬ រឿងរបស់នរណាម្នាក់។

៤.សរសេររឿងផ្ទាល់ខ្លួន ឬ អ្នកដទៃឱ្យបាន៥ទំព័រ និងកាន់តែកើនឡើង៖ បន្ទាប់ពីចាប់ផ្តើមការសរសេរចេញពីរឿង១ទំព័រ ដែលមានលក្ខណៈពេញលេញ គឺបន្តដោយការសរសេររឿងផ្ទាល់ខ្លួន ឬ អ្នកដទៃឱ្យបាន៥ទំព័រ ឬ ច្រើនជាងនេះ ដើម្បីអាចឱ្យមានការគំនិត និងពង្រីកសាច់រឿងបានទូលំទូលាយ និងកាន់តែវែងឆ្ងាយជាមុនមួយកម្រិត មុនឈានដល់ការសរសេរខ្នាតវែង។ លោកថា អ្វីក៏ដោយ គឺចាប់ផ្តើមចេញពីដំបូងសិន និងប្រកបដោយភាពពេញលេញ។ ៥. សុំយោបល់ពីអ្នកជំនាញ ដើម្បីកែលម្អ៖ បន្ទាប់ពីសរសេរហើយគួរយកស្នាដៃនោះទៅឱ្យអ្នកជំនាញខាងតែងនិពន្ធ ដើម្បីសុំមតិកែលម្អនូវចំណុចដែលខ្វះខាត គួរឱ្យកែតម្រូវ។ ការធ្វើបែបនេះនឹងទទួលបានដំបូន្មានល្អៗមកវិញ ព្រមទាំងធ្វើឱ្យការសរសេរមានភាពរីកចម្រើនសម្រាប់ថ្ងៃអនាគត។

៦. ចូលរួមប្រកួតស្នាដៃដើម្បីពានរង្វាន់ និងបទពិសោធ៖ ការដាក់ស្នាដៃចូលរួមប្រកួតប្រជែងនេះ នឹងជួយឱ្យមានបទពិសោធកាន់តែច្រើន និងពេញលេញ ហើយបើស្នាដៃនោះជាប់ទៀត ក៏ធ្វើឱ្យស្ថាប័នរដ្ឋ និងឯកជនទទួលយកស្នាដៃនេះដែរ។ ៧.បោះពុម្ពផ្សាយស្នាដៃលក់លើទីផ្សារ៖ ប្រសិនជាចង់ឱ្យមានកេរ្តិ៍ឈ្មោះក្នុងវិស័យតែងនិពន្ធ គឺទាមទារឱ្យជម្នះគ្រប់ឧបសគ្គដើម្បីបោះពុម្ពលក់នៅលើទីផ្សារ។ ប្រសិនជាមិនបានលក់ស្នាដៃលើទីផ្សារទេ កេរ្តិ៍ឈ្មោះមិនរីកសុសសាយឡើយ ទោះបីមានឱកាសទទួលបានជ័យលាភី និងពានរង្វាន់ជាច្រើនក៏ដោយ។

៨. ទទួលយកមតិកែលម្អពីអ្នកអាន៖ ក្នុងនាមជាអ្នកនិពន្ធត្រូវបើកចិត្តឱ្យទូលាយក្នុងការទទួលយកមតិវិជ្ជមាន និងអវិជ្ជមានរបស់អ្នកអាន។ អ្នកនិពន្ធត្រូវគិតថា មតិរិះគន់របស់អ្នកអានក្នុងន័យស្ថាបនាគឺប្រៀបដូចនឹងកញ្ចក់ដែលឆ្លុះបញ្ចាំងពីកង្វះខាតអ្នកនិពន្ធ និងតម្រូវការអ្នកអានដើម្បីអាចសរសេរតាមតម្រូវការ និងទីផ្សារសង្គម។ ការរិះគន់ក្នុងន័យស្ថាបនាធ្វើឱ្យមានការអភិវឌ្ឍច្រើន។ ៩.ចូលរួមកម្មវិធីទាក់ទងនឹងការតែងនិពន្ធឱ្យបានច្រើន៖ ការចូលរួមកម្មវិធីទាក់តងនឹងការតែងនិពន្ធឱ្យបានច្រើនមានសារសំខាន់ណាស់ អាចពង្រឹងការតែងនិពន្ធបានខ្លាំងឡើងមួយកម្រិតទៀត។ ទទួលបានបទពិសោធផ្សេងៗពីវាគ្មិនដែលចែករំលែកនោះ មកដុះខាត់សមត្ថភាពបន្ថែមទៀត។

