លោក ហ៊ាង សុទ្ធាយុត្តិ Archives - Kampuchea Thmey Daily

មន្រ្តី CDC បើក​កិច្ចប្រជុំពិនិត្យដោះស្រាយបញ្ហាលិខិតស្នាម សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក ពាក់ព័ន្ធកិច្ចការវិនិយោគ
មន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បាន​បើក​កិច្ចប្រជុំពិនិត្យដើម្បីពិនិត្យលទ្ធភាព ក្នុងការដោះស្រាយបញ្ហាលិខិតស្នាម សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិកពាក់ព័ន្ធនឹងកិច្ចការវិនិយោគ។

កិច្ចប្រជុំដឹកនាំដោយ​លោក ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដោយ​មានការចូលរួមពីក្រុមការងារគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល តំណាងដោយ លោកស្រី ហ៊ាន ឡូរីដា, លោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដែលជាប្រព័ន្ធឌីជីថលសម្រាប់ចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) តាម​អនឡាញ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

តាម​រយៈ​ប្រព័ន្ធនេះ វិនិយោគិនអាចស្នើសុំចុះបញ្ជីគម្រោងវិនិយោគ (QIP) ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា និង​ជួយ​ពន្លឿននីតិវិធី កាត់បន្ថយពេលវេលា និងបង្កើនតម្លាភាពក្នុងការផ្ដល់សេវាសាធារណៈ។

លក្ខណៈពិសេសប្រព័ន្ធនេះតភ្ជាប់ជាមួយប្រព័ន្ធទូទាត់ប្រាក់រួម (cdcOSP) ដើម្បីទូទាត់កម្រៃសេវាជាឌីជីថល និងប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក (e-Signature) ព្រមទាំងត្រាអេឡិចត្រូនិក (e-Stamp)។ ការដាក់ឱ្យដំណើរការប្រព័ន្ធនេះគឺជាចំណែកមួយនៃកំណែទម្រង់ឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល​កម្ពុជា។

បន្ថែមពីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាស​ដាក់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក (e-Signature) និង​ត្រាអេឡិចត្រូនិក (e-Stamp) លើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)។

ឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធ cdeIPM ត្រូវបានកំណត់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក (e-Signature) និងត្រាអេឡិចត្រូនិក (e-Stamp) ដោយមានភ្ជាប់ ឃ្យូ.អ.កូដ (QR Code) ទៅដែនជាតិ .gov.kh ដើម្បីផ្ទៀងផ្ទាត់។ រាល់ឯកសារទម្រង់ឌីជីថល ត្រូវបានទាញយកពីប្រព័ន្ធ cdcIPM ទៅប្រើប្រាស់ និងមានតម្លៃជាឯកសារច្បាប់ដើម ដោយអនុលោមទៅតាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

ក្នុងន័យនេះអ្នកដាក់ពាក្យស្នើសុំ ឬវិនិយោគិនដែលអនុវត្តគម្រោងវិនិយោគ មិនតម្រូវឱ្យផ្តល់ឯកសារនានាដែលមានស្រាប់​នៅក្នុង ឃ្យូ.អ.កូដ នៃឯកសារទម្រង់ឌីជីថលខាងលើទៅក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាពដែលពាក់ព័ន្ធនឹងការចុះបញ្ជីពាក់ព័ន្ធ និងការពិនិត្យអនុលោមភាពនៃការអនុវត្តគម្រោងវិនិយោគសោះឡើយ។

ការដាក់ចេញនូវយន្តការបច្ចេកវិទ្យាឌីជីថលនេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីចូលរួមជំរុញការធ្វើបរិវត្តកម្មឌីជីថល កសាងម៉ូដែលថ្មីនៃកំណើន សំដៅពន្លឿននីតិវិធី កាត់បន្ថយពេលវេលាផ្តល់សេវាសាធារណៈ និងបង្កើនទំនុកចិត្តជូនវិនិយោគិនដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕

The post មន្រ្តី CDC បើក​កិច្ចប្រជុំពិនិត្យដោះស្រាយបញ្ហាលិខិតស្នាម សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក ពាក់ព័ន្ធកិច្ចការវិនិយោគ appeared first on Kampuchea Thmey Daily.

