លោក សេដ្ឋា ថាវីស៊ីន Archives - Kampuchea Thmey Daily

ផែថងថាន ​រងការស៊ើបអង្កេត​លើ​ក្រមសីលធម៌ អាច​​ឈាន​​ទៅដកដំណែង​​ ដូច​​​​លោក ថាវីស៊ីន ដែរ
គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) ​បាន​ចាប់ផ្តើម​បើក​ការ​ស៊ើបអង្កេត​​លើ​​ករណីបំពានក្រមសីលធម៌ធ្ងន់ធ្ងរ ​របស់ នាយក្រដ្ឋមន្ត្រី លោកស្រី​ ផែថង​ថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ជុំវិញការលេចធ្លាយ​សារចរចា​តាម​ទូរស័ព្ទជាមួយ​សម្តេច​តេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា​កម្ពុជា​។ ការស៊ើបអង្កេត​បឋម​នឹង​​ត្រូវ​រយៈពេល​១០​​ថ្ងៃ។ ក្នុងករណី​​រក​ឃើញ​កំហុស​​​​ដែលមានចែង លោកស្រី​ ប្រឈម​ការដក​ហូត​ដំណែង​ ដូច​អតី​ត​នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន មក​ពីគណបក្ស​ភឿថៃ​ដែរ​។​

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និង​ លោក សេដ្ឋា ថាវីស៊ីន ក្នុងអំឡុង​ពេលឃោសនា​​បោះឆ្នោត។ឆ្នាំ​២០២៣​។ Bangkok Post

នៅថ្ងៃទី​២០​ខែមិថុនាឆ្នាំ២០២៥​ ​ព្រឹទ្ធ​សមាជិ​ក​​​​​​នៃ​​ប្រទេស​ថៃ​​បានស្នើសុំជាផ្លូវការឱ្យទាំង NACC និងតុលាការធម្មនុញ្ញពិនិត្យមើលថាតើការប្រព្រឹត្តរបស់នាយករដ្ឋមន្ត្រីគឺស្មើនឹង ការប្រព្រឹត្តខុសក្រមសីលធម៌យ៉ាងធ្ងន់ធ្ងរ»។ ​​ការ​ស៊ើបអង្កេត​នេះ​កើត​ឡើង​ ចំ​ពេល​មាន​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ បន្ទាប់​ពី​បែក​ធ្លាយ​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សម្តេច ហ៊ុន សែន ដែល​បង្ក​ជា​ព្យុះ​នយោបាយ​សម្រាប់​​ការ​បន្ត​តំណែង​របស់​នាយករដ្ឋមន្ត្រី​ ផែថងថាន ក៏ដូចជា​អនាគត​មិនច្បាស់លាស់​នៃ​ការ​ដឹកនាំ​រដ្ឋាភិបាលចម្រុះ​របស់​គណបក្ស​ភឿថៃ​របស់​លោកស្រី​។

តាម​សេចក្តីរាយការណ៍​របស់​សារ​ព័ត៌មាន The Nation គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) នៅថ្ងៃចន្ទ បានឯកភាពជាឯកច្ឆ័ន្ទក្នុងការចាប់ផ្តើមការស៊ើបអង្កេត​បឋមលើវីដេអូឃ្លីបដែលលេចធ្លាយនៃការសន្ទនារវាង នាយក្រដ្ឋមន្ត្រី លោកស្រី​ ផែថង​ថាន ស៊ីណាវ៉ាត្រ និង​ សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

គណៈកម្មាការជឿជាក់ថា ខ្លឹមសារអាចបង្កើតជាការបំពានយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានសីលធម៌ ជាពិសេសទាក់ទងនឹងការកត់​សម្គាល់ដែលទាក់ទងនឹងភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។

តាមសេចក្តីរាយការណ៍​នោះ NACC បានកំណត់ពេលវេលា ១០ថ្ងៃដើម្បីបញ្ចប់ការស៊ើបអង្កេតបឋម។ ដំណើរការនេះនឹងរួមបញ្ចូលការចម្លង និងការបកប្រែយ៉ាងត្រឹមត្រូវនូវសំឡេងពីខ្មែរទៅជាភាសាថៃ ការសាកសួរសាក្សីដែលពាក់ព័ន្ធ និង​ពិនិត្យមើលច្បាប់ជាធរមាន។

ការត្រួតពិនិត្យនេះក៏នឹងយោងទៅលើសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញពីមុន ដែលនាំទៅដល់ការដកសិទ្ធិរបស់អតីតនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន​ ជុំវិញការតែងតាំង លោក Phichit Chuenban ជារដ្ឋមន្ត្រី​​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដ៏ចម្រូងចម្រាស។

លើសពីនេះ គណៈកម្មការនឹងពិនិត្យថាតើតុលាការធម្មនុញ្ញបានទទួលយកញត្តិពាក់ព័ន្ធទាក់ទងនឹងស្ថានភាពរបស់លោកស្រី​ ផែថ​ងថាន រួចហើយឬនៅ។ ប្រសិនបើការស៊ើបអង្កេតបឋមរកឃើញហេតុផលគ្រប់គ្រាន់ សំណុំរឿងនឹងបន្តទៅការស៊ើបអង្កេតជាផ្លូវការដោយក្រុមប្រឹក្សា NACC ហើយប្រសិនបើចាំបាច់ ការស៊ើបអង្កេតពេញលេញអាចនឹងត្រូវចាប់ផ្តើម។

បណ្ដឹង​សីលធម៌​ប្រឆាំង​នឹង​នាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​សមាជិក​ព្រឹទ្ធ​សភា​ជា​ច្រើន​រូប រួម​ទាំង​ប្រធាន​ព្រឹទ្ធសភា​លោក Mongkol Surasajja ហើយ​ត្រូវ​បាន​ដាក់​ទៅ NACC រួច​ហើយ។ ពាក្យបណ្តឹងដូចគ្នានេះក៏ត្រូវបានបញ្ជូនទៅតុលាការធម្មនុញ្ញផងដែរ ដើម្បីពិចារណាថាតើតំណែងនាយករដ្ឋមន្ត្រីរបស់​ផែថងថាន គួរតែត្រូវបានបញ្ចប់ ដោយ​ផ្អែកលើសកម្មភាពរបស់នាងនៅក្នុងការសន្ទនាដែលលេចធ្លាយ​នោះដែរទេ៕​

រ៉ាន់ រើយ​

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និង លោក សេដ្ឋា​ ថាវីស៊ីន ថតជុំគ្នា​ជាមួយតំណាងរាស្ត្រ បក្ស​ភឿថៃ​។

The post ផែថងថាន ​រងការស៊ើបអង្កេត​លើ​ក្រមសីលធម៌ អាច​​ឈាន​​ទៅដកដំណែង​​ ដូច​​​​លោក ថាវីស៊ីន ដែរ appeared first on Kampuchea Thmey Daily.