១០. ត្រូវមានចំណេះដឹងផ្នែកទស្សនវិជ្ជាព្រះពុទ្ធសាសនា៖ កាលណាអ្នកនិពន្ធមានចំណេះដឹងផ្នែកសាសនាច្រើន គឺងាយស្រួលក្នុងការបង្កើតបញ្ហា និងដោះស្រាយបញ្ហាសមហេតុផលតាមព្រះពុទ្ធសាសនា ដែលអាចឆ្លើយតបបានទៅនឹងចំណង់ចំណូលចិត្តផ្នត់គំនិតរបស់ប្រជាជនខ្មែរ ព្រោះប្រជាជនខ្មែរភាគច្រើនគោរពបូជាសាសនាព្រះពុទ្ធ។ មួយវិញទៀត​ អ្នកនិពន្ធក៏មានពន្លឺច្រើនក្នុងការសរសេរ និងដោះស្រាយបញ្ហាប្រកបដោយបញ្ញាដែលងាចទទួលយកបានផងដែរ៕

The post លោក យូ សុភា ចែករំលែកគន្លឹះ ១០ចំណុច ដើម្បីក្លាយជាអ្នកនិពន្ធដោយមិនចាំបាច់រៀននៅសាលា appeared first on Kampuchea Thmey Daily.

កវីល្បីឈ្មោះ យូ សុភា ចាត់ទុក ការបង្កើត “ទិវាជាតិអ្នកនិពន្ធ” ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
ខណៈ រាជរដ្ឋាភិបាលកម្ពុជា ទើបបានចេញអនុក្រឹត្យ ស្ដីពី ទិវាជាតិអ្នកនិពន្ធ ដោយបានកំណត់យក ថ្ងៃទី៧ ខែធ្នូ រៀងរាល់ឆ្នាំ ជា “ទិវាជាតិអ្នកនិពន្ធ” នៃព្រះរាជាណាចក្រកម្ពុជា ដែលមិនធ្លាប់មានពីមុននោះ កវី​និពន្ធប្រលោមលោកមានកេរ្តិ៍ឈ្មោះធ្លាប់បានទទួលពានជាច្រើន និងជាគណៈកម្មការផ្នែកកំណែរឿងខ្លីផងនោះចាត់ទុកថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់អ្នកនិពន្ធគ្រប់ទម្រង់របស់កម្ពុជា។

លោក យូ សុភា បានឱ្យ “កម្ពុជាថ្មី” ដឹងនៅ រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា ពិតជាគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង និងជារឿងប្រវត្តិសាស្ត្រ និងជាការណ៍មួយដ៏ភ្ញាក់ផ្អើលដល់អ្នកនិពន្ធទាំងអស់ ដែលរដ្ឋាភិបាលបង្កើតឱ្យមាន ទិវាជាតិអ្នកនិពន្ធ។ លោកចាត់ទុកថា នេះជាកិត្តិយសមួយរបស់អ្នកនិពន្ធទាំងអស់គ្រប់វិស័យ មិនថាអ្នកនិពន្ធភាពយន្ត​ ប្រលោមលោក ទំនុកច្រៀង ឬអ្នកនិពន្ធផ្សេងៗទៀត។

លោក យូ សុភា មានប្រសាសន៍បន្ថែមថា៖ “គឺជាការចូលរួមចំណែកក្នុងការលើកកម្ពស់គុណតម្លៃរបស់អ្នកនិពន្ធដើម្បីឱ្យសង្គមមនុស្សទូទៅបានឃើញ បានឈ្វេងយល់ បានស្គាល់កាន់តែច្បាស់ អំពីអ្នកនិពន្ធ និងវិស័យនិពន្ធ ដែលកន្លងមក គេហាក់ពុំសូវផ្ដោតទៅលើការតែងនិពន្ធ គឺល្បីតែលើតួអង្គ តារាចម្រៀងជាដើម។ អ៊ីចឹងការបង្កើត ទិវាជាតិអ្នកនិពន្ធ គឺការលើកកម្ពស់តម្លៃអ្នកនិពន្ធឱ្យលេចព្រមគ្នាជាមួយសិល្បករ សិល្បការិនី ដែលជាអ្នកសម្ដែង ជាអ្នកចម្រៀង ជាដើម”។

សាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ រូបនេះ លើកឡើងបន្ថែមថា រដ្ឋាភិបាលបង្កើត ទិវាជាតិអ្នកនិពន្ធ គឺជាកិត្តិយស ប្រវត្តិសាស្ត្រ និងជាការចូលរួមដ៏សំខាន់ក្នុងការលើកកម្ពស់តម្លៃវប្បធម៌ជាតិ ព្រោះអ្នកនិពន្ធដើរតួនាទីដ៏សំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែររបស់យើងឱ្យប្រជាជនខ្មែរ ក៏ដូចជាពិភពលោកទាំងមូលបានស្គាល់។

ទន្ទឹមគ្នានេះ លោកក៏សូមផ្ដាំផ្ញើដល់ប្អូនៗក្មួយៗដែលជាយុវអ្នកនិពន្ធជំនាន់ក្រោយ ត្រូវខិតខំប្រឹងប្រែងដុសខាត់សមត្ថភាពខ្លួនឯងឱ្យបានល្អបន្ថែមទៀត ដើម្បីឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាអ្នកនិពន្ធ ដើម្បីឆ្លើយតបដែលរាជរដ្ឋាភិបាលកំពុងលើកកម្ពស់គុណតម្លៃអ្នកនិពន្ធ។

លោក យូ សុភា មានប្រសាសន៍បន្តថា៖ “ប្រសិនយើងមិនមានគុណសម្បត្តិគ្រប់គ្រាន់មានឈ្មោះជាអ្នកនិពន្ធទេ អ៊ីចឹងការបង្កើត ទិវាជាតិអ្នកនិពន្ធនេះឡើង ក៏ជារឿងមួយពុំសូវមានតម្លៃ។ ទាមទារឱ្យយើងហ្វឹកហាត់ ដុសខាត់សមត្ថភាពយើងឱ្យបានល្អ ទាំងការគិត ការវិភាគ និងការសរសេរ ហើយចូលរួមចំណែកបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ស្នាដៃរបស់ខ្លួនឱ្យមានលក់នៅលើទីផ្សារ។ ហើយស្នាដៃទាំងនោះ គឺជាស្នាដៃដែលឆ្លងកាត់ការត្រួតពិនិត្យ ការវិភាគទៅលើ អត្ថន័យ អត្ថរូប អត្ថរស់ បានល្អ ជាស្នាដៃដែលមានប្រយោជន៍ចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល”។

គួរបញ្ជាក់ថា លោក យូ សុភា ចាប់ផ្តើមសរសេរប្រលោមលោក តាំងពីឆ្នាំ២០០០ ហើយបានទទួលពានរង្វាន់ និងមេដាយជាច្រើន លើការប្រកួតប្រជែងស្នាដៃអក្សរសិល្ប៍ មានជាអាទិ៍ដូចជា៖

រឿងខ្លី “ជីវិតដែលគេបោះបង់ចោល” ចំណាត់ថ្នាក់លេខ៣ រៀបចំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងកម្មវិធីទិវាអក្សរសាស្ត្រ។

រឿងខ្លី “ហេតុអ្វីឯងព្រម?” ចំណាត់ថ្នាក់លេខ១ ស្តីពីអនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

រឿង “អំណាចនៃលទ្ធិប្រជាធិបតេយ្យ” ចំណាត់ថ្នាក់លេខ១ លើផ្នែករឿងខ្លី ស្តីពីអនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

រឿង “កុលស្រ្តី” ចំណាត់ថ្នាក់លេខ២ ផ្នែកប្រលោមលោក ពានរង្វាន់ព្រះនាងឥន្រ្ទទេវី រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

