វិន័យការងារ Archives - Kampuchea Thmey Daily

ស្នងការរាជធានី ផ្អាកការងារនាយផ្នែកបញ្ជាចរាចរណ៍ទី២ ម្នាក់ ក្រោយបែកធ្លាយវីដេអូគប់កញ្ចក់រថយន្ដពលរដ្ឋដែលកំពុងចតស្ងៀម
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ម្សិលមិញនេះ បានសម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះ លោកវសេនីយ៍ត្រី កុសល្យ សុខហួច នាយផ្នែកបញ្ជាចរាចរណ៍ទី២ ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ហើយតម្រូវឲ្យមកបង្ហាញ វត្តមាន នៅការិយាល័យបុគ្គលិក។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានធ្វើរបាយការណ៍ស្នើសុំទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីដាក់បទវិន័យនគរបាលជាតិកម្ពុជាផងដែរ។

ការសម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះលោកវសេនីយ៍ត្រី កុសល្យ សុខហួច នេះ ធ្វើឡើងក្រោយពីមានការបែកធ្លាយវីដេអូពីកាមេរ៉ាសុវត្ថិភាព ពីសកម្មភាពមន្ត្រីនគរបាលចរាចរណ៍រូបនេះ ធ្វើសកម្មភាពយកដុំថ្មគប់ទៅលើរថយន្ដប្រជាពលរដ្ឋមួយគ្រឿងដែលចតនៅស្ងៀម នៅផ្លូវលេខ២១៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដោយសារស្រវឹងស្រាជោគជាំ។

បន្ទាប់ពីបែកធ្លាយវីដេអូនៅលើបណ្ដាញសង្គម លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យការិយាល័យបុគ្គលិក ផែនការងារធនធានមនុស្ស ធ្វើការស្រាវជ្រាវ និងកោះហៅលោកវរសេនីយ៍ត្រី កុសល្យ សុខហួច មកសួរនាំ។ បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីគប់កញ្ចក់រថយន្ដដែលបង្កឡើងដោលលោកវរសេនីយ៍ត្រី កុសល្យ សុខហួច បានកើតឡើងកាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ពិតប្រកដមែន។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ទុកសកម្មភាពរបស់លោកវរសេនីយ៍ត្រី កុសល្យ សុខហួច គឺជាសកម្មភាពខុសឆ្គង ខ្វះក្រមសីលធម៌ វិជ្ជាជីវៈ ដោយប្រព្រឹត្តខុសវិន័យកងកម្លាំងនគរបាលជាតិ និងរង់ចាំការសម្រេចរបស់ថ្នាក់លើ៕

The post ស្នងការរាជធានី ផ្អាកការងារនាយផ្នែកបញ្ជាចរាចរណ៍ទី២ ម្នាក់ ក្រោយបែកធ្លាយវីដេអូគប់កញ្ចក់រថយន្ដពលរដ្ឋដែលកំពុងចតស្ងៀម appeared first on Kampuchea Thmey Daily.

មន្រ្តី​នាំ​ពាក្យ​ក្រសួងការងារ៖ ក្រសួង​ការងារ​បាន​ទទួល​ញាត្តិ​ពី​សហជីព​ ហើយ​នឹង​ពិនិត្យ​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​ពួក​គេ
​លោក​ កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​១ ​ខែ​ឧសភា ឆ្នាំ២០២៤ បាន​លើក​ឡើង​ថា ​ក្រសួង​ការងារ​ នឹង​ពិនិត្យ​ញាត្តិ​ដែល​ក្រុមសហជីព អង្គការ​សង្គម​ស៊ីវិល បង​ប្អូន​កម្មករ​និយោជិត​បាន​ដាក់​មក​កាន់​ក្រសួង​ការងារ​។​ ការ​លើក​ឡើង​បែប​នេះ​បន្ទាប់​ពី​មាន​អង្គការ​សង្គមស៊ីវិល សហជីព និង​បង​ប្អូន​កម្មករនិយោជិត

ប្រមាណ​១០០នាក់ បាន​មក​ប្រមូល​ផ្តុំ​គ្នា​ដាក់​ញាត្តិមកកាន់ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នេះ។