ត្រឹម​មួយ​ថ្ងៃ​ឆ្លង​ឆ្នាំ​ យានយន្ត​ប្រើប្រាស់​​​ផ្លូវ​ល្បឿន​លឿន​មានជាង ៣ ម៉ឺនគ្រឿង ខណៈរថយន្ត​ភាគតិច​មានបំពាក់​ឧបករណ៍​ចេញ​ចូលស្វ័យប្រវត្តិ
ការ​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ខេត្ត​ព្រះសីហនុ ក្នុង​ឱកាសថ្ងៃ​​ឆ្លង​ឆ្នាំ​សកល​​​​រយៈពេល ៣ ថ្ងៃ រាប់​ចាប់​ពី​ថ្ងៃ ៣០ ធ្នូ ២០២៣ ដល់​ថ្ងៃ ០១ ខែ​មករា​ ២០២៤ មាន​ជាង ៨ ម៉ឺន ៤ ពាន់​​គ្រឿង​។ ដោយឡែកត្រឹម​មួយ​ថ្ងៃឆ្លងឆ្នាំ​ ថ្ងៃ​ ១ មករា ឆ្នាំ ២០២៤ មាន​យានយន្ត​​​ជាង ៣ ម៉ឺន​គ្រឿង បាន​ធ្វើ​ដំណើរ​លើផ្លូវ​ល្បឿនលឿនភ្នំពេញ​ខេត្តព្រះសីហនុ មានការ​កើន​​ឡើង​ដល់​ជាង ៥០%​។

លោក​ ហ៊ាង សុទ្ធាយុត្តិ​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូនបាន​ឲ្យ​កម្ពុជាថ្មី​ដឹង​ថា ជា​ការ​កត់​សម្គាល់​ចំនួន​ចរាចរណ៍​យានយន្តប្រើប្រាស់​នៅ​លើផ្លូវ​ល្បឿនលឿន​មាន​ការ​កើន​ឡើង​ខ្លាំង​នៅឱកាសថ្ងៃ​​ឆ្លង​ឆ្នាំ​សកល​ ២០២៤ បើ​ប្រៀប​​ធៀប​​ឆ្នាំ ២០២៣។

ចរាចរណ៍​យានយន្ត​ថ្ងៃ​ឆ្លង​ឆ្នាំសកល​កាល​ថ្ងៃ ០១ ខែ​មករា ឆ្នាំ ២០២៣ មាន​​ត្រឹម​តែ​ជាង ២ ម៉ឺន ៣ ពាន់​គ្រឿង​ខណៈ​​ឆ្នាំ ២០២៤ នៅ​ថ្ងៃ​ទី ១ ខែ​មករា ត្រឹមមួយ​ថ្ងៃ​មាន​ចរាចរណ៍​​យានយន្ត​រហូត​ដល់ ៣ ម៉ឺន ៣ ពាន់ ​គ្រឿង​ពោល​កើន​ឡើង​រហូត​ដល់ ៥០%។ ​បើ​​រាប់​ចាប់​ពី​ថ្ងៃ ៣០ ធ្នូ ២០២៣ ដល់​ថ្ងៃ ០១ ខែ​មករា​ ២០២៤ ចំនួន​យានយន្ត​សរុប​មាន​ជាង ៨ ម៉ឺន ៤ ពាន់​ដែលបានប្រើប្រាស់​លើផ្លូវ​ល្បឿនលឿន​ភ្នំពេញ​ខេត្តព្រះសីហនុ។

កំណើន​ចរាចរណ៍​ជា​ទី​កត់​សម្គាល់​នេះ ជា​កត្តា​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​កកស្ទះ ខណៈ​ដែល​អ្នក​ប្រើប្រាស់​យានយន្ត​ដែល​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​​ពី ៣០ ទៅ ៤០% មាន​បំពាក់​ឧបករណ៍ OBU សម្រាប់​ចេញ​ចូល​តាម​ច្រក ETC ដែល​ជា​ច្រក​ចេញ​ចូល​រហ័ស និង​មួយ​ចំនួន​តូច​ប្រើប្រាស់​ច្រក ANPR ដែល​បញ្ចូល​ប្រាក់​តាម​ផ្លាក​លេខ​ដើម្បី​កាត់​បន្ថយ​ការ​រង់ចាំ​នៅ​ច្រក​ចេញ​។ នេះបើតាមមន្រ្តីអ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន។

