លោក អ៊ុក រ៉ាប៊ុន Archives - Kampuchea Thmey Daily

លោក អ៊ុក រ៉ាប៊ុន អរគុណរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានចូលរួមចំណែកជួយការពារជីវិតរាប់លាននាក់នៅទូទាំងពិភពលោក
លោក អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងពិធីបិទវេទិកាអនាគតស្តីពី “និរន្តរភាពប្រព័ន្ធស្បៀងអាហារ-ធានាអនាគត” បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ដែលបានចូលរួមចំណែកដ៏មានតម្លៃជួយការពារជីវិតរាប់លាននាក់នៅទូទាំងពិភពលោក ពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងជំរុញបរិវត្តកម្មប្រព័ន្ធស្បៀងនៅកម្ពុជា។

វេទិកាអនាគតស្តីពី “និរន្តរភាពប្រព័ន្ធស្បៀងអាហារ-ធានាអនាគត” សហការរៀបចំដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ), ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថានទូតអាល្លឺម៉ង់នៅ ទីក្រុងភ្នំពេញ និង សហភាពអឺរ៉ុប (EU)។ វេទិកានេះ បានប្រមូលផ្តុំមេដឹកនាំរដ្ឋាភិបាល ភាគីពាក់ព័ន្ធអន្តរជាតិ សង្គមស៊ីវិល និងវិស័យឯកជនមកពីបណ្តាប្រទេសអាស៊ី និងអាហ្វ្រិក ដើម្បីបង្កើតដំណោះស្រាយសម្រាប់បញ្ហាប្រឈមទាក់ទង នឹងការប្រែប្រួលអាកាសធាតុ ដែលបានដំណើរការទៅរយៈពេលពីរថ្ងៃ នៅសណ្ឋាគារ បុរីអង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប ត្រូវបានបិទនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្នុងរយៈពេលពីរថ្ងៃនេះ វេទិកាអនាគតប្រព្រឹត្តទៅបានល្អដូចការគ្រោងទុក ដោយលោក លោកស្រីដែលចូលរួម បានផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗពីទូទាំងទ្វីប លើប្រធានបទកសិកម្មប្រកបដោយនិរន្តរភាព ប្រព័ន្ធស្បៀងមានភាពធន់ និងសកម្មភាពអាកាសធាតុសម្រាប់ការធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ និងរបបអាហារសុខភាពសម្រាប់ទាំងអស់គ្នា។

លោក អ៊ុក រ៉ាប៊ុន បានវាយតម្លៃខ្ពស់ ពីលទ្ធផលកិច្ចពិភាក្សាដែលបានធ្វើឡើងនៅពេលនេះ ដែលមិនត្រឹមតែអាចយកទៅដាក់បញ្ជូល ក្នុងគោលនយោបាយនានាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងអាចមានផលជាយូរអង្វែងនៅកម្រិតពិភពលោក កម្រិតតំបន់ និងថ្នាក់ជាតិផងដែរ។ លោកមានការជឿជាក់ថា លទ្ធផលនៃវេទិកាអនាគតនេះ នឹងផ្តល់នូវធាតុចូលសម្រាប់លោក លោកស្រីអ្នកចូលរួម ដើម្បីដាក់ចូលក្នុងរបៀបវារៈសកលឆ្នាំ២០២៥ ជាពិសេសគណៈប្រតិភូកម្ពុជាដែលលោកនឹងដឹកនាំទៅចូលរួមកិច្ចប្រជុំកំពូល N4G ក្នុងខែមីនានេះ នៅទីក្រុងប៉ារីស និងកិច្ចប្រជុំផ្សេងៗទៀតដូចជា UNFSS+4, SUN Movement, COP 30 ជាដើម។

