Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី សាងសង់រដ្ឋធានីថ្មី ជំនួសទីក្រុងហ្សាការតា

បានផុស

នៅ

យោងតាមប្រធានាធិបតីលោក Joko Widodo បានឲ្យដឹងថា ឥណ្ឌូណេស៊ី​កំពុង​សាងសង់​រដ្ឋធានី​ថ្មី ដោយសារ​ទីក្រុង​ហ្សាការតា​កំពុង​លិចទឹក ។ រដ្ឋធានីថ្មីនឹងត្រូវសាងសង់នៅក្នុងខេត្ត East Kalimantan នៅលើកោះ Borneo ហើយដាក់ឈ្មោះថា “Nusantara” ដែលមានន័យថា “ប្រទេសប្រជុំកោះ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ឈ្មោះរដ្ឋធានីថ្មីនេះត្រូវបានស្នើឡើងដោយលោក Widodo ខ្លួនឯងផ្ទាល់តែម្ដង ។ រដ្ឋធានីថ្មីនេះមានចម្ងាយប្រហែល ២,០០០ គីឡូម៉ែត្រភាគឦសាននៃទីក្រុងហ្សាការតា ហើយនឹងមានរដ្ឋាភិបាលខេត្តមួយស្រដៀងនឹងខេត្តចំនួន ៣៤ ផ្សេងទៀតរបស់ប្រទេសឥណ្ឌូនេស៊ី ។

ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលក៏នឹងផ្តល់ដីសម្រាប់ស្ថានទូតបរទេស និងតំណាងអង្គការអន្តរជាតិដើម្បីផ្លាស់ប្តូរទីតាំងការិយាល័យរបស់ពួកគេទៅកាន់រាជធានីថ្មីក្នុងរយៈពេល ១០ ឆ្នាំនៃការចាប់ផ្តើមផ្លាស់ប្តូរទីតាំងថ្មីនេះ ។

យោងទៅតាមលោក Joko Widodo បានឲ្យដឹងទៀតថា ហ្សាកាតានឹងនៅតែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មរបស់ប្រទេស បើទោះបីជាមានការកកស្ទះចរាចរណ៍រ៉ាំរ៉ៃ ការបំពុល ប្រជាជនច្រើនហួស និងបញ្ហាទឹកជំនន់នៅតាមឆ្នេរសមុទ្រជាដើម ។

លោក Widodo បានប្រកាសផែនការផ្លាស់ប្តូររដ្ឋធានីភ្លាមៗនេះ បន្ទាប់ពីចូលកាន់តំណែងជាលើកទី ២ នៅចុងឆ្នាំ ២០១៩ បើទោះបីជាលោកនឹងត្រូវបានរារាំងមិនឲ្យឈរឈ្មោះជាលើកទី ៣ នាពេលអនាគតក៏ដោយ ។

បន្ថែមពីនេះសមាជិកសភាក៏បានសម្រេចចិត្តប្រើប្រាស់មូលនិធិរបស់រដ្ឋដើម្បីជួយឧបត្ថម្ភធនដល់ការផ្លាស់ប្តូរនេះ ដោយពង្រីកការចំណាយក្នុងរយៈពេល ១០ ឆ្នាំ ខណៈរដ្ឋាភិបាលបានព្យាករណ៍ថា គម្រោងនេះនឹងចំណាយអស់ ៤៦៦ ពាន់ពាន់លានរូពៀ (៣២.៥ ពាន់លានដុល្លារអាមេរិក) ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thaiger

ចុចអាន ៖ មកដឹងតម្លៃសាច់ជ្រូក និងសាច់ក្រពើដែលកំពុងត្រូវប៉ាន់នៅ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម