Connect with us

វប្បធម៌ ជំនឿ

កវីល្បីឈ្មោះ យូ សុភា ចាត់ទុក ការបង្កើត “ទិវាជាតិអ្នកនិពន្ធ” ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ

បានផុស

នៅ

ខណៈ រាជរដ្ឋាភិបាលកម្ពុជា ទើបបានចេញអនុក្រឹត្យ ស្ដីពី ទិវាជាតិអ្នកនិពន្ធ ដោយបានកំណត់យក ថ្ងៃទី៧ ខែធ្នូ រៀងរាល់ឆ្នាំ ជា “ទិវាជាតិអ្នកនិពន្ធ” នៃព្រះរាជាណាចក្រកម្ពុជា ដែលមិនធ្លាប់មានពីមុននោះ កវី​និពន្ធប្រលោមលោកមានកេរ្តិ៍ឈ្មោះធ្លាប់បានទទួលពានជាច្រើន និងជាគណៈកម្មការផ្នែកកំណែរឿងខ្លីផងនោះចាត់ទុកថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់អ្នកនិពន្ធគ្រប់ទម្រង់របស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យូ សុភា បានឱ្យ “កម្ពុជាថ្មី” ដឹងនៅ រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា ពិតជាគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង និងជារឿងប្រវត្តិសាស្ត្រ និងជាការណ៍មួយដ៏ភ្ញាក់ផ្អើលដល់អ្នកនិពន្ធទាំងអស់ ដែលរដ្ឋាភិបាលបង្កើតឱ្យមាន ទិវាជាតិអ្នកនិពន្ធ។ លោកចាត់ទុកថា នេះជាកិត្តិយសមួយរបស់អ្នកនិពន្ធទាំងអស់គ្រប់វិស័យ មិនថាអ្នកនិពន្ធភាពយន្ត​ ប្រលោមលោក ទំនុកច្រៀង ឬអ្នកនិពន្ធផ្សេងៗទៀត។

លោក យូ សុភា មានប្រសាសន៍បន្ថែមថា៖ “គឺជាការចូលរួមចំណែកក្នុងការលើកកម្ពស់គុណតម្លៃរបស់អ្នកនិពន្ធដើម្បីឱ្យសង្គមមនុស្សទូទៅបានឃើញ បានឈ្វេងយល់ បានស្គាល់កាន់តែច្បាស់ អំពីអ្នកនិពន្ធ និងវិស័យនិពន្ធ ដែលកន្លងមក គេហាក់ពុំសូវផ្ដោតទៅលើការតែងនិពន្ធ គឺល្បីតែលើតួអង្គ តារាចម្រៀងជាដើម។ អ៊ីចឹងការបង្កើត ទិវាជាតិអ្នកនិពន្ធ គឺការលើកកម្ពស់តម្លៃអ្នកនិពន្ធឱ្យលេចព្រមគ្នាជាមួយសិល្បករ សិល្បការិនី ដែលជាអ្នកសម្ដែង ជាអ្នកចម្រៀង ជាដើម”។

សាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ រូបនេះ លើកឡើងបន្ថែមថា រដ្ឋាភិបាលបង្កើត ទិវាជាតិអ្នកនិពន្ធ គឺជាកិត្តិយស ប្រវត្តិសាស្ត្រ និងជាការចូលរួមដ៏សំខាន់ក្នុងការលើកកម្ពស់តម្លៃវប្បធម៌ជាតិ ព្រោះអ្នកនិពន្ធដើរតួនាទីដ៏សំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែររបស់យើងឱ្យប្រជាជនខ្មែរ ក៏ដូចជាពិភពលោកទាំងមូលបានស្គាល់។

ទន្ទឹមគ្នានេះ លោកក៏សូមផ្ដាំផ្ញើដល់ប្អូនៗក្មួយៗដែលជាយុវអ្នកនិពន្ធជំនាន់ក្រោយ ត្រូវខិតខំប្រឹងប្រែងដុសខាត់សមត្ថភាពខ្លួនឯងឱ្យបានល្អបន្ថែមទៀត ដើម្បីឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាអ្នកនិពន្ធ ដើម្បីឆ្លើយតបដែលរាជរដ្ឋាភិបាលកំពុងលើកកម្ពស់គុណតម្លៃអ្នកនិពន្ធ។

