វិបត្តិបរិត្តផរណា Archives - Kampuchea Thmey Daily

WB ព្រមានពីបរិត្តផរណាសម្រាប់សេដ្ឋកិច្ចដើរអូសជើងរបស់​ថៃ
ធនាគារពិភព​លោក (WB) បាន​ព្រមាន​ពីសម្ពាធបរិត្តផរណាសម្រាប់សេដ្ឋកិច្ចថៃ ដែល​បន្តដើរអូសជើងដោយសារតែបញ្ហាបន្ទាប់បន្សំច្រើនយ៉ាង រាប់តាំងពីបំណុលគ្រួសារ ពន្ធគយអាមេរិក វិបត្តិនយោបាយ និងព្រំដែន និងការធ្លាក់ចុះនៃសន្ទុះវិស័យទេសចរណ៍ជាដើម។ នេះ​តាមការចុះផ្សាយរបស់កាសែត The Nation ​កាលពីថ្ងៃអង្គារ។

​ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃធនាគារពិភពលោក លោក Aaditya Mattoo បានលើកឡើងអំពីបញ្ហានេះ ក្នុងអំឡុងសន្និសីទសារព័ត៌មាន​អំពីរបាយការណ៍​បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (ខែតុលា ឆ្នាំ ២០២៥​)។

លោក Mattoo បាននិយាយយ៉ាងដូច្នេះថា៖ «ក្នុងកម្រិតខុសគ្នា អតិផរណា​នៃប្រទេស​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកភាគច្រើននៅតែស្ថិតក្នុងគោលដៅ តែចិន និងថៃកំពុងប្រឈមមុខនឹងសម្ពាធបរិត្តផរណា»។

មែនទែនទៅ បរិត្តផរណា​​សំដៅលើទំនិញចុះថោក ដែលរួមចំំណែកដោយ​លុយឡើងថ្លៃ ​​និង​តម្រូវការខ្សោយជាដើម​​ ខណៈសេដ្ឋកិច្ចថៃដែល​ដើរអូសជើងនោះ​ ​បន្តប្រឈមមុខ​នឹង​លំហូរទំនិញ​ថោកៗពីប្រទេសចិន ដែល​បង្កផលប៉ះពាល់ដល់អាជីវកម្មក្នុងស្រុក។

​​កម្រិតទាបថេរ​នៃអត្រាអតិផរណាថៃ បង្ហាញថា ប្រទេសនេះ​កំពុងរងហានិភ័យនៃសម្ពាធបរិត្តផរណា​កាន់តែខ្លាំងឡើងៗ។ ​ សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ថៃ (CPI) ​បានឈរនៅត្រឹម ១០០,១១ ពិន្ទុ កាលពីខែកញ្ញា​ ដោ​យធ្លាក់ចុះ ០,៧២ ភាគរយ ធៀប​នឹងរយៈពេលដូចគ្នាឆ្នាំមុន និងជាការធ្លាក់ចុះ ៦ ខែ ជាប់ៗគ្នា រាប់តាំងពីខែមេសា មក។  ​

​យ៉ាងណាមិញ​ អគ្គនាយកនៃការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម (TPSO) ចំណុះឱ្យ​ក្រសួងពាណិជ្ជកម្មថៃ លោក Nantapong Chiralerspong បានបំភ្លឺថា អតិផរណាអវិជ្ជមានរយៈពេល ៦ ខែជាប់ៗគ្នា​នៅថៃ មិនអាចរាប់ថា ប្រទេសខ្លួនធ្លាក់ចុះវិបត្តិបរិត្តផរណា​នៅឡើយទេ ប៉ុន្តែវាឆ្លុះបញ្ចាំងអំពីភាព​យឺតយ៉ាវនៃកំណើនសេដ្ឋកិច្ច ចំពេលអតិផរណា​ទាប។ ​