លោក​ សេដ្ឋា ថាវីស៊ីន​ បង្ហើប​​គម្រោង​​ព្រែកជីក​ «Kra» ​ស្របពេលថាក់ស៊ី​ន​ទៅខាងត្បូង​​
អតីតនាយករដ្ឋមន្ត្រី​ដែល​កាន់​អំណាច​​​​​១ឆ្នាំ លោក សេដ្ឋា ថាវីស៊ីន ​បាន​ផ្តល់​បទ​សម្ភាស​​ន៍​ដល់​សារ​ព័ត៌មាន​ថៃ​នៅ​ថ្ងៃចន្ទ​នេះ ដោយបង្ហើប​ប្រាប់​ថា​​ គម្រោង​​​​ព្រែក​ជីក​​​ក្រា​ (Kra Canal) ដែលថៃ​​ហៅ​ថា ​ជា​ស្ពាន​ដី​គោគ​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​​នឹងផ្តល់​ផល​​ប្រយោជន៍​ធំធេង​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​។

អតីតនាយករដ្ឋមន្ត្រី​ដែល​កាន់​អំណាច​​​​​១ឆ្នាំ លោក សេដ្ឋា ថាវីស៊ីន ធ្វើបទ​បង្ហាញ​ដល់​​​អ្នកវិនិយោគិន​​ពេលលោក​កាន់​អំណា​​ច​​​​។ X

​សា​រព័ត៌មានថៃ ​ Khaosod និង​សារ​ព័ត៌មាន​ Matichon ​​​បាន​ជួប​សម្ភាសន៍​អតីត​នាយករដ្ឋមន្ត្រី​ថៃ និង​ជា​អ្នក​ជំនួញ​ក្នុងវិស័យ​អចលនទ្រព្យ​ដ៏​ចំណាន​ ស្រប​ពេលដែល​​ លោក​ ថាក់ស៊ី​ន​ ស៊ីណាវ៉ាត្រា កំពុង​បំពេញទស្សនកិច្ច​​ក្នុង​​ខេត្តភាគខាងត្បូងថៃ​។ លោក ថាក់​ស៊ីន​ អតីត​នាយក​រដ្ឋមន្ត្រី​​​ដ៏​មាន​ឥទ្ធិពល​ក្នុង​ទសវត្សរ៍​​ឆ្នាំ​២០០០​ និង​​ជា​​ឪពុក​​​​នាយករដ្ឋមន្ត្រី​ ផែថងថាន ស៊ីណាវ៉ាត្រា​ ​​​នឹង​ត្រូវ​គេ​ជឿថា មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្នុង​រដ្ឋាភិបាលថៃ​​បច្ចុប្បន្ន​​។​​​

លោក សេដ្ឋា ថាវីស៊ីន ត្រូវ​បាន​ស្រង់សម្តី​៖«​គម្រោងសាងសង់ស្ពានដីគោកដែលស្នើឡើងនេះ ប្រសិនបើជោគជ័យនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រទេសថៃ ហើយប្រែក្លាយព្រះរាជាណាចក្រទៅជាប្រទេសស្វីសនៃបូព៌ា»។

​អតី​ត​នាយក​រដ្ឋមន្ត្រី ​សេដ្ឋា ថាវីស៊ីន បាននិយាយថា ផ្លូវ​សមុទ្រឆ្លងកាត់ច្រកសមុទ្រ Melacca មានការកកស្ទះខ្លាំង ហើយប្រទេសថៃនឹងទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ប្រសិនបើវាអាចផ្តល់ជម្រើសជំនួស។

លោក សេដ្ឋា បាន​បន្ថែមថា ដោយសារថៃមិនចូលរួម​​ក្នុងការប្រកួតប្រជែងរវាងអាមេរិក និង​ចិន ​មហាអំណាច​​ទាំងពីរ​​អាចជឿជាក់បានថា កប៉ាល់ដឹកទំនិញដែលធ្វើដំណើរឆ្លងកាត់​​ព្រែក​ជែក​​​បស់ប្រទេសថៃនឹងមិនមានការរំខានឡើយ។

​លោក ថាក់​ស៊ី​ន​បាន​ធ្វើដំណើរ​ទៅកាន់​​ប្រទេស​ថៃ​នៅថ្ងៃទី​២៣​ខែកុម្ភៈ ហើយ​នៅ​មុន​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ភាគខាងត្បូង​ដែល​តែង​មាន​អំពើ​ហិង្សា​ និង​ជាតំបន់​ដែល​ទាមទារ​​​​​បំបែករដ្ឋ​ក្នុង​អាណត្តិ​​​របស់​​លោក​ថាក់​ស៊ីន​គ្រប់គ្រង​ប្រទេស​ក្នុងទសវត្សរ៍​ឆ្នាំ​២០០០។

​អំពើហិង្សា​នៅខេត្តយ៉ាឡា បណ្តាល​​ឲ្យ​ជនស៊ីវិលម្នាក់បានស្លាប់ និង១១នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះមានប៉ូលិស៧នាក់ នៅពេលដែលគ្រាប់បែកបានផ្ទុះនៅខាងក្រៅផ្សារទំនើបមួយកន្លែងក្នុងស្រុក Bannang Sata កាលពីយប់ថ្ងៃទី២២ខែកុម្ភៈ។

នៅ​ខេត្ត​ណារ៉ាធីវ៉ាត់ គ្រាប់បែក​មួយ​គ្រាប់​ទៀត​បាន​ផ្ទុះ​ឡើង​លើ​រថយន្ត​ភីកអាប់​របស់​ក្រុម​ពន្លត់​​អគ្គិភ័យ​ដែល​ចត​នៅ​ក្បែរ​ប៉ម​បញ្ជា​ការ​ចរាចរណ៍​ផ្លូវ​អាកាស​នៅ​ព្រលាន​យន្តហោះ​ណារ៉ាធីវ៉ាត់ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ខែ​កុម្ភៈ៕​

The post លោក​ សេដ្ឋា ថាវីស៊ីន​ បង្ហើប​​គម្រោង​​ព្រែកជីក​ «Kra» ​ស្របពេលថាក់ស៊ី​ន​ទៅខាងត្បូង​​ appeared first on Kampuchea Thmey Daily.

ប្រវត្តិត្រួសៗ​របស់​កូនស្រីពៅ​លោក​ថាក់ស៊ីន​ដែល​​ទំនង​ក្លាយ​ជា​​នាយករដ្ឋមន្ត្រី​ថៃ​​ទី​៣១​
មាន​ប្រវត្តិរៀន​សូត្រ​​ខាង​វិទ្យាសាស្រ្ត​នយោបាយ គ្រប់គ្រង​ធុរកិច្ច​និង​ជាអ្នក​ជំនួញ មុន​ប្រឡូក​​ចូល​ក្នុង​វិស័យ​នយោបាយ​ដ៏លេចធ្លោនៅ​មុន​ការ​បោះឆ្នោត​សកល​ឆ្នាំ​២០២៣ លោកស្រី ផែថងថាន ស៊ីណា​វ៉ាត្រា (Paetongtarn Shinawatra) ដែល​ជា​កូនស្រី​ពៅរបស់​អតីតៈ​នាយក​រដ្ឋមន្ត្រី​ថាក់ស៊ីនស៊ីណាវ៉ាត្រា ​​ពេល​នេះ​​កំពុង​ឆ្ពោះ​ទៅកាន់​ដំណែង​នាយករដ្ឋមន្ត្រី​ថៃ​ទី​៣១​។​

លោកស្រី ផែថងថាន ស៊ីណា​វ៉ាត្រា ​ធ្លាប់​​អមដំណើរ​ឪពុក​លោក​ ថាក់ស៊ីន ស៊ីណា​វ៉ាត្រា ជា​លក្ខណៈគ្រួសារ​ មកកាន់​​​កម្ពុជាកាលខែ​មីនា​​ឆ្នាំ២០២៤​នេះ ដើម្បី​ជួប​ជុំ​សួរសុខទុក្ខ​​​ជា​លក្ខណៈមិត្តភាព​ផង និង​ជា​គ្រួសារ​​ផង ជាមួយ​​​សម្តេច​តេជោ ហ៊ុន សែន។​

​ការ​ប្រឡូក​ចូល​នយោបាយ​របស់​កូន​ស្រី​ពៅ លោក​ថាក់ស៊ី​ន បាន​ធ្វើឱ្យ​គណបក្ស​ភឿថៃ​កើន​ឡើង​ប្រជា​ប្រិយភាព​ក្រឺតៗ​កាល​ពី​អំឡុង​ខែ​មិថុនា​ឆ្នាំ​២០២៣ ពេល​ដែល​​គណបក្ស​នេះ​បាន​តែង​តាំង​លោកស្រី​ជា​​អ្នក​ដឹកនាំ​គណបក្ស និង​​​ឈាន​ទៅ​​​​កាន់តំណែង​​បេក្ខភាព​នាយករដ្ឋមន្ត្រី​​​របស់​គណបក្ស​នេះ​។​