លោក​រដ្ឋលេខាធិការ​បាន​គូស​បញ្ជាក់​ថា​ ជុំវិញ​ញាត្តិ​ដែល​បាន​ដាក់​មក​កាន់​ក្រសួង​ការងារ​នៅ​ពេល​នេះ ​ក្រសួង​នឹង​ពិនិត្យ​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​សហជីព​ អ្វី​ដែល​ក្រសួង​បាន​អនុវត្ត​ដោយ​ជោគជ័យ ​អ្វី​ដែល​ក្រសួង​កំពុង​អនុវត្ត និង​អ្វី​ដែល​ជា​ការ​លើក​ឡើង​មិន​ឆ្លុះ​បញ្ចាំង​ការពិត​។

លោក​បន្ថែម​ថា ​ការ​ប្រមូលផ្តុំតវ៉ា និង​ដាក់ញាត្តិរបស់សហជីព និង​អង្គការសង្គមស៊ីវិល បង្ហាញ​ឱ្យ​ឃើញ​ពី​លំហសេរីភាពសហជីព និង​អង្គការសង្គមស៊ីវិលនៅកម្ពុជា ដែល​មាន​សេរីភាពពេញលេញ មិន​ដូច​ការលើកឡើងថា លំហ​សេរីភាពសហជីព និងអង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​មាន​ការ​រិតត្បិត​នោះ​ទេ​។

លោក​បន្តថា ការអនុវត្តច្បាប់ប្រឆាំងជនល្មើស ទោះជននោះជានរណា មកពីស្ថាប័នណា អង្គការ​ណា សហជីពណា​ក៏​ដោយ គឺ​ជា​ការពង្រឹងនីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​ ដែល​ប្រទេស​ណា​ក៏​​អនុវត្ត​ច្បាប់​របស់ខ្លួនដើម្បីធានាសុវត្ថិភាព ស្ថេរភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និង​ផល​ប្រយោជន៍​សាធារណៈ។

លោក​សង្កត់ធ្ងន់ថា​ការ​ធ្វើវិសោធនកម្ម​ច្បាប់​សហជីព​និង​ច្បាប់​ការងារ​មាន​គោល​ដៅ​ធានា​ផល​ប្រយោជន៍ និង​សិទ្ធិ​របស់​កម្មការនិយោជិត និយោជក និង​សេរីភាពសហជីព ព្រម​ទាំង​បង្កភាព​ងាយ​ស្រួល​ក្នុង​ការ​ចុះ​បញ្ចីការ និង​ការ​ប្រព្រឹត្ត​ទៅ​របស់សហជីព។

ក្នុងនោះចំនួនសហជីពជាង៦០០០ បើប្រៀបធៀបនឹងប្រជាជន ១៧លាននាក់ គឺជាចំនួន​ច្រើន​ណាស់ ដោយសារអ្វី គឺដោយសារលំហសេរីភាពសហជីព ភាពងាយស្រួលក្នុងការ​ចុះ​បញ្ជី​ការ និង​ការ​តាក់​តែង​លក្ខន្តិកៈ​របស់​ខ្លួន​ដោយ​សេរី​ ព្រម​ទាំង​សេរីភាព​ដ៏​ទូលំទូលាយ​នៃ​ការ​ប្រព្រឹត្ត​ទៅ​របស់​សហជីព​នៅ​កម្ពុជា។

លោក​បន្ថែម​ថា​ ច្បាប់​សហជីព​របស់​កម្ពុជា​ផ្តល់​លក្ខខណ្ឌ​បង្កើត​សហជីព​តម្រូវ​ឲ្យ​មាន​កម្មករ​និយោជិត​១០នាក់ គឺ​ល្អ​ប្រសើរ​ជាង​បណ្តាប្រទេសមួយចំនួន និង​អនុសាសន៍​របស់​អង្គការ ILO (ILO តម្រូវឲ្យមានកម្មករនិយោជិក៥០នាក់ អូស្ត្រាលី ហ្វីលីភិន បង់ក្លាដែស តម្រូវឲ្យមានកម្មករនិយោជិត ៥០នាក់ ឬ២០% ឬ៣០%)។