លោក​បាន​បកស្រាយ​​ថា បរិត្តផរណា​ពិត​ប្រាកដ​ទាមទារ​​ឱ្យ​កត្តា​សំខាន់ៗ​មួយ​ចំនួន។ ថ្វីបើអតិផរណារួមស្ថិតក្នុងអត្រាអវិជ្ជមាន​ក្ដី ​អតិផរណាស្នូលនៅតែវិជ្ជមាន ដែល​នេះ​បង្ហាញថា ការប្រើប្រាស់ក្នុងស្រុកនៅតែបន្ត។ អត្រា​ការងារ​នៅ​ប្រទេស​ថៃ​មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​ទេ ​​ខណៈ​​ផលិតផលក្នុងស្រុកសរុប (GDP) នៅតែកើនឡើង ទោះបីមាន​អត្រា​តិចតួចក្ដី។ ​ ទោះយ៉ាងណាក៏ដោយ លោក Nantapong បាន​ទទួល​ស្គាល់​ថា ស្ថានភាព​នេះ​គឺ​ជា​រឿង​មិន​ល្អ​សម្រាប់​សេដ្ឋកិច្ច​ថៃ។

គួរគូសបញ្ជាក់ថា ធនាគារពិភព​លោក​បាន​ព្យាករកំណើនសេដ្ឋកិច្ច ២ ភាគរយ សម្រាប់ថៃ នៅឆ្នាំនេះ ដោយ​ខ្ពស់ជាង​ការព្យាករកំណើន ១,៨ ភាគរយ ​កាលពីខែកក្កដា​ និង ១,៨ ភាគរយ សម្រាប់ឆ្នាំក្រោយ​។ អត្រាទាំងនេះ សុទ្ធតែទាបជាងធៀប​នឹង​គូប្រជែងសំខាន់ៗក្នុងតំបន់៕

The post WB ព្រមានពីបរិត្តផរណាសម្រាប់សេដ្ឋកិច្ចដើរអូសជើងរបស់​ថៃ appeared first on Kampuchea Thmey Daily.

សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូល​ក្នុងវិបត្តិបរិត្តផរណា
សេដ្ឋវិទូថៃបានព្រមាន​ថា សេដ្ឋកិច្ចថៃកំពុងប្រឈមហានិភ័យនៃការធ្លាក់ចូលទៅក្នុងវិបត្តិបរិត្តផរណា ដែលសំដៅលើការធ្លាក់ចុះនៃតម្លៃទំនិញ និងសេវាកម្ម ​ក្រោមសញ្ញាសំខាន់ៗមួយចំនួន រួមទាំងការធ្លាក់ចុះនៃអតិផរណា។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation ។

​អតិផរណារបស់ប្រទេសថៃនៅតែបន្តធ្លាក់ចុះ ០,៥៧ ភាគរយ កាលពីខែឧសភា (អត្រាប្រចាំឆ្នាំ) ​ដែលជាការធ្លាក់ចុះ ២ ខែជាប់ៗគ្នា ខណៈអតិផរណាស្នូលឈរនៅត្រឹម ១,០៩ ភាគរយ។

ប្រធានសេដ្ឋវិទូនៃក្រុមហ៊ុន Kiatnakin Phatra Financial Group លោក Pipat Leungnaruemitchai ​ បានពន្យល់ថា ការធ្លាក់ចុះនៃអតិផរណា​ដែលកំពុងបន្ត​ក្នុងប្រទេសថៃ មិនមែនគ្រាន់តែដោយសារតែការធ្លាក់ចុះនៃតម្លៃផលិតផលនោះទេ។ វាបង្ហាញពីកង្វះ​នៃ «សម្ពាធអតិផរណា» រយៈពេលវែង​ និងជ្រាលជ្រៅនៅក្នុងសេដ្ឋកិច្ច។

សេដ្ឋវិទូដដែល​បាន​បន្តថា ការធ្លាក់ចុះនៃអតិផរណាបច្ចុប្បន្ន ​មិនមែនជាការកើតឡើងថ្មីៗនេះទេ ដោយ​អតិផរណាថៃបាន​ចុះខ្សោយយឺតយ៉ាវក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ​ខណៈអតិផរណាស្នូលនៅតែបន្តជាប់គាំងក្រោមអត្រាគោលដៅរបស់ធនាគារកណ្ដាល។ លោកថា នេះមិនមែនជាបញ្ហារយៈពេលខ្លីទេ ប៉ុន្តែជាសញ្ញានៃ «បញ្ហារចនាសម្ព័ន្ធកាន់តែស៊ីជម្រៅ» នៅក្នុងសេដ្ឋកិច្ចរបស់ថៃ។

លោក Pipat បាន​និយាយថា៖ «យើងគ្មាន​អតិផរណាដោយសារតែតម្រូវការ។ ​គ្មាន​សម្ពាធតម្លៃ ដែល​នេះ​ឆ្លុះបញ្ចាំងពីអសមត្ថភាពនៃអាជីវកម្ម ក្នុងការបញ្ជូន​​ថ្លៃ​តទៅអ្នកប្រើប្រាស់។ និយាយឱ្យសាមញ្ញ គឺគ្មាននរណាម្នាក់ហ៊ានដំឡើងថ្លៃ(ទំនិញ)ទេ ព្រោះអ្នកប្រើប្រាស់គ្មានលុយគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងតម្លៃខ្ពស់»។

​អ្នកជំនាញដដែលបន្តថា កម្សោយនៃអតិផរណាក្រោមអត្រាគោលដៅ ប៉ះពាល់មិនត្រឹមតែតួលេខសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងទំនុកចិត្តរបស់អ្នកប្រើប្រាស់ អាជីវកម្ម និងអ្នកវិនិយោគផងដែរ។ វានាំឱ្យមានការថយចុះនូវទំនុកចិត្តលើវិស័យផ្សេងៗ។

ប្រធានសេដ្ឋវិទូនៃក្រុមហ៊ុន Kiatnakin Phatra Financial Group លោក Pipat Leungnaruemitchai ​

លោកពន្យល់ថា អតិផរណាខ្សោយមានន័យថា អាជីវកម្មគ្មានអំណាចក្នុងការកំណត់តម្លៃទំនិញ​ ឬសេវាកម្ម ឬម្ចាស់ផ្ទះជួញមិនអាច​បង្កើនតម្លៃជួល។ ​ក្នុង​ការវិនិយោគ វាអាចនឹងមានការធ្លាក់ចុះ នៅពេលដែលតម្លៃផលិតផលមិនកើនឡើង ដែលធ្វើឱ្យ​វិនិយោគិនគ្មានទឹកចិត្តក្នុងការបណ្ដាក់ទុនបន្ថែមដើម្បីរកប្រាក់ចំណេញ ដែលនេះជះឥទ្ធិពលដល់ «ប្រាក់ឈ្នួល»។  ​ប្រាក់ចំណូលការងារនៅទ្រឹង ដែល​កាត់បន្ថយអំណាចទិញរបស់អ្នកប្រើប្រាស់ និងបញ្ឈប់ចរាចរប្រាក់​ក្នុងសេដ្ឋកិច្ច។ ទីបំផុត បញ្ហាទាំងនេះ បណ្តាលឱ្យមានការថយចុះបន្ថែមទៀត​លើ​ទំនុកចិត្តផ្នែកសេដ្ឋកិច្ច ​ដោយ​ទាំងអ្នកប្រើប្រាស់ និងអាជីវកម្ម ពន្យារពេលការសម្រេចចិត្តលើការចំណាយ និងការវិនិយោគ។

សេដ្ឋវិទូផ្សេងៗទៀតក៏យល់ឃើញពីសញ្ញាដូចគ្នា។ តួយ៉ាងលោក Amonthep Chawla ​ជំនួយការនាយកគ្រប់គ្រង និងជាប្រធានផ្នែកស្រាវជ្រាវនៅធនាគារ CIMB Thai បាន​លើកលើងថា កម្សោយអតិផរណាបច្ចុប្បន្ន គឺជាកម្សោយមិនសូវស្រួល​ ដែល​ឆ្លុះបញ្ចាំងពីរចនាសម្ព័ន្ធសេដ្ឋកិច្ចទន់ខ្សោយ ជាពិសេសការងើបឡើងវិញយឺតនៃអំណាចទិញក្នុងស្រុក។ ​លំហូរទំនិញថោកៗពីចិន ក៏រួមចំណែកធ្វើឱ្យបញ្ហា​នេះ កាន់តែអាក្រក់ទៅៗផងដែរ ដោយ​ក្រុមហ៊ុនក្នុងស្រុកមិនហ៊ានដំឡើងថ្លៃ ដោយ​ក្លាយបាត់បង់ការប្រកួតប្រជែងជាមួយ​ទំនិញ​ចិន។ ​