បន្ទាប់​ពី​តុលា​ការ​ធម្មនុញ្ញថៃ​ស​​កាល​ពី​ថ្ងៃ​​អង្គារ​បាន​បោះឆ្នោត​​ដក​ដំណែង​​នាយក​រដ្ឋមន្ត្រី​ សេដ្ឋា ថាវីស៊ីន នៃគណបក្សភឿថៃ​ ដែល​ឡើង​​កាន់​អំណាច​​​មិន​ដល់​១ឆ្នាំផងនោះ ពេល​នេះ​​គណបក្ស​នេះ​​ដែល​ជា​ប្រធានសម្ព័ន្ធ​ភាព​​​រដ្ឋាភិបាល​ចម្រុះ​​ បាន​សម្រេច​​តែង​តាំងលោកស្រី ផែថងថាន ​​​ជា​​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​ការ​បោះឆ្នោត​​​​សំដែង​ការ​ទុក​ចិត្ត​ពី​រដ្ឋសភា​នៅ​​​ថ្ងៃ​​សុក្រ​នេះ​។

ខាងក្រោម​នេះ​ជា​ប្រវត្តិត្រួស​ៗ​របស់​​លោកស្រី លោកស្រី ផែថងថាន ស៊ីណា​វ៉ាត្រា (Paetongtarn Shinawatra)

មិនទាន់មាន​ការផ្សព្វផ្សាយ​ទូលំទូលាយ ពី​ប្រវត្តិ​កូនស្រី​ពៅ​របស់លោក​ថាក់ស៊ីនស៊ីណា​វ៉ាត្រា ​អតីត​នាយករដ្ឋមន្ត្រី​ដ៏​មាន​ប្រជាប្រិយ​លោក​ថាក់ស៊ីន ដែល​បាន​ដឹកនាំ​ប្រទេស​ថៃ ពី​ឆ្នាំ​ ២០០១ ដល់​ឆ្នាំ​ ២០០៦ ប៉ុន្តែ​មាន​​ការ​ចុះ​ផ្សាយ​ខ្លះ​ដែលនាំ​ទៅដល់ប្រវត្តិ​លោកស្រី ផែថងថាន។

​​យោងតាម​គេហទំព័រ www.prestigeonline.com អ្នកនាង ផែថង​​ថាន (Paetongtarn) បានបញ្ចប់​ថា្នក់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ដែល​ជំនាញ​ខាង​សង្គមវិទ្យា (Sociology) និង​នរវិទ្យា (Anthropology) ពី​សាកលវិទ្យាល័យ Chulalongkorn ក្នុងប្រទេស​ថៃ មុន​បន្ត​ការសិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​សណ្ឋាគារ​អន្តរជាតិ នៅ​សាកលវិទ្យាល័យ Surrey នៅ​អង់គ្លេស​។​

​គេហទំព័រ​ដែល​បង្ហាញ​ពី​ប្រវត្តិ​អ្នកជំនួញ​ ឱ្យដឹងទៀតថា ក្រៅពី​តួនាទី​គ្រប់គ្រង អ្នកនាង​ផែថងថាន ក៏​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល សម្រាប់​ធុរកិច្ច​ផ្សេងៗ​ទៀត ក្នុង​ទ្រព្យសកម្ម​របស់​ក្រុមហ៊ុន ដូច​ជា​សណ្ឋាគារ Rosewood Bangkok និង​សណ្ឋាគារ Thames Valley Khao Yai Hotel ព្រមទាំង​កន្លែង​វាយ​កូន​គោល Alpine Golf Club​។​

​អ្នកនាង Paetongtarn បាន​រៀបការ​ជាមួយ​លោក Pidok Por Sooksawas (Por) ដែលជា​អាកាសយានិក នៅ​ក្រុមហ៊ុន​អាកាសចរណ៍ Thai Aviation Service ហើយ​ជាមួយគ្នានេះ អ្នកនាង​បាន​និយាយ​ដោយ​ឥត​លាក់លៀម​ថា អ្នកនាង​ចូលចិត្ត​ការដើរ​កម្សាន្ត ដែលជា​ការជំរុញ​ទឹកចិត្ត ដើម្បី​យកមក​អភិវឌ្ឍ​សណ្ឋាគារ​របស់​នាង​ឱ្យមាន​​ភាព​កាន់តែ​ប្រសើរឡើងៗ​ក្នុងប្រទេស​ថៃ​។ នេះ​ផ្អែក​តាម​គេហទំព័រ​ដដែល​នេះ​។​

​បណ្តាញសារព័ត៌មាន The Nation ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ បាន​ផ្សព្វផ្សាយកាល​ពី​មុន​ការ​បោះឆ្នោត​ប្រទេសថៃ​​ក្នុងខែ​ឧសភា​ឆ្នាំ​២០២៣ ឱ្យ​ដឹង​ថា អ្នក​នាង​​​បាន​បង្ហាញ​ពី​ប្រជា​ប្រិយភាព​យ៉ាង​ខ្លាំង​ ពេល​អ្នកនាង​ធ្វើ​ដំណើរ​ទៅ​ភាគ​ឦសាន​ប្រទេស ហើយ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​​លើក​បង្ហាញ​រូបថត​របស់​អ្នកនាង។ ក្នុង​ពេល​នោះ​ ​បងប្រុស​របស់​នាង ដែល​បាន​អមដំណើរ​​ទៅ​កាន់​ទីនោះ​ដែរ​ បាន​ស្រែក​ប្រាប់​ហ្វូង​អ្នកគាំទ្រ​ថា «​គ្រួសារ​ភឿ​ថៃ​» ម្តង​ហើយ​ម្តងទៀត​។​

​​លោក​បាន​ប្រាប់ថា ប្រជាជនមាន​ក្តីសង្ឃឹម​ខ្ពស់ ចំពោះ​អ្នក​នាង​ប្រធាន Paetongtarn បន្ទាប់ពី «​ការលំបាក៨ឆ្នាំ​» ដោយ​សំដៅ​ទៅលើ​រយៈពេល​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ឆ្នាំ​ ២០១៤ គឺជា​ពេលវេលា​ដែល​លោក ប្រា​យុ​ធ ដឹកនាំ​រដ្ឋប្រហារ​ទម្លាក់​លោកស្រី​យី​ង​ឡាក់ ដែល​ពី​តំណែង​នាយករដ្ឋមន្ត្រី​៕

ដោយ រ៉ាន់ រើយ​

The post ប្រវត្តិត្រួសៗ​របស់​កូនស្រីពៅ​លោក​ថាក់ស៊ីន​ដែល​​ទំនង​ក្លាយ​ជា​​នាយករដ្ឋមន្ត្រី​ថៃ​​ទី​៣១​ appeared first on Kampuchea Thmey Daily.