លោកបានគូសបញ្ជាក់ថា «នៅពេលខាងមុខ យើងត្រូវពន្លឿនដំណោះស្រាយ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិច លើកកម្ពស់ការអនុវត្តកសិកម្មឆ្លាតវៃ កាត់បន្ថយការខ្ជះខ្ជាយ និងការបាត់បង់ស្បៀង និងលើកកម្ពស់សុវត្ថិភាពចំណីអាហារ ដើម្បីសម្រេចបាននូវការកែលម្អសន្តិសុខស្បៀង និងអាហារូបត្ថម្ភឱ្យប្រសើរឡើង»។

លោកបន្តថា វេទិកាអនាគតនេះ បានបង្ហាញពីទំនួលខុសត្រូវរួមក្នុងការភ្ជាប់ប្រព័ន្ធស្បៀង បរិវត្តកម្មអាហារូបត្ថម្ភ និងភាពធន់នឹងអាកាសធាតុ ក្នុងពេលជាមួយគ្នានេះ ជំរុញនវានុវត្ត កែទម្រង់គោលនយោបាយ និងការតស៊ូមតិ និងការចូលរួមពីវិស័យឯកជន និងលើកកម្ពស់ភាពជាដៃគូរវាងឯកជន និងសាធារណៈ។ លោកថា ក្នុងពេលដែលកំពុងឈានទៅមុខ សូមយកចំណេះដឹងទាំងនេះប្រែក្លាយទៅទៅជាសកម្មភាព កិច្ចសហការ និងការសម្របសម្រួលនៅទូទាំងវិស័យ និងអ្នកពាក់ព័ន្ធ ការអនុវត្តដំណោះស្រាយប្រកបដោយនិរន្តរភាព និងធានាឱ្យមានសុខភាពកាន់តែរឹងមាំនាពេលអនាគតសម្រាប់ទាំងអស់គ្នា៕

អត្ថបទ៖ គឿនវេត

The post លោក អ៊ុក រ៉ាប៊ុន អរគុណរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានចូលរួមចំណែកជួយការពារជីវិតរាប់លាននាក់នៅទូទាំងពិភពលោក appeared first on Kampuchea Thmey Daily.

ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន៖ ខេត្តចំនួន១៣ មានអត្រាភាពស្គមស្គាំងកុមារខ្ពស់ជាងគេ
ខេត្តចំនួន១៣ មានអត្រាភាពស្គមស្គាំងកុមារខ្ពស់ជាងគេ ខណៈខេត្តកំពង់ឆ្នាំង មានអត្រាខ្ពស់ទៅដល់​ ៣០%។ នេះបើតាមការថ្លែងឱ្យដឹងពីលោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ លោកទេសរដ្ឋមន្ត្រី បញ្ជាក់ថា ឆ្នាំនេះ អត្រានៃភាពស្គមស្គាំងរបស់កុមារក្រោមអាយុ៥ឆ្នាំ នៅកម្ពុជា នៅតែជាបញ្ហាចោទ។

លើកឡើងក្នុងកិច្ចប្រជុំលើកទី១៣ នៃក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានថ្លែងឱ្យដឹងថា តាមរបាយការណ៍អង្គការយូនីសេហ្វ គឺបានបង្ហាញថា ភាពស្គមស្គាំងរបស់កុមារអាយុក្រោម៥ឆ្នាំ គឺនៅតែជាបញ្ហាចម្បងដែលត្រូវដោះស្រាយ ដោយតួលេខកាលពីឆ្នាំ២០១៤ ស្ថិតក្នុងអត្រា១០% ហើយរហូតមកដល់ក្នុងឆ្នាំ២០២៤នេះ អត្រានៃភាពស្គមស្គាំងរបស់កុមារក្រោមអាយុ៥ឆ្នាំ គឺ៩,៨%។

បើតាមលោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ខេត្តចំនួន១៣ មានអាត្រាភាពស្គមស្គាំងកុមារខ្ពស់ជាងគេ គឺខេត្តឧត្តមមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ត្បូងឃ្មុំ ដែលក្នុងនោះ ខេត្តកំពង់ឆ្នាំង មានអត្រាខ្ពស់ជាងគេ រហូតដល់៣០%។​ តែយ៉ាងណា តាមរបាយការណ៍របស់អង្គការយូនីសេហ្វ កម្ពុជា គឺជាប្រទេសឈានមុខមួយក្នុងការប្រយុទ្ធប្រឆាំងនឹងភាពស្គាំងស្គមរបស់កុមារ។

លោកទេសរដ្ឋមន្ត្រី គូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាកំពុងរៀបចំយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ២០២៤-២០២៨ ដែលការរៀបចំយុទ្ធសាស្រ្តជាតិលើកទី៣នេះ ក៏ដូចជាការរៀបចំយុទ្ធសាស្ត្រ២លើករួចមកហើយ គឺតម្រូវឱ្យមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន និងយុវជន ដើម្បីផ្តល់ធាតុចូលធ្វើឱ្យយុទ្ធសាស្រ្តជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ៥ឆ្នាំ លើកទី៣នេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃបរិបទកម្ពុជា និងនិន្នាការពិភពលោក។

លោក បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បាននិងកំពុងបន្តផលិតនូវផលិតផលកសិកម្មលើសពីតម្រូវការ ពិសេសស្រូវ ហើយផលិតកម្មកសិកម្មកំពុងតែអភិវឌ្ឍន៍កាន់តែទំនើប ពិពិធកម្ម និងអភិវឌ្ឍភាពធន់ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងប្រយុទ្ឋប្រឆាំងនឹងបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ ជាពិសេសភាពស្គាំងស្គមរបស់កុមារអាយុក្រោម៥ឆ្នាំ៕

The post ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន៖ ខេត្តចំនួន១៣ មានអត្រាភាពស្គមស្គាំងកុមារខ្ពស់ជាងគេ appeared first on Kampuchea Thmey Daily.

នាយកប្រចាំតំបន់អង្គការស្បៀងអាហារពិភព លោក ប្តេជ្ញាពង្រឹងកិច្ចសហការជាមួយកម្ពុជា ដើម្បីធានាប្រព័ន្ធស្បៀង
ក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, នាយកប្រចាំតំបន់អង្គការកម្មវិធីស្បៀងអាហារពិភពលោក បាន ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទរបស់កម្ពុជា និងអង្គការកម្មវិធីស្បៀងអាហារពិភពលោកឱ្យកាន់តែស៊ីជម្រៅថែមទៀត សំដៅធានាប្រព័ន្ធស្បៀងប្រកបដោយចីរភាព។

ជំនួបពិភាក្សាការងារជាមួយលោក អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការគណៈរដ្ឋមន្ត្រី លោក John Aylieff នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការកម្មវិធីស្បៀងអាហារពិភពលោក វាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងការសម្របសម្រួលកិច្ចការក្នុងវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ របស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។

លោកនាយកប្រចាំតំបន់ បានលើកឡើងថា ការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភនេះ ជាការងារអន្តរវិស័យមានភាពស្មុគស្មាញដែលទាមទារការដឹកនាំដ៏ប៉ិនប្រសប់ដូចដែលក្រុមប្រឹក្សា បានធ្វើកន្លងមក ក្នុងការប្រមូលនូវគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចឱ្យបាននូវគោលដៅរួមមួយ ស្របតាមយុទ្ធសាស្រ្តជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏យូរលង់រវាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទរបស់កម្ពុជា និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក ដែលបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងនូវតួនាទីដ៏មានសារសំខាន់របស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក ក្នុងចលនាបង្កើនអាហារូបត្ថម្ភ និងការបង្កើតឱ្យមានបណ្តាញធុរកិច្ចសម្រាប់ចលនាបង្កើនអាហារូបត្ថម្ភនេះ។