លោកបានបន្ថែមថា៖ «ទាំងនេះគឺជាបញ្ហារចនាសម្ព័ន្ធ ដែលទាមទារវិធានការរបស់រដ្ឋាភិបាលដោយផ្ទាល់ ដូចជាពន្ធនាំចូល ឬការត្រួតពិនិត្យ​ការលក់បង្ខូចថ្លៃពីប្រទេសចិន»។ លោកថា ការពឹងផ្អែកខ្លាំងទៅលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្ដាល មិនមែនជាជម្រើសល្អនោះទេ។

ជាមួយ​គ្នានោះ ការថយចុះនៃអតិផរណាក៏ឆ្លុះបញ្ចាំងពីការស្ទុះងើបឡើងវិញយឺតនៃប្រាក់ចំណូលគ្រួសារ​ក្នុងប្រទេសថៃ ដោយសារប្រជាជន​នៅតែប្រឈមមុខនឹង​អសន្តិសុខផ្នែកហិរញ្ញវត្ថុ ដោយសារតែបំណុលខ្ពស់ និងប្រាក់ចំណូលនៅទ្រឹង។

លើសពីនេះ បច្ចុប្បន្ន​នេះ សេដ្ឋកិច្ច​​​ថៃ​ប្រឈម​មុខ​នឹង​​បញ្ហាទាំងក្នុង និងក្រៅប្រទេស រួមទាំងបំណុលគ្រួសារ ការប្រកួតប្រជែងពីចិន និងសង្រ្គាមពាណិជ្ជកម្មដែលកំពុងបន្តជាដើម៕ ​

The post សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូល​ក្នុងវិបត្តិបរិត្តផរណា appeared first on Kampuchea Thmey Daily.

អតិផរណា​ចិន​បន្ត​​​ខ្សោយ​ ​ខណៈសេដ្ឋវិទូព្រួយបារម្ភ​ពី​ហានិភ័យសេដ្ឋកិច្ចកាន់តែខ្លាំង​
អតិផរណាអ្នកប្រើប្រាស់របស់​ចិនប្រចាំ​ខែ​វិច្ឆិកា​ ​មាន​កំណើន​ទាប​បំផុតក្នុង​​រយៈពេល​៥​ខែ​ ខណៈ​​​បរិត្តផរណា​របស់​រោងចក្រ​នៅតែបន្ត ដែល​វា​​បង្ហាញ​ពី​​ភាព​នៅ​​មាន​កម្រិត​របស់​​ប្រសិទ្ធភាពនៃ​គោលនយោបាយ​ជំរុញ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាលក្រុង​ប៉េកាំង​​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

កម្សោយ​នៃ​​អតិផរណា​នេះ​ បន្ត​កើត​ឡើង​​​ខណៈ​​ចិន​នៅតែ​ត្រដាប​ត្រដួស​នឹង​ភាព​ស្រពិចស្រពិលនៃសេដ្ឋកិច្ច ដែល​ញ៉ាំញីដោយ​បរិត្តផរណា ក​ម្សោយតម្រូវការ​ និង​វិបត្តិអចលនទ្រព្យ​ ចំពេល​ដែល​​សេដ្ឋវិទូ​សម្ដែង​ការព្រួយបារម្ភ​ពី​ហានិភ័យ​នៃសេដ្ឋកិច្ចថ្មី​ ដែល​អាច​កើត​មាន​ឡើង​ពី​គោលនយោបាយដំឡើង​ពន្ធ​​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក​ លោក​ ដូណាល់ ត្រាំ។

ទិន្នន័យពីការិយាល័យស្ថិតិជាតិ ​ចេញ​ផ្សាយ​នា​ថ្ងៃចន្ទនេះ បាន​បង្ហាញ​ថា​ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើង ០,២ ភាគរយ​ ក្នុងអត្រាប្រចាំឆ្នាំ​ នៅខែ​វិច្ឆិកា ​តិច​ជាង​អត្រា​កំណើន​ ០,៣ ភាគរយ​ នៅខែ​តុលា​ និង​អត្រាព្យាករណ៍ ០,៥ ភាគរយ​។​