យ៉ាងណាមិញ លោក ហ៊ាង សុទ្ធាយុត្តិ​ ​អះអាង​ថា នៅ​មាន​អ្នក​បើកបរ​មួយ​ចំនួន​ធំ​នៅ​បន្ត​ប្រើប្រាស់​ច្រក​ NTC ដែល​ត្រូវ​យក​កាត​នៅ​ច្រក​ចូលនិង​ប្រគល់​កាត​បង់​ប្រាក់​នៅ​ច្រក​ចេញ ដែល​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​ការ​ចេញ​ចូល​នៅ​ផ្លូវ​ល្បឿន​លឿន​ត្រូវរង់ចាំ​យូរ​​និង​បង្ក​ឲ្យមានការ​កកស្ទះ​។ បន្ថែម​ពី​នេះអ្នកបើកបរ​​មួយ​ចំនួន​ក៏​នៅ​មិន​ទាន់​យល់​ច្បាស់​ពី​ការ​ប្រើប្រាស់​គន្លង​ច្រក​ទាំង ៣ ឲ្យបានត្រឹមត្រូវ​។

លោក​ក្រើន​រំលឹក​ដល់​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍កុំ​បើក​បរបញ្ច្រាស។ ជាមួយគ្នានេះ​ដើម្បី​ចៀសវាង​ការ​កកស្ទះ​ លោកណែនាំ​អ្នក​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន អាច​ស្វែង​រក​ការ​បំពាក់​ឧបករណ៍ OBU ដែល​អាច​រក​បាន​នៅ​ច្រក​ចេញ​ចូល​ផ្លូវ​ល្បឿន​លឿន​ ឬ​ក៏​ស្នើ​សុំបំពាក់​នៅទីស្តីការ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ដោយ​ឥត​គិត​ថ្លៃ​ដើម្បី​សម្រួលការ​ប្រើប្រាស់ផ្លូវ​ល្បឿនលឿន​បាន​ឆាប់រហ័ស។

បើតាម​របាយការណ៍​របស់​ក្រសួង​សាធារណការ ក្នុង​រយៈពេល ៣ ថ្ងៃ នៃ​ឱកាស​​ឆ្លង​ឆ្នាំ​សកល ២០២៤ ករណី​​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅលើផ្លូវ​ល្បឿនលឿន​ភ្នំពេញ​ខេត្ត​ព្រះសីហនុ​មានតែ​ ៥ ករណី​ តែ​មិន​បង្ក​ឲ្យមាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​នោះ​​ទេ៕

The post ត្រឹម​មួយ​ថ្ងៃ​ឆ្លង​ឆ្នាំ​ យានយន្ត​ប្រើប្រាស់​​​ផ្លូវ​ល្បឿន​លឿន​មានជាង ៣ ម៉ឺនគ្រឿង ខណៈរថយន្ត​ភាគតិច​មានបំពាក់​ឧបករណ៍​ចេញ​ចូលស្វ័យប្រវត្តិ appeared first on Kampuchea Thmey Daily.

តាំង​ពីបើក​ដំណើរការ​ផ្លូវការ ផ្លូវ​ល្បឿនលឿន​ក្រុង​ព្រះសីហនុ​រក​ចំណូល​បាន​ជាង ៣០ លាន​ដុល្លារ​
​គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់នឹងខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រកចំណូលបានប្រមាណ ៣២ លានដុល្លារអាមេរិក និងរយៈពេល ៩ ខែ ឆ្នាំ២០២៣ រាប់ចាប់ពីខែមករា ដល់ខែកញ្ញា រកចំណូលបានប្រមាណ ២៧លានដុល្លារអាមេរិក។ នេះបើ​តាមលោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន

លោក ហ៊ាង សុទ្ធាយុត្តិ​ ​បាន​ឲ្យ​ដឹង​បន្ត​ថា មានយានយន្តចំនួនប្រមាណ ៣ លានគ្រឿង បានចរាចរណ៍លើផ្លូវល្បឿន​លឿន​​ភ្នំពេញ-ក្រុងព្រះសីហនុក្នុង​រយៈពេល ៩ ខែ ឆ្នាំ២០២៣។ ក្នុង​នោះ​ក៏​មាន​ការស្នេីសុំ​និងចុះសង្គ្រោះចំនួនប្រមាណ​ ៣ ០០០ លេីក។

គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួនប្រមាណ​ ​២៥០ ករណី (ភាគច្រេីនករណី​ស្រាល)។ ក្នុងនោះមានរបួស ៣៣ នាក់​ និង​មានអ្នកស្លាប់​ ៤ នាក់។

បើតាមលោក ហ៊ាង សុទ្ធាយុត្ត តួលេខនេះបង្ហាញថា ជាមធ្យមគ្រោះថ្នាក់កើតឡើងតិចជាងមួយដងក្នុងមួយថ្ងៃ។ បើប្រៀប​ធៀបទៅនឹងផ្លូវផ្សេងៗដែលមានចរាចរណ៍មមាញឹកដូចគ្នា ឃើញថាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្លូវដែល​មានសុវត្ថិភាពខ្ពស់​និងចំណេញពេលវេលា​​ធ្វេីដំណេីរ។

អ្នកនាំពាក្យ​ក្រសួងសាធារណការ​និង​ដឹកជញ្ជូនក៏​បានក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋបើកបរដោយប្រុងប្រយ័ត្ន និងគោរព​ច្បាប់​ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន​ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា៕

The post តាំង​ពីបើក​ដំណើរការ​ផ្លូវការ ផ្លូវ​ល្បឿនលឿន​ក្រុង​ព្រះសីហនុ​រក​ចំណូល​បាន​ជាង ៣០ លាន​ដុល្លារ​ appeared first on Kampuchea Thmey Daily.

ផ្លូវ​ជាតិលេខ ៧១ ​សេ កាត់​ស្ពានស្ទឹងត្រង់​ក្រូចឆ្មារ​សម្រេច​សាងសង់​បានជាង ៧០ ភាគរយ
ផ្លូវជាតិលេខ ៧១ សេ ​ពី​ស្រុក​ចំការលើ​​ឆ្លង​កាត់​ស្ពាន​ស្ទឹងត្រង់​ក្រូចឆ្មារ​ចាក់​ធ្លាយ​ទៅ​ដល់​តំបន់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ វឌ្ឍនភាព​​សាងសង់​មក​ដល់​ពេលនេះ​សម្រេច​បាន​ជាង ៧០ ភាគរយ។

ផ្តល់​សម្ភាសន៍​ដល់​កម្ពុជា​ថ្មីតាម​តេឡេក្រាម​ លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា​​និង​ទំនាក់ទំនង​សាធារណៈ​ និង​ជាអ្នកនាំពាក្យក្រសួងសាធារណការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​គម្រោង​ផ្លូវ​នេះ​អនុវត្ត​ការសាងសង់​បាន​៧៣,២៣% ដោយ​រំពឹងនឹង​បញ្ចប់​​ទាន់ពេលវេលា។​

លោក ហ៊ាង សុទ្ធាយុត្តិ បាន​បញ្ជាក់ថា ផ្លូវជាតិលេខ ៧១C មានប្រវែងសរុប ១១៤,៩៩២ គីឡូម៉ែត្រ ចាប់ផ្តើម​សាងសង់​កាលពីថ្ងៃទី២១ ខែ​មេសា ឆ្នាំ២០២១ ពីគីឡូម៉ែត្រលេខ ១៥៤+៧០០ ផ្លូវជាតិលេខ ៧ ស្ថិត​ក្នុងឃុំស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​បញ្ចប់​នៅគីឡូម៉ែត្រលេខ ៣០+៤០០ ផ្លូវជាតិលេខ ​៧១ ស្ថិតក្នុង​ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម។

គម្រោងផ្លូវនេះមាន​ការ​សាងសង់​ផ្លូវមេប្រវែង ៩២,៤៤៦ គ.ម ទទឹងផ្លូវ ១១ ម៉ែត្រ ក្រាលកៅស៊ូបេតុង (AC) កម្រាស់​ ៧ សង់ទីម៉ែត្រ មាន​កន្លែង​សម្រាប់​បត់ត្រឡប់​ ២ កន្លែង (U-Turn) ផ្លូវតភ្ជាប់មានប្រវែង ១៥,៨២១ គ.ម ទទឹងផ្លូវ ១១ ម៉ែត្រ ក្រាលកៅស៊ូបេតុង (AC) កម្រាស់ ៧ សង់ទីម៉ែត្រ ផ្លូវខ្នែងចំនួន ៩ ខ្សែ ប្រវែង ៦,៣៥៣ គ.ម ទទឹង​តួផ្លូវ ៩ ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ស្តើង (DBST) ស្ពានចំនួន ១១ កន្លែង ប្រវែង ៨៧៥ មែត្រ និងដាក់លូគ្រប់ប្រភេទចំនួន​២០២ កន្លែង។