តើ​ការ​ដក​តំណែង​នាយករដ្ឋ​មន្រ្តី​របស់​លោក​ សេដ្ឋា អាច​ប៉ះ​ពាល់​សេដ្ឋកិច្ច​ថៃ​ដោយ​របៀប​ណា​?
ខ្វះ​តែ​១​សប្ដាហ៍​ប៉ុណ្ណោះ​ដល់​គម្រប់ខួប​១​ឆ្នាំ​នៃ​ការ​ទទួល​បាន​អំណាច​កំពូល​​​របស់​ប្រទេស​ ​តុលាការធម្មនុញ្ញថៃ​កាល​ពី​ថ្ងៃ​ពុធ​ បាន​សម្រេច​ដក​តំណែង​នាយករដ្ឋ​មន្រ្តី​របស់​លោក​ សេដ្ឋា ថាវីស៊ីន​ ក្រោយ​រក​ឃើញ​ថា​លោក​មាន​ពិរុទ្ធពី​បទរំលោភ​លើ​ក្រម​សីលធម៌​ ចំពោះ​ការ​តែងតាំង​​មេធាវីដែលធ្លាប់​​រង​ការផ្តន្ទាទោសព្រហ្មទណ្ឌ​ ឱ្យ​បម្រើ​ការ​ក្នុង​គណៈរដ្ឋមន្ត្រីរបស់​លោក​។

គេ​​មើល​ឃើញ​ថា​ សាលក្រមរបស់​តុលាការនេះ​ កំពុង​បន្ថែម​ភាព​អាប់​អួរ​ទៅ​លើ​បរិយាកាស​នយោបាយ​ក្នុង​ស្រុក​របស់​ប្រទេស​ថៃ​ ក្រោយ​តុលាការ​ដដែល​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ បាន​សម្រេច​រំលាយ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​ (MFP) ដែល​​ទទួល​បាន​​សម្លេង​គាំទ្រ​ច្រើន​ជាង​គេ​បំផុត​ក្នុង​​ការ​បោះ​ឆ្នោត​​កាល​ពី​ខែ​ឧសភា​ឆ្នាំ​មុន​។

សាល​ក្រម​ដដែល​ ក៏​ប្រកាស​​ឡើង​ផង​ដែរ​ ខណៈ​ប្រទេស​ថៃ​មើល​ឃើញ​ពី​ដំណើរ​មិន​សូវ​ស្រួល​នៃ​សេដ្ឋកិច្ច​ ដែលញំ​ញី​ដោយសារកម្ចី​ពិបាក​ទារ​ខ្ពស់ កម្សោយ​នៃ​ការ​ចំណាយ-ការ​ប្រើ​ប្រាស់​ និង​ការ​ធ្លាក់​ចុះ​នៃ​ផលិត​​កម្ម​​ និង​ការ​បិទ​រោង​ចក្រ​ជា​ដើម​។ អ្នក​វិភាគ​មើល​ឃើញ​ថា​ ភាព​ស្រពិច​ស្រពិល​នៃ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​របស់​ថៃ​ និង​ចុង​ក្រោយ​បំផុត​គឺ​ការ​ដក​តំណែង​លោក​ សេដ្ឋា នឹង​ធ្វើ​ឱ្យ​​កំណើន​សេដ្ឋកិច្ច​ដែល​ដើរ​អូស​ជើង​រួច​ហើយ​នោះ​ បន្ត​ត្រដាប​ត្រដួស​។

កាល​ពី​ចុង​ខែ​មុន​ ក្រសួង​ហិរញ្ញវត្ថុ​ថៃ​បាន​ព្យាករ​ថា​ ​​សេដ្ឋកិច្ច​របស់​ប្រទេស​សម្រាប់​ឆ្នាំ​ ២០២៤ នេះ​ នឹង​មាន​កំណើន​ ២,៧ ភាគរយ​ ដោយសារ​តែ​ភាព​រឹង​មាំ​នៃ​លំហូរ​ភ្ញៀវទេសចរ​បរទេស​ និង​កំណើន​នៃ​​ការ​នាំ​ចេញ​​។ ការ​ព្យាករ​នេះ​ មិន​បាន​រាប់​បញ្ជូល​នូវ​គោលនយោបាយចម្រូង​ចម្រាស់​​ «កាបូប​ឌីជីថល​» ដែល​រដ្ឋាភិបាល​ថៃ​របស់​លោក​ សេដ្ឋា ត្រូវ​ចំណាយ​ប្រាក់​ជាង​ ១២ ប៊ីលាន​ដុល្លារ​​ ដើម្បី​ចែក​ពលរដ្ឋ​ថៃ​ក្នុង​គោលបំណង​ជំរុញ​ការ​ចំណាយ​របស់​ក្នុង​ស្រុក​នោះ​ទេ​។ បើ​តាម​ក្រសួង​ គោលនយោបាយ​នេះ​ អាចជួញ​ជំរុញ​​​សេដ្ឋកិច្ច​​ពី​ ១,២ ដល់​ ១,៨ ភាគរយ​ បន្ថែម​ទៀត​ ពី​លើ​ការ​ព្យាករ​។

យ៉ាង​ណា​មិញ​ អ្នក​វិភាគខ្លះ​​ព្រួយបារម្ភ​ថា​ ការ​ដក​លោក​ សេដ្ឋា ចេញ​ពី​តំណែង​អាច​នឹង​ប៉ះ​ពាល់​ដល់​គំនិត​ផ្ដួច​ផ្ដើម​សេដ្ឋកិច្ច​មួយ​នេះ​ ក្នុង​ចំណោម​គំនិត​ផ្ដួច​ផ្ដើម​ផ្សេង​ៗ​ទៀត ដែល​ប្រកាស​ឡើង​ដោយ​​រដ្ឋាភិបាល​របស់​លោក​ សេដ្ឋា។

ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការ​ព្រួយបារម្ភ​មួយ​ជ្រុង​ប៉ុណ្ណោះ​។ សាលក្រម​កាល​ពី​ថ្ងៃ​ពុធ​របស់​តុលាការ​ គឺ​ជា​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​សម្រាប់​សហព័ន្ធ​ឧស្សាហកម្ម​ថៃ​ (FTI) ដែល​បាន​បាន​ព្រមាន​រួច​មក​ហើយ​ថា​ អស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ​ ទាំង​ការ​រំលាយ​គណបក្ស​ MFP និង​ការ​ដក​តំណែង​លោក​ សេដ្ឋា​ នឹង​បង្ក​ផល​ប៉ះ​ពាល់​ផ្នែក​សេដ្ឋកិច្ច​ ជា​ពិសេស​ការ​វិនិយោគ​។

ប្រធាន FTI លោក Kriangkrai Thiennukul ​បាន​លើក​ឡើង​ថា សេចក្តីសម្រេចរបស់តុលាការថៃ​ បានធ្វើឱ្យ  វិនិយោគិន​មានការភ្ញាក់ផ្អើល និងបង្ខំពួកគេឱ្យផ្អាកការវិនិយោគរបស់​ខ្លួន​សិន​។ លោក​និយាយ​ថា​ ​ថៃ​បច្ចុប្បន្ន​ កំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច ចំពេលពិភព​លោក​ស្ថិត​នៅ​ក្នុង​​ភាពមិនប្រាកដប្រជា​ ដូច្នេះ​វា​មាន​សារៈសំខាន់​ណាស់​ ដែល​ប្រទេស​នេះ​​ត្រូវ​ស្តារទំនុកចិត្ត ទាក់ទាញការវិនិយោគថ្មីៗ និងប្រមូល​ការ​ចូលរួម​ទាំង​ពី​វិនិយោគិនថៃ និងអន្តរជាតិ។

លោក Kriangkrai  បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «នេះគឺជារយៈពេលដ៏សំខាន់មួយ។ សម្រាប់អ្នកវិនិយោគ ស្ថិរភាពនយោបាយគឺជារឿងសំខាន់បំផុត។ យើងទាមទារឱ្យមានការគ្រប់គ្រងប្រកបដោយស្ថិរភាព ​និង​មិន​ផ្លាស់​ប្ដូរ​។ ការផ្លាស់ប្តូរជាញឹកញាប់​ក្នុងគណបក្សនយោបាយ បានរំខានដល់ការបន្តគោលនយោបាយរបស់រដ្ឋាភិបាល ដែលនាំឱ្យ​ខ្វះភាពស៊ីសង្វាក់គ្នា»។ នេះ​បើ​តាម​ការ​ស្រង់​សម្ដី​របស់​​កាសែត​ The Nation។