លោក​បន្តថាក្រសួងជំរុញឲ្យមានការចរចាជាសមូហភាព​ដើម្បី​ចុះ​អនុសញ្ញា​រួម​តាម​រយៈ​ការ​សម្រប​សម្រួល​នីតិវីធីសម្រាប់សហជីព។ បន្ទាប់ពីការធ្វើវិសោធនកម្មច្បាប់សហជីព ចំនួនចុះ​បញ្ជី​ទទួល​ស្គាល់​ភាពជាតំណាងមានការកើនឡើងពី ៥៦៤ក្នុងឆ្នាំ២០១៩ ដល់៦២៤ក្នុងឆ្នាំ២០២៤។

ទន្ទឹមនឹងនេះការដោះស្រាយវិវាទការងារមានចំនួនសះជាស្មើនិង៩១.៨០% កើនឡើង​ជាង​ឆ្នាំ​២០២៣​ ដែលមានចំនួន៨០.៩៥%។ តាមនីតិវីធី ក្នុងករណីមិនសះជា ក្រសួងបញ្ចូន​ទៅដោះ​ស្រាយ​នៅ​ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ វិសោធនកម្មច្បាប់ការងារឆ្នាំ២០២១ បានផ្តល់ជម្រើស​ដល់​ភាគី​នៃ​វិវាទបុគ្គល ក៏អាចប្តឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលផងដែរ។

​លោក​បន្តថា ការប្រើប្រាស់កិច្ចសន្យាការងារមានថេរវេលាកំណត់ ឬថេរវេលាមិនកំណត់ សុទ្ធ​តែ​ទទួល​បាន​អត្ថប្រយោជន៍បន្ថែមដូចគ្នា។ ចំណែកច្បាប់ការងារ និងច្បាប់សហជីព ហាមឃាត់​រាល់​ទម្រង់​នៃ​ការរើសអើងក្នុងការងារ និងសហជីព។ ក្រសួងលើកទឹកចិត្តដល់កម្មករនិយោជិត និង​សហជីព ដាក់ពាក្យប្តឹងមកក្រសួងក្នុងករណីមានការរើសអើងណាមួយ។ រីឯយន្តការត្រីភាគី​នៃ​ក្រុម​ប្រឹក្សា​ប្រាក់​ឈ្នួលអប្បបរមា សុទ្ធតែមានសមាសភាពសហជីពចម្រុះ ដែលភាគីសហជីព​ខ្លួន​ឯង​ជា​អ្នក​ជ្រើសរើស។

លោក​ កត្តា អ៊ន បញ្ជាក់ថាក្រសួងលើកទឹកចិត្តដល់សហជីព សូមយកបញ្ហាមក​ដោះស្រាយ​ទល់​មុខ​មន្រ្តី​ទទួលបន្ទុកនៅក្រសួងការេងារ ដើម្បីផ្ទៀងផ្ទាត់រួមគ្នា និងរកដំណោះស្រាយសមស្រប​លើក​រណី​ដែល​រកឃើញថា មិនទាន់មានដំណោះស្រាយ។

The post មន្រ្តី​នាំ​ពាក្យ​ក្រសួងការងារ៖ ក្រសួង​ការងារ​បាន​ទទួល​ញាត្តិ​ពី​សហជីព​ ហើយ​នឹង​ពិនិត្យ​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​ពួក​គេ appeared first on Kampuchea Thmey Daily.

ស​ម្ដេច ហ៊ុន ម៉ាណែត៖ ការងារកែទម្រង់អាចសម្រេចជោគជ័យបាន លុះត្រាមានកិច្ចសហការល្អពីតួអង្គពាក់ព័ន្ធទាំងអស់
ស​ម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការងារកែទម្រង់ អាចសម្រេចជោគជ័យបាន លុះត្រាតែមានកិច្ចសហការល្អ ក្នុងចំណោមគ្រប់តួអង្គអនុវត្តពាក់ព័ន្ធទាំងអស់ ជាពិសេសស្ថាប័នផ្ទាល់។ ការលើកឡើងនេះ គ្រាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា កំពុងធ្វើដំណើរនៅលើវិថី នៃគន្លងឆ្ពោះទៅរកស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ ដែលធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងបរិបទកម្ពុជា ហើយមានភាពបត់បែន និងធន់ទៅនឹងការប្រែប្រួលសេដ្ឋកិច្ចសង្គម នៃសកលលោក ជាពិសេសនឹងរួមចំណែក សម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ ២០៣០ ក្នុងឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០ ក្នុងឋានៈជាប្រទេសមានចំណូលខ្ពស់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ក្នុងន័យនេះ ការងារកែទម្រង់ អាចសម្រេចជោគជ័យបាន លុះត្រាតែមានកិច្ចសហការល្អ ក្នុងចំណោមគ្រប់តួអង្គអនុវត្តពាក់ព័ន្ធទាំងអស់ ជាពិសេសស្ថាប័នផ្ទាល់។ ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈធ្វើឡើង ដើម្បីធានាឱ្យស្ថាប័នទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បំពេញតួនាទីឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ដើម្បីការបម្រើសេវាជូនប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាល បានកំណត់យកយុទ្ធសាស្ត បោះជំហានតាមដំណាក់កាល ឬអភិក្រមជាខឿន តាមរយៈការរៀបចំ និងអនុវត្តក្របខ័ណ្ឌផែនការសកម្មភាពរួមដ៏លម្អិតមួយ ឬហៅកាត់ថា CAP ដែលផ្សំឡើងពីបណ្តាសកម្មភាពចាំបាច់ សម្រាប់ការកសាងមូលដ្ឋានគ្រឹះ នៅតាមដំណាក់កាលនីមួយៗ និងសកម្មភាពចាំបាច់នានា ដែលត្រូវចាប់ផ្ដើមសាកល្បងដកពិសោធន៍ជាបណ្តើរៗ មុនឈានចូលទៅដល់ដំណាក់កាលបន្ទាប់៕

The post ស​ម្ដេច ហ៊ុន ម៉ាណែត៖ ការងារកែទម្រង់អាចសម្រេចជោគជ័យបាន លុះត្រាមានកិច្ចសហការល្អពីតួអង្គពាក់ព័ន្ធទាំងអស់ appeared first on Kampuchea Thmey Daily.

ឈ្វេងយល់ពីវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ
មួយរយៈចុងក្រោយនេះ មានមន្ត្រីនគរបាលមួយចំនួន ត្រូវបានបន្ថយឋានន្តរស័ក្តិ ដកតំណែង ឬបណ្ដេញចេញក្របខ័ណ្ឌ ដោយសារមិនគោរពតាមវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ។ តើអ្វីទៅជាវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ?

វិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ ជាវិន័យដែលកងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ ត្រូវគោរពប្រតិបត្តិឱ្យបានម៉ឺងម៉ាត់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជនឱ្យបានកាន់តែមានប្រសិទ្ធភាព។ ក្នុងករណី កងកម្លាំងមិនបានគោរពតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួននោះទេ នឹងត្រូវដាក់ទណ្ឌកម្ម បន្ថយឋានន្តរសក្កិ បណ្តេញចេញពីអង្គភាព ដកហូតមុខតំណែង ឬបណ្តេញចេញពីក្របខណ្ឌនគរបាល តែម្តង។

តាមវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ ប្រការ១ បានចែងថា កងកម្លាំងត្រូវបម្រើផលប្រយោជន៍របស់ប្រជាជន ដោយស្មោះត្រង់ និងមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជន ជាពិសេស ត្រូវគោរព និងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ ដោយសច្ចៈយុត្តិធម៌ចំពោះច្បាប់ បទបញ្ញាត្តិ និងបទបញ្ជាផ្សេងៗ។ បន្ថែមពីនេះ ត្រូវមានអព្យាក្រឹត្យភាពក្នុងសកម្មភាពការងារ និងមិនត្រូវប្រើប្រាស់មុខងាររបស់ខ្លួន និងសម្ភារៈរបស់រដ្ឋ ដើម្បីបម្រើ ឬប្រឆាំងនឹងសកម្មភាពនយោបាយរបស់គណៈបក្សណាមួយឡើយ។ ក្នុងនោះប្រការ៥ ក៏បានបញ្ជាក់ដែរថា កងកម្លាំងមិនត្រូវយកមុខងារ ឬឋានន្តរសក្តិ ទៅប្រើប្រាស់ដើម្បីគំរាមគំហែង ឬធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលថ្នាក់ទាបជាងខ្លួននោះឡើយ។

