វាលខ្សាច់សាហារ៉ា Archives - Kampuchea Thmey Daily

អ្នក​វិទ្យាសាស្ត្ររកឃើញ​ផូស៊ីល​សត្វ​ Spinosaurus ថ្មី​មួយ​ ជាប្រភេទ​​ដាយ​ណូស័រ​ស៊ី​សាច់​ធំ​​ជាង​គេ
នៅតំបន់​វាលខ្សាច់សាហារ៉ាដ៏​​ធំល្មឹងល្មើយ​​ដាច់​ស្រយាល គ្មាន​ដើម​ឈើ​នៅ​ប្រទេស​នីហ្សេ (Niger) អ្នក​វិទ្យាសាស្ត្របាន​រកឃើញ​ផូស៊ីល​ប្រភេទ​សត្វ Spinosaurus ថ្មី​មួយ​ ជាប្រភេទ​​ដាយ​ណូស័រ​ស៊ី​សាច់​ធំ​​ជាង​គេ ​ដោយ​សារ​ក្បាលវា​​រាង​ដូច​ដាវ និង​ថ្គាមដែល​​​មាន​ធ្មេញ​ជាប់​គ្នា​ក្នុង​ការ​ចាប់​ត្រី​​ធំៗ។

អ្នកជំនាញផូស៊ីល លោក Paul Sereno នៅសាកលវិទ្យាល័យ Chicago ជាមួយលលាដ៍ក្បាលរបស់​ដាយណូស័រ Spinosaurus។ រូបភាព៖ Reuters

អ្នក​វិទ្យា​សាស្រ្ត​ឱ្យ​ដឹង​ថា​៖«វាបាន​ដើរលេងលើដីគោក​ដែល​មាន​ព្រៃ​ឈើ ​ហើយដើរ​ចូលក្នុងទន្លេដើម្បី​ចាប់​ត្រីធំៗ​ វា​ដូច​ជា​សត្វ​ស្លាប​ដើរ​លេង​​សម័យ​ទំនើប ឬ​ហៅ​ថា​ «សត្វ​ក្រៀល​ដ៏​ខ្លាំង​មួយ»។ នេះ​បើយោង​​តាម​ការ​អង្កេត​របស់​អ្នក​វិទ្យា​សាស្រ្ត​ថា វាមានប្រវែងប្រហែល ១២.២០ម៉ែត្រ និង​មានទម្ងន់ ៥០០០ ទៅ ៧០០០គីឡូក្រាម​។

លើស​ពី​នេះ ដាយណូស័រ​ដ៏​ធំ​នេះ​ បាន​បង្ហាញរូបរាង​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍​នៅ​សម័យ Cretaceous ដ៏​យូរ​លង់​នៃ​ទ្វីប​អាហ្វ្រិក​ប្រហែល ៩៥លាន​ឆ្នាំ​មុន ពេល​ដែល​វា​បាន​ចាប់​ត្រី​ធំៗ​ ដូច​ជា​ត្រី coelacanths ក្នុង​​ផ្លូវ​ទឹក​នៃ​តំបន់​នោះ​។

ចំណែក​កំពូលឆ្អឹងរបស់វា មាន​កម្ពស់ប្រហែល ៥០​សង់​ទី​ម៉ែត្រ​ ស្រ​ដៀង​នឹង​ដាវកោងមួយ​ហៅថា «scimitar» និង​មាន​រចនាសម្ព័ន្ធ​ដូច​សំពៅ​ដ៏ធំ​មួយ​នៅ​លើ​ខ្នង​របស់​វា ជា​ពិសេស​មាន​ច្រមុះ​វែង​ដូច​ក្រពើ​។ ​

គួរ​បញ្ជាក់​ថា ឈ្មោះរបស់​វា​គឺ Spinosaurus មាន​ន័យ​ថា ​«បង្កួយ​​ឆ្អឹង​វែង​»។ អ្នកស្រាវជ្រាវដាក់​ឈ្មោះ​សត្វ​ប្រភេទ​នេះថា «mirabilis ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល» ដោយសំដៅទៅរចនា​សម្ព័ន្ធក្បាល​កំពូល​របស់​វា​។ ពូជសត្វ​នេះ ជា​ក្រុម​នៃ​ប្រភេទ​សត្វ​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​​ហើយ​មាន​លក្ខណៈ​ស្រដៀង​គ្នា។ ឧទាហរណ៍ សត្វតោ និង​ខ្លា​គឺ​ជា​ពូជ​ដូច​គ្នា ប៉ុន្តែ​ប្រភេទ​សត្វ​ខុស​គ្នា​។

ក្រុមអ្នកស្រាវជ្រាវនិយាយថា៖​ « ស្លាក​ស្នាមរបស់វាទំនងដាក់​តាំង​បង្ហាញ​ ព្រោះ​ហាក់​ដូចជាផុយស្រួយពេក ​មិន​អាច​ប្រើ​ជា​អាវុធ​បាន​ទេ ​ទោះ​បីជាវាជាឆ្អឹងរឹងមាំ​គ្មានថង់ខ្យល់​ក្នុង​ស្លាក​ស្នាម​ដាយណូស័រ​ផ្សេង​ទៀត​ក៏​ដោយ​។ ស្លាក​ស្នាមនេះ ទំនង​ជា​ស្រោប​ដោយ​កេ​រ៉ាទីន​(keratin) ដូចជា​ស្នែងគោ អាច​មាន​ពណ៌ស្រស់​ឆើត និង​ជា​ឧបករណ៍​ក្នុង​ការប្រកួតប្រជែង(របស់​បុរាណ) និង​ទទួល​ស្គាល់​ដោយ​បុគ្គល​ម្នាក់ៗ​»។

លោក Paul Sereno អ្នកជំនាញបុរាណវិទ្យានៃសាកលវិទ្យាល័យ Chicago និង​ជា​អ្នកនិពន្ធនៃ​ការស្រាវជ្រាវពី​ជីវិត​សត្វ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា​៖ « វាក៏និយាយអំពីស្នេហានិងជីវិត ហើយ​ការ​ការពារតំបន់​រាក់និង ចិញ្ចឹម​តំបន់​ក្តៅផង​ដែរ​។ តើ​មាន​អ្វីទៀត​​អាច​សំខាន់​ជាងនេះ​ទៅទៀត?»។

ចំណែក លោក Daniel Vidal អ្នកជំនាញខាងបុរាណវិទ្យានិងជាសហនិពន្ធ​ផ្នែក​អប់​រំ​ នៅ​សាកលវិទ្យាល័យ Chicago និង Universidad Nacional de Educación a Distancia ក្នុង​ប្រទេសអេស្ប៉ាញនិយាយ​ថា​៖ « ​វាគ្មាន​ធ្មេញ​ចង្អុលទេ ដែល​ស្ថិត​ក្នុង​​ចន្លោះ​មួយ​អាច​​​បង្កើត​បានជាអន្ទាក់​ចាប់​ត្រី ដ៏​ពូកែដើម្បី​ទម្លុះ និង​ចាប់​ត្រីធំៗក្នុងថ្គាម ដោយ​ការពារ​ពី​ការ​រអិលពី​មាត់»។

លោកបន្ត​ថា៖ «សត្វ Spinosaurus mirabilis ពូកែ​សម្របខ្លួន​ និង​រក​ចំណី​ខ្លាំងបំផុត ក្នុង​ចំណោមប្រភេទ​ដាយណូស័រ​ណាផ្សេង​។​ ដូច្នេះ​យើង​ដឹង​ថា​វាល្អក្នុងការចាប់ត្រី ជាជាងចាប់ដាយណូស័រ​ដទៃ​ទៀត»៕

ប្រែសម្រួល៖ ណឺ មិនា

The post អ្នក​វិទ្យាសាស្ត្ររកឃើញ​ផូស៊ីល​សត្វ​ Spinosaurus ថ្មី​មួយ​ ជាប្រភេទ​​ដាយ​ណូស័រ​ស៊ី​សាច់​ធំ​​ជាង​គេ appeared first on Kampuchea Thmey Daily.