​អ្នក​ជំនាញ​ដដែល​ បាន​លើក​​ឡើង​បន្ត​ថា​ ​វិនិយោគិន​មួយចំនួនដែលពន្យារពេល​សម្រេចចិត្ត​ក្នុងការវិនិយោគលើគម្រោងថ្មី អាចសម្រេចចិត្តមិនពង្រីកអាជីវកម្មរបស់​ខ្លួន​ក្នុងប្រទេសថៃ ហើយ​វា​ពិត​ជា​អាច​ទៅ​រួច ដែល​​វិនិយោគិន​​ទាំង​នេះ​នឹង​ផ្លាស់​ប្តូរ​ផែនការ​វិនិយោគ​ទៅបណ្ដា​​ប្រទេស​ជិត​ខាងវិញ​។

មុន​តុលាការ​ប្រកាស​សាលក្រម​ មាន​វិនិយោគិនជាច្រើនបានសាក​សួរ FTI អំពីទស្សនវិស័យនយោបាយក្នុងប្រទេសថៃ ដោយសារពួកគេចង់បានព័ត៌មានច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីរៀបចំផែនការវិនិយោគរបស់​ខ្លួន​ក្នុង​ប្រទេស​នេះ។ លោក​ ​Kriangkrai  បាន​សង្កត់​ធ្ងន់​ថា​ ​ភាព​មិន​ប្រាកដ​ប្រជា ជា​ពិសេស​ក្នុង​វិស័យ​នយោបាយ អាច​ធ្វើ​ឲ្យ​ប្រទេស​ថៃ​បាត់បង់​ឱកាស​​អាជីវកម្ម​ជា​ច្រើន ជា​ពិសេស​ពី​វិនិយោគិន​មក​ពី​អាមេរិក​ ឬ​អឺរ៉ុប​ ខណៈ​វិនិយោគិន​នៅ​អាស៊ី​ ដូច​ជា​ជប៉ុន​ ដែល​ឈរ​ជើង​នៅ​ថៃ​រាប់​ទសវត្សរ៍​មក​ហើយ​នោះ​ អាចចាប់ផ្តើមសម្របខ្លួននឹង​ស្ថានការណ៍​នយោបាយ​ ហើយ​កែសម្រួលយុទ្ធសាស្ត្ររបស់ពួកគេ។

អនុរដ្ឋមន្ត្រីស្តីទីហិរញ្ញវត្ថុថៃ​ លោក Julapun Amornvivat បានយល់ស្របនឹង​ការ​ព្រួយ​បារម្ភ​របស់​លោក​ Kriangkrai ដោយ​ថ្លែង​ថា ការដកតំណែងនាយករដ្ឋមន្ត្រី ទំនងជាប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន និងប៉ះពាល់ដល់ការអនុវត្តគោលនយោបាយផ្សេងៗរបស់រដ្ឋាភិបាល។

ទាក់ទិន​នឹង​គោលនយោបាយ​​កាបូបឌីជីថល លោក Julapun  បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​សភាថៃ​នា​ថ្ងៃ​ព្រហស្បតិ៍​ថា វា​​នឹង​អាស្រ័យ​លើ​នាយករដ្ឋ​មន្រ្តី​ និង​គណៈរដ្ឋ​មន្រ្តី​ថ្មី​។ ការណ៍​ថ្លែង​បែប​នេះ កំពុង​ធ្វើ​ឱ្យ​មាន​ភាព​ស្រពិច​ស្រពិល​បន្ថែម​ទៀត​ ក្រោយ​មាន​សេចក្ដី​រាយការណ៍​ថា​ ​អតីតនាយករដ្ឋម​ន្រ្តី​​ លោក​ ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា​ ដែល​ជា​ស្ថាបនិក​គណ​បក្ស​ភឿ​ថៃ​ បាន​ប្រាប់​លោកស្រី​ ផែតងតាន ស៊ីណាវ៉ាត្រា​ ​ដែល​ជា​ប្រធានបក្សបច្ចុប្បន្ន​ ឱ្យ​ទម្លាក់​ចោល​នូវ​គម្រោង​ «កាបូប​ឌីជីថល​» ដោយសារ​តែ​សេដ្ឋកិច្ច​ទន់ខ្សោយ​។ ធនាគារ​កណ្ដាល​ថៃ និង​សេដ្ឋវិទូ​ ​នា​ពេល​កន្លងមក​ ប្រឆាំង​នឹង​គម្រោង​នេះ​ ដោយ​ថា​ វា​នឹង​បង្ក​​កំណើន​អតិផរណា​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ Julapun លើក​ឡើង​ថា​ គណបក្ស​ថៃ​នឹង​យក​គម្រោង​កាបូបឌីជីថល​ទៅ​ចរចាជាមួយ​ក្រុម​នយោបាយ​ចម្រុះរបស់ខ្លួន ដែល​បង្កើត​ឡើង​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​មុន​ ដើម្បីបង្កើតគណៈរដ្ឋមន្ត្រីថ្មី។ ​​អ្នក​វិភាគ​ខ្លះ​​មាន​សុទិដ្ឋិនិយម​ថា​ គម្រោង​កាបូប​ឌីជីថល ដែល​គ្រោង​អនុវត្ត​នៅ​ចុង​ឆ្នាំ​ ២០២៤​ នេះ​ ​នឹង​វិវត្ត​ទៅ​មុខ​ដោយ​ជោគជ័យ​ ដោយសារ​តែ​គណបក្សភឿ​ថៃ​មាន​សម្លេង​ភាគ​ច្រើន​ក្នុង​រដ្ឋាភិបាល​ចម្រុះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​​ អ្នក​ជំនាញ​បាន​លើក​ឡើង​ថា​ ការ​ដក​តំណែង​លោក​ សេដ្ឋា នៅ​តែ​ប៉ះ​ពាល់​ដល់គម្រោង​សេដ្ឋកិច្ច​ផ្សេង​ៗ​ទៀត​ដូចជា​ ផែនការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចដើម្បីជំរុញ​កំណើន​​​ ​​​មូលនិធិថ្មី​ Vayupak Fund ​​ដែលគាំទ្រដល់ការអភិវឌ្ឍ​ និង​ជំរុញ​ការ​វិនិយោគ​លើ​ទីផ្សារមូលធនរបស់​ថៃ និង​​ផែន​ការ​​​​បញ្ចេញ​ថវិកា​ជាតិ​ជា​ដើម​។

​ទន្ទឹមនឹង​នេះ ប្រធានក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃ លោក​ Chaichan Chareonsuk បាន​ហៅ​សាលក្រម​របស់​តុលាការធម្មនុញ្ញ​ថៃ​ចំពោះ​លោក​ សេដ្ឋា​ ថាជាការកំណត់​រដ្ឋាភិបាលសារជា​ថ្មី​ ​ហើយ​ដំណើរការ​ជ្រើសរើស​មេដឹកនាំ​ថ្មី​មិន​គួរ​អូសបន្លាយ​យូរ​​ទេ​ ​ដើម្បី​កុំ​ឱ្យ​មាន​​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​នាំ​ចេញ និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ដែល​​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ការ​ស្ទុះ​ងើប​នៃ​កំណើន​សេដ្ឋកិច្ច​។ នេះ​បើ​តាម​ការ​ចុះ ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​។ ​