ជាមួយគ្នានេះ នៅក្នុងប្រការ៧ មេបញ្ជាការនគរបាលគ្រប់ថ្នាក់ ត្រូវទទួលខុសត្រូវគ្រប់បញ្ជាររបស់ខ្លួនចំពោះមុខច្បាប់ និងចំពោះជោគជ័យ ឬបរាជ័យក្នុងការអនុវត្តរបស់នគរបាលថ្នាក់ក្រោមជាតិ។ ចំណែក អ្នកនៅក្រោមបង្គាប់ ត្រូវអនុវត្តតាមបញ្ជាររបស់មេកើយ ដោយគ្មានការតវ៉ាដេញដោលរកមូលហេតុ។ រីឯ មន្ត្រីនគរបាលជាតិណាដែលប្រព្រឹត្តិខុសវិន័យរបស់កងកម្លាំងនគរបាលជាតិ ត្រូវទទួលការដាក់ទណ្ឌកម្មយ៉ាងហ្មត់ចត់ទៅតាមទោសកំហុសដែលមន្ត្រីនគរបាលបានប្រព្រឹត្តិ។ ក្នុងនោះ ក៏មានការដាក់ទណ្ឌកម្មតាមរូបភាពអប់រំ គឺព្រមានមន្ត្រីណា​ដែល អវត្តមានឥតច្បាប់ពី ៣-៧ថ្ងៃ មិនគោរពពេលម៉ោងធ្វើការទៀងទាត់ ស្រវឹងក្នុងម៉ោងបំពេញការងារ ស្លៀកពាក់ឯកសណ្ឋានមិនត្រឹមត្រូវតាមការកំណត់ និងបញ្ចេញអាកប្បកិរិយា ឬពាក្យសម្តី គ្មានសីលធម៌ អមនុស្សធម៌ ខ្វះសុជីវធម៌ ដែលជាហតុធ្វើឱ្យបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ។

លើសពីនេះ មន្រ្តីនគរបាលនឹងត្រូវ បន្ថយឋានន្តរសក្តិ បណ្តេញពីអង្គភាព ដកហូតមុខតំណែង ឬបណ្តេញចេញពីក្របខណ្ឌ ក្នុងករណីដែលទទួលបានការព្រមានចំនួនពីរដងរួចមកហើយ នៅតែមិនព្រមរាងចាល។ ថែមទាំង អវត្តមានដោយឥតច្បាប់ពី ៨-១៥ថ្ងៃ ផ្ទុះអាវុធដោយគ្មានបញ្ជា ឬមូលហេតុស្របច្បាប់ ទទួលសំណូកចាប់ពី ៥ ០០១រៀលឡើងទៅ និងកិបកេងទ្រព្យសម្បត្តិរដ្ឋ ចាប់ពី ១០០ ០០១រៀលឡើងទៅ។ ជាពិសេស យកមុខតំណែង ឋានន្តរសក្តិ សិទ្ធិអំណាចនគរបាលទៅគំរាមកំហែងអ្នកដ៏ទៃ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ព្រមទាំងយកមធ្យោបាយរបស់រដ្ឋ ទៅប្រើប្រាស់ដើម្បីទាញប្រយោជន៍ផ្ទាល់ខ្លួន បំផ្លាញ ឬធ្វើឱ្យបាត់បង់ ក្រឡៃភាពដើមនៃមធ្យោបាយ សម្ភារៈ ទ្រព្យសម្បត្តិ ឯកសារនានា ដែលជាវត្ថុតាងស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោះស្រាយ។