លោក បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់អង្គការស្បៀងអាហារពិភពលោក ក្នុងការងារស្រាវជ្រាវ និងវិភាគ ដែលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងការធ្វើ សេចក្តីសម្រេចចិត្តផ្សេងៗ ការចូលរួមកិច្ចសន្ទនាសកលស្តីពីប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ ក្នុងបរិបទការប្រែប្រួលអាកាសធាតុ និងការតាក់តែងនូវផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាព។

ស្ថិតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ក៏បានស្នើសុំឱ្យអង្គការស្បៀងអាហារពិភពលោក បន្តគាំទ្រដំណើរការតាក់តែងយុទ្ធសាស្រ្តជាតិលើកទី៣ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងការធ្វើនូវគ្រោងចំណាយសម្រាប់អនុវត្តយុទ្ធសាស្រ្តជាតិនេះ។ ជាកិច្ចឆ្លើយតប លោក John Aylieff បានឯកភាពចំពោះសំណើនេះ ហើយប្តេជ្ញានឹងពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕

The post នាយកប្រចាំតំបន់អង្គការស្បៀងអាហារពិភព លោក ប្តេជ្ញាពង្រឹងកិច្ចសហការជាមួយកម្ពុជា ដើម្បីធានាប្រព័ន្ធស្បៀង appeared first on Kampuchea Thmey Daily.

លោក អ៊ុក រ៉ាប៊ុន៖ មន្រ្តី ជាស្ពានតភ្ជាប់បក្ស និងប្រជាជន បើស្ពានរឹងមាំ ចំណងទាក់ទងបក្សជាមួយប្រជាជនក៏រឹងមាំ
លោក អ៊ុក រ៉ាប៊ុន សមាជិក​គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានថ្លែងថា មន្ត្រី គឺជាស្ពានតភ្ជាប់រវាងគណបក្ស និងប្រជាជន ដូច្នេះស្ពានត្រូវតែរឹងមា ទើបចំណងទាក់ទងរវាងគណបក្សជាមួយប្រជាជនអាចរឹងមាំបាន។ លោកថ្លែងបែបនេះ ក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី៧៨ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

បើតាមលោក អ៊ុក រ៉ាប៊ុន ការអប់រំនយោបាយដល់មន្រ្តីគណបក្ស ជាការងារដ៏មានសារៈសំខាន់ចាំបាច់ ដែលគណបក្សតែងតែយកចិត្តទុកដាក់ខ្ពស់ជានិច្ច ទាំងនៅក្នុងសម័យតស៊ូរំដោះជាតិ ក៏ដូចជាក្នុងពេលដែលគណបក្សបានកាន់អំណាចដឹកនាំប្រទេសក្នុងប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស នាពេលបច្ចុប្បន្ន។ លោក បានបន្តថា ការងារអប់រំនយោបាយ ក៏ជាថ្នាលដ៏សំខាន់ចាំបាច់មួយសម្រាប់ការបណ្តុះបណ្តាល និងបំពាក់បំប៉នកម្លាំងបន្តវេនរបស់គណបក្ស ដោយលោក សង្កត់ធ្ងន់ដូច្នេះថា៖ «យើងគប្បីចងចាំថា មន្រ្តី គឺជាស្ពានតភ្ជាប់រវាងគណបក្ស និងប្រជាជន ដូច្នេះស្ពាននេះត្រូវតែរឹងមាំ ទើបចំណងទាក់ទងរវាងគណបក្សជាមួយប្រជាជនអាចរឹងមាំបាន»។

សម្រាប់វគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ នៅពេលនេះ ត្រូវបានលោក អ៊ុក រ៉ាប៊ុន បញ្ជាក់ថា នឹងជួយឱ្យមន្រ្តីគណបក្សប្រជាជនកម្ពុជាកាន់តែមានការយល់ដឹងច្បាស់អំពីគោលបំណង និងឧត្តមគតិគណបក្ស អំពីកម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្ស អំពីសភាពការណ៍ជាតិ អន្តរជាតិ ព្រមទាំងអំពីការកសាងអត្តចរិត សីលធម៌ល្អប្រពៃរបស់មន្រ្តីគណបក្ស ដើម្បីឆ្លើយតបទៅនឹងសំណូមពរនៃភារកិច្ចចំពោះមុខផង និងភារកិច្ចយូរអង្វែងផង។