ស្រដៀង​គ្នា​នឹង​អ្នក​ជំនាញ​ផ្សេង​ទៀត​ដែរ​ លោក Somjai Phagaphasvivat អ្នកវិភាគនយោបាយ និងសេដ្ឋកិច្ចឯករាជ្យ បាន​ប្រាប់​បាងកកប៉ុស្តិ៍​ ថា ​ការដកតំណែងរបស់លោក សេដ្ឋា​ ថា ទំនងជាមានឥទ្ធិពលផ្លូវចិត្តក្នុង​រយៈ​ពេល​ខ្លី​ លើផ្សារហ៊ុនថៃ ដែលអាច​បង្ក​ឱ្យវិនិយោគិគ​បរទេសពន្យារពេលវិនិយោគ​ក្នុងប្រទេសថៃ។

ដូច​ការ​លើក​ឡើង​នេះ​ តម្លៃ​ប្រាក់បាតថៃ ដែល​ធ្លាក់ចុះប្រហែល ៣ ភាគរយ​រួច​ទៅ​ហើយ​នៅ​ឆ្នាំ​នេះ​ បាន​ធ្លាក់​ចុះ​ ០,១ ភាគរយ​​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ខណៈ​ភាគហ៊ុននៅផ្សារហ៊ុនថៃ (SET) បានធ្លាក់ចុះ ០,៨ ភាគរយ​។ រាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ ​ទីផ្សារ​ភាគហ៊ុនថៃបានធ្លាក់ចុះ ៩,៤ ភាគរយ​ ​ដែល​នេះ​ជា​អត្រា​អាក្រក់បំផុត​ក្នុង​ចំណោម​​ទីផ្សារភាគហ៊ុនអាស៊ី ​ក្រោយ​ធ្លាក់​ចុះ​ប្រមាណ​ ១៥ ភាគរយ​ កាល​ពី​ឆ្នាំ​មុន​។ ​កន្លង​មក​ អ្នក​ជំនាញ​បាន​ទាញ​ភ្ជាប់​ភាព​មិន​ច្បាស់​លាស់​នៃ​នយោបាយ​ថៃ​ ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ទីផ្សារ​ភាគ​ហ៊ុន​របស់​ប្រទេស​នេះ​ បន្ថែម​ពី​លើតម្លៃ​ថោក​នៃ​ប្រាក់​បាត​ និង​​កំណើន​សេដ្ឋកិច្ច​យឺត​យ៉ាវ​​ជាដើម​។

កាល​ពី​ឆ្នាំ​មុន​ សេដ្ឋកិច្ច​ថៃ​មាន​កំណើន​ត្រឹម​តែ​ ១,៩ ភាគរយ​ប៉ុណ្ណោះ​ ដែល​យឺត​យ៉ាវ​ជាង​ប្រទេស​ក្នុង​តំបន់​ផ្សេង​ៗ​ទៀត​។  យ៉ាង​ណា​មិញ​ ទីភ្នាក់ងារសារព័ត៌មាន​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​សេដ្ឋកិច្ច​ថៃ​រំពឹង​ថា​នឹង​កើន​ឡើង​ពី​ ១,៥ ភាគរយ​ក្នុង​ត្រីមាស​ទី​១ ដល់​ ២,១ ភាគរយ​ នៅ​ត្រីមាស​ទី​ ២ ចន្លោះ​ពី​ខែ​មេសា-មិថុនា ឆ្នាំ​ ២០២៤ ដែល​ជំរុញ​​ដោយ​កំណើន​នៃ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ និង​ការ​វិនិយោគ​ ទោះ​បី​ការ​ប្រើ​ប្រាស់ខ្សោយ​ ​ហើយ​​ការ​នាំ​ចេញ​មាន​កំណើន​យឺត​យ៉ាវ​​ដោយសារ​​ភាព​ស្រពិច​ស្រពិល​ជា​សកល​ និងក្ដី​​ព្រួយ​បារម្ភ​ពី​ការ​ធ្លាក់​ចុះនៃ​សេដ្ឋកិច្ច​អាមេរិក​ក៏​ដោយ​។

ទោះ​បី​ជា​កត់​ត្រា​ពី​ភាព​ប្រសើរ​ឡើង​នេះ​ក៏​ដោយ​ អ្នក​ជំនាញ​នៅ​តែ​គូស​បញ្ជាក់​ពី​ហានិភ័យ​នយោបាយ​ ដែល​អាច​ធ្វើ​ឱ្យ​ការ​ព្យាករ​របស់​ក្រសួង​សេដ្ឋកិច្ច​ស្ថិត​នៅ​​លើ​ផ្លូវ​មិន​ច្បាស់​លាស់​។ យ៉ាង​ណា​មិញ​ អ្នកខ្លះ​លើក​ឡើង​ថា​ ការ​ដក​ដំណែង​របស់​លោក​ សេដ្ឋា​ មិន​ប៉ះ​ពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ថៃ​នោះ​ទេ​ ដរាប​ណា​គណបក្ស​ភឿថៃ​ នៅ​តែ​ជា​ស្នូល​នៃ​រដ្ឋាភិបាល​ចម្រុះ​​ប៉ុន្តែ​វា​នៅ​តែ​ទាម​ទារ​ឱ្យ​ថា​មាន​ស្ថេរភាព​នយោបាយ​ ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន​។

ហើយ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ផ្សេង​ៗ​ អ្នក​ជំនាញស្នើ​សុំ​ឱ្យ​​​ រដ្ឋាភិបាលថ្មី​​ពន្លឿន​លើ​ដំណើរការ​នាំ​ផែនការ​សេដ្ឋកិច្ច​ទាំង​​អស់​ ​ដើម្បី​កុំ​ឱ្យ​រាំង​ស្ទះ​ដល់​​ការ​ជំរុញ​សេដ្ឋកិច្ច​ ខណៈ​ខ្លះ​​​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថ្មី​បន្ត​គោលនយោបាយ​ដែល​មាន​ស្រាប់​ ដែលដាក់​ចេញ​ដោយ​រដ្ឋាភិបាល​របស់​លោក​ សេដ្ឋា ដូចជា​គោលនយោបាយ​ទេសចរណ៍​ ​Ignite ​Thailand ​​ផែនការ​មជ្ឈមណ្ឌលអាកាសចរណ៍ និង​ការ​លើក​លែង​ទិដ្ឋាការ​​ជា​ដើម​។

​កន្លង​មក​ រដ្ឋាភិបាល​ថៃ​បានអនុវត្តគោលនយោបាយ និងលើកកម្ពស់វិស័យទេសចរណ៍ រួមទាំងការ​លើក​លែង​ទិដ្ឋាការនៅ​ពេល​ធ្វើ​ដំណើរ​ចូល​ប្រទេស​ថៃ​ សម្រាប់​ពលរដ្ឋ​ពី​ ៩៣ ប្រទេស​ ទន្ទឹម​នឹង​ការ​ជំរុញ​ប្រទេស​ឱ្យ​ក្លាយ​ជាមជ្ឈមណ្ឌលប្រគុំតន្ត្រី និងព្រឹត្តិការណ៍នានា​ជាដើម​។ ខណៈ​វិស័យ​ទេសចរណ៍​កំពុង​ដើរ​តួនាទី​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច​ថៃ​បច្ចុប្បន្ន​ មន្រ្តី​ថៃ​ទទូច​ថា​ ការ​ដក​លោក​ សេដ្ឋា​ នឹង​មិន​គួរ​ប៉ះ​ពាល់​ដល់​លំហូរ​ទេសចរ​បរទេស​នោះ​ទេ៕

The post តើ​ការ​ដក​តំណែង​នាយករដ្ឋ​មន្រ្តី​របស់​លោក​ សេដ្ឋា អាច​ប៉ះ​ពាល់​សេដ្ឋកិច្ច​ថៃ​ដោយ​របៀប​ណា​? appeared first on Kampuchea Thmey Daily.