ក្នុងនោះដែរ ការធ្វេសប្រហែស របស់មន្ត្រីនគរបាល ដែលធ្វើឱ្យពិរុទ្ធជន ឬទណ្ឌិតរត់រួច ឃុបខិតកសាងសំណុំរឿងក្រឡៃវត្ថុតាងនានា បង្កភាពយឺតយ៉ាវ ក្នុងអន្តរាគមន៍ពន្លត់អគ្គិភ័យ ហើយចំណាយថវិការដ្ឋ មិនត្រឹមត្រូវតាមការកំណត់។ ខ្វះស្មារតីទទួលខុសត្រូវក្នុងការការពារអង្គភាព គណៈប្រតិភូជាតិ អន្តរជាតិ ថែមទាំងធ្វើឱ្យបែកការសម្ងាត់របស់អង្គភាព និងផ្តល់ព័ត៌មានដោយគ្មានការអនុញ្ញាត ក៏អាចប្រឈមនឹងការ ដកហូតមុខតំណែង ឬបណ្តេញចេញពីក្របខណ្ឌផងដែរ៕

The post ឈ្វេងយល់ពីវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ appeared first on Kampuchea Thmey Daily.

១១ខែ ឆ្នាំនេះ ក្រសួងការងារ បានស្វែងរកការងារជូនយុវជនជិត ៦ពាន់នាក់
ក្នុងរយៈពេល ១១ខែ ឆ្នាំ ២០២៣នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្វែងរកការងារធ្វើជូនដល់យុវជនបានជិត ៦ពាន់នាក់ ក្នុងចំណោមអ្នកចុះឈ្មោះជិត៣ម៉ឺននាក់។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៦ ខែធ្នូនេះថា ចាប់ពីខែមករា រហូតដល់ខែវិច្ឆិកាឆ្នាំ ២០២៣នេះ ក្រសួង បានទទួលអ្នកចុះឈ្មោះស្វែងរកការងារធ្វើចំនួន ២៧,២៤០ នាក់។ ក្នុងនោះ ក្រសួងបានផ្គូផ្គង និងបញ្ជួនអ្នកស្វែងរកការងារធ្វើ ទៅនិយោជកចំនួន ២៧,៣៧៧ដង និងអ្នកស្វែងរកការងារធ្វើ ទទួលបានការងារធ្វើមានចំនួន ៥,៨៧៨នាក់។

លោកបានបន្តថា ក្នុងចំណោមអ្នកទទួលបានការងារធ្វើ ៥,៨៧៨នាក់។ ក្នុងនោះ នៅខែមករាមាន១៤០នាក់, ខែកម្ភៈមាន ១៦៧នាក់, ខែមីនាមាន ២៦៥នាក់, ខែមេសាមាន ២៣៩នាក់, ខែឧសភាមាន ២៣១នាក់, ខែមិថុនាមាន ៤៣០នាក់, ខែកក្កដាមាន ៦៤០នាក់, ខែសីហាមាន ៧០៧នាក់, ខែ កញ្ញាមាន ៥០៣នាក់, ខែតុលាមាន ១,៩៩៣ និងខែវិច្ឆិកាមាន ៥៦៣នាក់។

លោកបានបន្តទៀតថា​ ក្រៅពីនេះរយៈពេល ១១ខែឆ្នាំនេះ ក្រសួងបានរៀបចំសិក្ខាសាលា ស្តីពី ណែនាំអាជីពជ្រើសរើសសិក្សា សម្រាប់សិស្សមធ្យមសិក្សាទុតិយភូមិ និងនិស្សិតសាកលវិទ្យាល័យបានចំនួន ១៦,០៧៧នាក់ និងបានបើកវគ្គបណ្ដុះបណ្តាល ស្តីពី ការត្រៀមលក្ខណៈសម្បត្តិ ក្នុងការស្វែងរកការងារធ្វើ ដល់យុវជនបានចំនួន ២,២៤៣នាក់ ផងដែរ៕

អត្ថបទ៖ សំអឿន

The post ១១ខែ ឆ្នាំនេះ ក្រសួងការងារ បានស្វែងរកការងារជូនយុវជនជិត ៦ពាន់នាក់ appeared first on Kampuchea Thmey Daily.