សមាជិកគណៈអចិន្ត្រៃយ៍រូបនេះ បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានថែ រក្សាយ៉ាងរឹងមាំ ដែលបង្កលក្ខណៈឱ្យជីវភាពសង្គមលើគ្រប់វិស័យមានដំណើរការប្រកបដោយភាពវិជ្ជមាន។

តាមរយៈនេះ លោក អ៊ុក រ៉ាប៊ុន បានណែនាំដល់មន្រ្តីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវក្តាប់ឱ្យជាប់នូវទិសដៅភារកិច្ច និងត្រូវខិតខំចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ឆ្លើយតបនឹងការដឹកនាំរបស់គណបក្ស ក៏ដូចបំណងប្រាថ្នារបស់ប្រជាជន ត្រូវក្តាប់ឱ្យជាប់យុទ្ធសាស្រ្តក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ជាតិ ដែលក្នុងនោះ ក៏រួមមានការបន្តជំរុញការកែទម្រង់ស៊ីជម្រៅក្នុងវិស័យនានា តាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គម និងការអភិវឌ្ឍ៕

The post លោក អ៊ុក រ៉ាប៊ុន៖ មន្រ្តី ជាស្ពានតភ្ជាប់បក្ស និងប្រជាជន បើស្ពានរឹងមាំ ចំណងទាក់ទងបក្សជាមួយប្រជាជនក៏រឹងមាំ appeared first on Kampuchea Thmey Daily.

ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន៖ ចលនាភូមិ១ផលិតផល១ ជាយន្តការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន
ចលនាភូមិ១ផលិតផល១ ជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារនៅនឹងកន្លែង កាត់បន្ថយចំណាកស្រុក និងជាពិសេសចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១។

ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចងក្រងសមាជិកចលនាភូមិ១ផលិតផល១ ឆ្នាំ២០២៣ នាថ្ងៃទី៧ ខែវិច្ឆិកា លោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានចាត់ទុកកិច្ចការនេះ គឺជាមូលដ្ឋានចាំបាច់ក្នុងការរួមចំណែកធ្វើឱ្យកម្ពុជាឈានទៅសម្រេចបាននូវចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ លោក បន្តថា ក្រៅពីទិដ្ឋភាពសេដ្ឋកិច្ច ចលនាភូមិ១ផលិតផល១ ក៏បានផ្តោតដល់ការលើកកម្ពស់ផ្នែកវប្បធម៌ប្រពៃណី តាមរយៈការយកចិត្តទុកដាក់លើផលិតផលតាមមូលដ្ឋាន ដែលបានចរិកឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ប្រពៃណីរបស់តំបន់ និងបង្កើតមោទនភាពដល់ប្រជាសហគមន៍ និងមូលដ្ឋានដែលខ្លួនកំពុងរស់នៅ។

បើតាមលោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ការចងក្រងសមាជិកចលនាភូមិ១ផលិតផល១ នឹងផ្តល់លទ្ធភាពឱ្យស្ថាប័នជំនាញពាក់ព័ន្ធអាចប្រមូលផ្តុំផលិតករ ប្រមូលចងក្រងព័ត៌មាន និងបញ្ហានានា ដើម្បីរៀបចំផែនការ និងដាក់ចេញនូវសកម្មភាពអន្តរាគមន៍ប្រកបដោយប្រសិទ្ធិភាព ព្រមទាំងជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងការអនុវត្តណែនាំ និងពន្យល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋានឱ្យយល់កាន់តែច្បាស់ថែមទៀតពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការចូលរួមក្នុងការងារជំរុញចលនាភូមិ១ផលិតផល១។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការជំរុញចលនាភូមិ១ផលិតផល១ ជាក្របខណ្ឌការងារអន្តរវិស័យ ដែលទាមទារឱ្យមានការចូលរួមសហការពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ រាជាធានី-ខេត្ត។