Breaking News! តុលាការថៃ ដកតំណែងលោក សេដ្ឋា ក្រោយកាន់អំណាច មិនដល់មួយឆ្នាំផង
តុលាការធម្មនុញ្ញរបស់ប្រទេសថៃនៅថ្ងៃពុធទី១៤ខែសីហា បានចេញសាលក្រម ដកតំណែងនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន ដោយសាររំលោភរដ្ឋធម្មនុញ្ញ ជុំវិញការតែងតាំងអតីតមេធាវីដែលធ្លាប់ជាប់ពន្ធនាគារ ឲ្យចូលធ្វើការក្នុងគណៈរដ្ឋមន្ត្រី។

លោក សេដ្ឋា ថាវីស៊ីន (រូបថត៖ AP)

សាលក្រមរបស់តុលាការ គឺពាក់ព័ន្ធ​ការដែលលោក សេដ្ឋា ​តែង​តាំង​អតីត​មេធាវី​មានទំនាក់ទំនងជាមួយគ្រួសារត្រកូល ស៊ីណាវ៉ាត្រា ឈ្មោះថា Pichit Chuenban ដែលធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ខែ ​ពី​បទ​មើលងាយ​តុលាការ​ក្នុង​ឆ្នាំ២០០៨។

ត្បិតតែលោក Pichit បាន​លាលែង​ពី​គណៈរដ្ឋមន្ត្រី​ ក្នុង​គោលបំណង​ជួយ​សង្គ្រោះ​លោក សេដ្ឋា ទៅហើយក៏ដោយ ប៉ុន្តែតុលាការនៅតែបន្តនីតិវិធីនេះ ហើយលោក សេដ្ឋា ក៏មិនទទួលស្គាល់កំហុសនេះដែរ។

សូមបញ្ជាក់ថា លោក សេដ្ឋា ក្លាយជានាយករដ្ឋមន្ត្រីថៃទី៤ ក្នុងរយៈពេល១៦ឆ្នាំ ដែលត្រូវបានតុលាការធម្មនុញ្ញដកចេញពីតំណែង។

ការដកតំណែងនេះកើតឡើង បន្ទាប់ពីលោក សេដ្ឋា កាន់អំណាចមិនដល់មួយឆ្នាំផង។ ដូច្នេះមានន័យថា សភាត្រូវតែកោះប្រជុំដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តុលាការ​ថៃ កំណត់​ថ្ងៃ​បើក​សវនាការ​រឿង​ក្ដី​ដក​តំណែង​លោក សេដ្ឋា

The post Breaking News! តុលាការថៃ ដកតំណែងលោក សេដ្ឋា ក្រោយកាន់អំណាច មិនដល់មួយឆ្នាំផង appeared first on Kampuchea Thmey Daily.

តុលាការ​ថៃ កំណត់​ថ្ងៃ​បើក​សវនាការ​រឿង​ក្ដី​ដក​តំណែង​លោក សេដ្ឋា
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ​នេះ បានកំណត់យកថ្ងៃទី២៤ ខែកក្កដា ជាថ្ងៃសវនាការបន្ទាប់សម្រាប់សំណុំរឿងស្វែងរកការបណ្តេញចេញពីតំណែងនាយករដ្ឋមន្ត្រី​​របស់​លោក សេដ្ឋា ថាវីស៊ីន។ តុលាការ​ធម្មនុញ្ញ​ថៃ បាន​​ឲ្យ​ដឹង​​ទៀត​ថា សំណុំ​រឿង​នេះ​នឹង​ឈាន​ដល់​ការ​ប្រកាស​សាលក្រម​មុន​ខែ​កញ្ញា​ខាង​មុខ ខណៈឥលូវ​នេះ​តុលាការ​កំពុងស្វែងរកភស្តុតាងបន្ថែមទៀត។

លោក សេដ្ឋា ថាវីស៊ីន (រូបភាព៖ AP)

សំណុំ​រឿង​ប្រឆាំង​នឹង​លោក សេដ្ឋា ត្រូវ​បាន​ធ្វើ​ឡើង​ ​បន្ទាប់​ពី​មាន​បណ្តឹង​របស់​សមាជិក​ព្រឹទ្ធសភា​ដែល​តែងតាំង​ដោយ​យោធា​ចំនួន ៤០នាក់ ​កាល​ពី​ខែ​ឧសភា ដែល​​​ត្រូវ​បាន​បញ្ជូន​​បន្ត​​ទៅ​​តុលាការ​ធម្មនុញ្ញ។

សំណុំ​រឿង​នេះ​ មាន​​គោល​បំណង​​ចង់​ដក​តំណែង​នាយក​រដ្ឋមន្ត្រី​​ពី​លោក សេដ្ឋា ជុំវិញ​ការ​តែងតាំង​មេធាវី​ម្នាក់​ឈ្មោះ​ Pichit Chuenban ដែល​​ធ្លាប់​ជាប់​ពន្ធនាគារ​ពី​បទ​មើលងាយ​តុលាការ ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​​ទីស្ដីការ​នាយករដ្ឋមន្ត្រី។ បណ្ដឹង​នោះ​ចោទ​ថា លោក Pichit ខ្វះ​ក្រមសីលធម៌ និងសុចរិតភាព​សម្រាប់​ធ្វើ​ជា​រដ្ឋមន្ត្រី ដូច​ដែល​​​បាន​​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

យ៉ាងណាមិញ លោក Pichit បាន​លាលែង​ពី​តំណែង​រួចទៅហើយ ក្នុ​លគោលបំណងដើម្បីការពារ​លោក សេដ្ឋា មិនឲ្យទាក់ទិននឹង​សំណុំរឿង​របស់​តុលាការ។

គួរ​បញ្ជាក់​ថា ប្រសិនបើលោក សេដ្ឋា ត្រូវបានដកចេញពីតំណែង នោះ​រដ្ឋាភិបាលថ្មីត្រូវតែបង្កើតឡើង ហើយគណបក្សភឿថៃដែលកំពុងកាន់អំណាចរបស់លោក នឹងត្រូវដាក់បេក្ខភាពថ្មីសម្រាប់​តំណែង​នាយករដ្ឋមន្ត្រី ដើម្បី​ទទួល​​ការ​បោះឆ្នោតពីសភា។

បច្ចុប្បន្ន សំណុំ​រឿង​ប្រឆាំងនឹងនាយករដ្ឋមន្ត្រី កំពុងត្រូវបានស៊ើបអង្កេត រួមជាមួយនឹងបណ្តឹងមួយទៀតដែលទាមទារឲ្យ​រំលាយគណបក្សប្រឆាំង Move Forward ដែលជាអ្នកឈ្នះការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីឆ្នាំ២០២៣ និងជាគណបក្សធំជាងគេនៅក្នុងសភា។

ក្រុម​អ្នកវិភាគ បាននិយាយថា ករណីទាំង២នេះ បានបង្កើនភាពមិនច្បាស់លាស់ខាង​​​ផ្នែក​នយោបាយនៅក្នុង​ប្រទេស​ថៃ៕

ដោយ៖ ឈាង

The post តុលាការ​ថៃ កំណត់​ថ្ងៃ​បើក​សវនាការ​រឿង​ក្ដី​ដក​តំណែង​លោក សេដ្ឋា appeared first on Kampuchea Thmey Daily.