រឿងខ្លី “បរិញ្ញាបត្រខ្ញុំ ឬទុកបរិញ្ញាបត្រឱ្យមេឃមើល” ចំណាត់ថ្នាក់លេខ២ រៀបចំឡើងដោយសមូហកម្មអក្សរសិល្ប៍នូហាចលើកទី២។

រឿង “បំណុលវាសនា” ពានរង្វាន់ព្រះបាទអង្គឌួង ចំណាត់ថ្នាក់លេខ២ (គ្មានចំណាត់ថ្នាក់លេខ១) ផ្នែកប្រលោមលោក រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាននៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

រឿង “ត្រើយនិស្ស័យ” ពានរង្វាន់ឧកញ៉ាសុត្តន្តប្រីជាឥន្ទ ចំណាត់ថ្នាក់លេខ១ ផ្នែកប្រលោមលោក រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

រឿង “ទោះសុរិយានៅតែរះ” ចំណាត់ថ្នាក់លេខ២ ផ្នែកប្រលោមលោក ពានរង្វាន់សម្តេចព្រះសង្ឃរាជ ជួន ណាត (គ្មានចំណាត់ថ្នាក់លេខ១) រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

រឿង “គ្មានទៀតឡើយ” ចំណាត់ថ្នាក់លេខ១ ពានរង្វាន់ឧកញ៉ាវិបុលរាជ នូ កន ដែលរៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

កំណាព្យខ្លី “ម៉ែឈប់ខ្លាចទៅ” រង្វាន់លេខ១ ស្តីពីការបោះឆ្នោត។ ព្រមទាំងមានពានរង្វាន់ផ្សេងៗជាច្រើនទៀត។

ចំណែកប្រលោមលោកដែលបានបោះពុម្ព មានដូចជារឿង កញ្ញាម្ទេសខ្មាំង រាជកញ្ញា បើបេះដូងជាប់ឈាម បងជាស្វាមីក្រៅបេះដូង ជាកំណប់ស្នេហ៍អូនថែជូនបង សច្ចៈសីលគុណ កុំផ្តាច់និស្ស័យកុំប្រល័យស្នេហ៍បង ទុកបរិញ្ញាប័ត្រឱ្យមេឃមើល ស្ពានកោះពេជ្រផ្តាច់ស្នេហ៍ ព្រលឹងខ្មោចស្រីបំបែកក្តីឃាតកម្ម ស្អប់អូនចុះបើបងដឹង និងរឿងខ្លីៗជាច្រើនទៀត ដែលបានចុះផ្សាយលើទំព័រទស្សនាវដ្ដី និងតាមបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន។ ក្នុងនោះ លោក បាននិពន្ធភាពយន្តដែលបាន និងកំពុងត្រៀមចាក់បញ្ចាំងតាមទូរទស្សន៍ ភាពយន្តភាគ ដូចជារឿង រាជិនីភូមិគ្រឹះ មហិច្ឆតា ឋានសួគ៌ទារុញ ឫស្យា ម្ចាស់កីតម្បាញ អប្សរាមហាអង្គរ ក្រមុំឆ្នាស់កំលោះឆ្នើម ចិត្តកូនស្រី នាងហរទ័យ…។

ចំណែកភាពយន្តខ្លីអប់រំ មានដូចជារឿង ម៉ែ កែ ១០០ដុល្លារ មើលងាយ វង្វេង អ្នកជិតខាង លះបង់ បាក់ទឹកចិត្ត ពុកខ្ញុំរត់កង់បី ពេលម៉ែឈឺ លោកគ្រូខ្ញុំ ល្ខោន បងប្អូន សម្បកក្រៅ ជីវិតគូ មិត្តល្អ លុយកូន ប្រពន្ធក្មេង ប្រពន្ធចាស់ ធាតុពិត ភ្លើតភ្លើន កូនក្រៅបញ្ជី ព្រមទាំងរឿងមួយចំនួនទៀត​ កំពុងរៀបចំសរសេរដើម្បីចាក់ផ្សាយបន្ត៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post កវីល្បីឈ្មោះ យូ សុភា ចាត់ទុក ការបង្កើត “ទិវាជាតិអ្នកនិពន្ធ” ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ appeared first on Kampuchea Thmey Daily.