លោក យូ សុភា មានប្រសាសន៍បន្តថា៖ “ប្រសិនយើងមិនមានគុណសម្បត្តិគ្រប់គ្រាន់មានឈ្មោះជាអ្នកនិពន្ធទេ អ៊ីចឹងការបង្កើត ទិវាជាតិអ្នកនិពន្ធនេះឡើង ក៏ជារឿងមួយពុំសូវមានតម្លៃ។ ទាមទារឱ្យយើងហ្វឹកហាត់ ដុសខាត់សមត្ថភាពយើងឱ្យបានល្អ ទាំងការគិត ការវិភាគ និងការសរសេរ ហើយចូលរួមចំណែកបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ស្នាដៃរបស់ខ្លួនឱ្យមានលក់នៅលើទីផ្សារ។ ហើយស្នាដៃទាំងនោះ គឺជាស្នាដៃដែលឆ្លងកាត់ការត្រួតពិនិត្យ ការវិភាគទៅលើ អត្ថន័យ អត្ថរូប អត្ថរស់ បានល្អ ជាស្នាដៃដែលមានប្រយោជន៍ចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល”។

គួរបញ្ជាក់ថា លោក យូ សុភា ចាប់ផ្តើមសរសេរប្រលោមលោក តាំងពីឆ្នាំ២០០០ ហើយបានទទួលពានរង្វាន់ និងមេដាយជាច្រើន លើការប្រកួតប្រជែងស្នាដៃអក្សរសិល្ប៍ មានជាអាទិ៍ដូចជា៖

រឿងខ្លី “ជីវិតដែលគេបោះបង់ចោល” ចំណាត់ថ្នាក់លេខ៣ រៀបចំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងកម្មវិធីទិវាអក្សរសាស្ត្រ។

រឿងខ្លី “ហេតុអ្វីឯងព្រម?” ចំណាត់ថ្នាក់លេខ១ ស្តីពីអនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

រឿង “អំណាចនៃលទ្ធិប្រជាធិបតេយ្យ” ចំណាត់ថ្នាក់លេខ១ លើផ្នែករឿងខ្លី ស្តីពីអនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

រឿង “កុលស្រ្តី” ចំណាត់ថ្នាក់លេខ២ ផ្នែកប្រលោមលោក ពានរង្វាន់ព្រះនាងឥន្រ្ទទេវី រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

រឿងខ្លី “បរិញ្ញាបត្រខ្ញុំ ឬទុកបរិញ្ញាបត្រឱ្យមេឃមើល” ចំណាត់ថ្នាក់លេខ២ រៀបចំឡើងដោយសមូហកម្មអក្សរសិល្ប៍នូហាចលើកទី២។

រឿង “បំណុលវាសនា” ពានរង្វាន់ព្រះបាទអង្គឌួង ចំណាត់ថ្នាក់លេខ២ (គ្មានចំណាត់ថ្នាក់លេខ១) ផ្នែកប្រលោមលោក រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាននៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

រឿង “ត្រើយនិស្ស័យ” ពានរង្វាន់ឧកញ៉ាសុត្តន្តប្រីជាឥន្ទ ចំណាត់ថ្នាក់លេខ១ ផ្នែកប្រលោមលោក រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

រឿង “ទោះសុរិយានៅតែរះ” ចំណាត់ថ្នាក់លេខ២ ផ្នែកប្រលោមលោក ពានរង្វាន់សម្តេចព្រះសង្ឃរាជ ជួន ណាត (គ្មានចំណាត់ថ្នាក់លេខ១) រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

រឿង “គ្មានទៀតឡើយ” ចំណាត់ថ្នាក់លេខ១ ពានរង្វាន់ឧកញ៉ាវិបុលរាជ នូ កន ដែលរៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