បើតាមមន្រ្តីក្រសួង​សាធារណការ​ ​ផ្លូវ​នេះ​គ្រោង​ប្រើប្រាស់រយៈពេលសាងសង់ ៤២ ខែ ដោយ​ចំណាយថវិកាប្រមាណ ១២៩,៩៨ លានដុល្លារអាមេរិក។

លោក​ ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ត្បូងឃ្មុំ​លើក​ឡើងនៅក្នុង​សន្និសីទ​ជោគជ័យ​របស់​រដ្ឋបាល​​ខេត្ត​ត្បូងឃ្មុំ​កាលពីថ្ងៃ ២០ ខែ មេសា ឆ្នាំ ២០២៣ ​ថា ​ផ្លូវ​ជាតិ​លេខ ៧១ សេ នៅ​ពេល​សាងសង់​រួច​​នឹងជួយ​សម្រួលការ​ធ្វើ​ដំណើរ និង​​​ចំណេញ​ពេលវេលា​ច្រើន​ណាស់។

លោក​អះអាង​ថា តាម​រយៈ​ផ្លូវជាតិ​លេខ ៧១ សេ បើ​ធ្វើ​ដំណើរ​ពី​ស្ពាន​ស្ទឹងត្រង់​ក្រូចឆ្មារ​ទៅ​បុរី​រដ្ឋបាល​ខេត្ត​មាន​ចម្ងាយ​តែ​ជាង ៦៥ គីឡូម៉ែត្រ។ តែ​បើ​ធ្វើ​ដំណើរ​ពី​សួង​ឆ្លង​កាត់​ទៅ​រកាករ ៥ ទៅ​ឈូក ទៅ​ស្ទឹងត្រង់​ក្រូចឆ្មារ​មាន​ចម្ងាយ​ដល់​ជាង ៨៥ គីឡូម៉ែត្រ​អីចឹង​ទេ​គឺ​ចំណេញ​ពេល​ច្រើន​តាម​រយៈ​ផ្លូវជាតិ​លេខ ៧១ សេ​នេះ៕

The post ផ្លូវ​ជាតិលេខ ៧១ ​សេ កាត់​ស្ពានស្ទឹងត្រង់​ក្រូចឆ្មារ​សម្រេច​សាងសង់​បានជាង ៧០ ភាគរយ appeared first on Kampuchea Thmey Daily.

​ចេញ​សសរស្ពាន​បណ្តើរៗ ស្ពាន​ឆ្លង​ទន្លេ​ខេត្ត​ក្រចេះ​​​សម្រេច​ការ​សាងសង់​​​​បាន​ជាង ១៥%
ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ ​សាងសង់​សម្រេច​បាន​ជាង ១៥ ភាគរយ។ នេះ​បើតាម​លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា​​និងទំនាក់ទំនងសាធារណៈ​ និងជាអ្នកនាំពាក្យក្រសួងសាធារណការ​និងដឹកជញ្ជូន។

លោក ហ៊ាង សុទ្ធាយុត្តិ​ បាន​ឲ្យ​ដឹង​ថា ស្ពាន​ខេត្តក្រចេះ​បាន​បើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ​២០២៣ ខណៈ​វឌ្ឍនភាព​មក​ដល់ពេលនេះ​សម្រេច​បាន​ ១៥%។

ស្ពាន​ឆ្លងទន្លេ​ខេត្តក្រចេះ​​មានប្រវែង ១ ៧៦១ ម៉ែត្រ បាន​​បើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣ ភ្ជាប់​​ពី​ត្រើយខាងកើតនៅត្រង់ចំណុចឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ និងត្រើយខាងលិចនៅត្រង់ចំណុចឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

