ព័ត៌មានជាតិ
លោក អ៊ុក រ៉ាប៊ុន អរគុណរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានចូលរួមចំណែកជួយការពារជីវិតរាប់លាននាក់នៅទូទាំងពិភពលោក
លោក អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងពិធីបិទវេទិកាអនាគតស្តីពី “និរន្តរភាពប្រព័ន្ធស្បៀងអាហារ-ធានាអនាគត” បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ដែលបានចូលរួមចំណែកដ៏មានតម្លៃជួយការពារជីវិតរាប់លាននាក់នៅទូទាំងពិភពលោក ពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងជំរុញបរិវត្តកម្មប្រព័ន្ធស្បៀងនៅកម្ពុជា។

វេទិកាអនាគតស្តីពី “និរន្តរភាពប្រព័ន្ធស្បៀងអាហារ-ធានាអនាគត” សហការរៀបចំដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ), ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថានទូតអាល្លឺម៉ង់នៅ ទីក្រុងភ្នំពេញ និង សហភាពអឺរ៉ុប (EU)។ វេទិកានេះ បានប្រមូលផ្តុំមេដឹកនាំរដ្ឋាភិបាល ភាគីពាក់ព័ន្ធអន្តរជាតិ សង្គមស៊ីវិល និងវិស័យឯកជនមកពីបណ្តាប្រទេសអាស៊ី និងអាហ្វ្រិក ដើម្បីបង្កើតដំណោះស្រាយសម្រាប់បញ្ហាប្រឈមទាក់ទង នឹងការប្រែប្រួលអាកាសធាតុ ដែលបានដំណើរការទៅរយៈពេលពីរថ្ងៃ នៅសណ្ឋាគារ បុរីអង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប ត្រូវបានបិទនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្នុងរយៈពេលពីរថ្ងៃនេះ វេទិកាអនាគតប្រព្រឹត្តទៅបានល្អដូចការគ្រោងទុក ដោយលោក លោកស្រីដែលចូលរួម បានផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗពីទូទាំងទ្វីប លើប្រធានបទកសិកម្មប្រកបដោយនិរន្តរភាព ប្រព័ន្ធស្បៀងមានភាពធន់ និងសកម្មភាពអាកាសធាតុសម្រាប់ការធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ និងរបបអាហារសុខភាពសម្រាប់ទាំងអស់គ្នា។

លោក អ៊ុក រ៉ាប៊ុន បានវាយតម្លៃខ្ពស់ ពីលទ្ធផលកិច្ចពិភាក្សាដែលបានធ្វើឡើងនៅពេលនេះ ដែលមិនត្រឹមតែអាចយកទៅដាក់បញ្ជូល ក្នុងគោលនយោបាយនានាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងអាចមានផលជាយូរអង្វែងនៅកម្រិតពិភពលោក កម្រិតតំបន់ និងថ្នាក់ជាតិផងដែរ។ លោកមានការជឿជាក់ថា លទ្ធផលនៃវេទិកាអនាគតនេះ នឹងផ្តល់នូវធាតុចូលសម្រាប់លោក លោកស្រីអ្នកចូលរួម ដើម្បីដាក់ចូលក្នុងរបៀបវារៈសកលឆ្នាំ២០២៥ ជាពិសេសគណៈប្រតិភូកម្ពុជាដែលលោកនឹងដឹកនាំទៅចូលរួមកិច្ចប្រជុំកំពូល N4G ក្នុងខែមីនានេះ នៅទីក្រុងប៉ារីស និងកិច្ចប្រជុំផ្សេងៗទៀតដូចជា UNFSS+4, SUN Movement, COP 30 ជាដើម។
លោកបានគូសបញ្ជាក់ថា «នៅពេលខាងមុខ យើងត្រូវពន្លឿនដំណោះស្រាយ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិច លើកកម្ពស់ការអនុវត្តកសិកម្មឆ្លាតវៃ កាត់បន្ថយការខ្ជះខ្ជាយ និងការបាត់បង់ស្បៀង និងលើកកម្ពស់សុវត្ថិភាពចំណីអាហារ ដើម្បីសម្រេចបាននូវការកែលម្អសន្តិសុខស្បៀង និងអាហារូបត្ថម្ភឱ្យប្រសើរឡើង»។

លោកបន្តថា វេទិកាអនាគតនេះ បានបង្ហាញពីទំនួលខុសត្រូវរួមក្នុងការភ្ជាប់ប្រព័ន្ធស្បៀង បរិវត្តកម្មអាហារូបត្ថម្ភ និងភាពធន់នឹងអាកាសធាតុ ក្នុងពេលជាមួយគ្នានេះ ជំរុញនវានុវត្ត កែទម្រង់គោលនយោបាយ និងការតស៊ូមតិ និងការចូលរួមពីវិស័យឯកជន និងលើកកម្ពស់ភាពជាដៃគូរវាងឯកជន និងសាធារណៈ។ លោកថា ក្នុងពេលដែលកំពុងឈានទៅមុខ សូមយកចំណេះដឹងទាំងនេះប្រែក្លាយទៅទៅជាសកម្មភាព កិច្ចសហការ និងការសម្របសម្រួលនៅទូទាំងវិស័យ និងអ្នកពាក់ព័ន្ធ ការអនុវត្តដំណោះស្រាយប្រកបដោយនិរន្តរភាព និងធានាឱ្យមានសុខភាពកាន់តែរឹងមាំនាពេលអនាគតសម្រាប់ទាំងអស់គ្នា៕

អត្ថបទ៖ គឿនវេត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


