ព័ត៌មានជាតិ
ចេញសសរស្ពានបណ្តើរៗ ស្ពានឆ្លងទន្លេខេត្តក្រចេះសម្រេចការសាងសង់បានជាង ១៥%
ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ សាងសង់សម្រេចបានជាង ១៥ ភាគរយ។ នេះបើតាមលោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យានិងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន។
លោក ហ៊ាង សុទ្ធាយុត្តិ បានឲ្យដឹងថា ស្ពានខេត្តក្រចេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣ ខណៈវឌ្ឍនភាពមកដល់ពេលនេះសម្រេចបាន ១៥%។
ស្ពានឆ្លងទន្លេខេត្តក្រចេះមានប្រវែង ១ ៧៦១ ម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣ ភ្ជាប់ពីត្រើយខាងកើតនៅត្រង់ចំណុចឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ និងត្រើយខាងលិចនៅត្រង់ចំណុចឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
លោក ហ៊ាង សុទ្ធាយុត្តិ បានបន្តថា នេះជាគម្រោងស្ពានឆ្លងទន្លេទីមួយនៅខេត្តក្រចេះ ដែលគ្រោងប្រើប្រាស់រយៈពេលសាងសង់ ៤២ ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ចំណាយថវិកាប្រមាណជាង ១១៤ លានដុល្លារអាមេរិក។
ជុំវិញផលប៉ះពាល់នានាពីគម្រោងសាងសង់ បើតាមមន្រ្តីក្រសួងសាធារណការរូបនេះ ក្រុមការងារអន្តរក្រសួងក៏កំពុងខិតខំដោះស្រាយ ដើម្បីជំរុញការងារឲ្យចប់សព្វគ្រប់តាមផែនការគ្រោងទុក។



តាមរយៈគម្រោងស្ពានខេត្តក្រចេះ នឹងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំងនៅត្រើយខាងកើតនិងខាងលិច ខណៈបច្ចុប្បន្នពលរដ្ឋត្រូវប្រើទូកដចម្លងជាប្រចាំដែលត្រូវចំណាយថវិកា ខាតទាំងពេលវេលា និងប្រឈមមុខគ្រោះថ្នាក់ផ្សេងៗ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