លោក ហ៊ាង សុទ្ធាយុត្តិ​ បាន​បន្តថា នេះ​​ជា​គម្រោង​​​ស្ពាន​ឆ្លង​ទន្លេ​ទីមួយ​នៅ​ខេត្ត​ក្រចេះ​ ដែល​គ្រោងប្រើប្រាស់​រយៈពេលសាងសង់ ៤២ ខែ សាងសង់​ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យដោយ​ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ចំណាយថវិកាប្រមាណជាង ១១៤ លានដុល្លារអាមេរិក។

​ជុំវិញផលប៉ះពាល់នានាពី​គម្រោង​សាងសង់ បើតាម​មន្រ្តីក្រសួង​សាធារណការ​រូប​នេះ​ ក្រុមការងារអន្តរក្រសួងក៏​កំពុងខិតខំដោះស្រាយ ដើម្បីជំរុញការងារ​ឲ្យ​ចប់សព្វគ្រប់តាមផែនការគ្រោងទុក។

តាម​រយៈ​​គម្រោង​ស្ពាន​​ខេត្តក្រចេះ ​នឹង​សម្រួលការធ្វើ​ដំណើរ​​របស់​ប្រជាពលរដ្ឋ​ទាំង​នៅ​ត្រើយ​ខាងកើត​និង​ខាង​លិច ខណៈ​បច្ចុប្បន្ន​ពលរដ្ឋ​ត្រូវ​ប្រើ​ទូកដ​ចម្លង​ជា​ប្រចាំ​​​ដែល​​ត្រូវ​​ចំណាយ​​​ថវិកា ខាត​ទាំង​ពេល​វេលា​ និងប្រឈម​មុខ​គ្រោះថ្នាក់ផ្សេងៗ៕

The post ​ចេញ​សសរស្ពាន​បណ្តើរៗ ស្ពាន​ឆ្លង​ទន្លេ​ខេត្ត​ក្រចេះ​​​សម្រេច​ការ​សាងសង់​​​​បាន​ជាង ១៥% appeared first on Kampuchea Thmey Daily.

ផ្លូវ​ជាតិ​លេខ ២ និង ២២ បញ្ចប់ការ​សាងសង់​ ១០០%
លោក ហ៊ាង សុទ្ធាយុត្តិ អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ការងារ​ស្តារ​និង​ស្ថាបនា​ផ្លូវជាតិ​លេខ ២ និង ២២ បាន​​បញ្ចប់ ១០០ ភាគរយ នៅសេស​សល់ការងារ​បន្ទាប់​បន្សំតិច​តួចប៉ុណ្ណោះ។

លោក​ ហ៊ាង សុទ្ធាយុត្តិ ​អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និង​ក៏ជា​​មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូនបាន​បញ្ជាក់ថា ការងារ​ដែល​សេសសល់ដូចជា​ការ​ដាក់​បង្គោល​និង​ភ្លើង​បំភ្លឺ​ផ្លូវ ការ​រៀប​កម្រាល​ផ្លូវ​ថ្មើរជើង និង​ការ​គូស​គំនូស​ចរាចរណ៍។ យ៉ាងណា​​រំពឹង​នឹង​បញ្ចប់​ទាំង​ស្រុង​នៅ​ត្រឹម​ចុង​ខែ​ឧសភា​ខាង​មុខ​ ព្រោះការងារនេះជាការងារតម្លើងសុទ្ធសាធមិនមែនជា​ការងារ​សាងសង់នោះ​ទេ។

កំណាត់ផ្លូវជាតិលេខ ២ នៅក្រុង​តាខ្មៅ ដែលទើប​អ៊ុត​កៅស៊ូ​រួច​ថ្មីៗ​នេះ

គម្រោង​ស្តារ​ផ្លូវជាតិលេខ ២ និង ២២ ប្រើប្រាស់​រយៈ​ពេល​សាងសង់ ៣០ ខែ ហើយ​គ្រោង​បញ្ចប់​នៅ​ខែ​មេសា ឆ្នាំ​២០២២ ប៉ុន្តែ​ដំណើរការ​សាងសង់​យឺត​យ៉ាវ​ជាង​ផែនការ​គ្រោង​ទុក។ ក្រុមហ៊ុន​កូរ៉េដែល​ទទួល​បន្ទុក​សាងសង់​លើក​ពី​បញ្ហា​ជំងឺ​កូវីដ​ ទើប​ធ្វើ​ឲ្យ​ការ​សាងសង់​មាន​ភាព​យឺតយ៉ាវ។