ជាមួយ​គ្នា​នេះ​ CPI ប្រចាំខែ​ បានធ្លាក់ចុះដល់​ ០,៦ ភាគរយ នៅ​ខែ​វិច្ឆិកា​ ​ធៀប​ការ​ធ្លាក់ចុះ​ ០,៣ ភាគរយ​ នៅខែ​តុលា​។

​មន្រ្តី​របស់​ការិយាល័យស្ថិតិជាតិ លោក Dong Lijuan បាន​ថ្លែង​ថា ការធ្លាក់ចុះនៃ​ CPI ប្រចាំខែលឿនជាងមុន​ ភាគច្រើនគឺដោយសារតែការធ្លាក់ចុះ​នៃតម្លៃម្ហូបអាហារ​។ ​លោក​បន្ត​ថា​ ចិន​បាន​កត់ត្រា​សីតុណ្ហភាពមធ្យមជាតិ​ប្រចាំ​ខែវិច្ឆិកា ខ្ពស់​ជាងពេលណាៗទាំង​អស់​ ធៀប​នឹង​ខែ​ដូចគ្នា​ រាប់តាំងពី​ឆ្នាំ​ ១៩៦១។ ការណ៍​នេះ​ ​បាន​ផ្ដល់ជា​អំណោយផល​ដល់ការផលិត និងការដឹកជញ្ជូនទំនិញកសិកម្ម ដែល​ជួយធ្វើឱ្យតម្លៃអាហារ​ធ្លាក់ចុះ។

សូចនាករ​អតិផរណា​ផ្សេងទៀត ក៏ខ្សោយ​ផង​ដែរ​។ អតិផរណាស្នូល ដោយមិនរាប់បញ្ចូលតម្លៃអាហារ និងថាមពល​ ​បាន​កើនឡើងដល់ ០,៣ ភាគរយ កាល​ពី​ខែ​វិច្ឆិកា​ ធៀប​នឹង​កំណើន​ ០,២ ភាគរយ​ កាល​ពី​ខែ​តុលា។ ​

នៅក្នុងវិស័យរោងចក្រឯណោះវិញ​ សន្ទស្សន៍តម្លៃអ្នកផលិត (PPI) បានធ្លាក់ចុះ ២,៥ ភាគរយ​ ក្នុងអត្រា​ប្រចាំឆ្នាំ​ នៅ​ខែ​វិច្ឆិកា​។ ថ្វីត្បិតតែវា​ទាបជាង​ការធ្លាក់ចុះ​ ២,៩ ភាគរយ​ នៅខែ​តុលា​ ប៉ុន្តែ​វា​ជា​ការ​បន្ត​ធ្លាក់ចុះ​ ២៦ ខែ​ជាប់​ៗ​គ្នា។​ ​

អ្នក​វិភាគ​មើល​ឃើញថា ​កំណើន​នៃ​អតិផរណាស្នូល និង​ការថមថយ​នៃ​ការធ្លាក់ចុះនូវ​​ PPI ​បង្ហាញ​ពី​ប្រសិទ្ធភាព​ខ្លះ​ៗ​នៃគោលនយោបាយ​ជំរុញ​សេដ្ឋកិច្ចរបស់រដ្ឋាភិបាល​ចិន​។ យ៉ាងណា​មិញ សមត្ថភាព​ផលិត​​លើស​តម្រូវការ​ក្នុងស្រុក​ចិន​ នឹង​ធ្វើ​ឱ្យ​អតិផរណា​ស្ថិតនៅក្នុងកម្រិត​ទាប​រហូតដល់ឆ្នាំ ២០២៥ និងអាច​លើស​នេះ​ទៀត​ផង​ ខណៈ​គោលនយោបាយពន្ធ​របស់​អាមេរិក​ អាច​នឹង​ធ្វើ​ឱ្យ​បញ្ហា​នេះ​នៅតែដុនដាប​៕

The post អតិផរណា​ចិន​បន្ត​​​ខ្សោយ​ ​ខណៈសេដ្ឋវិទូព្រួយបារម្ភ​ពី​ហានិភ័យសេដ្ឋកិច្ចកាន់តែខ្លាំង​ appeared first on Kampuchea Thmey Daily.