ទិដ្ឋភាពជំនន់​ទឹក​ភ្លៀងដ៏កម្រនៅវាលខ្សាច់សាហារ៉ា​ដែលធ្លាប់​តែ​​រាំងស្ងួត​ខ្លាំង​បំផុត​​
ជំនន់ទឹកភ្លៀងដ៏កម្របានបន្សល់ទុកនូវបឹងពណ៌ខៀវ​មាន​ទឹក​ច្រើន​​​នៅកណ្តាល​វាលខ្សាច់​សាហារ៉ា ដែលចិញ្ចឹមតំបន់មួយចំនួននៃតំបន់ដែលរងគ្រោះដោយគ្រោះរាំងស្ងួត​ខ្លាំង​បំផុតជាមួយនឹងទឹកច្រើនជាងគេដែលធ្លាប់បានឃើញក្នុងប៉ុន្មានទសវត្សរ៍នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី​៩ខែ​កញ្ញា​នេះ។

(រូបភាព៖ AP)

ទិដ្ឋភាពទាំងនោះមាននៅវាលខ្សាច់នៅភាគអាគ្នេយ៍នៃប្រទេសម៉ារ៉ុកគឺជាកន្លែងស្ងួតហួតហែងបំផុតនៅលើពិភពលោក ហើយកម្រនឹងមានភ្លៀងធ្លាក់នៅចុងរដូវក្តៅណាស់។ រដ្ឋាភិបាលម៉ារ៉ុកបាននិយាយថា ភ្លៀងធ្លាក់ពីរថ្ងៃក្នុងខែកញ្ញាបាន​លើស​ពី​មធ្យមភាគប្រចាំឆ្នាំនៅក្នុងតំបន់ជាច្រើនដែលទទួលបានជាមធ្យមតិចជាង២៥០មីលីម៉ែត្រ ជារៀងរាល់ឆ្នាំ រួមទាំងTata ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុត។

ចំណែកនៅ Tagounite​ដែល​ជាភូមិមួយ​ចម្ងាយ​ប្រហែល៤៥០គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានី Rabat ​ទឹក​ភ្លៀង​ច្រើនជាង១០០​មីលីម៉ែត្រ ត្រូវបានកត់ត្រាក្នុងរយៈពេល២៤ម៉ោង។ ជាមួយគ្នានេះ ខ្យល់ព្យុះបានបន្សល់ទុកនូវរូបភាពដ៏គួរឱ្យចាប់អារម្មណ៍នៃទឹកដ៏សម្បូរបែបដែលហូរកាត់វាល​ខ្សាច់សាហារ៉ា និងរុក្ខជាតិ​ដុះ​នៅ​​​លើ​វាលខ្សាច់។

ផ្កាយរណបរបស់​អង្គការ​ NASA​របស់​សហរដ្ឋ​អាមេរិក​បានបង្ហាញទឹកហូរហៀរចូលបឹង Iriqui ដែល​ជា​បឹង​ដ៏ល្បីល្បាញរវាង Zagora និង Tata ដែលរីងស្ងួតអស់​៥០ឆ្នាំមកហើយ។

(រូបភាព៖ AP)

លោក Houssine Youabeb នៃអគ្គនាយកដ្ឋានឧតុនិយមរបស់ប្រទេសម៉ារ៉ុកបាននិយាយថា «វាមានរយៈពេលពី៣០ទៅ ៥០ ឆ្នាំចាប់តាំងពីយើងមានភ្លៀងធ្លាក់ខ្លាំងបែបនេះក្នុងរយៈពេលដ៏ខ្លី»។

លោក Youabeb បាននិយាយថា ភ្លៀងបែបនេះ ដែលអ្នកឧតុនិយមហៅព្យុះក្រៅត្រូពិច ដែលពិតជាអាចផ្លាស់ប្តូរទិសដៅនៃអាកាសធាតុក្នុងតំបន់ក្នុងខែ និងឆ្នាំខាងមុខ ដោយសារខ្យល់រក្សាសំណើមកាន់តែច្រើន បណ្តាលឱ្យហួតកាន់តែច្រើន​និងអូសទាញព្យុះបន្ថែមទៀត។

គ្រោះរាំងស្ងួតរយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នាបានបង្កបញ្ហាប្រឈមជាច្រើនសម្រាប់ប្រទេសម៉ារ៉ុក ដោយបង្ខំឱ្យកសិករចាកចេញពីតំបន់វាលស្រែ និងទីក្រុង និងភូមិនានាដើម្បីរកករផ្គត់ផ្គង់ទឹកប្រើប្រាស់។ បរិមាណទឹកភ្លៀងទំនងជានឹងជួយបំពេញ​អាងទឹកក្រោមដីដ៏ធំដែលស្ថិតនៅក្រោមវាលខ្សាច់ បំពេញបន្ថែមលើការផ្គត់ផ្គង់ទឹកនៅក្នុងសហគមន៍វាលខ្សាច់។