បន្ថែម​ពី​ភាព​យឺតយ៉ាវ ក្រុមហ៊ុន​របស់​កូរ៉េ​ដែល​ទទួលខុស​ត្រូវ​សាងសង់​ផ្លូវ​ជាតិ​លេខ ២ និង ២២ ក៏​ធ្លាប់​បាន​រដ្ឋមន្រ្តី​ក្រសួង​សាធាណរការ​និង​ដឹកជញ្ជូន​ព្រមាន ដោយសារ​ពិនិត្យ​ឃើញ​សាងសង់​គ្មាន​គុណភាព។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​រិះគន់​ក្រុមហ៊ុន​ស្ថាបនា​​ផ្លូវ​លេខ​ជាតិ ២ និង​លេខ ២២ លើ​​ភាព​យឺតយ៉ាវ​និង​ការ​សាងសង់​​គ្មាន​គុណភាព។ លោក​រដ្ឋមន្រ្តី​ប្រកាសនឹង​មិន​ទទួលយក​​ផ្លូវ​ដែល​គ្មាន​គុណភាព ហើយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​កែ​លម្អ​ជា​ថ្មី​ តាម​ស្តង់ដា​បច្ចេកទេស​ដែល​បាន​ព្រម​ព្រៀង​គ្នា។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ បានបើកការដ្ឋានសាងសង់កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ មានប្រវែងសរុប ៧២,១៧ គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១​គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។

ការស្ថាបនាផ្លូវជាតិទាំងពីរខ្សែខាងលើចែកចេញជាបីផ្នែករួមមាន៖ ផ្នែកទី១- កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថីសម្តេចតេជោហ៊ុនសែន មានប្រវែង ៤,៣៤គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០ ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៥ ម៉ែត្រ ចែកចេញជាបួនគន្លង (២ គន្លងទៅ ២ គន្លងមក) ខ័ណ្ឌដោយគំនូសចែកទ្រូងផ្លូវ។ ចិញ្ចើមផ្លូវសងខាងទទឹង ០,៥ម៉ែត្រ ផ្លូវថ្មើរជើងសងខាងទទឹង ២,៥ម៉ែត្រ ប្រព័ន្ធរំដោះទឹក បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

ផ្នែកទី២ – កំណាត់ផ្លូវជាតិលេខ ២ ចាប់ពីផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន ដល់រង្វង់មូលកួរស្រូវ ប្រវែង ៤,៤១ គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០,៥០ ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ទទឹង ២០,៥០ម៉ែត្រ មានបួនគន្លង (២គន្លងទៅ ២គន្លងមក) រួមមានគន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដទទឹងសរុប ១៤ម៉ែត្រ និងម៉ូតូទទឹងសរុប ៥ម៉ែត្រ ខ័ណ្ឌដោយរបាំងថ្មពុះចែកទ្រូងផ្លូវ បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

ផ្នែកទី៣ – កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែកផ្លូវជាតិ លេខ៣ (អង្គតាសោម) ប្រវែង ៦៣,៤២គីឡូម៉ែត្រ ត្រូវពង្រីកទទឹងផ្លូវរហូតដល់ ១៣ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៣​ម៉ែត្រ ចែកចេញជាពីរគន្លង (១គន្លងទៅ ១គន្លងមក) ក្នុងនោះរួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដទទឹងសរុប ៧ម៉ែត្រ និងម៉ូតូទទឹងសរុប ៦ម៉ែត្រ ខ័ណ្ឌដោយ គំនូសចែកទ្រូងផ្លូវ សាងសង់ប្រព័ន្ធរំដោះទឹកនៅតាមទីប្រជុំជន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូស ចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោល សុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

គម្រោងនេះ សាងសង់ដោយយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល៣០ខែ គឺពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២។ គម្រោងធ្វើឱ្យប្រសើរឡើងវិញនេះគ្រោងចំណាយថវិកា ៥៦,១លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូង និងថិវកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

The post ផ្លូវ​ជាតិ​លេខ ២ និង ២២ បញ្ចប់ការ​សាងសង់​ ១០០% appeared first on Kampuchea Thmey Daily.