ព័ត៌មានជាតិ
មន្រ្តីនាំពាក្យក្រសួងការងារ៖ ក្រសួងការងារបានទទួលញាត្តិពីសហជីព ហើយនឹងពិនិត្យអ្វីដែលជាការលើកឡើងរបស់ពួកគេ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានលើកឡើងថា ក្រសួងការងារ នឹងពិនិត្យញាត្តិដែលក្រុមសហជីព អង្គការសង្គមស៊ីវិល បងប្អូនកម្មករនិយោជិតបានដាក់មកកាន់ក្រសួងការងារ។ ការលើកឡើងបែបនេះបន្ទាប់ពីមានអង្គការសង្គមស៊ីវិល សហជីព និងបងប្អូនកម្មករនិយោជិត
ប្រមាណ១០០នាក់ បានមកប្រមូលផ្តុំគ្នាដាក់ញាត្តិមកកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នេះ។


លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា ជុំវិញញាត្តិដែលបានដាក់មកកាន់ក្រសួងការងារនៅពេលនេះ ក្រសួងនឹងពិនិត្យអ្វីដែលជាការលើកឡើងរបស់សហជីព អ្វីដែលក្រសួងបានអនុវត្តដោយជោគជ័យ អ្វីដែលក្រសួងកំពុងអនុវត្ត និងអ្វីដែលជាការលើកឡើងមិនឆ្លុះបញ្ចាំងការពិត។
លោកបន្ថែមថា ការប្រមូលផ្តុំតវ៉ា និងដាក់ញាត្តិរបស់សហជីព និងអង្គការសង្គមស៊ីវិល បង្ហាញឱ្យឃើញពីលំហសេរីភាពសហជីព និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ដែលមានសេរីភាពពេញលេញ មិនដូចការលើកឡើងថា លំហសេរីភាពសហជីព និងអង្គការសង្គមស៊ីវិលនៅកម្ពុជាមានការរិតត្បិតនោះទេ។
លោកបន្តថា ការអនុវត្តច្បាប់ប្រឆាំងជនល្មើស ទោះជននោះជានរណា មកពីស្ថាប័នណា អង្គការណា សហជីពណាក៏ដោយ គឺជាការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ដែលប្រទេសណាក៏អនុវត្តច្បាប់របស់ខ្លួនដើម្បីធានាសុវត្ថិភាព ស្ថេរភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងផលប្រយោជន៍សាធារណៈ។
លោកសង្កត់ធ្ងន់ថាការធ្វើវិសោធនកម្មច្បាប់សហជីពនិងច្បាប់ការងារមានគោលដៅធានាផលប្រយោជន៍ និងសិទ្ធិរបស់កម្មការនិយោជិត និយោជក និងសេរីភាពសហជីព ព្រមទាំងបង្កភាពងាយស្រួលក្នុងការចុះបញ្ចីការ និងការប្រព្រឹត្តទៅរបស់សហជីព។
ក្នុងនោះចំនួនសហជីពជាង៦០០០ បើប្រៀបធៀបនឹងប្រជាជន ១៧លាននាក់ គឺជាចំនួនច្រើនណាស់ ដោយសារអ្វី គឺដោយសារលំហសេរីភាពសហជីព ភាពងាយស្រួលក្នុងការចុះបញ្ជីការ និងការតាក់តែងលក្ខន្តិកៈរបស់ខ្លួនដោយសេរី ព្រមទាំងសេរីភាពដ៏ទូលំទូលាយនៃការប្រព្រឹត្តទៅរបស់សហជីពនៅកម្ពុជា។

លោកបន្ថែមថា ច្បាប់សហជីពរបស់កម្ពុជាផ្តល់លក្ខខណ្ឌបង្កើតសហជីពតម្រូវឲ្យមានកម្មករនិយោជិត១០នាក់ គឺល្អប្រសើរជាងបណ្តាប្រទេសមួយចំនួន និងអនុសាសន៍របស់អង្គការ ILO (ILO តម្រូវឲ្យមានកម្មករនិយោជិក៥០នាក់ អូស្ត្រាលី ហ្វីលីភិន បង់ក្លាដែស តម្រូវឲ្យមានកម្មករនិយោជិត ៥០នាក់ ឬ២០% ឬ៣០%)។
លោកបន្តថាក្រសួងជំរុញឲ្យមានការចរចាជាសមូហភាពដើម្បីចុះអនុសញ្ញារួមតាមរយៈការសម្របសម្រួលនីតិវីធីសម្រាប់សហជីព។ បន្ទាប់ពីការធ្វើវិសោធនកម្មច្បាប់សហជីព ចំនួនចុះបញ្ជីទទួលស្គាល់ភាពជាតំណាងមានការកើនឡើងពី ៥៦៤ក្នុងឆ្នាំ២០១៩ ដល់៦២៤ក្នុងឆ្នាំ២០២៤។
ទន្ទឹមនឹងនេះការដោះស្រាយវិវាទការងារមានចំនួនសះជាស្មើនិង៩១.៨០% កើនឡើងជាងឆ្នាំ២០២៣ ដែលមានចំនួន៨០.៩៥%។ តាមនីតិវីធី ក្នុងករណីមិនសះជា ក្រសួងបញ្ចូនទៅដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។ វិសោធនកម្មច្បាប់ការងារឆ្នាំ២០២១ បានផ្តល់ជម្រើសដល់ភាគីនៃវិវាទបុគ្គល ក៏អាចប្តឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលផងដែរ។
លោកបន្តថា ការប្រើប្រាស់កិច្ចសន្យាការងារមានថេរវេលាកំណត់ ឬថេរវេលាមិនកំណត់ សុទ្ធតែទទួលបានអត្ថប្រយោជន៍បន្ថែមដូចគ្នា។ ចំណែកច្បាប់ការងារ និងច្បាប់សហជីព ហាមឃាត់រាល់ទម្រង់នៃការរើសអើងក្នុងការងារ និងសហជីព។ ក្រសួងលើកទឹកចិត្តដល់កម្មករនិយោជិត និងសហជីព ដាក់ពាក្យប្តឹងមកក្រសួងក្នុងករណីមានការរើសអើងណាមួយ។ រីឯយន្តការត្រីភាគីនៃក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា សុទ្ធតែមានសមាសភាពសហជីពចម្រុះ ដែលភាគីសហជីពខ្លួនឯងជាអ្នកជ្រើសរើស។
លោក កត្តា អ៊ន បញ្ជាក់ថាក្រសួងលើកទឹកចិត្តដល់សហជីព សូមយកបញ្ហាមកដោះស្រាយទល់មុខមន្រ្តីទទួលបន្ទុកនៅក្រសួងការេងារ ដើម្បីផ្ទៀងផ្ទាត់រួមគ្នា និងរកដំណោះស្រាយសមស្របលើករណីដែលរកឃើញថា មិនទាន់មានដំណោះស្រាយ។


-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


