ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្ររកឃើញផូស៊ីលសត្វ Spinosaurus ថ្មីមួយ ជាប្រភេទដាយណូស័រស៊ីសាច់ធំជាងគេ
នៅតំបន់វាលខ្សាច់សាហារ៉ាដ៏ធំល្មឹងល្មើយដាច់ស្រយាល គ្មានដើមឈើនៅប្រទេសនីហ្សេ (Niger) អ្នកវិទ្យាសាស្ត្របានរកឃើញផូស៊ីលប្រភេទសត្វ Spinosaurus ថ្មីមួយ ជាប្រភេទដាយណូស័រស៊ីសាច់ធំជាងគេ ដោយសារក្បាលវារាងដូចដាវ និងថ្គាមដែលមានធ្មេញជាប់គ្នាក្នុងការចាប់ត្រីធំៗ។

អ្នកវិទ្យាសាស្រ្តឱ្យដឹងថា៖«វាបានដើរលេងលើដីគោកដែលមានព្រៃឈើ ហើយដើរចូលក្នុងទន្លេដើម្បីចាប់ត្រីធំៗ វាដូចជាសត្វស្លាបដើរលេងសម័យទំនើប ឬហៅថា «សត្វក្រៀលដ៏ខ្លាំងមួយ»។ នេះបើយោងតាមការអង្កេតរបស់អ្នកវិទ្យាសាស្រ្តថា វាមានប្រវែងប្រហែល ១២.២០ម៉ែត្រ និងមានទម្ងន់ ៥០០០ ទៅ ៧០០០គីឡូក្រាម។
លើសពីនេះ ដាយណូស័រដ៏ធំនេះ បានបង្ហាញរូបរាងដ៏គួរឱ្យចាប់អារម្មណ៍នៅសម័យ Cretaceous ដ៏យូរលង់នៃទ្វីបអាហ្វ្រិកប្រហែល ៩៥លានឆ្នាំមុន ពេលដែលវាបានចាប់ត្រីធំៗ ដូចជាត្រី coelacanths ក្នុងផ្លូវទឹកនៃតំបន់នោះ។
ចំណែកកំពូលឆ្អឹងរបស់វា មានកម្ពស់ប្រហែល ៥០សង់ទីម៉ែត្រ ស្រដៀងនឹងដាវកោងមួយហៅថា «scimitar» និងមានរចនាសម្ព័ន្ធដូចសំពៅដ៏ធំមួយនៅលើខ្នងរបស់វា ជាពិសេសមានច្រមុះវែងដូចក្រពើ។
គួរបញ្ជាក់ថា ឈ្មោះរបស់វាគឺ Spinosaurus មានន័យថា «បង្កួយឆ្អឹងវែង»។ អ្នកស្រាវជ្រាវដាក់ឈ្មោះសត្វប្រភេទនេះថា «mirabilis គួរឱ្យភ្ញាក់ផ្អើល» ដោយសំដៅទៅរចនាសម្ព័ន្ធក្បាលកំពូលរបស់វា។ ពូជសត្វនេះ ជាក្រុមនៃប្រភេទសត្វមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធហើយមានលក្ខណៈស្រដៀងគ្នា។ ឧទាហរណ៍ សត្វតោ និងខ្លាគឺជាពូជដូចគ្នា ប៉ុន្តែប្រភេទសត្វខុសគ្នា។
ក្រុមអ្នកស្រាវជ្រាវនិយាយថា៖ « ស្លាកស្នាមរបស់វាទំនងដាក់តាំងបង្ហាញ ព្រោះហាក់ដូចជាផុយស្រួយពេក មិនអាចប្រើជាអាវុធបានទេ ទោះបីជាវាជាឆ្អឹងរឹងមាំគ្មានថង់ខ្យល់ក្នុងស្លាកស្នាមដាយណូស័រផ្សេងទៀតក៏ដោយ។ ស្លាកស្នាមនេះ ទំនងជាស្រោបដោយកេរ៉ាទីន(keratin) ដូចជាស្នែងគោ អាចមានពណ៌ស្រស់ឆើត និងជាឧបករណ៍ក្នុងការប្រកួតប្រជែង(របស់បុរាណ) និងទទួលស្គាល់ដោយបុគ្គលម្នាក់ៗ»។
លោក Paul Sereno អ្នកជំនាញបុរាណវិទ្យានៃសាកលវិទ្យាល័យ Chicago និងជាអ្នកនិពន្ធនៃការស្រាវជ្រាវពីជីវិតសត្វបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ « វាក៏និយាយអំពីស្នេហានិងជីវិត ហើយការការពារតំបន់រាក់និង ចិញ្ចឹមតំបន់ក្តៅផងដែរ។ តើមានអ្វីទៀតអាចសំខាន់ជាងនេះទៅទៀត?»។
ចំណែក លោក Daniel Vidal អ្នកជំនាញខាងបុរាណវិទ្យានិងជាសហនិពន្ធផ្នែកអប់រំ នៅសាកលវិទ្យាល័យ Chicago និង Universidad Nacional de Educación a Distancia ក្នុងប្រទេសអេស្ប៉ាញនិយាយថា៖ « វាគ្មានធ្មេញចង្អុលទេ ដែលស្ថិតក្នុងចន្លោះមួយអាចបង្កើតបានជាអន្ទាក់ចាប់ត្រី ដ៏ពូកែដើម្បីទម្លុះ និងចាប់ត្រីធំៗក្នុងថ្គាម ដោយការពារពីការរអិលពីមាត់»។
លោកបន្តថា៖ «សត្វ Spinosaurus mirabilis ពូកែសម្របខ្លួន និងរកចំណីខ្លាំងបំផុត ក្នុងចំណោមប្រភេទដាយណូស័រណាផ្សេង។ ដូច្នេះយើងដឹងថាវាល្អក្នុងការចាប់ត្រី ជាជាងចាប់ដាយណូស័រដទៃទៀត»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


