ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃ និងភរិយា ប្រកាសទ្រព្យសម្បត្តិ
តាមការប្រកាសទ្រព្យសកម្មនិងបំណុលចុងក្រោយ, នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន និងភរិយា មានទ្រព្យសម្បត្តិសរុប ១.០២ ពាន់លានបាត បើគិតជាដុល្លារស្មើនឹង ២៧.៧លានដុល្លារអាមេរិក។

លោកសេដ្ឋា បានប្រកាសទ្រព្យសម្បត្តិ នៅចំពោះមុខគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ នៅថ្ងៃចន្ទទី១៧ខែមិថុនា និងត្រូវបានចុះផ្សាយដោយគេហទំព័រ The Nation។
បើគិតតែលោកម្នាក់ឯង នាយករដ្ឋមន្ត្រីថៃរូបនេះ បានប្រកាសមានទ្រព្យសម្បត្តិ ៦៥៩លានបាត ក្នុងនោះរួមបញ្ចូលទាំងសាច់ប្រាក់១លានបាត, ប្រាក់បញ្ញើ ៦៨.៩៨លានបាត, ប្រាក់វិនិយោគ១.៣០លានបាត, រថយន្ត Aston Martin DB5 មួយគ្រឿងតម្លៃ ៥០លានបាត, ដីឡូត៍តម្លៃ ១៥៨.៤លានបាត, អចលនទ្រព្យតម្លៃ១៥៦.៤២លានបាត និងនាឡិកាតម្លៃ១២១.៩៥លានបាត រួមទាំងនាឡិកា Patek Philippe 5470P-001 តម្លៃ៣០លានបាតផងដែរ។

ចំណែកភរិយាគឺលោកស្រីវេជ្ជបណ្ឌិត Pakpilai Thavisin វិញ បានប្រកាសមានទ្រព្យសម្បត្តិប្រមាណ ៣៦១លានបាត។ នេះរាប់បញ្ចូលទាំងសាច់ប្រាក់ ១.៨០លានបាត, ប្រាក់បញ្ញើ ៤៧.០២លានបាត និងការវិនិយោគ៥២.៣៥លានបាត។
សូមបញ្ជាក់ជាថ្មី លោក សេដ្ឋា មកពីគណបក្សភឿថៃ បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ បន្ទាប់ពីការជាប់គាំងនយោបាយអស់រយៈពេល៣ខែ។ ការឡើងកាន់តំណែងរបស់លោក គឺបន្ទាប់ពីបេក្ខជនឈ្នះឆ្នោតមកពីគណបក្សចលនាឆ្ពោះទៅមុខលោក ភីថា មិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសភា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន និងភរិយា ប្រកាសទ្រព្យសម្បត្តិរបស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