លោក សេដ្ឋា សល់ពេល ១៥ថ្ងៃ ដើម្បីសង្គ្រោះតំណែងនាយករដ្ឋមន្ត្រី
តាមការចុះផ្សាយរបស់ Bangkok Post, តុលាការធម្មនុញ្ញកាលពីថ្ងៃអង្គារទី១៨ខែមិថុនាឆ្នាំ២០២៤ បានបញ្ជាឲ្យគ្រប់ភាគីពាក់ព័ន្ធក្នុងសំណុំរឿងក្រមសីលធម៌របស់លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន យកព័ស្តុតាងមកបង្ហាញក្នុងរយៈពេល១៥ថ្ងៃ ខណៈតុលាការ នឹងពិចារណាលើសំណុំនេះរឿងម្តងទៀតនៅថ្ងៃទី ១០ខែកក្កដា។ ដូច្នេះមានន័យថា ជោគវាសនាជានាយករដ្ឋមន្ត្រីរបស់លោក ថាវីស៊ីន គឺត្រូវកំណត់ក្នុងរយៈពេល១៥ថ្ងៃនេះហើយ។

លោក សេដ្ឋា ថាវីស៊ីន (រូបថត៖ AFP)

ត្បិតតែ​តុលាការ​នឹងត្រូវ​ជួប​ពិភាក្សា​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដាក៏ដោយ ប៉ុន្តែគេ​នៅ​មិន​ទាន់​ដឹងច្បាស់​ថាតើ ​តុលាការ​នឹង​ចេញ​សាលក្រម​នៅ​ថ្ងៃ​នោះ​មែន​ឬក៏អត់នោះទេ។

រម្លឹកទៅកាលពីសប្តាហ៍មុន, តុលាការធម្មនុញ្ញថៃ បានទទួលយកបណ្តឹងរបស់សមាជិកព្រឹទ្ធសភាទាមទារឲ្យដកលោក សេដ្ឋា ចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយសារតែរឿងតែងតាំងអតីតមេធាវីដែលជាប់រឿងក្ដីក្ដាំព្រហ្មទណ្ឌ មកកាន់តំណែងជារដ្ឋមន្ត្រី។

លោក សេដ្ឋា ថាវីស៊ីន (រូបថត៖ Nation)

សមាជិកព្រឹទ្ធសភាចំនួន៤០រូបដែលដាក់ញត្តិទៅតុលាការ និយាយថា លោក សេដ្ឋា បានបំពានរដ្ឋធម្មនុញ្ញ បន្ទាប់ពីនាយករដ្ឋមន្ត្រីរូបនេះ តែងតាំងលោក Pichit Chuenban ធ្វើជារដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រីកាលពីខែមុន ដោយសារតែអតីតមេធាវីរូបនេះខ្វះសុចរិតភាព និងបទដ្ឋានសីលធម៌ដែលតម្រូវដោយរដ្ឋធម្មនុញ្ញ ជាពិសេសលោកជាប់ពាក់ព័ន្ធទោសព្រហ្មទណ្ឌ ។

យ៉ាងណា លោក Pichit បាន​លាលែង​ពី​តំណែង​រួចទៅហើយ ក្នុ​លគោលបំណងដើម្បីការពារ​លោក សេដ្ឋា មិនឲ្យទាក់ទិននឹង​សំណុំរឿង​របស់​តុលាការ។

លោក Pichit Chuenban (រូបថត៖ Bangkok Post)

លោក Pichit ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ ខែកាលពីឆ្នាំ ២០០៨ ពីបទមិនគោរពតុលាការ ក្រោយមានការចោទប្រកាន់ថា បានប៉ុនប៉ងសូកប៉ាន់មន្ត្រីតុលាការចំនួន ២ លានបាត (៥៥,២១៨ ដុល្លារ) ដោយលាក់លុយនៅក្នុងថង់គ្រឿងទេសមួយ ខណៈអាជ្ញាប័ណ្ណច្បាប់របស់លោកត្រូវបានក្រុមប្រឹក្សាមេធាវីនៃប្រទេសថៃព្យួររយៈពេល ៥ ឆ្នាំ បន្ទាប់ពីមានករណីនេះ។

គួរបញ្ជាក់ថា សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ នឹងក្លាយជាការរង្គោះរង្គើដល់រាជរដ្ឋាភិបាលថៃ ព្រោះថាមានរដ្ឋមន្ត្រី ៣រូបក៏បានលាលែងរួចទៅហើយ ស្របពេលបច្ចុប្បន្ន សេដ្ឋកិច្ចថៃក៏មិនទាន់ដំណើរការល្អនៅឡើយដែរ ជាពិសេសពាក់ព័ន្ធនឹងកិច្ចសន្យាផ្ដល់សាច់ប្រាក់ដល់ប្រជាជន ៥០ លាននាក់ តែម្តង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក សេដ្ឋា ប្រឈមអស់តំណែងជានាយករដ្ឋមន្ត្រី ថៃ

The post លោក សេដ្ឋា សល់ពេល ១៥ថ្ងៃ ដើម្បីសង្គ្រោះតំណែងនាយករដ្ឋមន្ត្រី  appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីថៃ និងភរិយា ប្រកាសទ្រព្យសម្បត្តិ
​តាម​ការ​ប្រកាស​ទ្រព្យ​សកម្មនិង​បំណុល​ចុង​ក្រោយ, នាយក​រដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន និង​ភរិយា ​មាន​ទ្រព្យ​សម្បត្តិ​សរុប​ ១.០២ ពាន់​លានបាត បើគិតជាដុល្លារស្មើនឹង ២៧.៧លានដុល្លារអាមេរិក។

នាយក​រដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន និង​ភរិយា (រូបថត៖ Khaosod)

លោកសេដ្ឋា បានប្រកាសទ្រព្យសម្បត្តិ នៅចំពោះមុខ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ នៅថ្ងៃចន្ទទី១៧ខែមិថុនា និងត្រូវបានចុះផ្សាយដោយគេហទំព័រ The Nation។

បើគិតតែលោកម្នាក់ឯង នាយករដ្ឋមន្ត្រីថៃរូបនេះ បានប្រកាស​មាន​ទ្រព្យសម្បត្តិ​ ​៦៥៩​លាន​បាត ក្នុងនោះរួមបញ្ចូលទាំងសាច់ប្រាក់១លានបាត, ប្រាក់បញ្ញើ ៦៨.៩៨លានបាត, ប្រាក់វិនិយោគ១.៣០លានបាត, រថយន្ត Aston Martin DB5 មួយគ្រឿងតម្លៃ ៥០លានបាត, ដីឡូត៍តម្លៃ ១៥៨.៤លានបាត, អចលនទ្រព្យតម្លៃ១៥៦.៤២លានបាត និងនាឡិកាតម្លៃ១២១.៩៥លានបាត រួមទាំងនាឡិកា Patek Philippe 5470P-001 តម្លៃ៣០លានបាតផងដែរ។

នាយក​រដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន (រូបថត៖ Bloomberg)

ចំណែកភរិយា​គឺលោកស្រី​វេជ្ជបណ្ឌិត Pakpilai Thavisin វិញ​ បាន​ប្រកាសមាន​ទ្រព្យសម្បត្តិ​ប្រមាណ ៣៦១លាន​បាត។ នេះរាប់បញ្ចូលទាំងសាច់ប្រាក់ ១.៨០លានបាត, ប្រាក់បញ្ញើ ៤៧.០២លានបាត និងការវិនិយោគ៥២.៣៥លានបាត។

សូមបញ្ជាក់ជាថ្មី លោក សេដ្ឋា មកពីគណបក្សភឿថៃ បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ បន្ទាប់ពីការជាប់គាំងនយោបាយអស់រយៈពេល៣ខែ។ ការឡើងកាន់តំណែងរបស់លោក គឺបន្ទាប់ពីបេក្ខជនឈ្នះឆ្នោតមកពីគណបក្សចលនាឆ្ពោះទៅមុខលោក ភីថា មិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសភា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន និងភរិយា ប្រកាសទ្រព្យសម្បត្តិរបស់ខ្លួន

The post នាយករដ្ឋមន្ត្រីថៃ និងភរិយា ប្រកាសទ្រព្យសម្បត្តិ appeared first on Kampuchea Thmey Daily.