ព័ត៌មានអន្ដរជាតិ
ផែថងថាន រងការស៊ើបអង្កេតលើក្រមសីលធម៌ អាចឈានទៅដកដំណែង ដូចលោក ថាវីស៊ីន ដែរ
គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) បានចាប់ផ្តើមបើកការស៊ើបអង្កេតលើករណីបំពានក្រមសីលធម៌ធ្ងន់ធ្ងរ របស់ នាយក្រដ្ឋមន្ត្រី លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ជុំវិញការលេចធ្លាយសារចរចាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ការស៊ើបអង្កេតបឋមនឹងត្រូវរយៈពេល១០ថ្ងៃ។ ក្នុងករណីរកឃើញកំហុសដែលមានចែង លោកស្រី ប្រឈមការដកហូតដំណែង ដូចអតីតនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន មកពីគណបក្សភឿថៃដែរ។

នៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៥ ព្រឹទ្ធសមាជិកនៃប្រទេសថៃបានស្នើសុំជាផ្លូវការឱ្យទាំង NACC និងតុលាការធម្មនុញ្ញពិនិត្យមើលថាតើការប្រព្រឹត្តរបស់នាយករដ្ឋមន្ត្រីគឺស្មើនឹង ការប្រព្រឹត្តខុសក្រមសីលធម៌យ៉ាងធ្ងន់ធ្ងរ»។ ការស៊ើបអង្កេតនេះកើតឡើង ចំពេលមានសម្ពាធកាន់តែខ្លាំងឡើង បន្ទាប់ពីបែកធ្លាយការសន្ទនាតាមទូរស័ព្ទជាមួយសម្តេច ហ៊ុន សែន ដែលបង្កជាព្យុះនយោបាយសម្រាប់ការបន្តតំណែងរបស់នាយករដ្ឋមន្ត្រី ផែថងថាន ក៏ដូចជាអនាគតមិនច្បាស់លាស់នៃការដឹកនាំរដ្ឋាភិបាលចម្រុះរបស់គណបក្សភឿថៃរបស់លោកស្រី។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) នៅថ្ងៃចន្ទ បានឯកភាពជាឯកច្ឆ័ន្ទក្នុងការចាប់ផ្តើមការស៊ើបអង្កេតបឋមលើវីដេអូឃ្លីបដែលលេចធ្លាយនៃការសន្ទនារវាង នាយក្រដ្ឋមន្ត្រី លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
គណៈកម្មាការជឿជាក់ថា ខ្លឹមសារអាចបង្កើតជាការបំពានយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានសីលធម៌ ជាពិសេសទាក់ទងនឹងការកត់សម្គាល់ដែលទាក់ទងនឹងភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។
តាមសេចក្តីរាយការណ៍នោះ NACC បានកំណត់ពេលវេលា ១០ថ្ងៃដើម្បីបញ្ចប់ការស៊ើបអង្កេតបឋម។ ដំណើរការនេះនឹងរួមបញ្ចូលការចម្លង និងការបកប្រែយ៉ាងត្រឹមត្រូវនូវសំឡេងពីខ្មែរទៅជាភាសាថៃ ការសាកសួរសាក្សីដែលពាក់ព័ន្ធ និងពិនិត្យមើលច្បាប់ជាធរមាន។
ការត្រួតពិនិត្យនេះក៏នឹងយោងទៅលើសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញពីមុន ដែលនាំទៅដល់ការដកសិទ្ធិរបស់អតីតនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ជុំវិញការតែងតាំង លោក Phichit Chuenban ជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ដ៏ចម្រូងចម្រាស។
លើសពីនេះ គណៈកម្មការនឹងពិនិត្យថាតើតុលាការធម្មនុញ្ញបានទទួលយកញត្តិពាក់ព័ន្ធទាក់ទងនឹងស្ថានភាពរបស់លោកស្រី ផែថងថាន រួចហើយឬនៅ។ ប្រសិនបើការស៊ើបអង្កេតបឋមរកឃើញហេតុផលគ្រប់គ្រាន់ សំណុំរឿងនឹងបន្តទៅការស៊ើបអង្កេតជាផ្លូវការដោយក្រុមប្រឹក្សា NACC ហើយប្រសិនបើចាំបាច់ ការស៊ើបអង្កេតពេញលេញអាចនឹងត្រូវចាប់ផ្តើម។
បណ្ដឹងសីលធម៌ប្រឆាំងនឹងនាយករដ្ឋមន្ត្រីត្រូវបានចុះហត្ថលេខាដោយសមាជិកព្រឹទ្ធសភាជាច្រើនរូប រួមទាំងប្រធានព្រឹទ្ធសភាលោក Mongkol Surasajja ហើយត្រូវបានដាក់ទៅ NACC រួចហើយ។ ពាក្យបណ្តឹងដូចគ្នានេះក៏ត្រូវបានបញ្ជូនទៅតុលាការធម្មនុញ្ញផងដែរ ដើម្បីពិចារណាថាតើតំណែងនាយករដ្ឋមន្ត្រីរបស់ផែថងថាន គួរតែត្រូវបានបញ្ចប់ ដោយផ្អែកលើសកម្មភាពរបស់នាងនៅក្នុងការសន្ទនាដែលលេចធ្លាយនោះដែរទេ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២២ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