ដោយកន្លងមក ការចងក្រង​ ការវាយតម្លៃ និងសមត្ថភាពកែច្នៃផលិតផលនៅមានកម្រិតនៅឡើយ គឺនៅចំពោះមុខទាមទារឱ្យគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ដែលមានក្រសួងជំនាញជាសមាជិកត្រូវតែពង្រឹងការទទួលខុសត្រូវរបស់ខ្លួនថែមទៀត ដើម្បីកម្ពុជាមានផលិតផលសម្បូរបែប និងឈានដល់ការពង្រឹងចំណូលសេដ្ឋកិច្ចប្រជាជនតាមមូលដ្ឋាន។

លោក អ៊ុក រ៉ាប៊ុន ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានស្នើដល់ក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធបន្តកិច្ចសហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិឱ្យកាន់តែសកម្មថែមទៀត សំដៅជំរុញ និងលើកកម្ពស់ចលនាភូមិ១ផលិតផល១​ ក្នុងមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមនេះ ត្រូវរៀបចំការតាំងលក់ តាំងបង្ហាញផលិតផលក្នុងមូលដ្ឋានឱ្យបានសកម្ម បន្តការស្រាវជ្រាវរិះរកបច្ចេកទេស និងមធ្យោបាយនវានុវត្តន៍ថ្មីៗបន្ថែមទៀត ដើម្បីជួយបណ្តុះបណ្តាលដល់ផលិតករ ដោយធ្វើយ៉ាងណាឱ្យផលិតផលក្នុងស្រុកកាន់តែមានសក្តានុពលទីផ្សារ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ស្របតាមស្តង់ដាជាក់លាក់មួយ៕

The post ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន៖ ចលនាភូមិ១ផលិតផល១ ជាយន្តការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន appeared first on Kampuchea Thmey Daily.

រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍ​ជនបទ អតីត​​ជា​សាស្រ្តាចារ្យ​​រូប​វិទ្យា​និងគីមីវិទ្យា មុនរបប​ខ្មែរក្រហម
លោក អ៊ុក រ៉ាប៊ុន ត្រូវ​បាន​តែងតាំង​ជារដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍន៍ជ​នបទ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦។ ​មាន​បទ​ពិសោធន៍ធ្លាប់​ដឹកនាំ​នៅ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​គឺ​ជា​បញ្ញវន្ត​មួយ​រូប​ដែលបាន​ទទួល​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​​គឺ​ប្រទេស​វៀតណាម និងអាមេរិក ហើយ​ក៏​ជាអតីត​​​សាស្រ្តាចារ្យ​ផ្នែក​រូបវិទ្យា​និងគីមីវិទ្យា មុន​របប​ខ្មែរ​​ក្រហម​ចូល​កាន់​កាប់​នៅ​ឆ្នាំ១៩៧៥​។

លោក អ៊ុក​ រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ

ក្រុម​គ្រួសារ

លោក អ៊ុក រ៉ាប៊ុន កើតនៅថ្ងៃទី២៧ ខែ​មករា ឆ្នាំ១៩៥១ នៅ​ភូមិ​កំពង់ចម្លង ឃុំ​កំពង់ចម្លង ខេត្ត​ស្វាយរៀង។ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក​ជំទាវ គឹម រ៉ាវី។ កាល​ពី​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ២០២០ កូន​ប្រុស​របស់​លោក​ម្នាក់​គឺ​លោក អ៊ុក ពញ្ញា ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ។