អាង​ស្តុក​ទឹក​ដែលខូចក្នុងតំបន់បានរាយការណ៍ថា មានការបំពេញឡើងវិញក្នុងអត្រាកំណត់ត្រាពេញមួយខែកញ្ញា។ ទោះយ៉ាងណាក៏ដោយ វាមិនច្បាស់ថា តើភ្លៀងនៅខែកញ្ញានឹងឈានដល់កម្រិតណាដើម្បីកាត់បន្ថយគ្រោះរាំងស្ងួតនោះទេ។

យ៉ាងណាមិញទឹកហូរភ្លាមៗដែលហូរកាត់ខ្សាច់និងអូរបានធ្វើឱ្យមនុស្សជាង២០នាក់ស្លាប់នៅក្នុងប្រទេសម៉ារ៉ុក និង​អាល់​ហ្សេរី​ និង​ធ្វើ​ឱ្យ​ខូចខាតដល់ការប្រមូលផលរបស់កសិករ ដោយបង្ខំឱ្យរដ្ឋាភិបាលបែងចែកមូលនិធិសង្គ្រោះបន្ទាន់ រួមទាំងតំបន់មួយចំនួនដែលរងផលប៉ះពាល់ដោយការរញ្ជួយដីកាលពីឆ្នាំមុន៕

(រូបភាព៖ AP)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ទិដ្ឋភាពជំនន់​ទឹក​ភ្លៀងដ៏កម្រនៅវាលខ្សាច់សាហារ៉ា​ដែលធ្លាប់​តែ​​រាំងស្ងួត​ខ្លាំង​បំផុត​​ appeared first on Kampuchea Thmey Daily.

ជារឿងកម្រ! វាលខ្សាច់ក្ដៅហួតហែង សាហារ៉ា បែរជាគ្របទៅដោយ ព្រិលធ្លាក់
យោងតាមកាសែត Daily Mail បានឲ្យដឹងថា វាលខ្សាច់សាហារ៉ាដែលជាតំបន់ស្ងួតហួតហែងដ៏ធំបំផុតនៅលើពិភពលោកត្រូវបានគ្របដណ្តប់ដោយព្រិលកាលពីថ្ងៃអង្គារ ដោយសារតែបាតុភូតអាកាសធាតុចម្លែកដែលបានកើតឡើងនៅជិតទីក្រុង Ain Sefra នៃប្រទេសអាល់ហ្សេរី ។

ការធ្លាក់ព្រិលនៅលើវាលខ្សាច់សាហារ៉ាបានកើតឡើង បន្ទាប់ពីសីតុណ្ហភាពខ្យល់ធ្លាក់ចុះដល់ ដក ៣ អង្សាសេនៅពេលយប់ ។

ទីក្រុង Ain Sefra ដែលត្រូវបានគេស្គាល់ថាជា “ច្រកទ្វារទៅកាន់វាលខ្សាច់” មានទីតាំងនៅកម្ពស់ប្រហែល ១,០០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហើយត្រូវបានហ៊ុំព័ទ្ធដោយភ្នំ Atlas ខណៈសីតុណ្ហភាពជាមធ្យមក្នុងខែមករានៅទីនេះគឺប្រហែល ១៤ អង្សាសេ ។

វាលខ្សាច់សាហារ៉ាត្រូវបានគេមើលឃើញមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលរាប់ពាន់ឆ្នាំកន្លងមកនេះ ប៉ុន្តែការធ្លាក់ព្រិលលើវាលខ្សាច់នៅតែកម្រកើតមានណាស់ ។

អ្នកជំនាញបានកត់សម្គាល់ថា ព្រិលធ្លាក់នៅវាលខ្សាច់សាហារ៉ានាពេលថ្មីៗនេះគឺជាលើកទី ៤ ហើយដែលវាត្រូវបានគេឃើញក្នុងរយៈពេល ៤២ ឆ្នាំចុងក្រោយនេះ ខណៈ ៣ លើកចុងក្រោយកើតឡើងនៅឆ្នាំ ១៩៧៩, ២០១៧ និង ២០១៨ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ឥណ្ឌូណេស៊ី សាងសង់រដ្ឋធានីថ្មី ជំនួសទីក្រុងហ្សាការតា

The post ជារឿងកម្រ! វាលខ្សាច់ក្ដៅហួតហែង សាហារ៉ា បែរជាគ្របទៅដោយ ព្រិលធ្លាក់ appeared first on Kampuchea Thmey Daily.