សន្តិសុខសង្គម
ស្នងការរាជធានី ផ្អាកការងារនាយផ្នែកបញ្ជាចរាចរណ៍ទី២ ម្នាក់ ក្រោយបែកធ្លាយវីដេអូគប់កញ្ចក់រថយន្ដពលរដ្ឋដែលកំពុងចតស្ងៀម
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ម្សិលមិញនេះ បានសម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះ លោកវសេនីយ៍ត្រី កុសល្យ សុខហួច នាយផ្នែកបញ្ជាចរាចរណ៍ទី២ ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ហើយតម្រូវឲ្យមកបង្ហាញ វត្តមាន នៅការិយាល័យបុគ្គលិក។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានធ្វើរបាយការណ៍ស្នើសុំទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីដាក់បទវិន័យនគរបាលជាតិកម្ពុជាផងដែរ។

ការសម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះលោកវសេនីយ៍ត្រី កុសល្យ សុខហួច នេះ ធ្វើឡើងក្រោយពីមានការបែកធ្លាយវីដេអូពីកាមេរ៉ាសុវត្ថិភាព ពីសកម្មភាពមន្ត្រីនគរបាលចរាចរណ៍រូបនេះ ធ្វើសកម្មភាពយកដុំថ្មគប់ទៅលើរថយន្ដប្រជាពលរដ្ឋមួយគ្រឿងដែលចតនៅស្ងៀម នៅផ្លូវលេខ២១៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដោយសារស្រវឹងស្រាជោគជាំ។
បន្ទាប់ពីបែកធ្លាយវីដេអូនៅលើបណ្ដាញសង្គម លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យការិយាល័យបុគ្គលិក ផែនការងារធនធានមនុស្ស ធ្វើការស្រាវជ្រាវ និងកោះហៅលោកវរសេនីយ៍ត្រី កុសល្យ សុខហួច មកសួរនាំ។ បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីគប់កញ្ចក់រថយន្ដដែលបង្កឡើងដោលលោកវរសេនីយ៍ត្រី កុសល្យ សុខហួច បានកើតឡើងកាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ពិតប្រកដមែន។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ទុកសកម្មភាពរបស់លោកវរសេនីយ៍ត្រី កុសល្យ សុខហួច គឺជាសកម្មភាពខុសឆ្គង ខ្វះក្រមសីលធម៌ វិជ្ជាជីវៈ ដោយប្រព្រឹត្តខុសវិន័យកងកម្លាំងនគរបាលជាតិ និងរង់ចាំការសម្រេចរបស់ថ្នាក់លើ៕
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