កម្ពុជា បង្កើតការងារជិត ៦ម៉ឺនកន្លែងដល់​ពលរដ្ឋក្នុងស្រុក រយៈពេល៨ខែ ឆ្នាំនេះ
រយៈពេល៨ខែឆ្នាំ២០២៣នេះ មានសហគ្រាស គ្រឹះស្ថានបើកដំណើរការថ្មីចំនួន ១,១៨៨ នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ការងារដល់ប្រជាពលរដ្ឋបានចំនួនជិត៦ម៉ឺនកន្លែង(៥៩,៦៣១)។ ក្នុងនោះ សហគ្រាសគ្រឹះស្ថាន​វិស័យកាត់ដេរបើកថ្មីមានចំនួន៧៩ ផ្តល់ការងារថ្មីបានជិត៣ម៉ឺន៣ពាន់នាក់ (៣២,៥៥១នាក់) រីឯសហគ្រាស​គ្រឹះស្ថានក្រៅវិស័យកាត់ដេរបើកថ្មីមានចំនួន១,១០៩ ផ្តល់ការងារថ្មីបានជាង២ម៉ឺន៧ពាន់កន្លែង (២៧,០៨០)។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា មានរោងចក្រ សហគ្រាសដែលបានចុះបញ្ជិការសរុបចំនួន ១៧,៦៨៤ មានកម្មករនិយោជិតសរុបចំនួនជិត១,៥លាននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១,៣៣៧ ដែលមានកម្មករនិយោជិតសរុបជាង៨៣ម៉ឺននាក់។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា  រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំកិច្ចប្រជុំជាមួយ​វិស័យឯកជន នាខែវិច្ឆិកា ខាងមុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅ​បង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។

ដើម្បីចូលរួមចំណែកក្នុងការទាក់ទាញ និងជំរុញវិនិយោគក្នុងប្រទេសកម្ពុជា ក៏ដូចជាការវិនិយោគផ្ទាល់ពីបរទេស​មកកម្ពុជា​បន្ថែមទៀត កាលពី ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានចេញសេចក្តីប្រកាស អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងផ្តល់នូវបរិស្ថានវិនិយោគ និងការបង្កើតនូវក្របខ័ណ្ឌគតិយុត្ត បើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាព​អំណោយផលសម្រាប់ការវិនិយោគ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏កំពុងបន្តអនុវត្តទិសដៅក្នុងការរក្សា និងបង្កើនមុខរបរ និងការងារនៅក្នុង និងក្រៅប្រទេសផងដែរ។ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសជួបសំណេះសំណាលជាមួយ​កម្មករនិយោជិត​រោងចក្រកាត់ដេរនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក៏បានបង្ហាញ អំពីវឌ្ឍនភាពការងារអាទិភាព ដែលក្រសួងត្រូវអនុវត្តក្នុងឆ្នាំ២០២៣នេះផងដែរ។

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា នឹងបង្កើតក្រុមការងារដើម្បីរៀបចំយន្តការវាយតម្លៃ និងកំណត់លក្ខខណ្ឌវិនិច្ឆ័យ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដោយពិគ្រោះយោបល់ និងសហការ​ជាមួយដៃគូសង្គម សំដៅឈានទៅការដាក់ចេញយុទ្ធនាការប្រឡងប្រណាំងចាប់ពីឆ្នាំ២០២៤។ កម្មវិធីនេះ នឹងចូលរួមជំរុញ លើកទឹកចិត្តដល់រោងចក្រ សហគ្រាស បង្កើនការប្រកួតប្រជែងទាំងបរិយាកាសការងារ និងផលិត​ភាពការងារ ក្នុងរោងចក្រ សហគ្រាសនីមួយៗកាន់តែខ្លាំង៕

The post កម្ពុជា បង្កើតការងារជិត ៦ម៉ឺនកន្លែងដល់​ពលរដ្ឋក្នុងស្រុក រយៈពេល៨ខែ ឆ្នាំនេះ appeared first on Kampuchea Thmey Daily.

លោក ហេង សួរ ៖ ស្ថានភាពទីផ្សារការងារនៅកម្ពុជា មានភាពរឹងមាំដោយរក្សាបានអត្រាមានការងារធ្វើខ្ពស់
រដ្ឋមន្ត្រីក្រសួងការងារថ្មី បានបញ្ជាក់ថា ស្ថានភាពទីផ្សារការងារនៅកម្ពុជា មានភាពរឹងមាំដោយរក្សាបានអត្រាមានការងារធ្វើខ្ពស់ប្រមាណជា ៩៩ភាគរយ ហើយលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករ-និយោជិត មានភាពប្រសើរឡើងជាបន្តបន្ទាប់។

ការបញ្ជាក់នេះ​ បានធ្វើឡើងក្នុងពិធីសំណេះសំណាលរវាងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយកម្មករ-និយោជិតចំនួន ១៨,០១៣នាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរោងចក្រ-សហគ្រាសចំនួន ៩,៣២៣ មានកម្មករ-និយោជិតជាង ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។

ក្នុងនោះ រោងចក្រ-សហគ្រាស វិស័យកាត់ដេរចំនួន ៧៣៤ មានកម្មករ-និយោជិតជាង ៣៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ១ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយរាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចទីមួយ និងជាតំបន់ ដែលមានការអភិវឌ្ឍរោងចក្រ-សហគ្រាស ច្រើនជាងគេ។

លោករដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់បន្ថែមថា ស្ថានភាពទីផ្សារការងារនៅកម្ពុជា មានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណជា ៩៩ភាគរយ នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់។

លោកបន្ថែមទៀតថា លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករ-និយោជិត មានភាពប្រសើរឡើងជាបន្តបន្ទាប់។ ជាក់ស្តែងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិត បានកើនពី ៤០ដុល្លារ នៅឆ្នាំ ១៩៩៧ ដល់ ២០០ដុល្លារ ក្នុងឆ្នាំ ២០២៣៕

The post លោក ហេង សួរ ៖ ស្ថានភាពទីផ្សារការងារនៅកម្ពុជា មានភាពរឹងមាំដោយរក្សាបានអត្រាមានការងារធ្វើខ្ពស់ appeared first on Kampuchea Thmey Daily.

ឯកឧត្ដម ហ៊ុន ម៉ាណែត ៖ កិច្ចការស្នូលមួយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺការបង្កើតការងារ និងអាជីពដល់ពលរដ្ឋ
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងបន្តកិច្ចការស្នូលសំខាន់មួយ នោះគឺការបង្កើតការងារ និងអាជីពដល់ប្រជាពលរដ្ឋ។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ សហគ្រាសចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣នេះ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការជួបជុំជាមួយកម្មករ-និយោជិតនៅថ្ងៃនេះ មានគោលបំណងពីរ។ ទីមួយ. អរគុណដល់កម្មករ-និយោជិត ដែលបានខិតខំបំពេញការងារ និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជំនះភ្លុកទឹកភ្លុកដី នាពេលថ្មីៗកន្លងទៅនេះ។ ទីពីរ. គឺការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ក្នុងការបន្តការកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ ជាពិសេសកម្មករ-និយោជិត។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបែបនេះថា «ព្រោះរាជរដ្ឋាភិបាលយើងធ្វើដើម្បីអី ធ្វើការដើម្បីបម្រើប្រទេសជាតិ ហើយប្រទេសជាតិគឺអីជាមូលដ្ឋាន គឺប្រជាជន បើឲ្យប្រទេសជាតិរឹងមាំ ​ប្រទេសជាតិរីកចម្រើន ប្រទេសជាតិរក្សាបាននូវសាមគ្គី ឯកភាពផ្ទៃក្នុង ត្រូវតែថែរក្សាប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋរឹងមាំ»។

ក្នុងនោះដែរ កិច្ចការស្នូលមួយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺការបង្កើតការងារ និងអាជីពដល់ប្រជាពលរដ្ឋ។ «ហើយកិច្ចការស្នូលមួយ គឺការបង្កើតការងារ និងបង្កើតនូវអាជីព ដើម្បីឲ្យគាត់អាចមានចំ​ណូលខ្លួនឯង នេះហើយគឺជាអ្វីដែលរាជរដ្ឋាភិបាល បានធ្វើ ៤០ឆ្នាំជាង ហើយនឹងបន្តធ្វើទៅទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៕

The post ឯកឧត្ដម ហ៊ុន ម៉ាណែត ៖ កិច្ចការស្នូលមួយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺការបង្កើតការងារ និងអាជីពដល់ពលរដ្ឋ appeared first on Kampuchea Thmey Daily.