លោក អ៊ុក ពញ្ញា កូនប្រុស​លោក អ៊ុក រ៉ាប៊ុន

ប្រវត្តិ​សិក្សា

១៩៥៧-១៩៦៣ រៀន​នៅ​សាលារៀន​ស្វាយរៀង ខេត្ត​ស្វាយរៀង

១៩៦៣-១៩៦៨ រៀន​នៅ​វិទ្យាល័យ​សុរិយាវង្ស​ខេត្ត​ស្វាយរៀង

១៩៧០-១៩៧២ បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ​គរុកោសល្យ​នៅ​រាជធានី​ភ្នំពេញ

១៩៧២-១៩៧៥ បរិញ្ញាបត្រ​រង​មហាវិទ្យាល័យ​នីតិសាស្រ្ត​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​នៅ​រាជធានី​ភ្នំពេញ

១៩៨៨-១៩៩០ បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៅ​ សាកលវិទ្យាល័យ​សេដ្ឋកិច្ច​ជាតិ​ហាណូយ​​​ប្រទេស​វៀតណាម

១៩៩០ បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​សេដ្ឋកិច្ចជាតិ​ហាណូយ​ប្រទេស​វៀតណាម

១៩៩៥ បណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ពី​សាកលវិទ្យាល័យ Southern California University for Professional Studies សហរដ្ឋអាមេរិក

បទ​ពិសោធន៍​ការងារ

១៩៧២-១៩៧៥ សាស្ត្រាចារ្យ​រូបវិទ្យា​និង​គីមីវិទ្យា​នៅ​រាជធានី​ភ្នំពេញ

១៩៨១-១៩៨៥ ប្រធាន​នាយកដ្ឋាន​ផែនការ​ទូទៅ​នៃ​ក្រសួង​ផែនការ

១៩៨៦-១៩៨៨ អនុរដ្ឋមន្រ្តី​ក្រសួងផែនការ

១៩៨៨-១៩៩០ នាយករង​ខុទ្ទកាល័យ​គណបក្សប្រជាជន​ថ្នាក់​កណ្តាល

១៩៩០-១៩៩៣ អនុ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម

១៩៩៣-១៩៩៨ ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​និង​ធនាគារ​នៅរដ្ឋសភា

១៩៩៧-២០០៤ សមាជិក​នៃ​គណៈ​មេធាវី​កម្ពុជា

១៩៩៨-២០០៨ រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ

២០០៨-២០១៣ ទីប្រឹក្សា​ជាន់ខ្ពស់​នាយករដ្ឋមន្ត្រី, ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី និង​ជា​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ

២០១៣-២០១៦ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

២០១៦-បច្ចុប្បន្ន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ៕

The post រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍ​ជនបទ អតីត​​ជា​សាស្រ្តាចារ្យ​​រូប​វិទ្យា​និងគីមីវិទ្យា មុនរបប​ខ្មែរក្រហម appeared first on Kampuchea Thmey Daily.

ស្វាយរៀង​ក្លាយជាខេត្តដំបូងគេ​នៅកម្ពុជា​ បញ្ចប់ការបន្ទោបង់ពាស​វាលពាសកាល​​១០០​ភាគរយ
រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសនៅថ្ងៃទី ២៧ ខែមេសានេះថា ខេត្តស្វាយរៀង​បាន​ក្លាយជាខេត្តដំបូងគេ​នៅកម្ពុជា​ បញ្ចប់ការបន្ទោបង់ពាស​វាលពាសកាល​ទាំងស្រុង​ ១០០​ភាគរយ។​

កម្មវិធីប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងធ្វើឡើងក្រោវត្តមាន លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃខេត្ត តំណាងអង្គការដៃគូ​អភិវឌ្ឍន៍ និងប្រជាពលរដ្ឋជាច្រើននាក់។

លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង មានប្រសាសន៍ថា លទ្ធផលដ៏​ឧដុង្គ​ឧត្តម​ដែលទទួលបាននៅពេលនេះ គឺបានឆ្លើយតបទៅនឹងផែនការយុទ្ឋសាស្រ្តជាតិ (PSP) និងផែន​ការសកម្មភាពជាតិ (NSP) ស្តីពីការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ និងផែន​ការយុទ្ធ​សាស្រ្តអភិវឌ្ឍន៍ជាតិប្រកបដោយចរភាព (SGDs) ដើម្បីរួមចំណែកកាត់បន្ថយភាព​ក្រក្រី​របស់​ប្រជា​ពលរដ្ឋ។

លោក ម៉ែន វិបុលលើកឡើងថា “លទ្ធផលដ៏ល្អប្រសើរនេះមិន​ត្រឹមតែបង្ហាញឱ្យ​ឃើញការរីកចម្រើន​ផ្នត់គំនិតរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាសុខភាព និងអនាម័យប៉ុណ្ណោះទេ ប៉ុន្តែបានឆ្លុះ​បញ្ចាំង​ពីការអភិវឌ្ឍនិងជីវភាពរបស់នៅល្អប្រសើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលមាន​លទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមវិភាគទាន និងម្ចាស់ការក្នុងការសាងសង់បង្គន់អនាម័យ​ប្រើប្រាស់​នៅតាមខ្នងផ្ទះ និងសហគមន៍”។

អភិបាលខេត្តរូបនេះបញ្ជាក់ថា ការងារលើកកម្ពស់អនាម័យខេត្ត​ទទួលបានភាពជោគជ័យ​នាពេលនេះ រដ្ឋបាលខេត្តស្វាយរៀងបានបង្កើតក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ថ្នាក់ខេត្ត (PWG-RWSSH) មានឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ជាប្រធានក្រុមការងារ មានសមាសភាពចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ តំណាងអង្គការដៃគូនានាក្នុងខេត្ត អភិបាលក្រុងស្រុកទាំងប្រាំបី អមដោយលេខា​ធិការដ្ឋាននៃក្រុមការងារ ដឹកនាំដោយលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ត្រីជំនាញ។

សូមជម្រាបថា រដ្ឋបាលខេត្តស្វាយរៀងបានប្តេជ្ញាលើកកម្ពស់ការងារលើកកម្ពស់អនាម័យជនបទ និងការងារ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង (ODF) ឱ្យក្លាយជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងល្អប្រសើរ (ODF+) តាមផែនការដែលបានគ្រោងទុក។

ខេត្តស្វាយរៀង ស្ថិតនៅទិសអាគ្នេយ៍នៃរាជធានីភ្នំពេញ មានចម្ងាយប្រមាណ ១២៥គ.ម មានព្រំប្រទល់ខាងលិចនិងខាងជើងទល់នឹងខេត្តព្រៃវែង ខាងកើតនិងខាងត្បូងទល់នឹងខេត្តតៃនីញ នឹងខេត្ដឡុងអាន ប្រទេសវៀតណាម ។

ប្រជាជនបច្ចុប្បន្នមានចំនួនជាង ៦០ម៉ឺននាក់ ផ្ទៃដីសរុបទូទាំងខេត្ដ មាន ២.៩៦៦,៤០ គ.ម២ បែងចែកជា ០២ក្រុង (ក្រុងស្វាយរៀង និងក្រុងបាវិត) និង ០៦ស្រុក (ស្រុកស្វាយជ្រំ ស្រុករមាស​ហែក ស្រុករំដួល ស្រុកស្វាយទាប ស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា) ចែកចេញជា ១២សង្កាត់ និង៦៨ឃុំ (៨០ ឃុំ-សង្កាត់) ស្មើនឹង ៦៩០ភូមិ៕

The post ស្វាយរៀង​ក្លាយជាខេត្តដំបូងគេ​នៅកម្ពុជា​ បញ្ចប់ការបន្ទោបង់ពាស​វាលពាសកាល​​១០០​ភាគរយ appeared first on Kampuchea Thmey Daily.