កំណាព្យខ្លី “ម៉ែឈប់ខ្លាចទៅ” រង្វាន់លេខ១ ស្តីពីការបោះឆ្នោត។ ព្រមទាំងមានពានរង្វាន់ផ្សេងៗជាច្រើនទៀត។

ចំណែកប្រលោមលោកដែលបានបោះពុម្ព មានដូចជារឿង កញ្ញាម្ទេសខ្មាំង រាជកញ្ញា បើបេះដូងជាប់ឈាម បងជាស្វាមីក្រៅបេះដូង ជាកំណប់ស្នេហ៍អូនថែជូនបង សច្ចៈសីលគុណ កុំផ្តាច់និស្ស័យកុំប្រល័យស្នេហ៍បង ទុកបរិញ្ញាប័ត្រឱ្យមេឃមើល ស្ពានកោះពេជ្រផ្តាច់ស្នេហ៍ ព្រលឹងខ្មោចស្រីបំបែកក្តីឃាតកម្ម ស្អប់អូនចុះបើបងដឹង និងរឿងខ្លីៗជាច្រើនទៀត ដែលបានចុះផ្សាយលើទំព័រទស្សនាវដ្ដី និងតាមបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន។ ក្នុងនោះ លោក បាននិពន្ធភាពយន្តដែលបាន និងកំពុងត្រៀមចាក់បញ្ចាំងតាមទូរទស្សន៍ ភាពយន្តភាគ ដូចជារឿង រាជិនីភូមិគ្រឹះ មហិច្ឆតា ឋានសួគ៌ទារុញ ឫស្យា ម្ចាស់កីតម្បាញ អប្សរាមហាអង្គរ ក្រមុំឆ្នាស់កំលោះឆ្នើម ចិត្តកូនស្រី នាងហរទ័យ…។

ចំណែកភាពយន្តខ្លីអប់រំ មានដូចជារឿង ម៉ែ កែ ១០០ដុល្លារ មើលងាយ វង្វេង អ្នកជិតខាង លះបង់ បាក់ទឹកចិត្ត ពុកខ្ញុំរត់កង់បី ពេលម៉ែឈឺ លោកគ្រូខ្ញុំ ល្ខោន បងប្អូន សម្បកក្រៅ ជីវិតគូ មិត្តល្អ លុយកូន ប្រពន្ធក្មេង ប្រពន្ធចាស់ ធាតុពិត ភ្លើតភ្លើន កូនក្រៅបញ្ជី ព្រមទាំងរឿងមួយចំនួនទៀត​ កំពុងរៀបចំសរសេរដើម្បីចាក់ផ្សាយបន្ត៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ នាទី មុន

ធនាគារជាតិ ចាប់ដៃគូជាមូយមន្ទីរពេទ្យឯកជន លើកកម្ពស់សុខភាពបុគ្គលិក និងក្រុមគ្រួសារ

ព័ត៌មានជាតិ៨ នាទី មុន

អតីតនាយករដ្ឋមន្រ្តីកម្ពុជា បង្ហាញ​កម្មវិធី​បណ្តាញ​សង្គមថ្មី ​អភិវឌ្ឍ​ដោយអ្នកជំនាញខ្មែរ មាន​មុខងារ និង​សុវត្ថិភាពខ្ពស់

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ប្រជាជន​កេនយ៉ា​រាប់​ពាន់​នាក់​ ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ដំឡើង​ពន្ធ​ថ្មី

សេដ្ឋកិច្ច១៥ នាទី មុន

មន្ត្រីកម្ពុជាជួបទូតកូរ៉េ ពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ

សេដ្ឋកិច្ច២៩ នាទី មុន

ពីស្រ្ដីមេផ្ទះ តស៊ូក្លាយជាម្ចាស់សិប្បកម្មផលិតសាប៊ូពីឈើអែមដ៏ល្បីឈ្មោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

សន្តិសុខសង្គម២៣ ម៉ោង មុន

ក្រុមក្មេងទំនើង៦នាក់ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សានៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម